នេះជាមេរោគមួយប្រភេទ ដែលធ្វើឲ្យចិត្តរបស់អ្នកច្របូកប្របល់ ក្តៅក្រហាយ រន្ធត់ញាប់ញ័រ នៅមិនសុខសឹងតែប្រេះដូងទៅហើយ។ វាកើតឡើងដោយសារសេចក្តីស្រឡាញ់ទៅលើគេខ្លាំងពេក គ្រាន់តែឃើញគេនិយាយ ឬស្និទ្ធស្នាលជាមួយអ្នកណាបន្តិចក៏មិនបានដែរ ក្នក់ចិត្តភ្លាម ចាប់ផ្តើមសង្ស័យយ៉ាងនេះយ៉ាងនោះ នាំឲ្យកើតមានការអាក់អន់ចិត្តទៅលើគ្នាទៅវិញទៅមក។ ពេលខ្លះអាចមានការតឹងសសៃករដាក់គ្នា ហើយអាចឈានដល់ឈ្លោះប្រកែកគ្នា បើសិនជាធ្ងន់ធ្ងរអាចឈានដល់ផ្លូវបំបែកថែមទៀត។
"បើស្រឡាញ់ខ្លាំង ទុក្ខក៏កាន់តែខ្លាំង
បើស្រឡាញ់ល្មម ទុក្ខក៏ល្មមដែរ
បើស្រឡាញ់តិច ទុកក៏តិចដែរ។"
No comments:
Post a Comment