Monday, November 25, 2013

ពិធីស្តីដណ្តឹង

ការ​ស្តី​ដណ្តឹង​រវាង​សម័យ​មុន​នឹង​សម័យ​បច្ចុប្បន្ន​នេះ​ក៏​មាន​ការ​ខុស​ ប្លែក​គ្នា​ច្រើន​ដែរ​។ ការ​ស្តី​ដណ្តឹង​តម្រូវ​ឲ្យ​មាន​រការ​បៀប​ចំ​ច្រើន​ដំណាក់​កាល​ទើប​ស្តី​ ដណ្តឹង​បាន​ តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ឲ្យ​តែ​ខាង​កូន​ប្រុស​នឹង​ខាង​កូន​ស្រី​ត្រូវ​ រូវ​គ្នា​គឺ​កំណត់​ថ្ងៃ​ចូល​ស្តី​ដណ្តឹង​តែ​ម្តង​។ 
ក. ពិធីស្តីដណ្តឹងពីសម័យបុរាណ
កាល​បើ​បាន​ពត៌មាន​ពី​អ្នក​ស៊ីប​សួរ​ថា​ មាតា​បិតា​ខាង​កូន​ស្រី​អនុញ្ញាត​ឲ្យ​ទៅ​មក​ហើយ​ មាតា​បិតា​ខាង​កូន​ប្រុស​ ត្រូវ​ចូល​ទៅ​រក​គ្រូ​ហោរ ​គន់​គូរ​រក​ថ្ងៃ​មង្គល់​ល្អ​ ចូល​ទៅ​ស្តី​ដណ្តឹង។
បើ​គ្រូ​ហោរ​មលើ​ឃើញ​ថា​ ត្រូវ​ចូល​ទៅ​ស្តី​ដណ្តឹង​នៅ​ថ្ងៃ​ណា​មាតា​បិតា​ខាង​កូន​ប្រុស​ ត្រូវ​ចូល​ទៅ​ជំរាប​អ្នក​ស៊ីប​សួរ​ឲ្យ​ទៅ​ជំរាប​មាតា​បិតា​ខាង​កូន​ស្រី​ថា​ ថ្ងៃ​នេះ ​ខែ​នេះ ​ឆ្នាំ​នេះ​ មាតា​បិតា​កូន​ប្រុស​បាន​នាំ​ឈ្មោយ​ឬ​មហា​ ព្រម​ទាំង​ញាតិ​សាច់​សារ​លោហិត​ ទៅ​ស្តី​ដណ្តឹង​កូន​ស្រី​របស់​ខ្លួន​។
មាតា​បិតា​កូន​ស្រី
- ត្រូវ​រៀប​ចំ​ផ្ទះ​សំបែង
- ត្រូវ​រក​លោក​មេបា​ ស្រុក​ខ្លះ​ហៅថា​បង្គោល​ការ
- ជំរាប​បង​ប្អូន​ និង​ញាតិ​សន្តាន​របស់​ខ្លួន​ឲ្យ​បានដឹង
- រក​ម្ហូប​អាហារ​ សម្រាប់​ទទួល​ភ្ញៀវ មាតា​បិតា​កូន​ប្រុស
- ត្រូវ​រក​នាង​ឈ្មាយ​ ជា​អ្នក​និយាយ​ស្តី​ដណ្តឹង​
- ជំរាប​បង​ប្អូន​ និង​សាច់​ញាតិ​របស់​ខ្លួន​ឲ្យ​បាន​ដឹង
- រក​ជំនូន​ទៅ​ជូន​មាតា​បិតា​ខាង​កូន​ស្រី
លុះ​ដល់​ថ្ងៃ​ លោក​មេបា​ និង​សាច់​ញាតិ​កូន​ស្រី​ នាំ​គ្នា​មក​ជុំ​គ្នា​ នៅ​លើ​ផ្ទះ​កូន​ស្រី​។ ​ឯ​មាតា​បិតា​ និង​ញាតិ​សន្តាន​កូន​ប្រុស​បាន​នាំ​គ្នា​យក​ឈ្មាល​ និង​ញាតិ​សន្តាន​ ព្រម​ទាំង​ជំនូន​ ទៅ​ផ្ទះ​មាតា​បិតា​កូន​ស្រី​។ ​កាល​បើ​ជួប​ជុំ​គ្នា​ហើយ​ ត្រូវ​រៀប​ចំ​ពិធី​ស្តី​ដណ្តឹង​ជា​មួយ​លោក​មេ​បា​។​កាល​បើ​លោក​មេបា​មាន​ ប្រសាសន៍​ថា​ បើ​នាង​ស្រឡាញ់​កូនស្រី​ខ្ញុំ​ សូម​ឧស្សាហ៍​ទៅ​មក​ចុះ​។​ បន្ទាប់​ពី​នោះ​មក​ មាតា​បិតា​កូន​ប្រុស​ត្រូវ​យក​ជំនូន​ ទោះ​តិច​ក្តី​ច្រើន​ក្តី ជា​រៀង​រាល់​ខែ។
ពិធី​ស្តី​ដណ្តឹង​ មួយ​លើក​ជា​ពី​លើក​ រហូត​ដល់​ទី៣​ ក៏​មាន​ ទើប​លោក​មេបា​អនុញ្ញាត​ឲ្យ​រៀប​ចំ​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​។

ខ. ពិធីស្តីដណ្តឹងពេលបច្ចុប្បន្ន
ការ​ចូរ​ស្តី​ដណ្តឹង​កូន​ស្រី​ពុំ​មាន​ដំណាក់​កាល​ច្រើន​ ដូច​កាល​ពី​មុន​ឡើយ​ បន្ទាប់​ពី​ការ​ស៊ីប​សួរ​រវាង​ខាង​កូន​ប្រុស​ និង​ខាង​កូន​ស្រី​រួច​ គឺ​ជ្រើស​ពេល​ដើម្បី​ចូល​ស្តី​ដណ្តឹង​តែ​ម្តង​។

ប្រភពៈ សៀវភៅអាពាហ៍ពិពាហ៍ខ្មែរ

No comments: