នៅ
សម័យបច្ចុប្បន្ននេះ គេសង្កេតឃើញថា
យុវវ័យហាក់បីដូចជាមិនសូវជាចូលចិត្តទៅធ្វើបុណ្យទៅធ្វើទាន
ប៉ុន្មាននោះទេ
ឧទាហរណ៍ដូចជានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាដើម។
បញ្ហានេះ អ្នកខ្លះថាមកពីរ រវល់ជាប់សិក្សា
អ្នកខ្លះថាមកពីយុវវ័យមិនជឿថាលើបុណ្យបាប។
តើពិតជាអីចឹងឬយ៉ាងណា?
លោក តា ជឹម អតីតប្រធានគណៈកម្មាធិការវត្តមួយនៅរាជធានីភ្នំពេញ បានឲ្យដឹងថា ភាគច្រើនតាមការសង្កេតឃើញរបស់លោកតា លោកយល់ថា យុវវ័យមិនសូវមកវត្តទេ មកពីជាប់រៀន ជាប់ធ្វើការ ហើយមិនសូវជឿលើបុណ្យបាប ថាមានជាតិក្រោយឬក៏អត។ លោកបន្ថែមទៀតថា ក្មេងខ្លះទៀត មកវត្តនឹងគេដែរ តែមកគ្រាន់តែជាការសប្បាយ ជួបជាមួយសង្សារ ឬក៏មិត្តភក្តិជាដើមប៉ុណ្ណោះ។
ណារី ជាពុទ្ធបរិស័ទចំណុះជើងវត្តបានប្រាប់ថា ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់គ្នាដែលកាន់ពុទ្ធសាសនាសុទ្ធចង់មក វត្តទាំងអស់គ្នា ឯកត្តាសំខាន់ដែលយុវជនមិនសូវបានមកវត្តនោះ នាងយល់ថាមកពីពួកគេមមាញឹកក្នុងការសិក្សាឬក៏គិតថាបិណ្ឌ១ បិណ្ឌ២មិនសូវសំខាន់ទេ ចាំទៅភ្ជុំធំតែម្ដងទៅ។ ណារី បន្ត “ទាំងខ្ញុំ ទាំងគេមកវត្តគឺមកធ្វើបុណ្យ គ្មានចង់សប្បាយអីទេ”។
ពុទ្ធា អនុប្រធាននិស្សិតប្រចាំវត្តសារាវ័ន្តតេជោលើកឡើងថា “ក្មេងៗអត់បានមកវត្តព្រោះ អត់មានពេលគ្រប់គ្រាន់ដូចជាជាប់រវល់ហ្នឹងការសិក្សា ហើយមួយវិញទៀត ឪពុកម្ដាយទុកឲ្យនៅចាំផ្ទះ ដើម្បីឲ្យពួកគាត់ទៅជំនួសវិញ។ ពុទ្ធាបន្ថែមទៀតថា ក៏ប៉ុន្តែអាចនឹងមានយុវជននិងយុវតីខ្លះ គិតថាខ្លួនអត់មានសំលៀកពាក់ គ្រប់គ្រាន់មកវត្តដូចជា អាវប៉ាក់ ហូល ផាមួងជាដើម ហើយខ្លាចខ្មាសគេ ក៏ប៉ុន្តែក៏មានមួយចំនួនធំទៀតបែរជាគិតថា ដើរលេងសប្បាយជាជាង។
អ្នក ស្រី ហូវ សំអាត បន្ទាប់ពីបានប្រគេនចង្ហាន់ព្រះសង្ឃរួចហើយ បានប្រាប់ Sabay ថា “តាមការសង្កេតរបស់ខ្ញុំ ជា រៀងរាល់ឆ្នាំ នៃរដូវភ្ជុំបិណ្ឌម្ដងៗ គឺចាប់ពីបិណ្ឌ១ រហូតដល់បិណ្ឌ១០ មិនសូវមានក្មេងមកវត្តទេ ពីព្រោះក្មេងៗ ច្រើនគិតថា ចាំបិណ្ឌធំទៅទើបសំខាន់ជាង និងមួយណាបិណ្ឌ១រហូតដល់បិណ្ឌដប់ ជាដើមអីចឹង ខាងសាលាភាគច្រើនគេអត់ឲ្យឈប់”។
អ្នក ស្ត្រីស៊ុន ចាន់សែន ប្រធានសមាគមយុវជនកម្ពុជាបានសម្លឹងឃើញនូវមូលហេតុចម្បងបី ដែលធ្វើឲ្យយុវវ័យមិនសូវជាចាប់អារម្មណ៍លើការធ្វើបុណ្យទាន។ ទីមួយ អាចមកពីការប្រតិបត្តិសាសនារបស់ព្រះសង្ឃមួយចំនួនពុំបានត្រឹម ត្រូវតាមពុទ្ធបញ្ញត្តិ។ ទីពីរអាចមកពីការយល់ដឹងរបស់យុវវ័យខាងពុទ្ធសាសនាមិនទាន់ បានទូលំទូលាយ និងទីបីគឺពុំមានប្រាក់គ្រប់គ្រាន់។
ប្រធាន សមាគមរូបនេះបានបន្ថែមទៀតថា ជាការពិត ការធ្វើបុណ្យទានមិនចាំបាច់តែសំដៅដល់ការទៅវត្តដាក់បិណ្ឌតែ មួយមុខនោះទេ។ សម្រាប់យុវជន ការធ្វើសកម្មភាពមួយចំនួនទៀតដូចជា ការងារមនុស្សមនុស្សធម៌ និងការចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ ក៏ជាអំពើល្អ និងចាត់ទុកថា បានបុណ្យកុសលដូចគ្នាដែរ។
លោក ជាង សុខា នាយកប្រតិបត្តិកម្មវិធីអភិវឌ្ឍន៍យុវជន (YRDP) បានបញ្ជាក់ថា នេះមិនជារឿងចម្លែកអីទេសម្រាប់សង្គមខ្មែរ ដែលមិនសូវមានយុវជនច្រើនទៅធ្វើបុណ្យនោះ ពីព្រោះតាំងពីដើមមក គេសង្កេតឃើញថា យុវវ័យមិនសូវជានិយមទៅធ្វើបុណ្យទានប៉ុន្មាននោះទេ។ ទោះជាយ៉ាងនេះក្ដី លោកសង្កេតឃើញថា បច្ចុប្បន្នមានយុវវ័យមួយចំនួនបានចងគ្នាជាក្រុមទៅវត្តធ្វើ បុណ្យដែរ ដែលនេះជារបត់ថ្មីមួយសម្រាប់សង្គមខ្មែរ បើទោះបីយុវជនមួយចំនួនតូច ទៅធ្វើបុណ្យដើម្បីសប្បាយឬគោលបំណងផ្សេងក៏ដោយ៕
អត្ថបទ៖ រ៉ាវន
កែសម្រួល៖ យ៉ន សុភារិទ្ធ

No comments:
Post a Comment