Sunday, October 13, 2013

សីលធម៌ដែលគួរយកចិត្តទុកដាក់

សីលធម៌ដែលគួរយកចិត្តទុកដាក់
          ក. សីលធម៌សម្រាប់ផ្ទាល់ខ្លួន
-       មនុស្សគ្រប់រូប គួរស្គាល់ល្អ និង អាក្រក់ ដឹងខុស និងត្រូវ ហើយបែងចែកប្រភេទ​របស់វាឲ្យបានជាក់លាក់ ។
-       មនុស្សគ្រប់រូប គួរស្គាល់និងបំ​ពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ ជាកូន ជាពុក ជា​ម្ដាយ ជាពលរដ្ឋ ជាកសិ​ករ ជាមន្រ្តីរាជការ ។ល។
-       មនុស្សគ្រប់រូប គួរតាំង​ចិត្ត​ធ្វើជាម្ចាស់លើខ្លួនឯង ។
-       មនុស្សគ្រប់រូប​ គួរហ៊ានទទួលស្គាល់នូវទង្វើរបស់ខ្លួន ទោះបីលទ្ធផលវិជ្ជមាន ឬ អវិជ្ជមានក្ដី ។
-       មនុស្សគ្រប់រូប គួរហ៊ានលះបង់អ្វីៗដែលអាច ដើម្បីអំពើល្អរបស់ខ្លួន ។
-       មនុស្សគ្រប់រូប គួរហ៊ានលះបង់អ្វីៗដែលអាច ដើម្បីទប់ស្កាត់អំពើអាក្រក់របស់អ្នក​ដទៃ ។
-       មនុស្សគ្រប់រូប គួរសោមនស្សនូវអ្វីដែលខ្លួនមាន ទោះជាតិចក្ដី ច្រើនក្ដី ។
-       មនុស្សគ្រប់រូប គួរមានការជម្រុញទឹកចិត្តរបស់ខ្លួន ដើម្បីជ័យជំនះ បរាជ័យ ជាមា​តានៃជ័យជំនះ។
-       មនុស្ស​គ្រប់រូប មិនគួរបាក់ស្មារតីរាថយនូវភាព​បរា​ជ័យ​របស់​ខ្លួន​ក្នុង​ជំហាន​នី​មួយៗ​ដែលបាន​ឆ្លង​ផុតនោះទេ។
-       យុវជន គួរខិតខំរៀនសូត្រនិងអនុវត្តន៍តែអំពើល្អ ជៀសវាងការភ្លើតភ្លើន បណ្ដោយ​​​ឱ្យ​សម្ភារៈ​អូសទាញបាន ។
-       មនុស្សគ្រប់រូប គួររួមចំណែកក្នុងការថែរក្សាការពារវប្បធម៌ អរិយធម៌ល្អៗរបស់ជាតិ
ខ. សីលធម៌សម្រាប់គ្រួសារ
-       គួរស្គាល់ពីកាតព្វកិច្ចជា ឪពុក ម្ដាយ ដោយមិនគិតពីគុណស្រ័យអ្វីទាំងអស់ ។
-       គួរមានមេត្តា ករុណា មុទិតា និង ឧបេក្ខា ចំពោះបុត្រធីតាខ្លួន
-       គួរចូលរួមក្នុងការអប់រំបុត្រធីតា ឲ្យគេក្លាយជាមនុស្សមានប្រយោជន៍ក្នុងសង្គម ។
-       គួររៀបចំគ្រួសារឲ្យមានសុភមង្គលជានិច្ច ។
-       គួរបង្កើតនូវអ្វីដែលជាស្នាដៃល្អៗ​សម្រាប់​ជាបទ​ពិ​សោធន៍ ឬជា​គម្រូ​ដល់កូនចៅ ជំនាន់​ក្រោយៗ ។
គ. សីលធម៌សម្រាប់សង្គម
-       គួរស្រលាញ់រាប់អានមនុស្សទូទៅ ។
-       មិនឈ្លានពានជិវិតអ្នកដទៃ
-       គួរតែគោរពសិទ្ធិគ្នាទៅវិញទៅមក ។
-       មានសាមគ្គីល្អ រវាងគ្នា និង គ្នា ។
-       មិនធ្វើឲ្យអ្នកដទៃរងទុក្ខដោយសារខ្លួន។
-       ស្រលាញ់យុត្តិធម៌ និង សន្តិភាពសង្គម ។
-       គួររស់នៅក្នុងភាពប្រុងប្រយ័ត្នគ្រប់វិនាទី ។ ដូចជាពាក្យស្លោកមួយបាន​ពោថា “នៅ​​ម្នាក់​ឯងត្រូវប្រយ័ត្នគំនិត នៅក្នុងគ្រួសារត្រូវ​ប្រយ័ត្នទឹកមុខ នៅក្នុងសង្គមត្រូវ​ប្រយ័ត្ន​​សម្ដី ​។
-       សាលារៀនគួរតែបញ្ចូលនូវការសិក្សាសីលធម៌ទៅក្នុងកម្មវិធីសិក្សាឱ្យបាន​ច្រើន
-       លោកគ្រូ អ្នកគ្រូគួរដើរតួជាគម្រូល្អដល់យុវវ័យ ឬសិស្ស ឬនិស្សិត
-       រាល់ច្បាប់ដែលបង្កើតឡើងត្រូវតែមានភាពយុត្តិធម៌ចំពោះបុគ្គលគ្រប់រូប និង​ប្រកប​ដោយ​ក្រម​សីលធម៌
-       រិតបន្តឹងច្បាប់និងត្រូវលុបបំបាត់អំពើពុករលួយ ស៊ីសំណូកនៅក្នុងសង្គម
-       គួរដានឱ្យបានល្អិតល្អន់ នូវរាល់ការផ្សព្វផ្សាយផ្សេងៗ ដូចជាទស្សនាវដ្ដី កាស្សែ​ត វីដេអូ វិទ្យុ និងទូរទស្សន៍ជាដើម។
-       ត្រូវបង្កើតកម្មវិធីអប់រំឱ្យបានច្រើនតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
-       លើកទឹកចិត្តដល់អ្នកដែលបានប្រព្រឹត្តអំពើល្អ។
-       គួរតាមដានត្រួតពិនិត្យ និងកែច្នៃអ្វីដែលជាវប្បធម៌​បរទេស​ឲ្យ​សម​ស្រប​ទៅ​តាម​វប្ប​ធម៌ជាតិ។
ឃ. សីលធម៌សម្រាប់មុខរបរ
-       គួរប្រមាណកម្លាំទៅនឹងការងារដែរ​ត្រូវធ្វើ ។
-       គួរប្រមាណសមត្ថភាពទៅនឹងការងារដែលត្រូវបំពេញ ។
-       គ្មានការរំលោភបំពានទៅលើអ្នកដទៃ (កម្លាំង សម្ភារៈ​និង ស្មារតី) ។
-       គួរមានមនសិការចំពោះក្រមសីលធម៌វិជ្ជាជីវៈ ។
ង. សីលធម៌សម្រាប់ពិភពលោក
វប្បធម៌សន្តិភាពពិភពលោក មានន័យថាមនុស្សទូទាំង​ពិភព​លោក ត្រូវតែរស់នៅ​ក្នុង​ភាពស្មើៗគ្នា មានតម្លៃដូចៗគ្នា ជាភាតរភាព ។ លោក Neal Arm Strong ជាអា​កាស​យានិក​ម្នាក់មានប្រសាសន៍ថា អនាគត មនុស្សតែមួយ ពិភពលោកតែមួយ។ ដូច្នេះវិជ្ជា និង សីលធម៌គឺសម្បត្តិដ៏មានតម្លៃ សម្រាប់មនុស្សគ្រប់គ្នាត្រូវតែមានជាចាំបាច់ មិនអាចខ្វះណា​មួយឡើយ ។ វិជ្ជានឹងសីលធម៌ប្រៀបបានទៅនឹងស្លាប​បក្សីទាំងទ្វេរ ។ មនុស្សមានវិជ្ចា​ហើយត្រូវតែប្រកាន់យកនូវសីលធម៌បន្ថែមទៀត ដើម្បីបញ្ជាក់ពិគុណភាពនៃវិជ្ជា និងលើក​កម្ពស់នូវតម្លៃនៃជីវិតឲ្យកាន់តែមានរស្មីត្រចះត្រចង់ ។ មិនតែប៉ុណ្ណោះ វិជ្ជា និង សីលធម៌ បានបញ្ចាំងអោយសង្គមជាតិទាំងមួលមានការអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាព (៤៨)


(៤៨) ង៉ែត សារឿន,​ រៀបរៀង, ទស្សនវិជ្ជាសីលធម៌៖ សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុ​នីរា​ជា,​២០១១), ៦-៨។
ដើម្បីជួយឧបត្ថមកម្មវិធីសូមចុចត្រង់នេះ
 http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm

No comments: