អាចចាត់ទុកថា ជាចម្ងល់មួយដែលមានមនុស្សច្រើនណាស់កំពុងរកចម្លើយមិនទាន់ឃើញថា ហេតុអ្វីនៅពេលដាក់បាត្រលោក មិនគួរពាក់ស្បែកជើង?ចម្លើយគឺៈ
១.ការមិនពាក់ស្បែកជើងខណៈពេលដាក់បាត្រលោក គឺជាកិច្ចសម្ដែងការគោរពដល់ព្រះសង្ឃ ។២.ជាការហ្វឹកហាត់ស្មារតីក្នុងពេលដើរ ដើម្បីឲ្យប្រយ័ត្នប្រយែងក្រែងលោជាន់លើកម្ទេច ឬដុំថ្មដុំក្រួសជាច្រើន ។៣.ជាវិន័យកម្មរបស់ភិក្ខុសង្ឃ ព្រោះក្នុងគ្រាពុទ្ធកាល ព្រះភិក្ខុសង្ឃមិនពាក់ស្បែកជើង ខណៈពេលនិមន្តចូលទីប្រជុំជន តែព្រះអង្គទ្រង់អនុញ្ញាតឲ្យពាក់ខណៈពេលនិមន្តចូលក្នុងព្រៃ ឬទីដទៃក្រៅពីភូមិស្រុក ។ហេតុដូច្នេះហើយ ទើបក្នុងសម័យពុទ្ធកាល ព្រះភិក្ខុសង្ឃទ្រង់មិនពាក់ស្បែកជើងខណៈពេលនិមន្ដបិណ្ឌបាត្រចង្ហាន់នៅតាមភូមិស្រុក ។
ដកស្រង់ពីទស្សនាវដ្ដីខ្មែរអប្សរា
No comments:
Post a Comment