តើអ្នកចង់បានខ្ទង់ទឹកប្រាក់របស់អ្នកមានលេខសូន្យប៉ុន្មាននៅពីក្រោយ? អាថ៌កំបាំង៧ចំនុចខាងក្រោមនឹងធ្វើឱ្យ សុបិន្ដរបស់អ្នកក្លាយ ជាការពិត។ មានមនុស្សភាគច្រើនគិតថា បើចង់ក្លាយជាអ្នកមាន“ត្រូវរក ប្រាក់ឱ្យបានលឿនកាន់តែល្អ។ នេះពិតជាពុំមែនយុទ្ធសាស្ដ្រល្អនោះទេ ព្រោះគោលដៅចុងក្រោយមិនមែនប្រាក់ទេវាគឺជាការសំរេចបំណងរបស់ ខ្លួនក្នុងជីវិត។ គោលដៅពីនោះអាចផ្ទះធំ-កូនបានរៀនចប់មហាវិទ្យាល័យទេសចរណ៍ ជុំវិញពិភពលោកហើយមានអ្នកខ្លះចង់មាន បានសុភង្គល-សុខដុមរម្យនាដែរ។ ពេលកំណត់បាននូវគោលដៅ ច្បាស់លាស់ហើយអ្នកគួរវ៉ៃ ស្មានថាតើប្រាក់ចំនួនប៉ុន្មានទើបជាអ្នក មាន ? ៥០លានរៀល-១៥០លានរៀល? ហើយត្រូវចំណាយរយៈពេលប៉ុន្មានឆ្នាំ? ២ឆ្នាំ-៨ឆ្នាំរឺ២០ឆ្នាំ? យើងត្រូវតែកំណត់ឱ្យត្រឹមត្រូវដើម្បីកុំឱ្យដើរវង្វេងផ្លូវ។ បន្ទាប់មកចូរប្រៀបធៀប ការស្រមៃរបស់អ្នកនិងភាពពិតជាមួយអាថ៌កំបាំង ខាងក្រោម ៖
១.ចំណាយទៅលើផ្ទាល់ខ្លួនមុន ៖
សូមគិតមើលថា ប្រាក់ចំណូលនិងចំណាយរបស់អ្នកមានប៉ុន្មានក្នុងមួយខែ។
ឯប្រាក់ដែលនៅសល់វិញគឺជាប្រាក់ដែលអ្នកអាចសន្សំសំរាប់គោលដៅ
របស់ខ្លួន។
ប្រាក់ចំណាយប្រចាំថ្ងៃរបស់អ្នកគួរកុំឱ្យលើសពី២៥%នៃប្រាក់ចំណូល។
ប្រាក់ដែលនៅសល់គឺចំណាយលើបញ្ហាបន្ទាន់ដូចជា ៖ ញ៉ាំ ការឈឺ
បង់ថ្លៃសាលាកូន...និងបណ្ដាក់ទុនសំរាប់ផ្ទាល់ខ្លួន។
ពេលបើកប្រាក់បៀវត្សរ៍ រាល់ចុងខែ
អ្នកគួរដាក់ប្រាក់ខែមួយចំនួនឱ្យប្រាកដរួចសន្សំទុកនៅទីដែលមាន
សុវត្ថិភាព។ ដំបូងចាប់ផ្ដើមពី១០%នៃប្រាក់ខែ
បន្ទាប់មក២០%និងកើនឡើងទៀតតាមដែលអ្នកអាចធ្វើទៅបាន។មិនបាច់ព្រួយឡើយ
ចំពោះប្រាក់ដ៏ស្តួចស្តើងរបស់អ្នក ត្រូវចងចាំថា“តក់តក់ពេញបំពង់។
ប៉ុន្ដែត្រូវកំណត់ថាប្រាក់សន្សំនោះមិនត្រូវបានគេដកទេ
បើនៅមិនទាន់ដល់គោលដៅ។
អ្នក
ក៏អាចបង្កើតជាតារាងគោលដៅមួយតាមប្រភេទពីតូចដល់ធំដើម្បីស្រួល
លៃលក។ ឧទាហរណ៍៖ អ្នកចង់បានសម្ភារៈប្រើគ្រប់គ្រាន់ដូច ៖ ទូរទស្សន៍
ម៉ូតូ ឡាន...។ អ្នកចាប់ផ្ដើមពីគោលដៅទីមួយ ទីពីរ រួចទីបី។
ធ្វើម្ដងមួយៗទើបអ្នកជាការប្រសើរ។
តែអាថ៌កំបាំងសូមផ្ដល់យោបល់ថាគួរតែយកការទិញផ្ទះ
ជាគោលដៅចំបងវិញប្រសើរបើអ្នកកំពុងរស់នៅជាមួយម្ដាយក្មេកឬផ្ទះជួល
ជាដើម។ អ្នកមានភាគច្រើនគេគិតគូបញ្ហាផ្ទះ
សំបែងមុននិងគិតដល់អ្វីមួយទៀត។
ឧទាហរណ៍ថាពេលនេះអ្នកកំពុងតែនៅផ្ទះឈ្នួល។
តម្លៃប្រចាំខែ២០០ដុល្លារមួយឆ្នាំតើត្រូវចំណាយប៉ុន្មានគឺ ២៤០០
ដុល្លារ។
ខណៈនោះអ្នករឺនិងប្រពន្ធរបស់អ្នកអាចខ្ចីប្រាក់ធនាគារដោយប័ណ្ណ
បៀវត្សវ៍នៅកន្លែងធ្វើការរបស់អ្នក។
ចំនួនការប្រាក់បច្ចុប្បន្នប្រហែល១១%ឆ្នាំ។
បើសិនអ្នកខ្ចី១០០០០ដុល្លារប្រាក់ការនិងជា១.១០០
ដុល្លារក្នុងមួយឆ្នាំ។ ម្យ៉ាងទៀតមានផ្ទះល្វែងខ្លះលក់បណ្ដាក់ ៥០%
និងឱ្យជំពាក់យូរឆ្នាំទៀតផង។
មានមនុស្សចំនួនគិតថាខ្លួនមិនអាចសន្សំបានមួយរៀល។
មនុស្សប្រភេទនេះពិតជាមិនអាចស្គាល់អ្វីសំខាន់ជាងគេនាពេលអនាគតឡើយ។
ចូរសន្សំទុកប្រាក់មួយខ្ទង់ទុកសំរាប់គំរោងយូរអង្វែងមុននឹងទូទាត់
ប្រាក់ចំណាយផ្សេង។
២.សំចៃ ៖
អ្នករាល់គ្នាដឹងរួចហើយថាមិនត្រូវចាយវាយគ្មានមុខមាត់នោះទេ
ប៉ុន្ដែពុំមែនរាល់គ្នាមិនចេះប្រើរបស់ថ្មីនោះទេ។
ជាធម្មតាណាស់ពេលទៅផ្សារទិញសាច់
បន្លែគ្រឿងធ្វើម្ហូប...គួរតែទិញល្មមនឹងហូបនិងប្រើប្រាស់មួយថ្ងៃ
បានហើយ។ ចំពោះសំលៀកបំពាក់ក៏ដូចគ្នា។
ចូរគិតថាល្អស្អាតមួយប្រសើរជាងច្រើនដែលប្រើមិនអស់ប្រយោជន៍របស់
វា។
មានអ្នកខ្លះមានខោអាវតែបីឈុតគេអាចពាក់បានដោយស្អាតសមរម្យពេញ
មួយឆ្នាំ។
ក្រៅពីនោះ យើងនៅមានវិធី។មួយក្នុងចំណោមនោះគឺផលិតផលលក់បញ្ចុះតម្លៃ។
ពេលមានគំរោងឡើងផ្សារ ចូរចំណាយពេលបន្ដិចដើម្បីឆែក Internet
កាសែតនៅមុនពេលទៅផ្សាររួចកត់ភ្លាមចូលក្នុងកូនសៀវភៅរបស់ទំព័រ
ពាណិជ្ជកម្ម និងទំព័រផលិតផលបញ្ចុះតម្លៃពិសេស
អ្នកដើម្បីស្វែងរកវិធីប្រឌិតការងារឱ្យដល់គោលដៅប្រកបដោយសុវត្ថិភាព
និងជោគជ័យ។ ផ្សេងពីនោះ ពុំមែនយើងរាល់គ្នាចូលចិត្ដ
និងសប្បាយចំពោះការសន្សំបែបនោះ។
៣.តាមដានគោលដៅ ៖
ពួកអ្នកជំនាញការសេដ្ឋកិច្ចតែងរំលឹកអ្នកវិនិយោគឱ្យសរសេរឡើងឱ្យបាន
ច្បាស់នូវគោលដៅរបស់យើងសំចៃ មិនមានន័យថា“ស៊ីអត់ស៊ីឃ្លាន”ឡើយ។
អ្នកអាចទទួលនូវការរស់នៅដោយសមរម្យត្រឹមត្រូវ។
ប្រាក់ដែលរកបានត្រូវបញ្ជូនចូលធនាគារអស់ខ្ទង់ប្រាក់កាន់តែកើនឡើង
ខណៈដែលអ្នកកំពុងបែកញើសហូរញើសគ្មានថ្ងៃសំរាក តើដើម្បីអ្វីខ្លះ?
ពេលចាស់ទៅអ្នកចង់ដើរទេសចរណ៍ជុំវិញពិភពលោក?
បើដូចច្នេះហេតុអ្វីមិនចំណាយពេលតិចតួចដើរទស្សនាកំសាន្ដ
ម្ដងមួយកន្លែងៗក្នុងប្រទេសដែលមានរាងស្ទើរមូលនេះព្រោះការចំណាយប្រាក់
ដ៏ស្ដួចស្ដើង
នឹងពុំមានផលប៉ះពាល់ខ្ទង់ប្រាក់ដ៏សម្បើមរបស់អ្នកនៅធនាគារឡើយ។
អ្នកចង់ទុកប្រាក់ឱ្យកូនទៅរៀននៅបរទេស?
ចង់ទុកទ្រព្យចែកកូន?ចង់ធ្វើអ្វីទាំងអស់សំរាប់កូន?បើដូច្នេះ
របស់ខ្លួនជាមួយ និងទីផ្សារបាន។
បើចង់ដឹងលទ្ធផលជាក់ស្ដែងច្បាស់លាស់ចូរពិនិត្យតាមរយៈពេលវែងឧទាហរណ៍
បីរឺប្រាំមួយឆ្នាំម្ដង។
ប៉ុន្ដែការពិនិត្យក្នុងរយៈពេលខ្លីក៏ត្រូវធ្វើឡើងដែរដើម្បីមើល
ឡើងវិញនូវគោលដៅនិងស្ថានភាពហិរញ្ញវត្ថុ និងការចាត់ចែងទ្រព្យ។
គួរចាំថាគោលដៅ និងមុខជំនួញវិនិយោគក៏អាចត្រូវផ្លាស់ប្ដូរដែរនោះ
ដោយសារស្ថានការណ៍ទីផ្សារផ្លាស់ប្ដូរ។
សូម្បីជីវភាពគ្រួសារក៏ត្រូវប្ដូរផ្លាស់ដូចជាកើតកូន ដូរការងារ លក់
ទិញផ្ទះជាដើម។
៤.វិនិយោគសំរាប់ខ្លួន ៖
វាច្បាស់ណាស់ថាយើងត្រូវការឱ្យខ្ទង់ប្រាក់របស់យើងមាន
លេខ“សូន្យ”នៅ ពីក្រោយកាន់តែរីកចំរើន អ្នកចេះដឹងខ្ពស់កាន់តែសំបូរ។
បើទុកខ្លួនឯងឱ្យដើរមិនទាន់សម័យនោះការ
ប្រកួតប្រជែងក្នុងការងាររឺមុខរបររបស់យើងមិនអាចយកឈ្នះបាន ឡើយ។
ដូច្នេះចូរត្រៀមនូវចំណេះដឹងចំណេះធ្វើ
និងបទពិសោធន៍ឱ្យបានគ្រប់គ្រាន់ដូចជាITFLFM…
បើសិនអ្នកជាបុគ្គលិកចូរខំធ្វើការដោយច្នៃប្រឌិត។
បើជាអ្នកជំនួញចូរលក់របស់ដែលសុទ្ធល្អសង្កេត
និងចាប់យកឱកាសល្អៗដើម្បីពង្រីករឺពង្រឹងមុខរបរក្នុងនោះក៏ត្រូវយកចិ
ត្ដអតិថិជនផងដែរ។
គ្រប់គ្រងពេលវេលា ក៏ជាបញ្ហាគួរដឹងដែរ។ ចូរយកពេលទំនេរមកគិត
និងធ្វើផែនការងារដែលធ្វើបែបណាដើម្បីបង្កើនប្រាក់ចំណូលវិញ
អ្នកនឹងឆាប់បានចូលនិវត្ដ១០ឆ្នាំ មុនពេលធម្មតា។
៥.រក្សាការមានបាន ៖
ធ្វើមាន
គឺជារឿងមិនពិបាកខ្លាំងនោះទេប៉ុន្ដែដើម្បីរក្សាការមានបានវិញ
ពិតជាពិបាក។
ខ្ទង់ប្រាក់របស់អ្នកតែងទទួលឥទ្ធិពលពីទីផ្សារដែលអាចឡើងរឺចុះ។
បើវិនិយោគអស់ពីខ្លួនពេលទីផ្សារមានស្ថានភាពល្អនោះវាពុំត្រូវ
ឡើយ។ ឧទាហរណ៍ ចុងឆ្នាំ២០០៨
វិបត្ដិសេដ្ឋកិច្ចកើតឡើងគ្រប់កន្លែងលើពិភពលោកធ្វើឱ្យតម្លៃ
អចលនទ្រព្យ (មានដី ផ្ទះ...)
ធ្លាក់ចុះបណ្ដាលឱ្យពួកអ្នករកស៊ីដីវ័ន្ដកព្រោះតែខ្ចីប្រាក់ពី
ធនាគារយ៉ាងសន្ធឹកសន្ធាប់ បោះចូលទៅក្នុងទីផ្សារដី។
ដីលក់មិនបានវាត្រូវខាតបង់ច្រើន។
ឯធនាគារវិញចេះតែកើនឡើងពេលនេះទើបដឹងថា “ប្រាក់ក៏បង់ថង់ក៏ដាច់។
ម្យ៉ាងទៀត សំរាប់អ្នកមានជំនាន់ថ្មី (មានដោយសារការលក់ដី)
គួរកុំហ៊ឺហាហ៊ឺកហាក់ពេកប្រយ័ត្ន“ប្រាក់ក៏អស់ដីកេរ្ដិ៍កោះក៏
បង់។
ចូរយកប្រាក់នោះវិនិយោគមុខរបរដែលជាជំនាញរបស់ខ្លួនមួយផ្នែកសល់ពី
នោះផ្ញើនៅធនាគារដើម្បីសុវត្ថិភាព។
៦.ប្រាក់កាសពុំមែនជាអ្វីៗទាំងអស់ទេ ៖
មិនចាំបាច់ញ៉ាំ បាយទេ !
ពេលនឿយហត់ ធុញថប់ចូររកកន្លែងមួយសំរាប់ធ្វើសរសៃរឺ
ជាវផលិតផលធ្វើមុខធ្វើខ្លួនមួយឈុត ដើម្បីរក្សាសុខភាព
និងសម្ផស្សធ្វើឱ្យជីវិតអ្នកស្រស់ស្រាយ..
គំរោងយូរអង្វែង នាអនាគតពិតជារឿងសំខាន់ ប៉ុន្ដែសូមកុំទាន់ចោលសម័យទំនើបសូម្បីតែមួយវិនាទីនោះ។
៧.ធ្វើឱ្យប្រាក់កើតកូនពូនជាចៅ ៖
មានរូបមន្ដ ជាច្រើនដើម្បីវិនិយោគរកចំណេញដូចជា ផ្ញើធនាគារ ទិញមាស
ទិញដី និងវិនិយោគលើអច័លនទ្រព្យផ្សេងៗរឺធ្វើជំនួញបើកហាងជាដើម។
ក្នុងចំណោមនេះផ្ញើរធនាគារជាវិធីដែលសុវត្ថិភាពបំផុត។
អ្នកក៏អាចធ្វើវិនិយោគលើអច័លនទ្រព្យនៅ ម្ដុំជាយ
ក្រុងបានដែរព្រោះពេលនេះតម្លៃដីកំពុងធ្លាក់ចុះ
រឺមិនទាន់បន្ដការឡើង
ថ្លៃ។
បន្ទាប់ពីបណ្ដាក់ទុនអ្នកត្រូវតែតាមដានប្រាក់របស់អ្នក។
មិនមែនមានន័យថាមើលប្រាក់ចំណេញរាល់ថ្ងៃនោះទេ។
ចូរធ្វើជាតារាងពេលវេលាមួយសំរាប់ពិនិត្យដើម្បីឱ្យឃើញ
ថាអ្នកខាតរឺក៏ចំណេញ។
ឧទាហរណ៍ ៖ ប្រៀបធៀបទ្រព្យកំពុងមាន និងទ្រព្យពីដើមទីមួយខែម្ដង
បីខែម្ដង រឺមួយឆ្នាំ ពីរដង។ អ្នកក៏អាចប្រៀបធៀប
ប្រាក់ចំណេញ ដើម្បីងាយស្រួលក្នុងការស្វែងរក។
ថ្វីបើវាមានតម្លៃថោកប៉ុន្ដែវាក៏អាចមានផលមិនល្អដែរ។
ជួនកាលយើងទិញបានវាក្នុងតម្លៃថោកបែរជាប្រើបានតែមួយរឺ
ពីរដងក្នុងមួយឆ្នាំព្រោះតែគុណភាព។
ដូច្នេះចូរធ្វើការថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងសិន។
នៅមានទៀតកុំភ្លេចចុះឈ្មោះជាសមាជិកអតិជនរបស់ផ្សារទំនើប ហាងផ្សេងៗ
ដើម្បីអាចទទួលបានការបញ្ចុះតម្លៃពិសេស។ យ៉ាងណា
ក៏ដោយសូមកុំប្រើប័ណ្ណ ATMច្រើនពេកជាពិសេសថ្ងៃចុងសបា្ដហ៍។
No comments:
Post a Comment