Wednesday, October 16, 2013

កាត់បន្ថយភាពងងុយពេលក្រោកពីដេក

ដូចលោកអ្នកបានដឹងហើយការដេកច្រើនពេកក៏ពុំសូវនាំផលល្អប៉ុន្មានដែរ
  1. ខាតពេលវេលា សម្រាប់ប្រកបមុខរបរផ្សេងៗ (អ្នករកស៊ី លក់ដូរផ្សេងៗ)
    ឧទាហរណ៍ ចំពោះអ្នកដាក់ទូរសព្ទសាធារណៈវិញ ប្រសិនគាត់ដេកលក់ជ្រុល ហើយមានអ្នកមកហៅទូរសព្ទគាត់ត្រូវខាត បង់ចំណូល បើមួយនាទី ៣០០ រៀល ចុះបើគេហៅទូរសព្ទ ១០ នាទី? (មួយនាក់) ចុះបើ ១០នាក់?
  2. ខាតពេលវេលា សម្រាប់ធ្វើការស្រាវជ្រាវ (និស្សិត)
    ឧទាហរណ៍ គាត់តែងតែដេកពេលថ្ងៃជាប្រចាំ មួយថ្ងៃមួយម៉ោង ទៅ មួយម៉ោងកន្លះ ចុះប្រសិនបើគាត់កុំដេក ទុកពេល ហ្នឹងស្រាវជ្រាវមេរៀន ឬ បើកអ៊ីនធឺណែត (www.kt42.wordpress.com) នោះគាត់មិនដឹងពីរបៀបប្រើប្រាស់កុំព្យូទ័រ បានកាន់តែច្រើន? នេះយើងគ្រាន់តែលើកតែពីរចំណុចមកពិភាក្សាតែប៉ុណ្ណោះ នៅមានច្រើនជាងនេះទៀត …
    ដូច្នេះយើងមានបង្ហាញជូននូវវិធីសាស្រ្តខ្លះៗ ដើម្បីទុកឱ្យបងប្អូនយើងធ្វើការសាកល្បង និងគិតតើពិតជាបានផលដែរ ឬអត់?
  • នៅពេលក្រោកពីដេកភ្លាម យកទឹកមកលុបមុខជាប្រញាប់
  • នៅពេលក្រោកពីដេកភ្លាម យកម្រាមដៃចង្អុលរុករន្ធត្រចៀកទាំងសងខាង (រុកតិចៗ)
  • នៅពេលក្រោកពីដេកភ្លាម ងាកឆ្វេង ងាកស្តាំ សម្លឹងទៅមុខឱ្យឆ្ងាយ
  • នៅពេលក្រោកពីដេកភ្លាម ដើរសង្រ្កំ មានន័យថា ប្រសិនបើមុនចូលដេកយើងគិត ឬធ្វើអ្វី​ ពេលហ្នឹងគឺយើងត្រូវគិតវាឡើង វិញអញ្ចឹងដែរ
  • ដេកប្រកបដោយសតិ មានន័យថាមុនពេលបងប្អូនដេកត្រូវគិតនូវរឿងល្អៗ ពេលភ្ញាក់មកវិញលោកអ្នកនឹងមានអារម្មណ៍ ល្អៗដូច្នេះដែរ សង្ឃឹមថាយុទ្ធវិធីខាងលើនឹងជួយសម្រួលនូវការកាត់បន្ថយភាពងងុយ នៅពេលដែលលោកអ្នកភ្ញាក់ពីដេកពេល ព្រលឹម៕

No comments: