Thursday, October 17, 2013
ប្រវត្តិ និងនិយមន័យនៃគម្ពីរធម្មបទ
ពាក្យថា ធម្មបទ សំដៅដល់ “ពួកធម៌” ពោលគឺ ក្រុមធម៌ផ្សេងៗ ដែលសាសនិកជនគប្បីបដិបត្តិដើម្បីដុសខាត់កិលេស ជាព្រះធម៌ទេសនាប្រភេទកម្រងក្រង ដែលព្រះពុទ្ធអង្គទ្រង់សម្តែងដល់វេនេយ្យសត្វគ្រប់ស្រទាប់វណ្ណៈ មាន ៥ ពួក គឺ ភិក្ខុ សាមណេរ គ្រហស្ថ ទេវតា និងនាគ ខ្លឹមសារនៃធម៌មានលំដាប់ខ្ពស់ និងទាបលាយឡំគ្នាទៅតាមអ្នកស្តាប់ និងឱកាស គម្ពីរនេះមានព្រះគាថា ៤២៣ បទ ក្នុងសម័យបឋមសង្គាយនា ព្រះធម្មសង្គាហកាចារ្យបាននាំពួកធម៌ផ្សេងៗ មករួបរួមទុកជាពួក ជាក្រុមក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ មានឈ្មោះហៅថា ធម្មបទ ។
ពួកធម៌ដែលព្រះពុទ្ធអង្គត្រាស់ ទុកក្នុងធម្មបទនេះ មានច្រើនយ៉ាងតាមឋានៈ ដូចដែលអដ្ឋកថាធម្មបទបានអធិប្បាយទុក ដូច្នេះ ៖
១. ពោធិបក្ខិយធម៌ ពោលទុកក្នុងអដ្ឋកថាធម្មបទថា សត្តត្តឹសពោធិបក្ខិយធម្មសង្ខាតំ ធម្មបទំ ( ពួកធម៌ ហៅថា ពោធិបក្ខិយធម៌ ៣៧ )
២. ធម៌ណានីមួយ ក្នុងចំណោមធម៌ ៤ យ៉ាង គឺ អនភិជ្ឈា អព្យាបាទ សម្មាសតិ និងសម្មាសមាធិ ពោលទុកក្នុងអដ្ឋកថាធម្មបទ ថា
ធម្មបទន្តិ អត្ថសាធកំ ខន្ធាទិបដិសំយុត្តំ, ចត្តារិមានិ បរិព្វាជកា ធម្មបទានិ ។ កតមានិ ចត្តារិ ។ អនភិជ្ឈា បរិព្វាជកា ធម្មបទំ, អព្យាបាទេ បរិព្វាជកា ធម្មបទំ, សម្មាសតិ បរិព្វា-ជកា ធម្មបទំ, សម្មាសមាធិ បរិព្វាជកា ធម្មបទន្តិ ឯវំ វុត្តេសុ ធម្មបទេសុ ឯកម្បិ ធម្មបទំ សេយ្យោ ។
ពាក្យថា ធម្មបទ ( ពួកធម៌ ) មានន័យថា ពួកធម៌ដែលប្រកបដោយខន្ធជាដើម ដែលញ៉ាំងប្រយោជន៍ឲ្យសម្រេច ពួកធម៌ណានីមួយក្នុងពួកធម៌ដែលពោលទុកយ៉ាងនេះថា “ម្នាលបរិព្វាជក អនភិជ្ឈាជាពួកធម៌ អព្យាបាទជាពួកធម៌ សម្មាសតិជាពួកធម៌ សម្មាសមាធិជាពួកធម៌” ប្រសើរជាង ។
ក្នុងព្រះបាលីដទៃៗ ពាក្យថា ធម្មបទ នៅសំដៅដល់ពួកធម៌ដទៃៗ គឺ
១. ពួកធម៌មានសតិបដ្ឋានជាដើម ពោលទុកក្នុងដីកាទីឃនិកាយថា ធម្មបទន្តិ សតិបដ្ឋានាទិធម្មកោដ្ឋាសំ ( ពាក្យថា ធម្មបទ [ ពួកធម៌ ] គឺ ក្រុមធម៌មានសតិបដ្ឋានជាដើម ) ។
២. ពួកធម៌គឺឈាន វិបស្សនា មគ្គ ផល និងនិព្វាន ពោលទុកក្នុងគម្ពីរនេត្តិវិភាវិនីថា ធម្មបទានិ ឈានវិប-ស្សនាមគ្គផលនិព្វានធម្មកោដ្ឋាសនានិ ( ពួកធម៌ គឺ ក្រុមធម៌ដែលបានដល់ ឈាន វិបស្សនា មគ្គ ផល និងនិព្វាន ) ។
លក្ខណសម្បត្តិនៃគម្ពីរធម្មបទ
គោលធម៌ក្នុងគម្ពីរធម្មបទនេះមានសេចក្តីខ្លីៗ តែមានន័យជ្រាលជ្រៅ សម្រាប់អ្នកស្តាប់ ចំណែកធំច្រើនដាស់តឿនសតិ មិនឲ្យប្រមាទក្នុងការបំពេញសេចក្តីល្អ ព្រះបាទអសោកមហារាជ ( ព.ស. ២១៨-២៤៦ ) ទ្រង់ព្រះសណ្តាប់ព្រះគាថាធម្មបទថា អប្បមាទោ អមតំ បទំ ( សេចក្តីមិនប្រមាទ ជាហេតុនៃព្រះនិព្វាន ) បានលះបង់ទិដ្ឋិ សេចក្តីយល់ខុស និងក្លាយជាសាសនូបត្ថម្ភក៍ដ៏ធំ ក្នុងកាលតមក ។
គម្ពីរធម្មបទនេះបានទទួលការពេញនិយមយ៉ាងច្រើន ព្រោះថា បរិបូណ៌ដោយអត្ថ និងរសយ៉ាងតិច ៣ ប្រការ គឺ ៖
១. សារៈនៃធម៌ដែលពោលក្នុងធម្មបទខ្លី ងាយយល់ ជាក់ច្បាស់ ជ្រាលជ្រៅ ទន្ទេញចាំដោយងាយ និងអាចនាំទៅបដិបត្តិក្នុងជីវិតប្រចាំថ្ងៃបាន
ឧទាហរណ៍
អសារេ សារមតិនោ សារេ ចាសារទស្សិនោ
តេ សារំ នាធិគច្ឆន្តិ មិច្ឆាសង្កប្បគោចរា ។
ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផងជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។
យស្ស បារំ អបារំ វា បារាបារំ ន វិជ្ជតិ
វីតទ្ទរំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី មិនមានដល់បុគ្គលណា តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេសថា ជាព្រាហ្មណ៍ ។
២. ធម៌ខ្លឺៗ មានរបៀប ជ្រាលជ្រៅដល់ខ្លឹមសារនៃពុទ្ធធម៌ទាំងនេះ បាននាំមកចាត់ជាពួក ជាក្រុម ដ៏សមគួរ ធ្វើឲ្យអ្នកជ្រះថ្លាអាចជ្រើសរើសអានបានតាមសេចក្តីពេញចិត្ត ។
៣. វិធីលើកឡើងនៃធម៌មានសេចក្តីជាក់ច្បាស់ក្នុងធម្មបទ គឺ មានបទឧបមាឧបមេយ្យយ៉ាងច្បាស់លាស់
ឧទាហរណ៍
អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តិមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ ។
អប្បមត្តា បមត្តេសុ សុត្តេសុ ពហុជាគរោ
អពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។
បណ្ឌិតមានប្រាជ្ញាមោះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះដែលរត់លឿន បានទៅចោលសេះដែលមានកម្លាំងទន់ទាប ដូច្នោះឯង ។
ទិសោ ទិសំ យន្តំ កយិរា វេរី វា បន វេរិនំ
មិច្ឆាបណិហិតំ ចិត្តំ បាបិយោ នំ តតោ ករេ ។
ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាសណាមួយដល់គ្នា ឯចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាសនោះទៅទៀត ។
ផេណូបមំ កាយមិមំ វិទិត្វា
មរីចិធម្មំ អភិសម្ពុធានោ
ឆេត្វាន មារស្ស បបុប្ផកានិ
អទស្សនំ មច្ចុរាជស្ស គច្ឆេ ។
ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចជាថ្ងៃបណ្តើរកូន គប្បីកាត់នូវកម្រងផ្កាជារបស់មារ គឺវដ្តៈ ៣ ទៅកាន់ស្ថានទីដែលមច្ចុរាជមើលមិនឃើញ ។
ចំនួនវគ្គក្នុងគម្ពីរធម្មបទ
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារ នៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ គឺ៖
១. យមកវគ្គ មាន ១៤ រឿង ២០ គាថា
២. អប្បមាទវគ្គ មាន ៩ រឿង ១២ គាថា
៣. ចិត្តវគ្គ មាន ៩ រឿង ១១ គាថា
៤. បុប្ផវគ្គ មាន ១២ រឿង ១៦ គាថា
៥. ពាលវគ្គ មាន ១៥ រឿង ១៦ គាថា
៦. បណ្ឌិតវគ្គ មាន ១១ រឿង ១៦ គាថា
៧. អរហន្តវគ្គ មាន ១០ រឿង ១៤ គាថា
៨. សហស្សវគ្គ មាន ១៤ រឿង ១០ គាថា
៩. បាបវគ្គ មាន ១២ រឿង ១៦ គាថា
១០. ទណ្ឌវគ្គ មាន ១១ រឿង ១៧ គាថា
១១. ជរាវគ្គ មាន ៩ រឿង ១១ គាថា
១២. អត្តវគ្គ មាន ១០ រឿង ១០ គាថា
១៣. លោកវគ្គ មាន ១១ រឿង ១២ គាថា
១៤. ពុទ្ធវគ្គ មាន ៩ រឿង ១៨ គាថា
១៥. សុខវគ្គ មាន ៨ រឿង ១២ គាថា
១៦. បិយវគ្គ មាន ៩ រឿង ១២ គាថា
១៧. កោធវគ្គ មាន ៨ រឿង ១៤ គាថា
១៨. មលវគ្គ មាន ១២ រឿង ២១ គាថា
១៩. ធម្មដ្ឋវគ្គ មាន ១០ រឿង ១៧ គាថា
២០. មគ្គវគ្គ មាន ១២ រឿង ១៧ គាថា
២១. បកិណ្ណកវគ្គ មាន ៩ រឿង ១៦ គាថា
២២. និរយវគ្គ មាន ៩ រឿង ១៤ គាថា
២៣. នាគវគ្គ មាន ៨ រឿង ១៤ គាថា
២៤. តណ្ហាវគ្គ មាន ១២ រឿង ២៦ គាថា
២៥. ភិក្ខុវគ្គ មាន ១២ រឿង ២៣ គាថា
២៦. ព្រាហ្មណវគ្គ មាន ៤០ រឿង ៤២ គាថា
ការតាំងឈ្មោះវគ្គក្នុងគម្ពីរធម្មបទ មានលក្ខណៈ ៣ យ៉ាងជាទូទៅ គឺ៖
១. ចំណែកធំតាំងតាមឈ្មោះសារៈផ្លូវធម៌ដែលពោលក្នុងវគ្គ ដូច ពួកដែលពោលអំពីរឿងចិត្ត ហៅថា ចិត្តវគ្គ ពួកដែលពោលអំពីរឿងនៃសេចក្តីស្រឡាញ់ ហៅថា បិយវគ្គ ជាដើម ។
២. តាំងតាមលក្ខណៈវិធីប្រៀបធៀប ដូច ពួកព្រះគាថាដែលពោលប្រៀបធៀបការបដិបត្តិធម៌នឹងផ្កា ហៅថា បុប្ផវគ្គ ពួកដែលពោលប្រៀបធៀបនឹងដំរី ហៅថា នាគវគ្គ ជាដើម ។
៣. តាំងតាមលក្ខណៈវិធីចាត់រួមបទព្រះគាថា ពោលគឺ ពួកដែលមានការរួមបទគាថាពោលដល់វត្ថុដែលផ្ទុយគ្នាជាគូៗ ហៅថា យមកវគ្គ ដូច ក្នុងបទព្រះគាថាដំបូងរបស់វគ្គនេះ ពោលដល់រឿងទុក្ខនេះថា
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត ( មានចិត្តធំ ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី ( នូវទុច្ចរិត ) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ ។
បទព្រះគាថាទី ២ ពោលដល់រឿងសុខ ជាគូនឹងបទព្រះគាថាដំបូងថា
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា
តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី ( នូវសុចរិត ) ព្រោះសុចរិតទាំងនោះសុខរមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។
ចំណែកពួកដែលរួមព្រះគាថាដែលមាន សេចក្តីផ្សេងៗ គ្នា ដោយមិនមានសារៈនៃធម៌ដែលជាពួកជាក្រុមជាមួយគ្នា ឈ្មោះថា បកិណ្ណកវគ្គ ជាពួករាយរង គួរតែចាត់នៅក្នុងវគ្គចុងក្រោយ តែបែរជាចាត់ទុកក្នុងវគ្គទី ២១ ។
ទោះជាយ៉ាងណាក៏ដោយ សូម្បីមានគោលការណ៍តាំងឈ្មោះវគ្គដែលល្មមអាចសង្កេតបានដូចពោល តែមិនមានរបៀបរៀបចំលំដាប់លេខរៀងវគ្គពីវគ្គទី ១ រហូតដល់វគ្គទី ២៦ សង្កេតបានត្រឹមតែថា ៣ វគ្គចុងក្រោយ មានចំនួនគាថាច្រើនជាងវគ្គដទៃទៀតខាងដើម ជាពិសេសវគ្គចុងក្រោយ មានរហូតដល់ ៤២ បទ ។
ស្ថានទីដែលទ្រង់ត្រាស់សម្តែងព្រះគាថាធម្មបទ
ស្ថានទីដែលព្រះពុទ្ធអង្គទ្រង់សម្តែងព្រះគាថាធម្មបទ ប្រាកដក្នុងគម្ពីរអដ្ឋកថា រួមទាំងអស់ ២២ កន្លែង គឺ ៖
១. ពោធិបល្ល័ង្ក
២. វត្តជេតពន ក្រុងសាវត្ថី
៣. វត្តបុព្វារាម ក្រុងសាវត្ថី
៤. វត្តវេឡុវ័ន ក្រុងរាជគ្រឹះ
៥. ជីវកម្ពវ័នរបស់ពេទ្យជីវក
៦. ភ្នំគិជ្ឈកូដ
៧. វត្តឃោសិតារាម ក្រុងកោសម្ពី
៨. វត្តកូដាគារ ក្រុងវេសាលី
៩. វត្តនិគ្រោធារាម ក្រុងកបិលព័ស្តុ
១០. ព្រៃមិគទាយវ័ន ក្រុងពារាណសី
១១. ព្រៃបាលិលេយ្យក ក្រុងកោសម្ពី
១២. វត្តក្នុងព្រៃមួយកន្លែងលើភ្នំហិមពាន្ត
១៣. បណ្ឌុកម្ពលសិលាសនៈក្នុងឋានតាវត្តិង្ស
១៤. វេឡុវគ្រាម
១៥. ក្រុងភទ្ទិយៈ
១៦. គ្រែបរិនិព្វានក្នុងឧទ្យានរបស់ស្តេចមល្ល ក្រុងកុសិនារា
១៧. ដែនសក្កៈ
១៨. ព្រាហ្មណគ្រាមឈ្មោះ បញ្ចាលៈ
១៩. ភ្នំចាលិកៈ
២០. ក្រុងទីឃនង្គលិកៈ
២១. ភេសកឡាវ័ន
២២. វត្តក្នុងព្រៃឈ្មោះកុណ្ឌធាន ក្រុងកុណ្ឌកោលិយៈ
២៣. អគ្គាឡវចេតិយ
២៤. ទៀបដើមច្រេស ៧ ដើម ក្នុងក្រុងពារាណសី
ធម្មបទគាថា ២៦ វគ្គ
១. យមកវគ្គ
ប្រារព្ធព្រះចក្ខុបាលត្ថេរ ធ្លាប់ធ្វើបាបកម្មក្នុងកាលមុន
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត ( មានចិត្តធំ ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី ( នូវទុច្ចរិត ) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ ។
ប្រារព្ធមដ្ឋកុណ្ឌលីជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធ
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា
តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្តបើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្ដី ធ្វើក្ដី ( នូវសុចរិត ) ព្រោះសុចរិតទាំងនោះសុខរមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។
ប្រារព្ធព្រះតិស្សត្ថេរជីដូនមួយនឹងព្រះអង្គ
អក្កោច្ឆិ មំ អវធិ មំ អជិនិ មំ អហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។
អក្កោច្ឆិ មំ អវធិ មំ អជិនិ មំ អហាសិ មេ
យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។
ជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុកថា អ្នកឯណោះ បានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះបានលួចយកទ្រព្យរបស់អញ ទៅហើយ ( ដូច្នេះ ) ពៀររបស់ជនទាំងឡាយនោះ មិនរម្ងាប់ឡើយ ។
ជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុកថា អ្នកឯណោះ បានជេរអញ អ្នកឯណោះបានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះបានលួចយកទ្រព្យរបស់អញ ទៅហើយ ( ដូច្នេះ ) ពៀររបស់ជនទាំងឡាយនោះ ទើបរម្ងាប់បាន ។
ប្រារព្ធស្ត្រីពីរនាក់ដែលចងពៀរនឹងគ្នា
ន ហិ វេរេន វេរានិ សម្មន្តីធ កុទាចនំ
អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។
ពិតមែន តាំងពីកាលណាមក ក្នងលោកនេះពៀរទាំងឡាយមិនរម្ងាប់ដោយពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌ ។
ប្រារព្ធពួកភិក្ខុនៅក្នុងក្រុងកោសម្ពីដែលបែកគ្នាជាពីរពួក
បរេ ច ន វិជានន្តិ មយមេត្ថ យមាមសេ
យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ។
ជនទាំងឡាយដទៃ ( ក្រៅអំពីបណ្ឌិត ) តែងមិនដឹងខ្លួនថា យើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះហើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថាយើងទាំងឡាយនឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ។
ប្រារព្ធចុល្លកាល និងមហាកាល
សុភានុបស្សិំ វិហរន្តំ ឥន្ទ្រិយេសុ អសំវុតំ
ភោជនម្ហិ អមត្តញ្ញុំ កុសីតំ ហីនវីរិយំ
តំ វេ បសហតី មារោ វាតោ រុក្ខំវ ទុព្វលំ ។
អសុភានុបស្សិំ វិហរន្តំ ឥន្ទ្រិយេសុ សុសំវុតំ
ភោជនម្ហិ ច មត្តញ្ញុំ សទ្ធំ អារទ្ធវីរិយំ
តំ វេ នប្បសហតី មារោ វាតោ សេលំវ បព្វតំ ។
បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមាររមែងគ្របសង្កត់ បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វល ដូច្នោះ ។
ឯបុគ្គល ដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្រ្ទិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារឭព្យាយាម កិលេសមារតែងគ្រប់សង្កត់ បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ថ្មភ្នំតាន់មិនបានដូច្នោះ ។
ប្រារព្ធទេវទត្តបានសំពត់កាសាវៈ
អនិក្កសាវោ កាសាវំ យោ វត្ថំ បរិទហិស្សតិ
អបេតោ ទមសច្ចេន ន សោ កាសាវមរហតិ ។
យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតោ
ឧបេតោ ទមសច្ចេន ស វេ កាសាវមរហតិ ។
អ្នកណា នៅមានទឹកចត់គឺរាគាទិក្កិលេស ( ក្នុងសន្ដាន ) ជាអ្នកបោះបង់ការទូន្មាននូវឥន្រ្ទិយនិងសច្ចៈ ហើយស្លៀកដណ្ដប់សំពត់កាសាវៈ អ្នកនោះ មិនគូរនឹងស្លៀកដណ្ដប់សំពត់កាសាវៈឡើយ ។
លុះតែអ្នកណា មានទឹកចត់គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិ-សីល ប្រកបដោយការទូន្មាននូវឥន្រ្ទិយនិងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្ដប់សំពត់កាសាវៈបាន ។
ប្រារព្ធសញ្ជ័យជាគ្រូដើមរបស់ព្រះអគ្គសាវ័កទាំងពីរ
អសារេ សារមតិនោ សារេ ចាសារទស្សិនោ
តេ សារំ នាធិគច្ឆន្តិ មិច្ឆាសង្កប្បគោចរា ។
សារញ្ច សារតោ ញត្វា អសារញ្ច អសារតោ
តេ សារំ អធិគច្ឆន្តិ សម្មាសង្កប្បគោចរា ។
ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផងជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។
ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។
ប្រារព្ធព្រះនន្ទត្ថេរ បុត្រព្រះនាងមហាបជាបតិគោតមី
យថា អគារំ ទុច្ឆន្នំ វុដ្ឋី សមតិវិជ្ឈតិ
ឯវំ អភាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។
យថា អគារំ សុឆន្នំ វុដ្ឋី ន សមតិវិជ្ឈតិ
ឯវំ សុភាវិតំ ចិត្តំ រាគោ ន សមតិវិជ្ឈតិ ។
ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ តំណក់ទឹកភ្លៀងរមែងលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង ។
ផ្ទះដែលប្រក់ល្អហើយ តំណក់ទឹកភ្លៀងរមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង ។
ប្រារព្ធបុរសចុន្ទសូករិកៈ អ្នកមានប្រក្រតីសម្លាប់ជ្រូក
ឥធ សោចតិ បេច្ច សោចតិ បាបការី ឧភយត្ថ សោចតិ
សោ សោចតិ សោ វិហញ្ញតិ ទិស្វា កម្មកិលិដ្ឋមត្តនោ ។
បុគ្គលអ្នកធ្វើបាប តែងសោកស្ដាយក្នុងលោកទាំងពីរ គឺសោកស្ដាយក្នុងលោកនេះ១ ក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងសោកស្ដាយ ក្ដៅក្រហាយព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន ។
ប្រារព្ធធម្មិកឧបាសក ពេលស្លាប់មានទេវតាមកទទួល
ឥធ មោទតិ បេច្ច មោទតិ កតបុញ្ញោ ឧភយត្ថ មោទតិ
សោ មោទតិ សោ បមោទតិ ទិស្វា កម្មវិសុទ្ធិមត្តនោ ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។
ប្រារព្ធទេវទត្តបំបែកសង្ឃ
ឥធ តប្បតិ បេច្ច តប្បតិ បាបការី ឧភយត្ថ តប្បតិ
បាបំ មេ កតន្តិ តប្បតិ ភិយ្យោ តប្បតិ ទុគ្គតិំ គតោ ។
បុគ្គលអ្នកធ្វើអំពើបាប តែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្ដៅក្រហាយក្នុងលោកនេះ ១ ក្ដៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្ដៅក្រហាយដោយគិតឃើញថា បាបអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្ដៅក្រហាយដ៏ក្រៃលែង ។
ប្រារព្ធនាងសុមនាទេវី កូនស្រីពៅរបស់អនាថបិណ្ឌិកសេដ្ឋី
ឥធ នន្ទតិ បេច្ច នន្ទតិ កតបុញ្ញោ ឧភយត្ថ នន្ទតិ
បុញ្ញំ មេ កតន្តិ នន្ទតិ ភិយ្យោ នន្ទតិ សុគតិំ គតោ ។
បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរ ក្នុងលោកទាំងពីរគឺត្រេកអរក្នុងលោកនេះ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងត្រេកអរដោយគិតឃើញថា បុណ្យអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង ។
ប្រារព្ធភិក្ខុពីរអង្គដែលមានធុរៈផ្សេងគ្នា
ពហុម្បិ ចេ សហិតំ ភាសមានោ
ន តក្ករោ ហោតិ នរោ បមត្តោ
គោបោវ គាវោ គណយំ បរេសំ
ន ភាគវា សាមញ្ញស្ស ហោតិ ។
អប្បម្បិ ចេ សហិតំ ភាសមានោ
ធម្មស្ស ហោតិ អនុធម្មចារី
រាគញ្ច ទោសញ្ច បហាយ មោហំ
សម្មប្បជានោ សុវិមុត្តចិត្តោ
អនុបាទិយានោ ឥធ វា ហុរំ វា
ស ភាគវា សាមញ្ញស្ស ហោតិ ។
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទមិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ ( ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស ) ដូច្នោះឯង ។
បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីបន្ដិចបន្ដួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈទោសៈនិងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្ដីសៅហ្មង មិនមានសេចក្ដីប្រកាន់មាំ ក្នុងលោកនេះនិងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល ។
២. អប្បមាទវគ្គ
ប្រារព្ធនាងសាមាវតី មានប្រក្រតីមិនប្រមាទ
អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា
អប្បមាទេ បមោទន្តិ អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុសន្តិ ធីរា និព្វានំ យោគក្ខេមំ អនុត្តរំ ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តិមិនស្លាប់ សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាប់នូវដំណើរនេះ ដោយប្លែកគ្នា ( ទើបឋិតនៅ ) ក្នុងសេចក្តីមិនប្រមាទ រីករាយក្នុងសេចក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាទីគោចរ នៃព្រះអរិយបុគ្គលទាំងឡាយ ។ បណ្ឌិតអ្នកមិនប្រមាទទាំងនោះ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តិប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងពាល់ត្រូវនូវព្រះនិព្វានជាទីក្សេមក្សាន្តចាកយោគៈ ជាធម្មគុណដ៏ប្រសើរបំផុត ។
ប្រារព្ធកុម្ភឃោសកសេដ្ឋី មានប្រក្រតីមិនប្រមាទផងដែរ
ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសម្មការិនោ
សញ្ញតស្ស ច ធម្មជីវិនោ អប្បមត្តស្ស យសោភិវឌ្ឍតិ ។
យស តែងចម្រើនយ៉ាងក្រៃលែង ដល់បុគ្គលមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារស្អាត ( ឥតទោស ) ជាអ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ ។
ប្រារព្ធព្រះចូឡបន្ថកត្ថេរ បាននូវទីពឹង
ឧដ្ឋានេនប្បមាទេន សញ្ញមេន ទមេន ច
ទីបំ កយិរាថ មេធាវី យំ ឱឃោ នាភិកីរតិ ។
អ្នកប្រាជ្ញ គប្បីសាងនូវកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្តិប្រឹងប្រែងផង ដោយសេចក្តិមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយទមៈគឺការទូន្មាននូវ ឥន្ទ្រិយផង ។
ប្រារព្ធល្បែងនៃជនពាល ប្រកបដោយសេចក្តីប្រមាទ
បមាទមនុយុញ្ជន្តិ ពាលា ទុម្មេធិនោ ជនា
អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ ។
មា បមាទមនុយុញ្ជេថ មា កាមរតិសន្ថវំ
អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលំ សុខំ ។
ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិន ប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ ។
អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបាន សេចក្តីសុខដ៏ទូលាយ ។
ប្រារព្ធចំពោះព្រះមហាកស្សបត្ថេរ ពិចារណាមើលសត្វលោក
បមាទំ អប្បមាទេន យទា នុទតិ បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនឹ បជំ
បព្វតដ្ឋោវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ ។
កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទគឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ។ ធីរជនតែងពិចារណាឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។
ប្រារព្ធភិក្ខុពីរអង្គដែលមានបដិបទាផ្សេងគ្នា
អប្បមត្តា បមត្តេសុ សុត្តេសុ ពហុជាគរោ
អពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។
បណ្ឌិតមានប្រាជ្ញាមោះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះដែលរត់លឿន បានទៅចោលសេះដែលមានកម្លាំងទន់ទាប ដូច្នោះឯង ។
ប្រារព្ធសក្កទេវរាជដែលពីជាតិមុនជាមឃមាណព
អប្បមាទេន មឃវា ទេវានំ សេដ្ឋតំ គតោ
អប្បមាទំ បសំសន្តិ បមាទោ គរហិតោ សទា ។
មឃវា គឺព្រះឥន្ទ បានដល់នូវភាពជាបុគ្គលប្រសើរបំផុតជាងទេវតាទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ហើយត្មះតិះដៀលនូវសេចក្តីប្រមាទសព្វៗ កាល ។
ប្រារព្ធភិក្ខុមួយអង្គដែលមិនប្រមាទ
អប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សិ វា
សញ្ញោជនំ អណុំ ថូលំ ឌហំ អគ្គីវ គច្ឆតិ ។
ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីប្រមាទ តែងដុតចោលនូវសំយោជនៈទាំងតូច ទាំងធំ ដូចភ្លើងឆេះ ( កម្ទេចនូវព្រៃ ទាំងព្រៃតូច ទាំងព្រៃធំ ) ដូច្នោះឯង ។
ប្រារព្ធព្រះតិស្សត្ថេរ មានសន្តោសក្នុងបិណ្ឌបាត
អប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សិ វា
អភព្វោ បរិហានាយ និព្វានស្សេវ សន្តិកេ ។
ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យ ក្នុងសេចក្តីមិនប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកនូវគុណធម៌ឡើយ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។
៣. ចិត្តវគ្គ
ប្រារព្ធចំពោះព្រះមេឃិយត្ថេរ មានអកុសលវិតក្ក
ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ
ឧជុំ ករោតិ មេធាវី ឧសុការោវ តេជនំ
វារិជោវ ថលេ ខិត្តោ ឱកមោកតឧព្ភតោ
បរិផន្ទតិទំ ចិត្តំ មារធេយ្យំ បហាតវេ ។
អ្នកប្រាជ្ញតែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។ ចិត្តនេះដែលបុគ្គលលើកឡើង ចាកអាល័យ គឺកាមគុណ ៥ បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើងចាកទីនៅគឺទឹក បោះទៅលើគោក ដូច្នោះឯង ។
ប្រារព្ធភិក្ខុមួយអង្គនៅមាតិកគ្រាម
ទុន្និគ្គហស្ស លហុនោ យត្ថ កាមនិបាតិនោ
ចិត្តស្ស ទមថោ សាធុ ចិត្តំ ទន្តំ សុខាវហំ ។
ការទូន្មានចិត្តដែលសង្កត់សង្កិន បានដោយលំបាក ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ ( ការទូន្មានចិត្តដូច្នេះ ) រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច ( ព្រោះថា ) ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។
ប្រារព្ធភិក្ខុមួយអង្គដែលចង់សឹក
សុទុទ្ទសំ សុនិបុណំ យត្ថ កាមនិបាតិនំ
ចិត្តំ រក្ខេថ មេធាវី ចិត្តំ គុត្តំ សុខាវហំ ។
អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយ ( ព្រោះថា ) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ ។
ប្រារព្ធព្រះសង្ឃរក្ខិតត្ថេរ ដែលគិតរាយមាយ
ទូរង្គមំ ឯកចរំ អសរីរំ គុហាសយំ
យេ ចិត្តំ សញ្ញមេស្សន្តិ មោក្ខន្តិ មារពន្ធនា ។
អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគុហាគឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ ។
ប្រារព្ធព្រះចិត្តហត្ថត្ថេរ បួសសឹកៗ
អនវដ្ឋិតចិត្តស្ស សទ្ធម្មំ អវិជានតោ
បរិប្លវប្បសាទស្ស បញ្ញា ន បរិបូរតិ ។
អនវស្សុតចិត្តស្ស អនន្វាហតចេតសោ
បុញ្ញបាបប្បហីនស្ស នត្ថិ ជាគរតោ ភយំ ។
ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាអណ្តែតទៅ ។
ភ័យរមែងមិនមានដល់បុគ្គល អ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបបានលះចោលហើយ ភ្ញាក់រឭកជានិច្ច ។
ប្រារព្ធពួកភិក្ខុអ្នកចម្រើនវិបស្សនា
កុម្ភូបមំ កាយមិមំ វិទិត្វា
នគរូបមំ ចិត្តមិទំ ថកេត្វា
យោធេថ មារំ បញ្ញាវុធេន
ជិតញ្ច រក្ខេ អនិវេសនោ សិយា ។
បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ ( ក្នុងធម៌នោះ ) ឡើយ ។
ប្រារព្ធព្រះបូតិគត្តតិស្សត្ថេរ កើតដំបៅពេញរាងកាយ
អចិរំ វតយំ កាយោ បឋវឹ អធិសេស្សតិ
ឆុទ្ធោ អបេតវិញ្ញាណោ និរត្ថំវ កលិង្គរំ ។
ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានតែវិញ្ញាណទៅប្រាសហើយ គេនឹងយកទៅបោះបង់ចោល មុខជានឹងដេកស្តូកស្តឹងនៅលើផែនដី ដូចជាអង្កត់អុស រកប្រយោជន៍គ្មានឡើយ ។
ប្រារព្ធនាយគោបាល ឈ្មោះនន្ទៈ ត្រូវស្លាប់ដោយគេប្រហារ
ទិសោ ទិសំ យន្តំ កយិរា វេរី វា បន វេរិនំ
មិច្ឆាបណិហិតំ ចិត្តំ បាបិយោ នំ តតោ ករេ ។
ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាសណាមួយដល់គ្នា ឯចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាសនោះទៅទៀត ។
ប្រារព្ធសោរេយ្យត្ថេរ បានជាព្រះអរហន្ត
ន តំ មាតា បិតា កយិរា អញ្ញេ វាបិ ច ញាតកា
សម្មាបណិហិតំ ចិត្តំ សេយ្យសោ នំ តតោ ករេ ។
មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃ ជាញាតិមិនគប្បីធ្វើនូវហេតុនោះបាន ចំណែកខាងចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន ។
៤. បុប្ផវគ្គ
ប្រារព្ធភិក្ខុ ៥០០ អង្គ ខ្វល់ខ្វាយពីរឿងផែនដី
កោ ឥមំ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមំ សទេវកំ
កោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។
សេក្ខោ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមំ សទេវកំ
សេក្ខោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។
អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះ ។
ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ចបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ដែលព្រះតថាគតសម្តែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះឯង ។
ប្រារព្ធភិក្ខុមួយអង្គពិចារណាថ្ងៃបណ្តើរកូន
ផេណូបមំ កាយមិមំ វិទិត្វា
មរីចិធម្មំ អភិសម្ពុធានោ
ឆេត្វាន មារស្ស បបុប្ផកានិ
អទស្សនំ មច្ចុរាជស្ស គច្ឆេ ។
ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចជាថ្ងៃបណ្តើរកូន គប្បីកាត់នូវកម្រងផ្កាជារបស់មារ គឺវដ្តៈ ៣ ទៅកាន់ស្ថានទីដែលមច្ចុរាជមើលមិនឃើញ ។
ប្រារព្ធវិឌូឌភៈ និងបរិវារត្រូវស្លាប់ដោយទឹកជំនន់
បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ អាទាយ គច្ឆតិ ។
មច្ចុគឺសេចក្តីស្លាប់ តែងកៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ ៥ នោះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង ។
ប្រារព្ធនាងបតិបូជិកា មានអាយុខ្លីក្នុងឋានមនុស្ស
បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
អតិត្តំយេវ កាមេសុ អន្តកោ កុរុតេ វសំ ។
អ្នកធ្វើនូវទីបំផុត ( នៃជីវិត ) គឺមច្ចុរាជ តែងក្រុងសត្វដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនោះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន ។
ប្រារព្ធកោសិយសេដ្ឋីដែលកំណាញ់ ព្រះមោគ្គល្លាននិមន្តប្រោស
យថាបិ ភមរោ បុប្ផំ វណ្ណគន្ធំ អហេឋយំ
បលេតិ រសមាទាយ ឯវំ គាមេ មុនី ចរេ ។
ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេ ក្រេបយកតែរសហើយ ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។
ប្រារព្ធបាដិកាជីវក ពោលពាក្យចាក់ដោតដល់ឧបាសិកាម្នាក់
ន បរេសំ វិលោមានិ ន បរេសំ កតាកតំ
អត្តនោ វ អវេក្ខេយ្យ កតានិ អកតានិ ច ។
ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ ( ដែលមិនមែនជាមុខការរបស់ខ្លួន ) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយ ដែលធ្វើហើយ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។
ប្រារព្ធឆត្តបាណិឧបាសក ជាព្រះអនាគាមី ទ្រទ្រង់នូវព្រះត្រៃបិដក
យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ អគន្ធកំ
ឯវំ សុភាសិតា វាចា អផលា ហោតិ អកុព្វតោ ។
យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ សគន្ធកំ
ឯវំ សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។
ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ ( ល្អ ) តែគ្មានក្លិន ( ក្រអូប ) ( រមែងមិនក្លិនក្រអូបដល់អ្នកដែលទ្រទ្រង់ ) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ ។
ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន ( រមែងក្រអូបដល់អ្នកដែលទ្រទ្រង់ ) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង ។
ប្រារព្ធឧបាសិកាវិសាខា សម្រេចក្នុងបុណ្យតាមប្រាថ្នា
យថាបិ បុប្ផរាសិម្ហា កយិរា មាលាគុឡេ ពហូ
ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ ។
មាលាការចេះធ្វើសំណុំនៃកម្រងផ្កាអំពីគំនរនៃផ្កា ( ផ្សេងៗ គ្នា ) ឲ្យបានច្រើន យ៉ាងណាមិញ សត្វដែលកើតមកហើយតែងស្លាប់ទៅវិញជាធម្មតា គួរធ្វើកុសលឲ្យច្រើន យ៉ាងនោះឯង ។
ប្រារព្ធចំពោះបញ្ហានៃព្រះអានន្ទត្ថេរ ដែលទូលសួរអំពីក្លិន
ន បុប្ផគន្ធោ បដិវាតមេតិ
ន ចន្ទនំ តគរមល្លិកា វា
សតញ្ច គន្ធោ បដិវាតមេតិ
សព្វា ទិសា សប្បុរិសោ បវាយតិ ។
ចន្ទនំ តគរំ វាបិ ឧប្បលំ អថ វស្សិកី
ឯតេសំ គន្ធជាតានំ សីលគន្ធោ អនុត្តរោ ។
ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់ មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់ មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិននៃសីល ជាគុណជាតិប្រសើរបំផុតជាងគន្ធជាតិទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។
ប្រារព្ធការថ្វាយបិណ្ឌបាតដល់ព្រះមហាកស្សបត្ថេរ
អប្បមត្តោ អយំ គន្ធោ យ្វាយំ តគរចន្ទនី
យោ ច សីលវតំ គន្ធោ វាតិ ទេវេសុ ឧត្តមោ ។
ក្លិនក្រស្នា និងក្លិនចន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។
ប្រារព្ធការបរិនិព្វានរបស់ព្រះគោធិកត្ថេរ
តេសំ សម្បន្នសីលានំ អប្បមាទវិហារិនំ
សម្មទញ្ញា វិមុត្តានំ មារោ មគ្គំ ន វិន្ទតិ ។
មារាធិរាជ ( ទុកជាខំស្វែងរក ) ក៏មិនជួបនូវផ្លូវរបស់លោកអ្នកមានសីលបរិបូណ៌ មានប្រក្រតីនៅដោយសេចក្តីមិនប្រមាទ បានរួចផុតស្រឡះហើយ ( ចាកធម៌ជាគ្រឿងសៅហ្មង ) ព្រោះដឹងច្បាស់តាមហេតុ ។
ប្រារព្ធគរហទិន្នៈសាវ័ករបស់និគ្រន្ថ មិនដឹងគុណព្រះសង្ឃ
យថា សង្ការធានស្មឹ ឧជ្ឈិតស្មឹ មហាបថេ
បទុមំ តត្ថ ជាយេថ សុចិគន្ធំ មនោរមំ
ឯវំ សង្ការភូតេសុ អន្ធភូតេ បុថុជ្ជនេ
អតិរោចតិ បញ្ញាយ សម្មាសម្ពុទ្ធសាវកោ ។
ផ្កាឈូក ទុកជាកើតក្នុងគំនរសំរាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ដូចម្តេចមិញ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ទោះបីកើតនៅក្នុងសមាគមនៃពួកជនដែលដូចជាគំនរសំរាមក៏ដោយ ក៏នៅតែរុងរឿងលើសបុថុជ្ជនទាំងឡាយដែលងងឹតសូន្យឈឹង ដោយបញ្ញា ( របស់ខ្លួន ) ដូច្នោះឯង ។
៥. ពាលវគ្គ
ប្រារព្ធព្រះបាទបសេនទិកោសលចង់បានប្រពន្ធគេ ផ្ទំមិនលក់
ទីឃា ជាគរតោ រត្តិ ទីឃំ សន្តស្ស យោជនំ
ទីឃោ ពាលាន សំសារោ សទ្ធម្មំ អវិជានតំ ។
រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក ( អ្នកដេកមិនលក់ ) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។
ប្រារព្ធសទ្ធិវិហារិករបស់ព្រះមហាកស្សបត្ថេរ ក្រោធនឹងគ្រូ
ចរញ្ចេ នាធិគច្ឆេយ្យ សេយ្យំ សទិសមត្តនោ
ឯកចរិយំ ទឡ្ហំ កយិរា នត្ថិ ពាលេ សហាយតោ ។
បុគ្គល កាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ [ ចូឡសីល មជ្ឈិមសីល មហាសីល កថាវត្ថុ ១០ ធុតង្គគុណ ១៣ វិបស្សនាគុណ មគ្គ ៤ ផល ៤ វិជ្ជា ៣ អភិញ្ញា ៦ ហៅថា សហាយតាគុណ ] មិនមានក្នុងបុគ្គលពាលឡើយ ។
ប្រារព្ធអានន្ទសេដ្ឋី ប្រដៅកូនឲ្យកំណាញ់
បុត្តា មត្ថិ ធនមត្ថិ ឥតិ ពាលោ វិហញ្ញតិ
អត្តា ហិ អត្តនោ នត្ថិ កុតោ បុត្តា កុតោ ធនំ ។
ជនពាលតែងព្រួយលំបាក ដោយសេចក្តីសំគាល់ថា កូនទាំងឡាយរបស់អញមាន ទ្រព្យរបស់អញមាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថា មានអំពីណាបាន ។
ប្រារព្ធចោរពីរនាក់ជាសម្លាញ់នឹងគ្នា ចោរម្នាក់បានជាបណ្ឌិត
យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។
អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ឯអ្នកណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល ដោយពិត ។
ប្រារព្ធព្រះឧទាយីដែលមិនដឹងព្រះសទ្ធម្ម
យាវជីវម្បិ ចេ ពាលោ បណ្ឌិតំ បយិរុបាសតិ
ន សោ ធម្មំ វិជានាតិ ទព្វី សូបរសំ យថា ។
មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិត ក៏ឥតមានដឹងរសធម៌អ្វីឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល ។
ប្រារព្ធភិក្ខុ ៣០ អង្គ និមន្តមកពីដែនបាវាចូលគាល់ព្រះអង្គ
មុហុត្តមបិ ចេ វិញ្ញូ បណ្ឌិតំ បយិរុបាសតិ
ខិប្បំ ធម្មំ វិជានាតិ ជិវ្ហា សូបរសំ យថា ។
វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច គេរមែងដឹងរសធម៌ដោយឆាប់រហ័ស ដូចអណ្តាតដឹងនូវរសសម្ល ។
ប្រារព្ធបុរសកើតឃ្លង់ ព្រោះមានបាបកម្មចាស់
ចរន្តិ ពាលា ទុម្មេធា អមិត្តេនេវ អត្តនា
ករោន្តា បាបកំ កម្មំ យំ ហោតិ កដុកប្ផលំ ។
ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ តែងត្រាច់ទៅធ្វើនូវកម្មដ៏លាមក ដែលជាអំពើមានផលក្តៅក្រហាយ ។
ប្រារព្ធអ្នកស្រែម្នាក់ មានគ្រោះព្រោះជាន់ដានចោរ
ន តំ កម្មំ កតំ សាធុ យំ កត្វា អនុតប្បតិ
យស្ស អស្សុមុខោ រោទំ វិបាកំ បដិសេវតិ ។
បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយជាខាងក្រោយ មានមុខទទឹកជោកដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មនោះដែលគេធ្វើហើយ ឈ្មោះថាជាកម្មមិនល្អឡើយ ។
ប្រារព្ធសុមនមាលាការ ថ្វាយផ្កាម្លិះដល់ព្រះអង្គ
តញ្ច កម្មំ កតំ សាធុ យំ កត្វា នានុតប្បតិ
យស្ស បតីតោ សុមនោ វិបាកំ បដិសេវតិ ។
បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយតាមក្រោយ ដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ ។
ប្រារព្ធឧប្បលវណ្ណាថេរី ត្រូវនន្ទមាណពប្រទូស្ត
មធុវា មញ្ញតី ពាលោ យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ អថ ( ពាលោ ) ទុក្ខំ និគច្ឆតិ ។
បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះដល់កាលណា បាបឲ្យផល ជនពាលទើបប្រទះនូវសេចក្តីទុក្ខក្នុងកាលណោះ ។
ប្រារព្ធជម្ពុកាជីវកម្នាក់ ប្រព្រឹត្តវត្តបោកប្រាស់អ្នកស្រុក
មាសេ មាសេ កុសគ្គេន ពាលោ ភុញ្ជេថ ភោជនំ
ន សោ សង្ខាតធម្មានំ កល្លំ អគ្ឃតិ សោឡសឹ ។
ជនពាល ទុកជាបរិភោគភោជនដោយចុងស្បូវរាល់ៗ ខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី ១៦ ( ដែលគេច្រៀក ១៦ លើក ) របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬមានធម៌បានពិចារណាហើយ ( រាប់តាំងពីរព្រះសោតាបន្នឡើងទៅ ) នោះឡើយ ។
ប្រារព្ធអហិប្រេត មានបុព្វកម្មដុតកុដិព្រះបច្ចេកពុទ្ធ
ន ហិ បាបំ កតំ កម្មំ សជ្ជុខីរំវ មុច្ចតិ
ឌហន្តំ ពាលមន្វេតិ ភស្មាច្ឆន្នោវ បាវកោ ។
កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏ដូចជាទឹកដោះស្រស់ ដែលគេទើបតែរឺតក្នុងខណៈនោះ មិនទាន់ប្រែក្លាយដូច្នោះ បាបកម្មនោះ រមែងតាមដុតបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុកដោយផេះដូច្នោះឯង ។
ប្រារព្ធសដ្ឋីកូដប្រេត មានបុព្វកម្មប្រហារព្រះបច្ចេកពុទ្ធ
យាវទេវ អនត្ថាយ ញត្តំ ពាលស្ស ជាយតិ
ហន្តិ ពាលស្ស សុក្កំសំ មុទ្ធំ អស្ស វិបាតយំ ។
ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងក្បាលគឺបញ្ញាឲ្យធ្លាក់ចុះ បំផ្លិចបំផ្លាញ ចំណែកនៃធម៌ស គឺកុសលរបស់បុគ្គលពាលនោះឯង ។
ប្រារព្ធព្រះសុធម្មត្ថេរ ដែលមិនល្អពីខាងដើម
អសន្តំ ភាវមិច្ឆេយ្យ បុរេក្ខារញ្ច ភិក្ខុសុ
អាវាសេសុ ច ឥស្សរិយំ បូជា បរកុលេសុ ច
មមេវ កតមញ្ញន្តុ គិហិប្បព្វជិតា ឧភោ
មមេវ អតិវសា អស្សុ កិច្ចាកិច្ចេសុ កិស្មិញ្ចិ
ឥតិ ពាលស្ស សង្កប្បោ ឥស្សា មានោ ច វឌ្ឍតិ ។
ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរដែលមិនមាន ( ក្នុងខ្លួន ) ផង នូវភាពហែហម គឺជាប្រមុខក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយក្នុងត្រកូលនៃជនទាំងឡាយដទៃផង ។
ភិក្ខុពាលតែងមានសេចក្តីត្រិះរិះថា គ្រហស្ថនិងបព្វជិតទាំងពីរពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយថាជាកិច្ចរបស់អាត្មាអញវិញ អំណាចដ៏ក្រៃលែងរបស់អាត្មាអញ ចូរមានក្នុងកិច្ចតូចធំ កិច្ចណាមួយក៏ដោយ ( កាលបើយ៉ាងនេះ ) ឥស្សា និងមានះ រមែងចម្រើន ( ដល់ភិក្ខុពាលនោះឯង ) ។
ប្រារព្ធព្រះតិស្សត្ថេរ មានប្រក្រតីនៅក្នុងព្រៃ
អញ្ញា ហិ លាភូបនិសា អញ្ញា និព្វានគាមិនី
ឯវមេតំ អភិញ្ញាយ ភិក្ខុ ពុទ្ធស្ស សាវកោ
សក្ការំ នាភិនន្ទេយ្យ វិវេកមនុព្រូហយេ ។
បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធដឹងច្បាស់នូវហេតុនោះយ៉ាងនេះហើយ មិនគួរត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចម្រើនដោយលំដាប់ ។
៦. បណ្ឌិតវគ្គ
ប្រារព្ធព្រះរាធត្ថេរ ជាបុគ្គលងាយប្រដៅ
និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ
និគ្គយ្ហវាទិំ មេធាវិំ តាទិសំ បណ្ឌិតំ ភជេ
តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។
បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់រកអ្នកប្រាជ្ញបែបនោះដែលជាបណ្ឌិត ( ព្រោះថា ) កាលបើបុគ្គលគប់រកអ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្តីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ ។
ប្រារព្ធភិក្ខុពីរអង្គ ជាបុគ្គលមិនងាយប្រដៅ
ឱវទេយ្យានុសាសេយ្យ អសព្ភា ច និវារយេ
សតញ្ហិ សោ បិយោ ហោតិ អសតំ ហោតិ អប្បិយោ ។
បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ ។
ប្រារព្ធព្រះឆន្នត្ថេរ ជេរព្រះអគ្គសាវ័កទាំងពីរអង្គ
ន ភជេ បាបកេ មិត្តេ ន ភជេ បុរិសាធមេ
ភជេថ មិត្តេ កល្យាណេ ភជេថ បុរិសុត្តមេ ។
បុគ្គលមិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់ ។
ប្រារព្ធព្រះមហាកប្បិនត្ថេរ ឧទានថា “សុខហ្ន៎”
ធម្មបីតិ សុខំ សេតិ វិប្បសន្នេន ចេតសា
អរិយប្បវេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ ។
បុគ្គលដែលមានសេចក្តីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ បណ្ឌិតរមែងត្រេកអរក្នុងធម៌ដែលព្រះអរិយៈ ប្រកាសទុកហើយ គ្រប់ពេល ។
ប្រារព្ធបណ្ឌិតសាមណេរទូន្មានខ្លួនបានសម្រេច
ឧទកញ្ហិ នយន្តិ នេត្តិកា
ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា
អត្តានំ ទមយន្តិ បណ្ឌិតា ។
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ ( ឲ្យត្រង់ ) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន ( ដូច្នោះឯង ) ។
ប្រារព្ធព្រះលកុណ្តកភទ្ទិយត្ថេរមិនក្រោធខឹង
សេលោ យថា ឯកឃនោ វាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុ ន សមិញ្ជន្តិ បណ្ឌិតា ។
ភ្នំថ្មតាន់ មិនកម្រើកព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិតទាំងឡាយ ក៏មិនរំភើបញាប់ញ័រ ព្រោះពាក្យតិះដៀល និងពាក្យសរសើរ ( ជាដើម ) ដូច្នោះឯង ។
ប្រារព្ធមាតារបស់នាងកាណាញ៉ាំងកូនឲ្យស្តាប់ធម៌
យថាបិ រហទោ គម្ភីរោ វិប្បសន្នោ អនាវិលោ
ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។
អន្លង់ទឹកជ្រៅ រមែងថ្លាមិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួនយ៉ាងនោះ ។
ប្រារព្ធភិក្ខុ ៥០០ អង្គ នៅចាំវស្សានៅស្រុកវេរញ្ជា
សព្ពត្ថ វេ សប្បុរិសា វជន្តិ
ន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា អថ វា ទុខេន
ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។
ពួកសប្បុរស តែងលះ ( ឆន្ទរាគ ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្តីប្រាថ្នាក្នុងកាម ពួកបណ្ឌិត បើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសម្តែងអាការឡើងចុះឡើយ ។
ប្រារព្ធព្រះធម្មិកត្ថេរ តាំងនៅក្នុងធម៌ជាទីពឹង
ន អត្តហេតុ ន បរស្ស ហេតុ
ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ អធម្មេន សមិទ្ធិមត្តនោ
ស សីលវា បញ្ញវា ធម្មិកោ សិយា ។
បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសេចក្តីសម្រេចដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌ ។
ប្រារព្ធការស្តាប់ធម៌របស់អ្នកក្រុងសាវត្ថី
អប្បកា តេ មនុស្សេសុ យេ ជនា បារគាមិនោ
អថាយំ ឥតរា បជា តីរមេវានុធាវតិ ។
យេ ច ខោ សម្មទក្ខាតេ ធម្មេ ធម្មានុវត្តិនោ
តេ ជនា បារមេស្សន្តិ មច្ចុធេយ្យំ សុទុត្តរំ ។
បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួកសត្វក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ ( គឺសក្កាយទិដ្ឋិ ) ។
ជនទាំងឡាយណា ប្រព្រឹត្តដ៏សមគួរតាមធម៌ ក្នុងធម៌ដែលតថាគតសម្តែងទុកហើយដោយប្រពៃ ជនទាំងនោះ នឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយនឹងឆ្លងបាន ហើយដល់នូវត្រើយ គឺព្រះនិព្វាន ។
ប្រារព្ធភិក្ខុអាគន្តុកៈ ៥០០ អង្គ មកគាល់ព្រះពុទ្ធ
កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ
ឱកា អនោកមាគម្ម វិវេកេ យត្ថ ទូរមំ ។
តត្រាភិរតិមិច្ឆេយ្យ ហិត្វា កាមេ អកិញ្ចនោ
បរិយោទបេយ្យ អត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។
យេសំ សម្ពោធិយង្គេសុ សម្មា ចិត្តំ សុភាវិតំ
អាទានបដិនិស្សគ្គេ អនុបាទាយ យេ រតា
ខីណាសវា ជុតិមន្តោ តេ លោកេ បរិនិព្វុតា ។
បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌ស ឲ្យចម្រើនឡើង ( ដោយវិធី ) ចេញចាកអាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម៌មិនមានអាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត ។
ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ដែលជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិតទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះបង់នូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះៗ រមែងជាអ្នកអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានក្នុងលោក ។
៧. អរហន្តវគ្គ
ប្រារព្ធបញ្ហារបស់ពេទ្យជីវក ទូលសួរព្រះអង្គអំពីអាពាធ
គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ
សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ ។
សេចក្តីក្តៅក្រហាយ រមែងមិនមានដល់អ្នកដែលមានផ្លូវឆ្ងាយ បានទៅដល់ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង ( មានខន្ធជាដើម ) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ ។
ប្រារព្ធព្រះមហាកស្សបត្ថេរដូចរាជហង្ស
ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេ
ហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ ។
ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ [ ក្នុងគុណដែលខ្លួនបានហើយ ឬក្នុងឈាននិងវិបស្សនា ដោយកិច្ច គឺរំពឹង ចូល ចេញ អធិដ្ឋាន ឬពិចារណាមិនសម្រាក ] លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ លះបង់ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះឯង ។
ប្រារព្ធព្រះពេឡដ្ឋសីសត្ថេរ មិនសន្សំកិលេស
យេសំ សន្និច្ចយោ នត្ថិ យេ បរិញ្ញាតភោជនោ
សុញ្ញតោ អនិមិត្តោ ច វិមោក្ខោ យេស គោចរោ
អាកាសេវ សកុន្តានំ គតិ តេសំ ទុរន្នយោ ។
ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង ( អប្បណិហិតវិមោក្ខ ) ជាគោចរ គតិគឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។
ប្រារព្ធព្រះអនុរុទ្ធត្ថេរ មិនពោលពាក្យសូមអាហារអ្នកស្រុក
យស្សាសវ បរិក្ខីណា អាហារេ ច អនិស្សិតោ
សុញ្ញតោ អនិមិត្តោ ច វិមោក្ខោ យស្ស គោចរោ
អាកាសេវ សកុន្តានំ បទន្តស្ស ទុរន្នយំ ។
ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ ( តណ្ហា និងទិដ្ឋិ ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្ត-វិមោក្ខ និង ( អប្បណិហិតវិមោក្ខ ) ជាគោចរ ដានជើងរបស់ជននោះ គេកម្រដឹងបាន ដូចដានជើងនៃពួកសត្វស្លាបព្ធដ៏អាកាស ដូច្នោះ ។
ប្រារព្ធព្រះមហាកច្ចាយនត្ថេរ ដែលព្រះឥន្ទ្រជ្រះថ្លា
យស្សិន្ទ្រិយានិ សមថង្គតានិ
អស្សា យថា សារថិនា សុទន្តា
បហីនមានស្ស អនាសវស្ស
ទេវាបិ តស្ស បិហយន្តិ តាទិនោ ។
ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនល្អហើយ សូម្បីទេវតាទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលជាអ្នកមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹង មិនញាប់ញ័រ ។
ប្រារព្ធព្រះសារីបុត្តមានចិត្តដូចផែនដី
បឋវីសមោ នោ វិរុជ្ឈតិ
ឥន្ទខីលូបមោ តាទិ សុព្វតោ
រហទោវ អបេតកទ្ទមោ
សំសារោ ន ភវន្តិ តាទិនោ ។
ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន ។
ប្រារព្ធសាមណេរបែកព្រះនេត្រ ហើយមានចិត្តស្ងប់រម្ងាប់
សន្តំ តស្ស មនំ ហោតិ សន្តា វាចា ច កម្ម ច
សម្មទញ្ញា វិមុត្តស្ស ឧបសន្តស្ស តាទិនោ ។
ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកអ្នកដែលមានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ជាអ្នកស្ងប់រម្ងាប់មានគោលជំហររឹងប៉ឹង ។
ប្រារព្ធព្រះសារីបុត្ត ក្នុងរឿងមិនជឿអ្នកដទៃ
អស្សទ្ធោ អកតញ្ញូ ច សន្ធិច្ឆេទោ ច យោ នរោ
ហតាវកាសោ វន្តាសោ ស វេ ឧត្តមបោរិសោ ។
នរជនណា មិនជឿអ្នកដទៃផង ដឹងព្រះនិព្វានដែលបច្ច័យធ្វើមិនបានផង កាត់នូវគ្រឿងតគឺវដ្តៈផង មានឱកាស ( គឺការកើតក្នុងភពថ្មី ) បានកម្ចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះ ជាឧត្តម-បុរស ។
ប្រារព្ធព្រះរេវតត្ថេរ មានប្រក្រតីនៅក្នុងព្រៃ
គាមេ វា យទិ វា រញ្ញេ និន្នេ វា យទិ វា ថលេ
យត្ថ អរហន្តោ វិហរន្តិ តំ ភូមិរាមណេយ្យកំ ។
ព្រះអរហន្តទាំងឡាយនៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះៗឯងគឺជាភូមិឋានមនោរម្យ។
ប្រារព្ធស្ត្រីម្នាក់ដែលធ្វើឲ្យភិក្ខុនៅក្នុងព្រៃមានក្តីសង្វេគ
រមណីយានិ អរញ្ញានិ យត្ថ ន រមតី ជនោ
វីតរាគោ រមេស្សន្តិ ន តេ កាមគវេសិនោ ។
ជន ( អ្នកស្វែងរកកាម ) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រពដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។
៨. សហស្សវគ្គ
ប្រារព្ធពេជ្ឈឃាតពុកមាត់ក្រហម ស្តាប់ព្រះធម៌
សហស្សមបិ ចេ វាចា អនត្ថបទសញ្ហិតា
ឯកំ អត្ថបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។
បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ ( វាចានោះ ពុំប្រសើរឡើយ ) បទមានប្រយោជន័ណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន ( បទនោះ ) ឈ្មោះថា ប្រសើរជាង ។
ប្រារព្ធពាហិយៈ ស្លៀកសំបកឈើ ស្តាប់ព្រះធម៌
សហស្សមបិ ចេ គាថា អនត្ថបទសញ្ហិតា
ឯកំ អត្ថបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។
បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ ( គាថានោះ ពុំប្រសើរឡើយ ) បទនៃគាថាណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន ( បទនៃគាថានោះ ) ឈ្មោះថា ប្រសើរជាង ។
ប្រារព្ធនាងកុណ្ឌលកេសី ស្តាប់ព្រះធម៌
យោ ច គាថា សតំ ភាសេ អនត្ថបទសញ្ហិតា
ឯកំ ធម្មបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។
យោ សហស្សំ សហស្សេន សង្គាមេ មានុសេ ជិនេ
ឯកញ្ច ជេយ្យមត្តានំ ស វេ សង្គាមជុត្តមោ ។
អ្នកណា គប្បីពោលគាថាមួយរយ ជាគាថា ប្រកបដោយបទឥតប្រយោជន៍ ( គាថាដែលអ្នកនោះពោលហើយនោះពុំប្រសើរឡើយ ) បទនៃធម៌ណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន ( ធម្មបទនោះ ) ឈ្មោះថា ប្រសើរជាង ។
អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗ ដង ( គឺមួយលាន ) ( អ្នកនោះមិនឈ្មោះថាជាអ្នកឈ្នះដ៏ប្រសើរឡើយ ) ចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់បាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ គឺជាអ្នកច្បាំងដ៏ពូកែក្រៃលែងក្នុងសង្គ្រាម ។
ប្រារព្ធអនត្ថបុច្ឆកព្រាហ្មណ៍ អ្នកលេងល្បែងស៊ីសង
អត្តា ហវេ ជិតំ សេយ្យោ យា ចាយំ ឥតរា បជា
អត្តទន្តស្ស បោសស្ស និច្ចំ សញ្ញតចារិនោ
នេវ ទេវោ ន គន្ធព្វោ ន មារោ សហ ព្រហ្មុនោ
ជិតំ អបជិតំ កយិរា តថារូបស្ស ជន្តុនោ ។
ខ្លួនហ្នឹងឯងដែលបុគ្គលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលបុគ្គលឈ្នះហើយ មិនប្រសើរឡើយ ( ព្រោះ ) កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជម្នះរបស់សត្វមានសភាពដូច្នោះឲ្យត្រឡប់ចាញ់វិញបានឡើយ ។
ប្រារព្ធព្រាហ្មណ៍ម្នាក់ជាឪពុកធំរបស់ព្រះសារីបុត្ត
មាសេ មាសេ សហស្សេន យោ យជេថ សតំ សមំ
ឯកញ្ច ភាវិតត្តានំ មុហុត្តមបិ បូជយេ
សាយេវ បូជនា សេយ្យោ យញ្ចេ វស្សសតំ ហុតំ ។
អ្នកណាបូជា ( លោកិយមហាជន ) ដោយទ្រព្យមួយពាន់រាល់ៗ ខែ អស់ ១ រយឆ្នាំគត់ ចំណែកឯការបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ ១ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯងប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់ ១ រយឆ្នាំនោះ ការបូជាអស់ ១០០ ឆ្នាំ នឹងប្រសើរអ្វីទៅ ។
ប្រារព្ធក្មួយព្រះសារីបុត្ត ជាអ្នកបម្រើភ្លើង
យោ ច វស្សសតំ ជន្តុ អគ្គឹ បរិចរេ វនេ
ឯកញ្ច ភាវិតត្តានំ មុហុត្តមបិ បូជយេ
សាយេវ បូជនា សេយ្យោ យញ្ចេ វស្សសតំ ហុតំ ។
ជនណាបម្រើភ្លើងក្នុងព្រៃអស់ ១០០ ឆ្នាំ ចំណែកឯការបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយ តែ ១ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាភ្លើងអស់ ១០០ ឆ្នាំ មិនប្រសើរឡើយ ។
ប្រារព្ធព្រាហ្មណ៍ម្នាក់ ជាអ្នកបូជាយញ្ញ
យង្កិញ្ចិ យិដ្ឋំ វ ហុតំ វ លោកេ
សំវច្ឆរំ យជេថ បុញ្ញបេក្ខោ
សព្វំបិ តំ ន ចតុភាគមេតិ
អភិវាទនា ឧជុគតេសុ សេយ្យោ ។
បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជា ធំតូចណាមួយក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះឯង រមែងមិនដល់នូវចំណែកទី ៤ នៃការអភិវាទ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ ( ដូច្នេះការអភិវាទចំពោះបុគ្គលដែលមានដំណើរត្រង់ មានព្រះសោតាបន្នជាដើមឡើងទៅ ) ប្រសើរជាង ។
ប្រារព្ធអាយុវឌ្ឍនកុមារ មានការចម្រើនដោយអាយុ
អភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ
ចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ ។
ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នកដែលមានសេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែង ដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។
ប្រារព្ធសង្កិច្ចសាមណេរ ញ៉ាំងពួកចោរឲ្យជ្រះថ្លា
យោ ច វស្សសតំ ជីវេ ទុស្សីលោ អសមាហិតោ
ឯកាហំ ជីវិតំ សេយ្យោ សីលវន្តស្ស ឈាយិនោ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
ប្រារព្ធព្រះខានុកោណ្ឌញ្ញត្ថេរ ញ៉ាំងពួកចោរឲ្យជ្រះថ្លា
យោ ច វស្សសតំ ជីវេ ទុប្បញ្ញោ អសមាហិតោ
ឯកាហំ ជីវិតំ សេយ្យោ បញ្ញវន្តស្ស ឈាយិនោ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
ប្រារព្ធសប្បទាសត្ថេរ បានសម្រេចព្រះអរហត្តផល
យោ ច វស្សសតំ ជីវេ កុសីតោ ហីនវីរិយោ
ឯកាហំ ជីវិតំ សេយ្យោ វីរិយំ អារភតោ ទឡ្ហំ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សខ្ជិល ( មានចិត្តងុលងប់ក្នុងអកុសលវិតក្ក ) មានព្យាយាមថោកថយឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រារព្ធនូវសេចក្តីព្យាយាមមាំមួន ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
ប្រារព្ធព្រះនាងបដាចារាថេរីឃើញធម៌
យោ ច វស្សសតំ ជីវេ អបស្សំ ឧទយព្វយំ
ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ឧទយព្វយំ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញការកើតឡើងនិងការវិនាសទៅ ( នៃបញ្ចក្ខន្ធ ) ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញ ការកើតឡើង និងការវិនាសតៅ ( នៃបញ្ចក្ខន្ធ ) ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
ប្រារព្ធព្រះនាងកិសាគោតមីថេរីឃើញអមតមហានិព្វាន
យោ ច វស្សសតំ ជីវេ អបស្សំ អមតំ បទំ
ឯកាហំ ជីវិតំ សេយ្យោ បស្សតោ អមតំ បទំ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញអមតមហានិព្វាន ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញអមតមហានិព្វានប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
ប្រារព្ធនាងពហុបុត្តិកាថេរីឃើញលោកុត្តរធម៌ ៩ ប្រការ
យោ ច វស្សសតំ ជីវេ អបស្សំ ធម្មមុត្តមំ
ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ធម្មមុត្តមំ ។
បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ ( គឺលោកុត្តរធម៌ ៩ យ៉ាង ) ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង ( ការរស់នៅរបស់បុគ្គលនោះ ) ។
៩. បាបវគ្គ
ប្រារព្ធចូឡេកសាដកព្រាហ្មណ៍ ច្បាំងឈ្នះសេចក្តីកំណាញ់
អភិត្ថរេថ កល្យាណេ បាបា ចិត្តំ និវារយេ
ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មឹ រមតី មនោ ។
បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អ គួរឃាត់ចិត្តចាកបាប ព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេកអរក្នុងបាប ។
ប្រារព្ធព្រះសេយ្យសកត្ថេរ ប្រព្រឹត្តកម្មមិនគួរដល់សមណៈ
បាបញ្ចេ បុរិសោ កយិរា ន នំ កយិរា បុនប្បុនំ
ន តម្ហិ ឆន្ទំ កយិរាថ ទុក្ខោ បាបស្ស ឧច្ចយោ ។
បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្តក្នុងបាបនោះ ( ព្រោះថា ) ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ ។
ប្រារព្ធនាងលាជទេវធីតា ប្រាថ្នាធ្វើបុណ្យនឹងព្រះមហាកស្សបត្ថេរ
បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ
តម្ហិ ឆន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ ។
បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះ ( ព្រោះថា ) ការសន្សំបុណ្យ តែងនាំសេចក្តីមកឲ្យ ។
ប្រារព្ធអនាថបិណ្ឌិកសេដ្ឋីនាំទេវតាចូលគាល់ព្រះសម្មាសម្ពុទ្ធ
បាបោបិ បស្សតី ភទ្រំ យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ អថ ( បាបោ ) បាបានិ បស្សតិ ។
ភទ្រោបិ បស្សតី បាបំ យាវ ភទ្រំ ន បច្ចតិ
យទា ច បច្ចតី ភទ្រំ អថ ( ភទ្រោ ) ភទ្រានិ បស្សតិ ។
បាប មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើបាប ក៏នៅឃើញតែសេចក្តីចម្រើនត្រឹមនោះ ( ឃើញបាបថាល្អ ) លុះកាលណា បាបឲ្យផល មនុស្សធ្វើបាប ទើបឃើញបាប ថាអាក្រក់ក្នុងកាលនោះ ។
អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សធ្វើល្អ នៅឃើញតែបាបត្រឹមនោះ ( ឃើញអំពើល្អថាអាក្រក់ ) លុះកាលណាអំពើល្អឲ្យផល មនុស្សធ្វើ្អ ទើបឃើញអំពើល្អ ថាល្អ ក្នុងកាលនោះ ។
ប្រារព្ធភិក្ខុមួយអង្គ មើលងាយបាបថាមានប្រមាណតិច
មាវមញ្ញេថ បាបស្ស ន មត្តំ អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ បូរតិ
អាបូរតិ ពាលោ បាបស្ស ថោកំ ថោកំបិ អាចិនំ ។
បុគ្គល មិនគួរមើលងាយបាបថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពាល កាលសន្សំបាបសូម្បីបន្តិចម្តងៗ គង់ពេញបានដោយបាប យ៉ាងនោះដែរ ។
ប្រារព្ធសេដ្ឋីជើងឆ្មា មើលងាយបុណ្យថាមានប្រមាណតិច
មាវមញ្ញេថ បុញ្ញស្ស ន មត្តំ អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ បូរតិ
អាបូរតិ ធីរោ បុញ្ញស្ស ថោកំ ថោកំបិ អាចិនំ ។
បុគ្គលមិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឺក រមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញបានដោយបុណ្យ យ៉ាងនោះ ។
ប្រារព្ធនាយពាណិជ ចៀសវាងផ្លូវដែលមានចោរ
វាណិជោវ ភយំ មគ្គំ អប្បសត្ថោ មហទ្ធនោ
វិសំ ជីវិតុកាមោវ បាបានិ បរិវជ្ជយេ ។
បុគ្គលគួរចៀសវាងបាបទាំងឡាយ ឲ្យដូចពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀសវាងផ្លូវដែលគួរឲ្យខ្លាច ឬដូចជាបុរសដែលប្រាថ្នានឹងរស់នៅ ចៀសវាងថ្នាំពិសដូច្នោះដែរ ។
ប្រារព្ធព្រានកុក្កដមិត្រ និងកូនស្រីលោកសេដ្ឋីក្រុងរាជគ្រឹះ
បាណិម្ហិ ចេ វណោ នាស្ស ហរេយ្យ បាណិនា វិសំ
នាព្វណំ វិសមន្វេតិ នត្ថិ បាបំ អកុព្វតោ ។
បើដំបៅមិនមានក្នុងបាតដៃទេ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ ថ្នាំពិស តែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅ យ៉ាងណា បាបរមែងមិនមានដល់បុគ្គលអ្នកមិនធ្វើ យ៉ាងនោះដែរ ។
ប្រារព្ធព្រានសុនខឈ្មោះកោកៈ ប្រទូស្តនឹងភិក្ខុអ្នកមានសីល
យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិ
សុទ្ធស្ស បោសស្ស អនង្គណស្ស
តមេវ ពាលំ បច្ចេតិ បាបំ
សុខុមោ រជោ បដិវាតំវ ខិត្តោ ។
បុគ្គលណា ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប ជាសត្វស្អាត មិនមានកិលេសដូចជាទីទួល បាបរមែងត្រឡប់មករកបុគ្គលពាលនោះវិញដូចធូលីល្អិត ដែលបុគ្គលបាចសាចទៅកាន់ទីច្រាសខ្យល់ ។
ប្រារព្ធព្រះតិស្សត្ថេរជាមួយនឹងជាងច្នៃកែវមណី
គព្ភមេកេ ឧប្បជ្ជន្តិ និរយំ បាបកម្មិនោ
សគ្គំ សុគតិនោ យន្តិ បរិនិព្វន្តិ អនាសវា ។
ពួកជនខ្លះ កើតក្នុងគភ៌មនុស្ស ពួកអ្នកមានអំពើអាក្រក់ទៅកាន់នរក ពួកអ្នកមានអំពើជាហេតុនៃសុគតិ រមែងទៅកាន់ឋានសួគ៌ ( ចំណែក ) ពួកអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ។
ប្រារព្ធជនបីនាក់ ធ្លាប់ធ្វើបាបកម្មពីមុនមក ត្រូវទទួលផល
ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្ពតានំ វិវរំ បវីសំ
ន វិជ្ជតី សោ ជគតិប្បទេសោ
យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា ។
បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីរត់គេចចូលទៅព្ធដ៏អាកាសក្តី ក្នុងកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏មិនគប្បីគេចរួចចាកបាបកម្មនោះបានឡើយ ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ គប្បីរួចចាកបាបកម្មបាននោះ មិនមានសោះឡើយ ។
ប្រារព្ធព្រះបាទសុប្បពុទ្ធ ត្រូវផែនដីស្រូប ព្រោះប្រទូសរ៉ាយនឹងព្រះពុទ្ធ
ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតី សោ ជគតិប្បទេសោ
យត្រដ្ឋិតំ នប្បសហេយ្យ មច្ចុ ។
បុគ្គលទៅព្ធដ៏អាកាសក្តី ក្នុងកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏មិនរួចចាកសេចក្តីស្លាប់បាន ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្តីស្លាប់គ្របសង្កត់មិនបាននោះ មិនដែលមានឡើយ ។
១០.ទណ្ឌវគ្គ
ប្រារព្ធឆព្វគ្គិយភិក្ខុ វាយប្រហារបៀតបៀនដល់ពួកភិក្ខុដទៃ
សព្វេ តសន្តិ ទណ្ឌស្ស សព្វេ ភាយន្តិ មច្ចុនោ
អត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ ។
សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា សត្វទាំងឡាយ តែងខ្លាចចំពោះសេចក្តីស្លាប់គ្រប់ៗ រូប បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។
ប្រារព្ធឆព្វគ្គិយភិក្ខុ ទះតប់ភិក្ខុដទៃដោយដៃ
សព្វេ តសន្តិ ទណ្ឌស្ស សព្វេសំ ជីវិតំ បិយំ
អត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ ។
សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា ( ព្រោះថា ) ជីវិតជាទីស្រឡាញ់របស់សត្វទាំងពួង បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។
ប្រារព្ធពួកក្មេងៗ នាំគ្នាយកឈើវាយសម្លាប់ពស់
សុខកាមានិ ភូតានិ យោ ទណ្ឌេន វិហឹសតិ
អត្តនោ សុខមេសានោ បេច្ច សោ ន លភតេ សុខំ ។
សុខកាមានិ ភូតានិ យោ ទណ្ឌេន ន ហឹសតិ
អត្តនោ សុខមេសានោ បេច្ច សោ លភតេ សុខំ ។
ជនណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ ។ជនណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែមិនបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ រមែងបានសេចក្តីសុខ ។
ប្រារព្ធព្រះកោណ្ឌធានត្ថេរ ពោលពាក្យអាក្រក់ដល់ភិក្ខុដទៃ
មាវោច ផរុសំ កញ្ចិ វុត្តា បដិវទេយ្យុ តំ
ទុក្ខា ហិ សារម្ភកថា បដិទណ្ឌា ផុសេយ្យ តំ ។
សចេ នេរេសិ អត្តានំ កំសោ ឧបហតោ យថា
ឯស បត្តោសិ និព្វានំ សារម្ភោ តេ ន វិជ្ជតិ ។
អ្នកកុំនិយាយពាក្យអាក្រក់នឹង អ្នកណាមួយឡើយ ជនទាំងឡាយដែលអ្នកស្តីថាឲ្យហើយ គេគប្បីស្តីថាតបមកអ្នកវិញ ព្រោះថា ការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំឲ្យកើតទុក្ខ អាជ្ញាតប ត្រូវបានធ្លាក់ចុះមកប៉ះពាល់ដល់អ្នកវិញ ។
បើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រ ដូចរគាំងដែលចៀរមាត់ចេញហើយ ( រមែងមិនលាន់ឮសូរ ) ដូច្នោះ អ្នកនុ៎ះជាបុគ្គលដល់នូវព្រះនិព្វាន ការប្រណាំងប្រជែង មិនមានដល់អ្នកឡើយ ។
ប្រារព្ធឧបោសថសីលរបស់ឧបាសិកាទាំងឡាយ
យថា ទណ្ឌេន គោបាលោ គាវោ បាជេតិ គោចរំ
ឯវំ ជរា ច មច្ចុ ច អាយុំ បាជេន្តិ បាណិនំ ។
គង្វាលគោ រមែងកៀងគោទៅកាន់ទីគោចរដោយអាជ្ញា ដូចម្តេចមិញ ជរានិងមច្ចុ តែងកៀងអាយុរបស់សត្វទាំងឡាយ ដូច្នោះឯង ។
ប្រារព្ធអជគរប្រេត មានបុព្វកម្មដុតព្រះគន្ធកុដិ
អថ បាបានិ កម្មានិ ករំ ពាលោ ន ពុជ្ឈតិ
សេហិ កម្មេហិ ទុម្មេធោ អគ្គិទឌ្ឍោវ តប្បតិ ។
បុគ្គលរពាល កាលធ្វើអំពើអាក្រក់ទាំងឡាយ រមែងមិនភ្ញាក់ខ្លួនឡើយ ( លុះកាលជាខាងក្រោយ ) បុគ្គលអប្បប្រាជ្ញានោះ ទើបក្តៅក្រហាយ ដោយសារកម្មរបស់ខ្លួនឯង ដូចជាត្រូវភ្លើងឆេះ ។
ប្រារព្ធព្រះមហាមោគ្គល្លានត្ថេរ មានបុព្វកម្មវាយសម្លាប់ឪពុកម្តាយ
យោ ទណ្ឌេន អទណ្ឌេសុ អប្បទុដ្ឋេសុ ទុស្សតិ
ទសន្នមញ្ញតរំ ឋានំ ខិប្បមេវ និគច្ឆតិ
វេទនំ ផរុសំ ជានឹ សរីរស្ស វ ភេទនំ
គរុកំ វាបិ អាពាធំ ចិត្តក្ខេបំ វ បាបុណេ
រាជតោ វា ឧបសគ្គំ អព្ភក្ខានំ វ ទារុណំ
បរិក្ខយំ វ ញាតីនំ ភោគានំ វ បភង្គុណំ
អថវស្ស អគារានិ អគ្គិ ឌហតិ បាវកោ
កាយស្ស ភេទា ទុប្បញ្ញោ និរយំ សោ ឧបបជ្ជតិ ។
បុគ្គលណា ប្រទូស្តដោយអាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានអាជ្ញាប្រទូស្ត បុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្តីទុក្ខណាមួយ ក្នុងហេតុ ១០ យ៉ាង ដោយទាន់ហន់ គឺ គប្បីដល់នូវវេទនាដ៏អាក្រក់ ១ សេចក្តីវិនាសទ្រព្យ ១ បែកធ្លាយសរីរៈ ១ អាពាធជាទម្ងន់ ១ ក្រឡកចិត្ត ( ឆ្កួត ) ១ រឹបជាន់អំពីស្តេច ១ ពោលពាក្យបង្កាច់ដ៏អាក្រក់ ១ អស់ពួកញាតិរលីង ១ ពុកផុយភោគសម្បត្តិទាំងឡាយ ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ ១ បុគ្គលមិនមានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក ។
ប្រារព្ធភិក្ខុមួយអង្គស្លៀកតែស្បង់ ព្រោះក្រោធនឹងព្រះអង្គដែលទ្រង់ទូន្មានឲ្យសន្តោស
ន នគ្គចរិយា ន ជដា ន បង្កា
នានាសកា តណ្ឌិលសាយិកា វា
រជោជល្លំ ឧក្កុដិកប្បធានំ
សោធេន្តិ មច្ចំ អវិតិណ្ណកង្ខំ ។
ការប្រព្រឹត្តអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី ប្រឡាក់ខ្លួនដោយធូលី ព្យាយាមអង្គុយច្រហោង ( ទាំងអស់នេះ ) មិនអាចជម្រះសត្វដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យឲ្យបរិសុទ្ធបាន ឡើយ ។
ប្រារព្ធសន្តតិមហាមាត្យ សម្រេចព្រះអរហត្តផល បរិនិព្វាន
អលង្កតោ ចេបិ សមំ ចរេយ្យ
សន្តោ ទន្តោ និយតោ ព្រហ្មចារី
សព្វេសុ ភូតេសុ និធាយ ទណ្ឌំ
សោ ព្រាហ្មណោ សោ សមណោ ស ភិក្ខុ ។
បើបុគ្គលណា ស្អិតស្អាងរាងកាយហើយ ( ដោយគ្រឿងអម្ពរ ) តែមានការប្រព្រឹត្តស្មើ ជាអ្នកស្ងប់រម្ងាប់ ទូន្មាននូវឥន្ទ្រិយ ជាបុគ្គលទៀង ( ចំពោះមគ្គផល ) មានប្រក្រតីប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវអាជ្ញាក្នុងសត្វទាំងពួងចេញហើយ បុគ្គលនោះហៅថាព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថាភិក្ខុក៏បាន ។
ប្រារព្ធបិលោតិកត្ថេរ ទូន្មានខ្លួន កុំឲ្យចង់សឹក
ហិរិនិសេធោ បុរិសោ កោចិ លោកស្មិ វិជ្ជតិ
យោ និទ្ទំ អបពោធេតិ អស្សោ ភទ្រោ កសាមិវ ។
អស្សោ យថា ភទ្រោ កសានិវិដ្ឋោ
អាតាបិនោ សំវេគិនោ ភវាថ
សទ្ធាយ សីលេន ច វីរិយេន ច
សមាធិនា ធម្មវិនិច្ឆយេន ច
សម្បន្នវិជ្ជាចរណា បតិស្សតា
បហស្សថ ទុក្ខមិទំ អនប្បកំ ។
បុរសអ្នកកម្ចាត់បង់នូវអកុសលវិតក្ក ដោយសេចក្តីខ្មាសបាប មានតិចក្នុងលោក បុគ្គលណាបន្ទោបង់នូវការដេកលក់ ដូចសេះល្អមិនឲ្យរំពាត់ត្រូវខ្លួន បុគ្គលនោះ រកបានដោយក្រ ។
សេះល្អ ដែលនាយសារថីទូន្មាន ដោយរំពាត់ តក់ស្លុតយ៉ាងណា អ្នកទាំងឡាយ ចូរជាបុគ្គលមានព្យាយាម មានសេចក្តីតក់ស្លុត យ៉ាងនោះឯង បើអ្នកទាំងឡាយ ប្រកបព្រមដោយសទ្ធាផង សីលផង ព្យាយាមផង សមាធិផង និងធម្មវិនិច្ឆ័យផង ជាអ្នកមានវិជ្ជា និងចរណៈដ៏បរិបូណ៌ មានស្មារតីតម្កល់មាំ រមែងលះបង់ទុក្ខ មានប្រមាណច្រើននេះ បានមិនខាន ។
ប្រារព្ធសុខសាមណេរ ទូន្មានខ្លួនបានសម្រេចព្រះអរហត្តផល
ឧទកំ ហិ នយន្តិ នេត្តិកា
ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា
អត្តានំ នមយន្តិ សុព្វតា ។
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹក អ្នកធ្វើព្រួញ តែងពត់ព្រួញ ( ឲ្យត្រង់ ) អ្នកចាំង តែងចាំងឈើ អ្នកមានវត្តល្អ តែងទូន្មានខ្លួន ។
១១. ជរាវគ្គ
ប្រារព្ធពួកស្រីៗ ស្រវឹងស្រា នាំគ្នារាំមុខព្រះអង្គ
កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ
អន្ធការេន ឱនទ្ធា បទីបំ ន គវេសថ ។
កាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើម ឆេះទ្រលោមជានិច្ច ម្ដេចក៏សើច ម្ដេចក៏ត្រេកត្រអាល អ្នកទាំងឡាយ ត្រូវងងឹតគឺអវិជ្ជារួបរឹតហើយ ( មេ្តចឡើយ ) ក៏មិនស្វែងរកប្រទីប គឺប្រាជ្ញា ( ដើម្បីកម្ចាត់នូវសេចក្តីងងឹតនោះចេញ ) ។
ប្រារព្ធនាងសិរិមារូបស្អាត ស្លាប់ទៅ នៅសាកសពឲ្យពិចារណា
បស្ស ចិត្តកតំ ពិម្ពំ អរុកាយំ សមុស្សិតំ
អាតុរំ ពហុសង្កប្បំ យស្ស នត្ថិ ធុវំ ឋិតិ ។
អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព ( នោះ ) ដែលកុសលាកុសលកម្ម ធ្វើឲ្យវិចិត្រហើយ ជាកាយពាសពេញ ដោយដំបៅ ដែលឆ្នឹងបីរយកំណាត់ផ្ដុំគ្នាហើយ ជាអត្តភាពក្ដៅក្រហាយជានិច្ច ជាទីរំពឹងត្រិះរិះយ៉ាងខ្លាំងរបស់ជនច្រើនគ្នា ។
ប្រារព្ធព្រះនាងឧត្តរាថេរី មានព្រះជន្ម ១២០ ឆ្នាំ ដើរដួល
បរិជិណ្ណមិទំ រូបំ រោគនិទ្ធំ បភង្គុណំ
ភិជ្ជតិ បូតិសន្ទេហោ មរណន្ដំ ហិ ជីវិតំ ។
រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ ( នេះ ) នឹងបែកធ្លាយទៅវិញ ព្រោះថា ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត ។
ប្រារព្ធពួកភិក្ខុ ៥០០ អង្គ និមន្តចូលព្រៃខ្មោច
យានិមានិ អបត្ថានិ អលាពូនេវ សារទេ
កាបោតកានិ អដ្ឋីនិ តានិ ទិស្វាន កា រតិ ។
ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយដូចផ្លែឃ្លោកក្នុងសរទកាល សេចក្ដីត្រេកអរអ្វីហ្ន៎ ( របស់អ្នកទាំងឡាយ ) ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។
ប្រារព្ធព្រះនាងរូបនន្ទាថេរី ស្រវឹងនឹងរូបខ្លួនឯងស្អាត
អដ្ឋីនំ នគរំ កតំ មំសលោហិតលេបនំ
យត្ថ ជរា ច មច្ចុ ច មានោ មក្ខោ ច ឱហិតោ ។
សេចក្ដីគ្រាំគ្រា សេចក្ដីស្លាប់ សេចក្រីប្រកាន់ខ្លួន និងសេចក្ដីលុបគុណ ប្រជុំចុះក្នុងសរីរៈណា ( សរីរៈនោះ ) ដែលកុសលាកុសលកម្មធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ បិទបូកលាបដោយសាច់និងឈាម ។
ប្រារព្ធព្រះនាងមល្លិកាទេវីអស់ព្រះជន្ម ឯព្រះរាជាទ្រង់ជរា
ជីរន្តិ វេ រាជរថា សុចិត្តា
អថោ សរីរម្បិ ជរំ ឧបេតិ
សតញ្ច ធម្មោ ន ជរំ ឧបេតិ
សន្តោ ហវេ សព្ភិ បវេទយន្តិ ។
រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា រីឯធម៌របស់សប្បុរសទាំងឡាយ មិនចូលដល់នូវការចាស់ជរាឡើយ សប្បុរសទាំងឡាយតែងប្រឹក្សាជាមួយពួកសប្បុរសផងគ្នា ។
ប្រារព្ធព្រះលោឡុទាយិត្ថេរ មានបញ្ញាអន់ថយ
អប្បស្សុតាយំ បុរិសោ ពលិពទ្ធោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។
បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ ( ឥតអំពើ ) ដូចគោបម្រើ សាច់របស់វាតែងចម្រើនឡើង តែប្រាជ្ញារបស់វាមិនចម្រើនឡើយ ។
ប្រារព្ធបឋមពោធិកាល ដែលព្រះអានន្ទត្ថេរទូលសួរ
អនេកជាតិសំសារំ សន្ធាវិស្សំ អនិព្វិសំ
គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ ។
គហការក ទិដ្ឋោសិ បុន គេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ
វិសង្ខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។
កាលតថាគតមិនទាន់បានជួបប្រទះ ( ព្រះពោធិញ្ញាណ ) រវល់តែស្វះស្វែងរកជាងធ្វើផ្ទះ គឺតណ្ហាអ្នកធ្វើផ្ទះ គឺអត្តភាព ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្ដីកើតជាទុក្ខរឿយៗ ។
នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ ( របស់តថាគត ) ទៀតមិនបានឡើយ ឆ្អឹងជំនីរគឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគតដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគតបានដល់ធម៌ ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។
ប្រារព្ធសេដ្ឋីបុត្ត មានទ្រព្យច្រើនហើយប្រព្រឹត្តអបាយមុខ
អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ
ជិណ្ណកោញ្ចាវ ឈាយន្តិ ខីណមច្ឆេវ បល្លលេ ។
អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ
សេន្តិ ចាបាតិខីណាវ បុរាណានិ អនុត្ថុនំ ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំលោះក្រមុំ រមែងសញ្ជប់សញ្ជឹងដូចសត្វក្រៀលចាស់ សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ ។
ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យក្នុងកាលខ្លួននៅកំលោះក្រមុំ រមែងដេកថ្ងូរសោកស្ដាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះដូច្នោះ ។
[ ព្រួញដែលផុតហើយពីខ្សែបន្លោះ ទៅតាមកម្លាំង រួចហើយក៏ធ្លាក់ចុះ កាលដែលមិនមានអ្នកណាចាប់វា លើកឡើងទេ វាក៏ត្រូវជាចំណីនៃសត្វកណ្តៀរក្នុងទីនោះឯង យ៉ាងណា បុគ្គលពាលល្ងង់ខ្លៅទាំងនោះ ក៏យ៉ាងនោះដែរ កាលដែលវ័យទាំង ៣ កន្លងទៅហើយ ក៏ចូលដល់មរណៈ ព្រោះការដែលមិនអាចលើកខ្លួនឯងឡើងបាន ក្នុងកាលឥឡូវនេះ ។ មុនពេលស្លាប់ បុគ្គលពាល មានតែការសោកសៅ នឹកដល់ការដែលខ្លួនធ្លាប់ស៊ី ធ្លាប់ផឹក ធ្លាប់រាំ ធ្លាប់ច្រៀង ធ្លាប់ប្រគំជាដើម ក្នុងកាលមុនប៉ុណ្ណោះ ។ ]
១២. អត្តវគ្គ
ប្រារព្ធចំពោះពោធិរាជកុមារ មានបុព្វកម្មមិនរក្សាខ្លួនទុកក្នុងគុណធម៌
អត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណំ អញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ ។
បើបណ្ឌឹតដឹងខ្លួនថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុងវ័យទាំងបី វ័យណាមួយ ។
ប្រារព្ធព្រះឧបនន្ទសក្យបុត្តិយ៍ ប្រដៅតែគេ មិនប្រដៅខ្លួនឯង
អត្តានមេវ បឋមំ បតិរូបេ និវេសយេ
អថញ្ញមនុសាសេយ្យ ន កិលិស្សេយ្យ បណ្ឌិតោ ។
បណ្ឌិតគួរតម្កល់ខ្លួនទុកក្នុងគុណដ៏សមគួរជាមុនសិនហើយសឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ ( ធ្វើយ៉ាងនេះ ) នឹងមិនគប្បីសៅហ្មងឡើយ ។
ប្រារព្ធព្រះបធានិកតិស្សត្ថេរ ប្រដៅតែគេ មិនប្រដៅខ្លួនឯង
អត្តានំ ចេ តថា កយិរា យថញ្ញមនុសាសតិ
សុទន្តោ វត ទមេថ អត្តា ហិ កិរ ទុទ្ទមោ ។
បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបានយ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់ ។
ប្រារព្ធមាតារបស់ព្រះកុមារកស្សបត្ថេរ មានខ្លួនឯងជាទីពឹង
អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា
អត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ ។
ខ្លួនហ្នឹងឯងជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្ដេចបាន ព្រោះបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេរកបានដោយកម្រ ។
ប្រារព្ធមហាកាលឧបាសក មានបុព្វកម្មសម្លាប់ប្តីគេ ប្លន់យកប្រពន្ធ
អត្តនា វ កតំ បាបំ អត្តជំ អត្តសម្ភវំ
អភិមត្ថតិ ទុម្មេធំ វជិរំ វម្ហយំ មណិំ ។
បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាថ្នា ដូចពេជ្រសម្រាប់កាត់កែវមណី ដែលកើតអំពីថ្ម ដូច្នោះឯង ។
ប្រារព្ធភិក្ខុទេវទត្តដែលប្រព្រឹត្តអាក្រក់ខ្លាំងក្លាដោយប្រការផ្សេងៗ
យស្ស អច្ចន្តទុស្សីល្យំ មាលុវា សាលមិវោត្ថតំ
ករោតិ សោ តថត្តានំ យថា នំ ឥច្ឆតី ទិសោ ។
ភាពជាអ្នកទ្រុស្ដសីលហួសហេតុ*** គ្របសង្កត់ ( នូវអត្តភាព ) របស់បុគ្គលណា ដូចវល្លិ៍ដែលរួបរឹតដើមសាលៈ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឲ្យដូចជាចោរដែលប្រាថ្នាធ្វើខ្លួនឯង ឲ្យវិនាស ដូច្នោះ ។
[ ***បើគ្រហស្ថ ចាប់តាំងអំពីកើតមក ធ្វើតែអកុសលកម្មបថទាំង ១០ បើបព្វជិតគិតអំពីថ្ងៃដែលបានឧបសម្បទាមក ត្រូវគរុកាបត្តិ យ៉ាងនេះឈ្មោះថា ភាពជាអ្នកទ្រុស្តសីលហួសហេតុ ]
ប្រារព្ធភិក្ខុទេវទត្តព្យាយាមបំបែកសង្ឃ
សុករានិ អសាធូនិ អត្តនោ អហិតានិ ច
យំ វេ ហិតញ្ច សាធុញ្ច តំ វេ បរមទុក្ករំ ។
កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក ។
ប្រារព្ធព្រះកាលត្ថេរ ហាមឧបដ្ឋាយិកាមិនឲ្យស្តាប់ធម៌ព្រះពុទ្ធ
យោ សាសនំ អរហតំ អរិយានំ ធម្មជីវិនំ
បដិក្កោសតិ ទុម្មេធោ ទិដ្ឋិំ និស្សាយ បាបិកំ
ផលានិ កណ្ដកស្សេវ អត្តឃញ្ញាយ ផល្លតិ ។
បុគ្គលណាអប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់ពាក្យប្រៀនប្រដៅរបស់ព្រះអរិយបុគ្គលទាំងឡាយជាព្រះអរហន្ដដ៏ប្រសើរ ដែលលោកមានប្រក្រតីរស់នៅដោយធម៌ ការហាមឃាត់របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួនឯង ដូចផ្លែឫស្សី ( ចេញមកសម្លាប់ដើម ) ដូច្នោះឯង ។
ប្រារព្ធចូឡកាលឧបាសក រួចខ្លួនពីការចោទប្រកាន់ថាជាចោរ
អត្តនា វ កតំ បាបំ អត្តនា សំកិលិស្សតិ
អត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិ
សុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ ។
អ្នកធ្វើបាបខ្លួនឯង រមែងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្ដីបរិសុទ្ធនិងមិនបរិសុទ្ធជារបស់ចំពោះខ្លួន អ្នកដទៃនឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានឡើយ ។
ប្រារព្ធព្រះអត្តទត្តត្ថេរ ប្រឹងប្រែងបដិបត្តិធម៌បានសម្រេច
អត្តទត្ថំ បរត្ថេន ពហុនាបិ ន ហាបយេ
អត្តទត្ថមភិញ្ញាយ សទត្ថបសុតោ សិយា ។
បុគ្គលកុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឺងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន ( នោះ ) ។
១៣. លោកវគ្គ
ប្រារព្ធចំពោះភិក្ខុកំលោះ
ហីនំ ធម្មំ ន សេវេយ្យ បមាទេន ន សំវសេ
មិច្ឆាទិដ្ឋិំ ន សេវេយ្យ ន សិយា លោកវឌ្ឍនោ ។
បុគ្គលមិនគួរសេពធម៌ថោកទាប មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោកឡើយ ។
ប្រារព្ធចំពោះព្រះបាទសុទ្ធោទនៈ
ឧត្តិដ្ឋេ នប្បមជ្ជេយ្យ ធម្មំ សុចរិតំ ចរេ
ធម្មចារី សុខំ សេតិ អស្មិំ លោកេ បរម្ហិ ច ។
ធម្មំ ចរេ សុចរិតំ ន តំ ទុច្ចរិតំ ចរេ
ធម្មចារី សុខំ សេតិ អស្មិំ លោកេ បរម្ហិ ច ។
បុគ្គលមិនគួរប្រមាទក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។
បុគ្គលគួរប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគួរប្រព្រឹត្តធម៌នោះ ឲ្យជាទុច្ចរិតឡើយ បុគ្គលដែលប្រព្រឹត្តធម៌ ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។
ប្រារព្ធចំពោះភិក្ខុអ្នកចម្រើនវិបស្សនា
យថា ពុព្វុឡកំ បស្សេ យថា បស្សេ មរីចិកំ
ឯវំ លោកំ អវេក្ខន្តំ មច្ចុរាជា ន បស្សតិ ។
បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា សេ្ដចមច្ចុ មិនឃើញអ្នកពិចារណាខន្ធលោកជាដើម យ៉ាងនោះទេ ។
ប្រារព្ធចំពោះអភយរាជកុមារ
ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ
យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ ។
អ្នកទាំងឡាយ ចូរមកមើលលោកនេះ ដ៏ត្រកាលដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ ក្នុងលោកណា សេចក្ដីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន ដល់ជនជាបណ្ឌិតទាំងឡាយ ដែលដឹងច្បាស់ទេ ។
ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ
យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ
សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។
បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក ។
ប្រារព្ធចំពោះព្រះអង្គុលិមាលត្ថេរ
យស្ស បាបំ កតំ កម្មំ កុសលេន បហីយតិ
សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។
បុគ្គលណា ធ្វើអំពើបាបហើយ លះបង់អំពើបាបនោះ ដោយកុសល គឺអរហត្តមគ្គបាន បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ដូចព្រះចន្ទ្ររះផុតចាកពពក ។
ប្រារព្ធចំពោះធីតារបស់ជាងតម្បាញ
អន្ធភូតោ អយំ លោកោ តនុកេត្ថ វិបស្សតិ
សកុណោ ជាលមុត្តោវ អប្បោ សគ្គាយ គច្ឆតិ ។
លោកិយមហាជននេះ ជាមនុស្សងងឹត បណ្ដាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ ( នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណៈជាដើម ) ជនតិចគ្នាដែលទៅកាន់សួគ៌ ដូចសត្វស្លាប ( ដែលជាប់សំណាញ់របស់ព្រានហើយ ) តិចណាស់ដែលរួចអំពីសំណាញ់បាន ដូច្នោះ ។
ប្រារព្ធចំពោះភិក្ខុ ៣០ រូប
ហំសា អាទិច្ចបថេ យន្តិ អាកាសេ យន្តិ ឥទ្ធិយា
និយ្យន្តិ ធីរា លោកម្ហា ជេត្វា មារំ សវាហិនឹ ។
ពួកហង្ស តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិ តែងហោះទៅក្នុងអាកាស ដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់កិលេសមារ ព្រមទាំងវាហនៈ គឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញចាកលោកបាន ។
ប្រារព្ធចំពោះនាងចិញ្ចមាណវិកា
ឯកធម្មមអតីតស្ស មុសាវាទិស្ស ជន្តុនោ
វិតិណ្ណបរលោកស្ស នត្ថិ បាបំ អការិយំ ។
បុគ្គលប្រព្រឹត្តកន្លង ( ពាក្យសច្ចៈ ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោកលះចោលហើយ ឈ្មោះថា មិនធ្វើអំពើបាប មិនមែនឡើយ ។
ប្រារព្ធចំពោះអសទិសទានរបស់ព្រះបាទបសេនទិកោសល
ន វេ កទរិយា ទេវលោកំ វជន្តិ
ពាលា ហវេ នប្បសំសន្តិ ទានំ
ធីរោ ច ទានំ អនុមោទមានោ
តេនេវ សោ ហោតិ សុខី បរត្ថ ។
បុគ្គលកំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយ មិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញតែងអនុមោទនាទាន ព្រោះហេតុនោះ លោកតែងបានសេចក្ដីសុខក្នុងលោកខាងមុខ ។
ប្រារព្ធចំពោះនាយកាល កូនរបស់អនាថបិណ្ដិកសេដ្ឋី
បឋព្យា ឯករជ្ជេន សគ្គស្ស គមនេន វា
សព្វលោកាធិបច្ចេន សោតាបត្តិផលំ វរំ ។
សោតាបត្តិផល ជាគុណជាតដ៌ប្រសើរ ជាងឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំក្នុងលោកទាំងមូលផង ។
១៤. ពុទ្ធវគ្គ
ប្រារព្ធចំពោះមារធីតា
យស្ស ជិតំ នាវជីយតិ
ជិតំ យស្ស នោយាតិ កោចិ លោកេ
តំ ពុទ្ធមនន្តគោចរំ
អបទំ កេន បទេន នេស្សថ ។
យស្ស ជាលិនី វិសត្តិកា
តណ្ហា នត្ថិ កុហិញ្ចិ នេតវេ
តំ ពុទ្ធមនន្តគោចរំ
អបទំ កេន បទេន នេស្សថ ។
ជ័យជម្នះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ កិលេសណាមួយ ក្នុងលោក រមែងមិនជាប់តាមជ័យជម្នះ របស់ព្រះពុទ្ធអង្គនោះ នាងទាំងឡាយ នឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរគ្មានទីបំផុត មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្ដេចកើត ។
តណ្ហាដែលមានបណ្ដាញផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បីនឹងនាំទៅក្នុងភពណាមួយ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរគ្មានទីបំផុត មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង មេ្តចកើត ។
ប្រារព្ធចំពោះទេវតានិងមនុស្សជាច្រើន ជិតទ្វារនគរសង្កស្សៈ
យេ ឈានប្បសុតា ធីរា នេក្ខម្មូបសមេ រតា
ទេវាបិ តេសំ បិហយន្តិ សម្ពុទ្ធានំ សតីមតំ ។
អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន ត្រេកអរក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស សូម្បីទេវតានិងមនុស្សទាំងឡាយ តែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី។
ប្រារព្ធចំពោះឯរកបត្តនាគរាជ
កិច្ឆោ មនុស្សប្បដិលាភោ កិច្ឆំ មច្ចាន ជីវិតំ
កិច្ឆំ សទ្ធម្មស្សវនំ កិច្ឆោ ពុទ្ធានមុប្បាទោ ។
ការត្រឡប់បានអត្តភាពជាមនុស្ស ជាការក្រ ការរស់នៅសត្វទាំងឡាយ ជាការក្រ ការស្ដាប់ធម៌របស់សប្បុរស ជាការក្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជាការក្រ ។
ប្រារព្ធចំពោះបញ្ហារបស់ព្រះអានន្ទត្ថេរ
សព្វបាបស្ស អករណំ កុសលស្ស ឧបសម្បទា
សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ ។
ខន្តី បរមំ តបោ តិតិក្ខា
និព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី
សមណោ ហោតិ បរំ វិហេឋយន្តោ ។
អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មិំ បន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាន សាសនំ ។
ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តរបស់ខ្លួន ឲ្យផូរផង់ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
ខន្ដិ គឺសេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយ តែងពោលថា ព្រះនិព្វានជាធម្មជាតិដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថាបព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថាសមណៈឡើយ ។
ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹងប្រមាណក្នុងភោជន ១ ការដេកនិងអង្គុយ ក្នុងទីស្ងាត់ ១ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។
ប្រារព្ធចំពោះភិក្ខុអផ្សុក ចង់សឹក ( ឧក្កណ្ឋិតភិក្ខុ )
ន កហាបណវស្សេន តិត្តិ កាមេសុ វិជ្ជតិ
អប្បស្សាទា ទុខា កាមា ឥតិ វិញ្ញាយ បណ្ឌិតោ ។
អបិ ទិព្វេសុ កាមេសុ រតឹ សោ នាធិគច្ឆតិ
តណ្ហក្ខយរតោ ហោតិ សម្មាសម្ពុទ្ធសាវកោ ។
ការស្កប់ស្កល់ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះកហាបណៈ ( ដែលធ្លាក់ចុះ ) ដូចទឹកភ្លៀងទេ កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន អ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយ លោក ( បណ្ឌិត ) មិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធរមែងជាអ្នកត្រេកអរក្នុងធម៌ជាគ្រឿងអស់តណ្ហា ។
ប្រារព្ធចំពោះបុរោហិតឈ្មោះអគ្គិទត្ត
ពហុំ វេ សរណំ យន្តិ បព្វតានិ វនានិ ច
អារាមរុក្ខចេត្យានិ មនុស្សា ភយតជ្ជិតា ។
នេតំ ខោ សរណំ ខេមំ នេតំ សរណមុត្តមំ
នេតំ សរណមាគម្ម សព្វទុក្ខា បមុច្ចតិ ។
យោ ច ពុទ្ធញ្ច ធម្មញ្ច សង្ឃញ្ច សរណំ គតោ
ចត្តារិ អរិយសច្ចានិ សម្មប្បញ្ញាយ បស្សតិ ។
ទុក្ខំ ទុក្ខសមុប្បាទំ ទុក្ខស្ស ច អតិក្កមំ
អរិយញ្ចដ្ឋង្គិកំ មគ្គំ ទុក្ខូបសមគាមិនំ ។
ឯតំ ខោ សរណំ ខេមំ ឯតំ សរណមុត្តមំ
ឯតំ សរណមាគម្ម សព្វទុក្ខា បមុច្ចតិ ។
មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគំរាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង ។
ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។
លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែលជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។
ប្រារព្ធចំពោះបញ្ហារបស់ព្រះអានន្ទត្ថេរ
ទុល្លភោ បុរិសាជញ្ញោ ន សោ សព្វត្ថ ជាយតិ
យត្ថ សោ ជាយតី ធីរោ តំ កុលំ សុខមេធតិ ។
បុរសអាជានេយ្យ រកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ លោកជាអ្នកមានប្រាជ្ញា កើតក្នុងត្រកូលណា ត្រកូលនោះ តែងដល់នូវសេចក្ដីសុខ ។
ប្រារព្ធចំពោះសម្ពហុលភិក្ខុ ( ភិក្ខុច្រើនរូប )
សុខោ ពុទ្ធានមុប្បាទោ សុខា សទ្ធម្មទេសនា
សុខា សង្ឃស្ស សាមគ្គី សមគ្គានំ តបោ សុខោ ។
ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ការសំដែងព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ សេចក្ដីព្រមព្រៀងគ្នានៃពួកក្រុម នាំមកនូវសេចក្តីសុខ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ នាំមកនូវសេចក្តីសុខ ។
ប្រារព្ធចំពោះព្រះចេតិយមាសរបស់ព្រះកស្សបទសពល
បូជារហេ បូជយតោ ពុទ្ធេ យទិ វ សាវកេ
បបញ្ចសមតិក្កន្តេ តិណ្ណសោកបរិទ្ទវេ ។
តេ តាទិសេ បូជយតោ និព្វុតេ អកុតោភយេ
ន សក្កា បុញ្ញំ សង្ខាតុំ ឥមេត្តមបិ កេនចិ ។
កាលបុគ្គលបូជា ដល់បូជារហបុគ្គល គឹព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ដែលកន្លងផុតបបញ្ចធម៌ ដែលកន្លងផុតសេចក្ដីសោក និងសេចក្តីខ្សឹកខ្សួល ។
កាលបូជា ដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីបរិនិពា្វនទៅហើយ បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះ មានប្រមាណប៉ុណ្ណេះ បានឡើយ ។
១៥. សុខវគ្គ
ប្រារព្ធចំពោះការផ្សះផ្សាវិវាទនៃពួកព្រះញាតិ
សុសុខំ វត ជីវាម វេរិនេសុ អវេរិនោ
វេរិនេសុ មនុស្សេសុ វិហរាម អវេរិនោ ។
សុសុខំ វត ជីវាម អាតុរេសុ អនាតុរា
អាតុរេសុ មនុស្សេសុ វិហរាម អនាតុរា ។
សុសុខំ វត ជីវាម ឧស្សុកេសុ អនុស្សុកា
ឧស្សុកេសុ មនុស្សេសុ វិហរាម អនុស្សុកា ។
យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ ។
យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ ( ដោយកិលេស ) រស់នៅជាសុខពិត ក្នុងពួកមនុស្ស មានសេចក្ដីក្ដៅក្រហាយ កាលពួកមនុស្សមានសេចក្ដីក្ដៅក្រហាយ យើងជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយ ។
យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ ។
ប្រារព្ធចំពោះមារ ធ្វើអន្តរាយចំពោះបិណ្ឌបាតរបស់ព្រះមានព្រះភាគ
សុសុខំ វត ជីវាម យេសន្នោ នត្ថិ កិញ្ចនំ
បីតិភក្ខា ភវិស្សាម ទេវា អាភស្សរា យថា ។
យើងមិនមានកង្វល់ តែងរស់នៅជាសុខពិត ( ព្រោះ ) យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ ។
ប្រារព្ធចំពោះបរាជ័យរបស់ព្រះបាទបសេនទិកោសល
ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ
ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ ។
បុគ្គលអ្នកឈ្នះ តែងប្រសព្វនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ ។
ប្រារព្ធចំពោះក្មេងស្រីនៃត្រកូលមួយ
នត្ថិ រាគសមោ អគ្គិ នត្ថិ ទោសសមោ កលិ
នត្ថិ ខន្ធសមា ទុក្ខា នត្ថិ សន្តិបរំ សុខំ ។
ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្ដីស្ងប់ មិនមាន ។
ប្រារព្ធចំពោះឧបាសកម្នាក់ ដើររកគោដែលបាត់រហូតដល់ថ្ងៃត្រង់ មានសេចក្តីស្រេកឃ្លានជាខ្លាំង
ជិឃច្ឆាបរមា រោគា សង្ខារា បរមា ទុខា
ឯតំ ញត្វា យថាភូតំ និព្វានំ បរមំ សុខំ ។
សេចក្ដីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង ( អ្នកប្រាជ្ញ ) ដឹងច្បាស់នូវសេចក្ដីនុ៎ះតាមពិតហើយ ( រមែងធ្វើឲ្យជាក់ច្បាស់ ) នូវព្រះនិព្វាន ដែលជាសុខយ៉ាងក្រៃលែង ។
ប្រារព្ធចំពោះព្រះបាទបសេនទិកោសល លែងលំបាកព្រោះសោយច្រើន ដោយការបានស្តាប់ធម៌
អារោគ្យបរមា លាភា សន្តុដ្ឋិ បរមំ ធនំ
វិស្សាសបរមា ញាតី និព្វានំ បរមំ សុខំ ។
ការមិនមានរោគ ជាលាភយ៉ាងក្រៃលែង សេចក្ដីសន្ដោស ជាទ្រព្យយ៉ាងក្រៃលែង សេចក្ដីស្និទ្ធស្នាល ជាញាតិយ៉ាងក្រៃលែង ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។
ប្រារព្ធចំពោះព្រះតិស្សត្ថេរ
បវិវេករសំ បិត្វា រសំ ឧបសមស្ស ច
និទ្ទរោ ហោតិ និប្បាបោ ធម្មបីតិរសំ បិវំ ។
ភិក្ខុផឹករសវិវេកផង រសព្រះនិព្វានផង ជាទីរម្ងាប់កិលេសផង ផឹករសបីតិ ដែលកើតអំពីធម៌ផង ទើបជាអ្នកមិនមានសេចក្ដីក្រវល់ក្រវាយ មិនមានសេចក្ដីសៅហ្មងឡើយ ។
ប្រារព្ធចំពោះសក្កទេវរាជ
សាហុ ទស្សនមរិយានំ សន្និវាសោ សទា សុខោ
អទស្សនេន ពាលានំ និច្ចមេវ សុខី សិយា ។
ពាលសង្គតចារី ហិ ទីឃមទ្ធាន សោចតិ
ទុក្ខោ ពាលេហិ សំវាសោ អមិត្តេនេវ សព្វទា
ធីរោ ច សុខសំវាសោ ញាតីនំវ សមាគមោ ។
តស្មា ហិ
ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច
ធោរយ្ហសីលំ វតវន្តមរិយំ
តំ តាទិសំ សប្បុរិសំ សុមេធំ
ភជេថ នក្ខត្តបថំវ ចន្ទិមា ។
ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុនាំឲ្យកើតសេចក្ដីសុខសព្វកាល បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ចបាន ព្រោះមិនចួបប្រទះបុគ្គលពាលទាំងឡាយ
បុគ្គលអ្នកប្រព្រឹត្តសេពគប់ ដោយជនពាល រមែងសោកស្ដាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខក្រៃលែង ដូចការនៅរួមជាមួយសត្រូវ ចំណែកការនៅរួមជាមួយនឹងធីរជន រមែងនាំមកនូវសុខ ដូចការជួបជុំនៃពួកញាតិ ។
ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្ដីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះ ៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស ។
១៦. បិយវគ្គ
ប្រារព្ធចំពោះបព្វជិត ៣ រូប គឺ ប្តី ប្រពន្ធ និងកូន
អយោគេ យុញ្ជមត្តានំ យោគស្មិញ្ច អយោជយំ
អត្ថំ ហិត្វា បិយគ្គាហី បិហេតត្តានុយោគិនំ ។
មា បិយេហិ សមាគញ្ឆិ អប្បិយេហិ កុទាចនំ
បិយានំ អទស្សនំ ទុក្ខំ អប្បិយានញ្ច ទស្សនំ ។
តស្មា បិយំ ន កយិរាថ បិយាបាយោ ហិ បាបកោ
គន្ថា តេសំ ន វិជ្ជន្តិ យេសំ នត្ថិ បិយាបិយំ ។
បុគ្គលកាលប្រកបខ្លួនទុក ក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកប លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកបតាមខ្លួន ។
កុំគប់រកសត្វនិងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ក្នុងកាលណាៗ ឡើយ ព្រោះថាការមិនចួបប្រសព្វសត្វ និងសង្ខារជាទីស្រឡាញ់ក្ដី ការចួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្ដី ជាហេតុនាំមកនូវសេចក្តីទុក្ខ ។
ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និងសង្ខារឲ្យជាទីស្រឡាញ់ ព្រោះការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាសភាពអាក្រក់ ការស្រឡាញ់និងការស្អប់ មិនមានដល់ពួកជនណា កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ តែងមិនមានដល់ពួកជននោះ ។
ប្រារព្ធចំពោះកុដុម្ពិកម្នាក់
បិយតោ ជាយតេ សោកោ បិយតោ ជាយតេ ភយំ
បិយតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
ប្រារព្ធចំពោះឧបាសិកាវិសាខា
បេមតោ ជាយតេ សោកោ បេមតោ ជាយតេ ភយំ
បេមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីសេចក្តីស្រឡាញ់ ភ័យ កើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
ប្រារព្ធចំពោះស្តេចលិច្ឆវី
រតិយា ជាយតេ សោកោ រតិយា ជាយតេ ភយំ
រតិយា វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីតម្រេក ភ័យ កើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
ប្រារព្ធចំពោះអនិត្ថិគន្ធកុមារ
កាមតោ ជាយតេ សោកោ កាមតោ ជាយតេ ភយំ
កាមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្តីសោក កើតអំពីកាម ភ័យ កើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
តណ្ហាយ ជាយតេ សោកោ តណ្ហាយ ជាយតេ ភយំ
តណ្ហាយ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។
សេចក្ដីសោក កើតអំពីតណ្ហា ភ័យ កើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។
ប្រារព្ធចំពោះក្មេង ៥០០ នាក់
សីលទស្សនសម្បន្នំ ធម្មដ្ឋំ សច្ចវេទិនំ
អត្តនោ កម្ម កុព្វានំ តំ ជនោ កុរុតេ បិយំ ។
ជនតែងធ្វើបុគ្គលដែលបរិបូណ៌ដោយសីល និងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ ជាប្រក្រតី ធ្វើកម្មជារបស់ខ្លួននោះ ឲ្យជាទីស្រឡាញ់ ។
ប្រារព្ធចំពោះព្រះអនាគាមី
ឆន្ទជាតោ អនក្ខាតេ មនសា ច ផុដោ សិយា
កាមេសុ ច អប្បដិពទ្ធចិត្តោ ឧទ្ធំសោតោតិ វុច្ចតិ ។
បុគ្គលអ្នកមានសេចក្ដីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេនិយាយប្រាប់គ្នាមិនបានផង ជាអ្នកមានមគ្គចិត្ត និងផលចិត្តប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធក្នុងកាមផង តថាគតហៅថា ជាអ្នកមានខ្សែមគ្គប្រព្រឹត្តទៅក្នុងខាងលើ ។
ប្រារព្ធចំពោះនាយនន្ទិយៈ
ចិរប្បវាសឹ បុរិសំ ទូរតោ សោត្ថិមាគតំ
ញាតិមិត្តា សុហជ្ជា ច អភិនន្ទន្តិ អាគតំ ។
តថេវ កតបុញ្ញម្បិ អស្មា លោកា បរំ គតំ
បុញ្ញានិ បដិគណ្ហន្តិ បិយំ ញាតីវ អាគតំ ។
ពួកញាតិក្ដី មិត្រក្ដី សម្លាញ់ក្ដី រមែងត្រេកអរនឹងបុរស ដែលឃ្លាតគ្នាអស់កាលយូរមក អំពីចម្ងាយ ដោយសួស្ដី មកដល់ហើយ ។
យ៉ាងណាមិញ បុណ្យទាំងឡាយ តែងទទួលបុគ្គលដែលបានធ្វើបុណ្យ ច្យុតអំពីមនុស្សនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ទទួលបុរសជាទីស្រឡាញ់ ទើបមកដល់ ដូច្នោះឯង ។
១៧. កោធវគ្គ
ប្រារព្ធចំពោះនាងរោហិណី មានបាបកម្មធ្លាប់ធ្វើមកអំពីមុន
កោធំ ជហេ វិប្បជហេយ្យ មានំ
សំយោជនំ សព្វមតិក្កមេយ្យ
តំ នាមរូបស្មិមសជ្ជមានំ
អកិញ្ចនំ នានុបតន្តិ ទុក្ខា ។
បុគ្គលគួរលះបង់សេចក្ដីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំងអស់ចោលចេញ ទុក្ខទាំងឡាយ តែងមិនជាប់តាមបុគ្គល ដែលមិនជំពាក់ក្នុងនាម និងរូប មិនមានកិលេសជាគ្រឿងកង្វល់នោះឡើយ ។
ប្រារព្ធចំពោះភិក្ខុមួយរូប កាប់ដើមឈើរបស់រុក្ខទេវតា
យោ វេ ឧប្បតិតំ កោធំ រថំ ភន្តំវ ធារយេ
តមហំ សារថឹ ព្រូមិ រស្មិគ្គាហោ ឥតរោ ជនោ ។
បុគ្គលណា ហាមឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់រថ ដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះថា សារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបង្ហៀរ ( មិនមែនជាសារថីឡើយ ) ។
ប្រារព្ធចំពោះឧត្តរាឧបាសិកា មិនក្រោធខឹងនឹងនាងសិរិមា ធ្វើអំពើអាក្រក់មកលើខ្លួន
អក្កោធេន ជិនេ កោធំ អសាធុំ សាធុនា ជិនេ
ជិនេ កទរិយំ ទានេន សច្ចេនាលិកវាទិនំ ។
បុគ្គលគប្បីឈ្នះមនុស្សក្រោធបាន ដោយការមិនក្រោធ គប្បីឈ្នះមនុស្សអសប្បុរសដោយអំពើជាសប្បុរស គប្បីឈ្នះមនុស្សកំណាញ់ដោយការឲ្យ គប្បីឈ្នះមនុស្សនិយាយមិនពិត ដោយពាក្យពិត ។
ប្រារព្ធចំពោះបញ្ហារបស់ព្រះមហាមោគ្គល្លានត្ថេរ
សច្ចំ ភណេ ន កុជ្ឈេយ្យ ទជ្ជា អប្បំបិ យាចិតោ
ឯតេហិ តីហិ ឋានេហិ គច្ឆេ ទេវាន សន្តិកេ ។
បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យតាមតិច ១ បុគ្គលគប្បីទៅកើតក្នុងសំណាក់ទេវតាទាំងឡាយបាន ដោយហេតុទាំង ៣ នេះឯង ។
ប្រារព្ធចំពោះបញ្ហាដែលភិក្ខុទូលសួរ
អហឹសកា យេ មុនយោ និច្ចំ កាយេន សំវុតា
តេ យន្តិ អច្ចុតំ ឋានំ យត្ថ គន្ត្វា ន សោចរេ ។
ជនទាំងឡាយណា ជាអ្នកប្រាជ្ញ មិនបៀតបៀនសត្វដទៃ សង្រួមហើយ ដោយកាយទ្វារជាដើម ជានិច្ច ជនទាំងឡាយនោះ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ តែងមិនសោកស្ដាយ ។
ប្រារព្ធចំពោះនាងបុណ្ណា ទាសីរបស់អនាថបិណ្ឌិកសេដ្ឋី
សទា ជាគរមានានំ អហោរត្តានុសិក្ខិនំ
និព្វានំ អធិមុត្តានំ អដ្ឋំ គច្ឆន្តិ អាសវា ។
អាសវៈទាំងឡាយ របស់បុគ្គលអ្នកភ្ញាក់រឭកសព្វកាល ជាអ្នកសិក្សាត្រៃសិក្ខា ទាំងថ្ងៃទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិពា្វន តែងដល់នូវការតាំងនៅមិនបានឡើយ ។
ប្រារព្ធចំពោះអតុលឧបាសក
បោរាណមេតំ អតុល នេតំ អជ្ជតនាមិវ
និន្ទន្តិ តុណ្ហិមាសីនំ និន្ទន្តិ ពហុភាណិនំ
មិតភាណិម្បិ និន្ទន្តិ នត្ថិ លោកេ អនិន្ទិតោ ។
ន ចាហុ ន ច ភវិស្សតិ ន ចេតរហិ វិជ្ជតិ
ឯកន្តំ និន្ទិតោ បោសោ ឯកន្តំ វា បសំសិតោ ។
យញ្ចេ វិញ្ញូ បសំសន្តិ អនុវិច្ច សុវេ សុវេ
អច្ឆិទ្ទវុត្តឹ មេធាវឹ បញ្ញាសីលសមាហិតំ ។
នេក្ខំ ជម្ពោនទស្សេវ កោ តំ និន្ទិតុមរហតិ
ទេវាបិ នំ បសំសន្តិ ព្រហ្មុនាបិ បសំសិតោ ។
ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បុរាណ ការតិះដៀល និងការសរសើរនេះ មិនមែនទើបនឹងកើតឡើងក្នុងថ្ងៃនេះទេ ( ព្រោះថា ) ជនទាំងឡាយ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀមក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើនក៏មាន និន្ទាបុគ្គលអ្នកនិយាយល្មមប្រមាណក៏មាន ( បុគ្គលណាៗ ក៏ដោយ ) ក្នុងលោកដែលមិនត្រូវគេនិន្ទាគ្មានឡើយ ។
បុគ្គលដែលត្រូវគេនិន្ទាតែម្យ៉ាង ឬត្រូវគេសរសើរតែម្យ៉ាង មិនមែនមានមកហើយ តែក្នុងអតីតទេ នឹងមានទៅក្នុងអនាគតក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ ។
អ្នកប្រាជ្ញទាំងឡាយ សង្កេតមើលរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តតម្កល់ខ្ជាប់ក្នុងបញ្ញា និងសីល ។
អ្នកណា គួរនឹងនិន្ទាបុគ្គលដែលដូចជាឆ្ដោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំងព្រហ្មក៏សរសើរដូចគ្នា ។
ប្រារព្ធចំពោះពួកភិក្ខុឆព្វគ្គិយ
កាយប្បកោបំ រក្ខេយ្យ កាយេន សំវុតោ សិយា
កាយទុច្ចរិតំ ហិត្វា កាយេន សុចរិតំ ចរេ ។
វចីបកោបំ រក្ខេយ្យ វាចាយ សំវុតោ សិយា
វចីទុច្ចរិតំ ហិត្វា វាចាយ សុចរិតំ ចរេ ។
មនោបកោបំ រក្ខេយ្យ មនសា សំវុតោ សិយា
មនោទុច្ចរិតំ ហិត្វា មនសា សុចរិតំ ចរេ ។
កាយេន សំវុតា ធីរា អថោ វាចាយ សំវុតា
មនសា សំវុតា ធីរា តេ វេ សុបរិសំវុតា ។
បុគ្គលគប្បីរក្សានូវការចម្រើនកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត ។
បុគ្គលគប្បីរក្សានូវការចម្រើនវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត ។
បុគ្គលគប្បីរក្សានូវការចម្រើនចិត្ដ គប្បីសង្រួមចិត្ដ គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត ។
អ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថា សង្រួមហើយដោយប្រពៃ ។
១៨. មលវគ្គ
ប្រារព្ធចំពោះកូនរបស់គោឃាតកៈ ( អ្នកសម្លាប់គោ )
បណ្ឌុបលាសោវទានិសិ
យមបុរិសាបិ ច តេ ឧបដ្ឋិតា
ឧយ្យោគមុខេ ច តិដ្ឋសិ
បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។
សោ ករោហិ ទីបមត្តនោ
ខិប្បំ វាយម បណ្ឌិតោ ភវ
និទ្ធន្តមលោ អនង្គណោ
ទិព្វំ អរិយភូមិមេហិសិ ។
ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជ គឺមរណៈសោត ក៏ប្រាកដដល់អ្នកហើយ ខ្លួនអ្នកតាំងនៅក្នុងមាត់នៃសេចក្ដីវិនាស សូម្បីស្បៀងគឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ ។
អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នកធ្វើយ៉ាងនេះហើយ នឹងទៅជាអ្នកកម្ចាត់បង់មន្ទិលបាន មិនមានទីទូល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន ។
ឧបនីតវយោវទានិសិ
សម្បយាតោសិ យមស្ស សន្ដិកំ
វាសោ តេ នត្ថិ អន្តរា
បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។
សោ ករោហិ ទីបមត្តនោ
ខិប្បំ វាយម បណ្ឌិតោ ភវ
និទ្ធន្តមលោ អនង្គណោ
ន បុនំ ជាតិជរំ ឧបេហិសិ ។
ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលទៅដល់ហើយ ជាអ្នករៀបដំណើរ ទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀង ក៏មិនមានដល់អ្នក ។
អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញ បើអ្នកធ្វើយ៉ាងនេះហើយ នឹងទៅជាអ្នកកម្ចាត់បង់មន្ទិលបាន មិនមានទីទួលគឺកិលេស នឹងបានត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិមរណៈទៀតហើយ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់ បំពេញសេចក្តីល្អតាមលំដាប់
អនុបុព្វេន មេធាវី ថោកំ ថោកំ ខណេ ខណេ
កម្មារោ រជតស្សេវ និទ្ធមេ មលមត្តនោ ។
អ្នកមានប្រាជ្ញា គួរកម្ចាត់បង់មន្ទិលរបស់ខ្លួនបន្ដិចម្ដងៗ រាល់ៗ ខណៈដោយលំដាប់ ដូចជាងមាសជម្រះស្នឹមឬច្រែះរបស់មាសដូច្នោះ ។
ប្រារព្ធចំពោះព្រះតិស្សត្ថេរ
អយសាវ មលំ សមុដ្ឋិតំ
តទុដ្ឋាយ តមេវ ខាទតិ
ឯវំ អតិធោនចារិនំ
សានិ កម្មានិ នយន្តិ ទុគ្គតឹ ។
ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញា ជាគ្រឿងជម្រះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។
ប្រារព្ធចំពោះព្រះលោឡុទាយិត្ថេរ
អសជ្ឈាយមលា មន្តា អនុដ្ឋានមលា ឃរា
មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។
មន្ដទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្ដីខ្ជិល ជាមន្ទិល របស់ពណ៌សម្បុរ សេចក្ដីប្រមាទ ជាមន្ទិលរបស់បុគ្គលអ្នករក្សា ។
ប្រារព្ធចំពោះកុលបុត្រមួយរូប
មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ
មលា វេ បាបកា ធម្មា អស្មិំ លោកេ បរម្ហិ ច ។
តតោ មលា មលតរំ អវិជ្ជា បរមំ មលំ
ឯតំ មលំ បហន្ត្វាន និម្មលា ហោថ ភិក្ខវោ ។
ការប្រព្រឹត្តអាក្រក់ ជាមន្ទិលរបស់ស្ដ្រី សេចក្ដីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ធម៌អាក្រក់ ជាមន្ទិល ក្នុងលោកនេះ និងលោកខាងមុខ ។
មន្ទិលដ៏លើសលុបជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់មន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ ។
ប្រារព្ធចំពោះភិក្ខុចូឡសារី
សុជីវំ អហិរិកេន កាកសូរេន ធំសិនា
បក្ខន្ទិនា បគព្ភេន សំកិលិដ្ឋេន ជីវិតំ ។
ហិរីមតា ច ទុជ្ជីវំ និច្ចំ សុចិគវេសិនា
អលីនេនាប្បគព្ភេន សុទ្ធាជីវេន បស្សតា ។
បុគ្គលអ្នកមិនមានសេចក្ដីអៀនខ្មាស ស្ទុះស្ទារដូចសត្វក្អែក កម្ចាត់បង់គុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន ជាអ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយងាយ ។
ចំណែកបុគ្គលអ្នកមានសេចក្ដីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ អ្នកឃើញត្រូវ រស់នៅដោយលំបាក ។
ប្រារព្ធចំពោះឧបាសក ៥ រូប
យោ បាណមតិមាបេតិ មុសាវាទញ្ច ភាសតិ
លោកេ អទិន្នំ អាទិយតិ បរទារញ្ច គច្ឆតិ ។
សុរាមេរយបានញ្ច យោ នរោ អនុយុញ្ជតិ
ឥធេវមេសោ លោកស្មឹ មូលំ ខណតិ អត្តនោ ។
ឯវំ ភោ បុរិស ជានាហិ បាបធម្មា អសញ្ញតា
មា នំ លោភោ អធម្មោ ច ចិរំ ទុក្ខាយ រន្ធយុំ ។
ជនណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកវត្ថុដែលគេមិនបានឲ្យក្នុងលោកផង សេពប្រពន្ធរបស់អ្នកដទៃផង ។
ជនណា ផឹកទឹកសុរា និងមេរ័យផង ជននោះឯង ឈ្មោះថា គាស់រំលើងឫសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត ។
ម្នាលបុរសដ៏ចម្រើន អ្នកចូរដឹងយ៉ាងនេះថា ជនទាំងឡាយ មានធម៌ដ៏លាមក រមែងមិនជាអ្នកសង្រួម ដូច្នេះ លោភៈនិងសភាពមិនមានធម៌ គឺទោសៈ ចូរកុំបៀតបៀនអ្នក ឲ្យបានសេចក្ដីទុក្ខ អស់កាលយូរឡើយ ។
ប្រារព្ធចំពោះភិក្ខុកំលោះឈ្មោះតិស្សៈ
ទទាតិ វេ យថាសទ្ធំ យថាបសាទនំ ជនោ
តត្ថ យោ មង្កុភូតោ ហោតិ បរេសំ បានភោជនេ
ន សោ ទិវា វា រត្តឹ វា សមាធឹ អធិគច្ឆតិ ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ចំ សមូហតំ
ស វេ ទិវា វា រត្តឹ វា សមាធឹ អធិគច្ឆតិ ។
ជនរមែងឲ្យតាមសទ្ធា តាមសេចក្ដីជ្រះថ្លា បុគ្គលណា ជាអ្នកអៀនខ្មាសក្នុងទឹក និងភោជន របស់ជនទាំងឡាយដទៃជននោះ រមែងមិនបានសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ឡើយ ។
លុះតែសេចក្ដីអៀនខ្មាសនោះ បុគ្គលណា បានផ្ដាច់ផ្ដិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះឯង ទើបបានសមាធិចិត្តក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ ។
ប្រារព្ធចំពោះឧបាសក ៥ រូប
នត្ថិ រាគសមោ អគ្គិ នត្ថិ ទោសសមោ គហោ
នត្ថិ មោហសមំ ជាលំ នត្ថិ តណ្ហាសមា នទី ។
ភ្លើងស្មើដោយរាគៈ មិនមាន ការចាប់ស្មើដោយទោសៈ មិនមាន បណ្ដាញស្មើដោយមោហៈ មិនមាន ស្ទឹងស្មើដោយតណ្ហា មិនមាន ។
ប្រារព្ធចំពោះមេណ្ឌកសេដ្ឋី
សុទស្សំ វជ្ជមញ្ញេសំ អត្តនោ បន ទុទ្ទសំ
បរេសំ ហិ សោ វជ្ជានិ ឱបុនាតិ យថា ភុសំ
អត្តនោ បន ឆាទេតិ កលឹវ កិតវា សឋោ ។
ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះបុគ្គលនោះរោយទោសទាំងឡាយចំពោះអ្នកដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែថារមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សីបិទបាំងអត្តភាពដោយវត្ថុសម្រាប់បិទបាំង មានមែកឈើជាដើម ដូច្នោះ ។
ប្រារព្ធចំពោះព្រះឧជ្ឈានសញ្ញីថេរៈ
បរវជ្ជានុបស្សិស្ស និច្ចំ ឧជ្ឈានសញ្ញិនោ
អាសវា តស្ស វឌ្ឍន្តិ អារា សោ អាសវក្ខយា ។
កាលបុគ្គលគយឃ្លាំមើលទោស របស់អ្នកដទៃជាប្រក្រតី មានការកត់សំគាល់ហេតុក្នុងការពោលទោស ( អ្នកដទៃ ) ជាប្រក្រតី អាសវៈទាំងឡាយ របស់បុគ្គលនោះ តែងចម្រើន បុគ្គលនោះ ឈ្មោះថា ឋិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈ ។
ប្រារព្ធចំពោះសុភទ្ទបរិព្វាជក
អាកាសេវ បទំ នត្ថិ សមណោ នត្ថិ ពាហិរេ
បបញ្ចាភិរតា បជា និប្បបញ្ចា តថាគតា ។
អាកាសេវ បទំ នត្ថិ សមណោ នត្ថិ ពាហិរេ
សង្ខារា សស្សតា នត្ថិ នត្ថិ ពុទ្ធានមិញ្ជិតំ ។
ស្នាមជើងក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន ពួកសត្វត្រេកអរហើយក្នុងធម៌ជាគ្រឿងយឺតយូរ ព្រះតថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឹតយូរឡើយ ។
ស្នាមជើងក្នុងអាកាស មិនមាន សាមណៈខាងក្រៅ មិនមាន សង្ខារទាំងឡាយ ជារបស់ទៀង មិនមាន ព្រះពុទ្ធទាំងឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ ។
១៩. ធម្មដ្ឋវគ្គ
ប្រារព្ធចំពោះមហាមាត្យអ្នកវិនិច្ឆ័យក្តី
ន តេន ហោតិ ធម្មដ្ឋោ យេនត្ថំ សហសា នយេ
យោ ច អត្ថំ អនត្ថញ្ច ឧភោ និច្ឆេយ្យ បណ្ឌិតោ ។
អសាហសេន ធម្មេន សមេន នយតី បរេ
ធម្មស្ស គុត្តោ មេធាវី ធម្មដ្ឋោតិ បវុច្ចតិ ។
បុគ្គលកាត់សេចក្ដីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថា ជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាត់សេចក្ដីទាំងពីរ ។
គឺសេចក្ដីពិត និងសេចក្ដីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ ( ដល់ទោស ) បុគ្គលនោះ ឈ្មោះថា ជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌ ។
ប្រារព្ធចំពោះភិក្ខុឆព្វគ្គិយ
ន តេន បណ្ឌិតោ ហោតិ យាវតា ពហុ ភាសតិ
ខេមី អវេរី អភយោ បណ្ឌិតោតិ បវុច្ចតិ ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថា ជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្ដីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន ។
ប្រារព្ធចំពោះព្រះឯកុទានត្ថេរ
ន តាវតា ធម្មធរោ យាវតា ពហុ ភាសតិ
យោ ច អប្បម្បិ សុត្វាន ធម្មំ កាយេន បស្សតិ
ស វេ ធម្មធរោ ហោតិ យោ ធម្មំ នប្បមជ្ជតិ ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណោះ ឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះមិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធវចនៈសូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយនាមកាយគឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌បុគ្គលនោះឯងឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ ។
ប្រារព្ធចំពោះព្រះលកុណ្តកភទ្ទិយត្ថេរ
ន តេន ថេរោ សោ ហោតិ យេនស្ស បលិតំ សិរោ
បរិបក្កោ វយោ តស្ស មោឃជិណ្ណោតិ វុច្ចតិ ។
យម្ហិ សច្ចញ្ច ធម្មោ ច អហឹសា សញ្ញមោ ទមោ
ស វេ វន្តមលោ ធីរោ ថេរោឥតិ បវុច្ចតិ ។
បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថា ជាថេរៈ ដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថា ចាស់ជាមោឃៈ ។
លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនឯងផង មានក្នុងបុគ្គលណា បុគ្គលនោះឯង ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា
សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ចំ សមូហតំ
ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។
បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថា ជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យល្អ ។
លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណា បានផ្ដាច់ផ្ដិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អបាន ។
ប្រារព្ធចំពោះភិក្ខុឈ្មោះហត្ថកៈ
ន មុណ្ឌកេន សមណោ អព្វតោ អលិកំ ភណំ
ឥច្ឆាលោភសមាបន្នោ សមណោ កឹ ភវិស្សតិ ។
យោ ច សមេតិ បាបានិ អណុំថូលានិ សព្វសោ
សមិតត្តា ហិ បាបានំ សមណោតិ បវុច្ចតិ ។
បុគ្គលមិនបានឈ្មោះថា ជាសមណៈ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័ត និងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្ដីប្រាថ្នានឹងលោភៈ ឈ្មោះថា ជាសមណៈដូចម្ដេចបាន ។
លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថា សមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានហើយ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
ន តេន ភិក្ខុ សោ ហោតិ យាវតា ភិក្ខតេ បរេ
វិស្សំ ធម្មំ សមាទាយ ភិក្ខុ ហោតិ ន តាវតា ។
យោធ បុញ្ញញ្ច បាបញ្ច វាហេត្វា ព្រហ្មចរិយវា
សង្ខាយ លោកេ ចរតិ ស វេ ភិក្ខូតិ វុច្ចតិ ។
បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថា ជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា ជាភិក្ខុដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះមិនទាន់បានទេ ។
លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យនិងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តដ៏ប្រសើរ ត្រាច់ទៅក្នុងលោក ដោយសេចក្ដីចេះដឹង បុគ្គលនោះឯង ទើបហៅថា ជាភិក្ខុ ។
ប្រារព្ធចំពោះតិរ្ថិយ
ន មោនេន មុនិ ហោតិ មូឡ្ហរូបោ អវិទ្ទសុ
យោ ច តុលំវ បគ្គយ្ហ វរមាទាយ បណ្ឌិតោ ។
បាបានិ បរិវជ្ជេតិ ស មុនី តេន សោ មុនិ
យោ មុនាតិ ឧភោ លោកេ មុនិ តេន បវុច្ចតិ ។
បុគ្គលមានសេចក្ដីវង្វេង ជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថា ជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ។
ដូចបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថា ជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ ។
ប្រារព្ធចំពោះព្រានឈ្មោះអរិយៈ
ន តេន អរិយោ ហោតិ យេន បាណានិ ហឹសតិ
អហឹសា សព្វបាណានំ អរិយោតិ បវុច្ចតិ ។
បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថា ជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
ន សីលព្វតមត្តេន ពាហុសច្ចេន វា បន
អថ វា សមាធិលាភេន វិវិត្តសយនេន វា ។
ផុសាមិ នេក្ខម្មសុខំ អបុថុជ្ជនសេវិតំ
ភិក្ខុ វិស្សាសមាបាទិ អប្បត្តោ អាសវក្ខយំ ។
មា្នលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីលនិងវ័ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ ។
មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណមានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ ។
២០. មគ្គវគ្គ
ប្រារព្ធចំពោះភិក្ខុ ៥០០ រូប
មគ្គានដ្ឋង្គិកោ សេដ្ឋោ សច្ចានំ ចតុរោ បទា
វិរាគោ សេដ្ឋោ ធម្មានំ ទ្វិបទានញ្ច ចក្ខុមា ។
ឯសេវ មគ្គោ នត្ថញ្ញោ ទស្សនស្ស វិសុទ្ធិយា
ឯតញ្ហិ តុម្ហេ បដិបជ្ជថ មារស្សេតំ បមោហនំ ។
ឯតញ្ហិ តុម្ហេ បដិបន្នា ទុក្ខស្សន្តំ ករិស្សថ
អក្ខាតោ វោ មយា មគ្គោ អញ្ញាយ សល្លកន្តនំ ។
តុម្ហេហិ កិច្ចមាតប្បំ អក្ខាតារោ តថាគតា
បដិបន្នា បមោក្ខន្តិ ឈាយិនោ មារពន្ធនា ។
ផ្លូវមានអង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺអរិយសច្ចប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ប្រសើរជាងធម៌ទាំងឡាយ ម្យ៉ាងទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ។
ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្ដីបរិសុទ្ធនៃទស្សនៈ ផ្លូវដទៃមិនមានទេ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះ ផ្លូវនេះ ជាផ្លូវញ៉ាំងមារឲ្យវង្វេង ។
អ្នកទាំងឡាយ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន ផ្លូវនេះហើយ ដែលតថាគតថា ជាផ្លូវកម្ចាត់បង់កូនសរ ប្រាប់អ្នកទាំងឡាយ ។
សេចក្ដីព្យាយាមញ៉ាំងកិលេសឲ្យក្ដៅសព្វ អ្នកទាំងឡាយគប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកប្រាប់ ជនទាំងឡាយ មានការពិនិត្យ បើបានដើរទៅហើយ នឹងរួចចាកចំណងរបស់មារបាន ។
ប្រារព្ធចំពោះភិក្ខុ ៥០០ រូប ដទៃទៀត
សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខនេះ ជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
សព្វេ សង្ខារា ទុក្ខាតិ យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងនាំមកនូវសេចក្ដីទុក្ខដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
សព្វេ ធម្មា អនត្តាតិ យទា បញ្ញាយ បស្សតិ
អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
ប្រារព្ធចំពោះព្រះបធានកម្មិកតិស្សត្ថេរ
ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ
យុវា ពលី អាលសិយំ ឧបេតោ
សំសន្នសង្កប្បមនោ កុសីតោ
បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។
បុគ្គលនៅកំលោះ មានកម្លាំង ទាស់តែប្រកបដោយសេចក្ដីខ្ជិលច្រអូស មិនប្រឹងប្រែងក្នុងកាលដែលគួរប្រឹងប្រែង មានសេចក្ដីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្ក ជាមនុស្សខ្ជិល បុគ្គលខ្ជិលនោះ រមែងមិនបានផ្លូវបញ្ញា
ឡើយ ។
ប្រារព្ធចំពោះសូករប្រេត
វាចានុរក្ខី មនសា សុសំវុតោ
កាយេន ច អកុសលំ ន កយិរា
ឯតេ តយោ កម្មបថេ វិសោធយេ
អារាធយេ មគ្គមិសិប្បវេទិតំ ។
បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អ ដោយចិត្ត ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គលគប្បីជម្រះកម្មបទទាំង ៣ នេះ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោកអ្នកស្វែងរកគុណដ៏ល្អ សំដែងទុកហើយ ។
ប្រារព្ធចំពោះព្រះបោឋិលត្ថេរ
យោគា វេ ជាយតេ ភូរិ អយោគា ភូរិសង្ខយោ
ឯតំ ទ្វេធា បថំ ញត្វា ភវាយ វិភវាយ ច
តថត្តានំ និវេសេយ្យ យថា ភូរិ បវឌ្ឍតិ ។
ប្រាជ្ញា រមែងកើតអំពីការប្រកប សេចក្ដីវិនាសប្រាជ្ញា រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញា ដឹងការប្រកប និងការមិនប្រកបទាំងពីរនេះថា ជាគន្លងនៃសេចក្ដីចម្រើន និងសេចក្ដីវិនាសហើយ ប្រាជ្ញាចម្រើនឡើង ដោយប្រការណា គួរតម្កល់ខ្លួនទុក ដោយប្រការនោះ ។
ប្រារព្ធចំពោះព្រះថេរៈចាស់ ( មហល្លកត្ថេរ ) ច្រើនរូប
វនំ ឆិន្ទថ មា រុក្ខំ វនតោ ជាយតេ ភយំ
ឆេត្វា វនញ្ច វនថញ្ច និព្វនា ហោថ ភិក្ខវោ ។
យាវញ្ហិ វនថោ ន ឆិជ្ជតិ
អណុមត្តោបិ នរស្ស នារិសុ
បដិពទ្ធមនោវ តាវ សោ
វច្ឆោ ខីរបកោវ មាតរិ ។
អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកម្ចាត់ដើមឈើ ព្រោះភ័យកើតអំពីកិលេស ដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃឈើផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ។
ចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេសដូចជាព្រៃឈើ ដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារី ដរាបណា នរជននោះឯង តែងមានចិត្តចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ ។
ប្រារព្ធចំពោះសទ្ធិវិហារិករបស់ព្រះសារីបុត្ត
ឧច្ឆិន្ទ សិនេហមត្តនោ
កុមុទំ សារទិកំវ បាណិនា
សន្តិមគ្គមេវ ព្រូហយ
និព្វានំ សុគតេន ទេសិតំ ។
អ្នកចូរដកសេចក្ដីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ ដែលកើតក្នុងសរទកាលដោយដៃ អ្នកចូរបណ្ដុះនូវផ្លូវសន្ដិភាពតែម្យ៉ាង ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ ។
ប្រារព្ធចំពោះពួកឈ្មួញមានទ្រព្យច្រើន
ឥធ វស្សំ វសិស្សាមិ ឥធ ហេមន្តគិម្ហិសុ
ឥតិ ពាលោ វិចិន្តេតិ អន្តរាយំ ន ពុជ្ឈតិ ។
អញនឹងនៅក្នុងទីនេះអស់វស្សានរដូវ អញនឹងនៅក្នុងទីនេះ ក្នុងហេមន្ដរដូវ និងគិម្ហរដូវ ជនពាល រមែងគិតខុសដូច្នេះ តែងមិនដឹងច្បាស់សេចក្ដីអន្ដរាយឡើយ ។
ប្រារព្ធចំពោះនាងកីសាគោតមី
តំ បុត្តបសុសម្មត្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ អាទាយ គច្ឆតិ ។
មច្ចុគឺសេចក្ដីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ក្នុងកូននិងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ ក្នុងអារម្មណ៍ផ្សេងៗ នោះ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់ ។
ប្រារព្ធចំពោះនាងបដាចារាថេរី
ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា
អន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា ។
ឯតមត្ថវសំ ញត្វា បណ្ឌិតោ សីលសំវុតោ
និព្វានគមនំ មគ្គំ ខិប្បមេវ វិសោធយេ ។
កាលបុគ្គលត្រូវមច្ចុសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ ។
សេចក្ដីទីពឹង ក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរជាអ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីកាន់ព្រះនិពា្វនឲ្យបាន ។
២១. បកិណ្ណកវគ្គ
ប្រារព្ធចំពោះបុព្វកម្មរបស់ព្រះអង្គ
មត្តាសុខបរិច្ចាគា បស្សេ ចេ វិបុលំ សុខំ
ចជេ មត្តាសុខំ ធីរោ សម្បស្សំ វិបុលំ សុខំ ។
បើឃើញសេចក្ដីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ ។
ប្រារព្ធចំពោះកុមារិកាស៊ីពងមាន់
បរទុក្ខូបធានេន អត្តនោ សុខមិច្ឆតិ
វេរសំសគ្គសំសដ្ឋោ វេរា សោ ន បរិមុច្ចតិ ។
ជនប្រាថ្នាសេចក្ដីសុខ ដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ ជននោះ ឈ្មោះថា ច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ ។
ប្រារព្ធចំពោះភិក្ខុអ្នកនគរភទ្ទិយៈ
យញ្ហិ កិច្ចំ តទបវិទ្ធំ អកិច្ចំ បន ករីយតិ
ឧន្នឡានំ បមត្តានំ តេសំ វឌ្ឍន្តិ អាសវា ។
យេសញ្ច សុសមារទ្ធា និច្ចំ កាយគតា សតិ
អកិច្ចន្ដេ ន សេវន្តិ កិច្ចេ សាតច្ចការិនោ
សតានំ សម្បជានានំ អត្ថំ គច្ឆន្តិ អាសវា ។
របស់ណាដែលខ្លួនគួរធ្វើ របស់នោះ ពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចម្រើនឡើង ដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដីប្រមាទ មានមានះដូចជាដើមបបុសលើកឡើងហើយ ។
លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើអាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការអស់ទៅ ។
ប្រារព្ធចំពោះព្រះលកុណ្តកភទ្ទិយត្ថេរ
មាតរំ បិតរំ ហន្ត្វា រាជានោ ទ្វេ ច ខត្តិយេ
រដ្ឋំ សានុចរំ ហន្ត្វា អនីឃោ យាតិ ព្រាហ្មណោ ។
បុគ្គលសម្លាប់តណ្ហា ដូចមាតាផង សម្លាប់អស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចជាសេ្ដចជាក្សត្រពីរព្រះអង្គផង សម្លាប់អាយតនៈ ដូចជាដែន ប្រព្រឹត្តទៅមួយអន្លើដោយបុរសអ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។
មាតរំ បិតរំ ហន្ត្វា រាជានោ ទ្វេ ច សោត្តិយេ
វេយ្យគ្ឃបញ្ចមំ ហន្ត្វា អនីឃោ យាតិ ព្រាហ្មណោ ។
បុគ្គលសម្លាប់តណ្ហា ដូចមាតាផង សម្លាប់អស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋ ដូចជាសេ្ដច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកិច្ឆា ដូចជាខ្លាធំ ជាគម្រប់ ៥ ផងបានហើយ រមែងបានទៅជាខីណាសវ-ព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។
ប្រារព្ធចំពោះនាយទារុសាកដិក
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ ពុទ្ធគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ ធម្មគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ សង្ឃគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ កាយគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច អហឹសាយ រតោ មនោ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច ភាវនាយ រតោ មនោ ។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថាសាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
ប្រារព្ធចំពោះភិក្ខុវជ្ជីបុត្រ
ទុប្បព្វជ្ជំ ទុរភិរមំ ទុរាវាសា ឃរា ទុខា
ទុក្ខោ សមានសំវាសោ ទុក្ខានុបតិតទ្ធគូ
តស្មា ន ចទ្ធគូ សិយា ន ច ទុក្ខានុបតិតោ សិយា ។
ការចេញបួសបានដោយក្រ ការត្រេកអរត្រូវបានដោយក្រ ផ្ទះទាំងឡាយ មានការនៅគ្រប់គ្រង ដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា ( ដែលមិនមានសេចក្តីកោតក្រែង ) ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយ គឺវដ្ដៈ តែងត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាមផង ។
ប្រារព្ធចំពោះចិត្តគហបតី
សទ្ធោ សីលេន សម្បន្នោ យសោភោគសមប្បិតោ
យំ យំ បទេសំ ភជតិ តត្ថ តត្ថេវ បូជិតោ ។
បុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ដោយយស និងភោគសម្បត្តិ គប់រកប្រទេសណាៗ គេតែងបូជា ក្នុងប្រទេសនោះៗ ។
ប្រារព្ធចំពោះនាងចូឡសុភទ្ទា
ទូរេ សន្តោ បកាសេន្តិ ហិមវន្តោវ បព្វតោ
អសន្តេត្ថ ន ទិស្សន្តិ រត្តឹ ខិត្តា យថា សរា ។
ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្ដ ដូច្នោះ ពួកអសប្បុរស ( ទុកជាឋិតនៅ ) ក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់ ។
ប្រារព្ធចំពោះឯកវិហារីថេរៈ
ឯកាសនំ ឯកសេយ្យំ ឯកោ ចរមតន្ទិតោ
ឯកោ ទមយមត្តានំ វនន្តេ រមិតោ សិយា ។
បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯង ទូន្មានខ្លួន គួរជាអ្នកត្រេកអរក្នុងព្រៃស្ងាត់ ។
២២. និរយវគ្គ
ប្រារព្ធចំពោះនាងបរិព្វាជិកាឈ្មោះសុន្ទរី
អភូតវាទី និរយំ ឧបេតិ
យោ វាបិ កត្វា ន ករោមិ ចាហ
ឧភោបិ តេ បេច្ច សមា ភវន្តិ
និហីនកម្មា មនុជា បរត្ថ ។
បុគ្គលពោលពាក្យមិនពិត ឬបុគ្គលណាធ្វើ ( អំពើអាក្រក់ ) ហើយនិយាយថា អញមិនធ្វើទេ បុគ្គលនោះ រមែងទៅកាន់នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោកស្មើគ្នានោះ លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នា ដោយគតិក្នុងលោកខាងមុខទៀត ។
ប្រារព្ធចំពោះសត្វអ្នកត្រូវទុក្ខបៀតបៀន
កាសាវកណ្ឋា ពហវោ បាបធម្មា អសញ្ញតា
បាបា បាបេហិ កម្មេហិ និរយំ តេ ឧបបជ្ជរេ ។
ពួកជនច្រើននាក់ ដែលមាន-ករុំព័ន្ធព័ទ្ធ ដោយសំពត់កាសាវៈ តែ ( ប្រព្រឹត្ត ) ធម៌ដ៌លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះ រមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយដ៏លាមកនោះ ។
ប្រារព្ធចំពោះភិក្ខុអ្នកនៅត្រង់ឆ្នេរស្ទឹងឈ្មោះវគ្គុមុទា
សេយ្យោ អយោគុឡោ ភុត្តោ តត្តោ អគ្គិសិខូបមោ
យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ អសញ្ញតោ ។
បព្វជិតទ្រុស្ដសីល សូវបរិភោគដុំដែក ដែលកំពុងក្ដៅមានពណ៌ដូចអណ្ដាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្ដសីលមិនសង្រួមបរិភោគដុំបាយអ្នកដែន នឹងប្រសើរ ដូចម្ដេចបាន ។
ប្រារព្ធចំពោះបុត្ររបស់សេដ្ឋីឈ្មោះខេមកៈ
ចត្តារិ ឋានានិ នរោ បមត្តោ
អាបជ្ជតិ បរទារូបសេវី
អបុញ្ញលាភំ ន និកាមសេយ្យំ
និន្ទំ តតិយំ និរយំ ចតុត្ថំ ។
អបុញ្ញលាភោ ច គតី ច បាបិកា
ភីតស្ស ភីតាយ រតី ច ថោកិកា
រាជា ច ទណ្ឌំ គរុកំ បណេតិ
តស្មា នរោ បរទារំ ន សេវេ ។
នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ ៤ យ៉ាង គឺទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក ។
( ហេតុនៃសេចក្ដីទុក្ខ ៤ យ៉ាងផ្សេងទៀត ) គឺ បានរបស់មិនជាបុណ្យ ១ មានធម៌អាក្រក់ ១ តម្រេករបស់បុរសអ្នកខ្លាចជាមួយនឹងស្ដ្រី ដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជានឹងដាក់អាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។
ប្រារព្ធចំពោះភិក្ខុប្រដៅក្រ
កុសោ យថា ទុគ្គហិតោ ហត្ថមេវានុកន្តតិ
សាមញ្ញំ ទុប្បរាមដ្ឋំ និរយាយុបកឌ្ឍតិ ។
យំ កិញ្ចិ សិថិលំ កម្មំ សង្កិលិដ្ឋញ្ច យំ វតំ
សង្កស្សរំ ព្រហ្មចរិយំ ន តំ ហោតិ មហប្ផលំ ។
កយិរា ចេ កយិរាថេនំ ទឡ្ហមេនំ បរក្កមេ
សិថិលោ ហិ បរិព្វាជោ ភិយ្យោ អាកិរតេ រជំ ។
ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈដែលបុគ្គលកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះ ទៅនរក យ៉ាងនោះឯង ។
កម្មណាមួយ ដែលធូរថយក្ដី វ័តណាមួយ ដែលសៅហ្មងក្ដី ព្រហ្មចរិយៈដែលបុគ្គលរឭកដោយសេចក្ដីរង្កៀសក្ដី កម្មទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ ។
បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះ ឲ្យមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោលធូលី គឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង ។
ប្រារព្ធចំពោះស្រីច្រណែន
អកតំ ទុក្កដំ សេយ្យោ បច្ឆា តប្បតិ ទុក្កដំ
កតញ្ច សុកតំ សេយ្យោ យំ កត្វា នានុតប្បតិ ។
អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ ប្រសើរជាង ព្រោះថា អំពើអាក្រក់ រមែងធ្វើឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្ដៅក្រហាយក្នុងកាលជាខាងក្រោយ អំពើនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ ។
ប្រារព្ធចំពោះអាគន្តុកភិក្ខុ
នគរំ យថា បច្ចន្តំ គុត្តំ សន្តរពាហិរំ
ឯវំ គោបេថ អត្តានំ ខណោ វោ មា ឧបច្ចគា
ខណាតីតា ហិ សោចន្តិ និរយម្ហិ សមប្បិតា ។
នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅ យ៉ាងណា អ្នកទាំងឡាយ គួររក្សាខ្លួនយ៉ាងណា កុំឲ្យខណៈកន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា ជនទាំងឡាយដែលឲ្យខណៈកន្លងហើយ រមែងសោកស្ដាយក្នុងនរកមីរដេសដាស ។
ប្រារព្ធចំពោះនិគ្រន្ថ
អលជ្ជិតាយេ លជ្ជន្តិ លជ្ជិតាយេ ន លជ្ជរេ
មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។
អភយេ ភយទស្សិនោ ភយេ ច អភយទស្សិនោ
មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាសក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាសក្នុងហេតុដែលត្រូវខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញក្នុងហេតុដែលគេត្រូវខ្លាចថា ជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។
ប្រារព្ធចំពោះសាវ័កតិរ្ថិយ
អវជ្ជេ វជ្ជមតិនោ វជ្ជេ អវជ្ជទស្សិនោ
មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។
វជ្ជញ្ច វជ្ជតោ ញត្វា អវជ្ជញ្ច អវជ្ជតោ
សម្មាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ សុគតឹ ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញក្នុងហេតុដែលឥតទោសថា ជាហេតុមានទោសផង យល់ឃើញក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។
សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោសថា ជារបស់មានទោសផង ដឹងរបស់មិនមានទោសថា ជារបស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។
២៣. នាគវគ្គ
ប្រារព្ធចំពោះរឿងរបស់ព្រះអង្គ
អហំ នាគោវ សង្គាមេ ចាបតោ បតិតំ សរំ
អតិវាក្យំ តិតិក្ខិស្សំ ទុស្សីលោ ហិ ពហុជ្ជនោ ។
ទន្តំ នយន្តិ សមិតឹ ទន្តំ រាជាភិរូហតិ
ទន្តោ សេដ្ឋោ មនុស្សេសុ យោតិវាក្យំ តិតិក្ខតិ ។
វរមស្សតរា ទន្តា អាជានីយា ច សិន្ធវា
កុញ្ជរា ច មហានាគា អត្តទន្តោ តតោ វរំ ។
តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរីកាលអត់ទ្រាំចំពោះព្រួញ ដែលរបូតចេញអំពីធ្នូ ក្នុងសង្គ្រាម ដូច្នោះ ព្រោះថា ជនទ្រុស្ដសីល មានច្រើននាក់ ។
ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយ ទៅកាន់ទីប្រជុំ ព្រះរាជាតែងសេ្ដចឡើងកាន់វាហនៈ ដែលទូន្មានហើយ បណ្ដាមនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះ ជាអ្នកមានខ្លូនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត ។
ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀនប្រដៅបានបទហើយ រាប់ថា ជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងអស់នោះ ។
ប្រារព្ធចំពោះភិក្ខុធ្លាប់ធ្វើជាហ្មដំរី ( ហត្ថាចារ្យ )
ន ហិ ឯតេហិ យានេហិ គច្ឆេយ្យ អគតំ ទិសំ
យថាត្តនា សុទន្តេន ទន្តោ ទន្តេន គច្ឆតិ ។
បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ ឈ្មោះថា ទូន្មានហើយ ទើបទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅគឺព្រះនិព្វានបាន ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅដោយសារយានទាំងឡាយនោះឡើយ ។
ប្រារព្ធចំពោះកូនរបស់ព្រាហ្មណ៍ចាស់
ធនបាលោ នាម កុញ្ជរោ
កដុកបភេទនោ ទុន្និវារយោ
ពទ្ធោ កពឡំ ន ភុញ្ជតិ
សុមរតិ នាគវនស្ស កុញ្ជរោ ។
ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យឃាត់បានដោយលំបាក បើនាយហត្ថាចារ្យ ចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះរឭកដល់ព្រៃខ្ទឹង ដែលដំរីនោះធ្លាប់ទៅ ។
ប្រារព្ធចំពោះព្រះបាទបសេនទិកោសល
មិទ្ធី យទា ហោតិ មហគ្ឃសោ ច
និទ្ទាយិតា សម្បរិវត្តសាយី
មហាវរាហោវ និវាបបុដ្ឋោ
បុនប្បុនំ គព្ភមុបេតិ មន្ទោ ។
កាលណា បុគ្គលអ្នកមានសេចក្ដីងោកងុយផង អ្នកបរិភោគភោជនមានប្រមាណច្រើនផង អ្នកដេកលក់ផង អ្នកដេកបម្រះននៀលផង ដូចជ្រូកស្រុក ដែលបុគ្គលចិញ្ចឹមដោយសូករភត្ត កាលនោះ បុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូលទៅកាន់គភ៌រឿយៗ ។
ប្រារព្ធចំពោះសានុសាមណេរ
ឥទំ បុរេ ចិត្តមចារិ ចារិកំ
យេនិច្ឆកំ យត្ថកាមំ យថាសុខំ
តទជ្ជហំ និគ្គហេស្សាមិ យោនិសោ
ហត្ថិប្បភិន្នំ វិយ អំកុសគ្គាហោ ។
ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះ បានត្រាច់ទៅកាន់ចារិក តាមអាការដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នាតាមសេចក្ដីសប្បាយ ក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយដូចហ្មដំរី កាន់កង្វេរសង្កត់សង្កិនដំរីចុះប្រេង ដូច្នោះដែរ ។
ប្រារព្ធចំពោះដំរីបាវេរកៈ
អប្បមាទរតា ហោថ សចិត្តមនុរក្ខថ
ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ។
អ្នកទាំងឡាយ ចូរត្រេកអរ ក្នុងសេចក្ដីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់ គឺកិលេស ដែលឆ្លងបាន ដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
សចេ លភេថ និបកំ សហាយំ
សទ្ធឹចរំ សាធុវិហារិធីរំ
អភិភុយ្យ សព្វានិ បរិស្សយានិ
ចរេយ្យ តេនត្តមនោ សតីមា ។
នោ ចេ លភេថ និបកំ សហាយំ
សទ្ធឹចរំ សាធុវិហារិធីរំ
រាជាវ រដ្ឋំ វិជិតំ បហាយ
ឯកោ ចរេ មាតង្គរញ្ញេវ នាគោ ។
ឯកស្ស ចរិតំ សេយ្យោ នត្ថិ ពាលេ សហាយតា
ឯកោ ចរេ ន ច បាបានិ កយិរា
អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ ។
បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មានស្មារតីគ្របសង្កត់សេចក្ដីអន្ដរាយទាំងពួងហើយ ត្រាច់ទៅជាមួយនឹងសម្លាញ់នោះឯង ។
បើស្វែងរកមិនបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រាច់ទៅតែឯកឯងវិញ ដូចព្រះរាជា លះបង់រដ្ឋដែលទ្រង់ឈ្នះហើយ ស្ដេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូង ត្រាច់ទៅជាឯកឯង ក្នុងព្រៃដូច្នោះដែរ ។
ការត្រាច់ទៅរបស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត ព្រោះថាសហាយតាគុណ រមែងមិនមាន ក្នុងជនពាលឡើយ បុគ្គលនោះ គប្បីជាអ្នកមិនសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯងក្នុងព្រៃ ដូច្នោះដែរ ។
ប្រារព្ធចំពោះមារ
អត្ថម្ហិ ជាតម្ហិ សុខា សហាយា
តុដ្ឋី សុខា យា ឥតរីតរេន
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ
សព្វស្ស ទុក្ខស្ស សុខំ បហានំ ។
សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា
សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា ។
សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាយ បដិលាភោ បាបានំ អករណំ សុខំ ។
កាលបើសេចក្ដីត្រូវការកើតឡើងហើយ សម្លាញ់ទាំងឡាយ នាំសេចក្ដីសុខមកឲ្យ សេចក្ដីត្រេកអរដោយបច្ច័យតាមមានតាមបាន ជាហេតុនាំសេចក្ដីសុខមកឲ្យ បុណ្យនាំសេចក្ដីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្ដីសុខមកឲ្យ ។
សេចក្ដីប្រតិបត្តិល្អក្នុងមាតា នាំសេចក្ដីសុខមកឲ្យ ក្នុងលោក មួយទៀត សេចក្ដីប្រតិបត្តិល្អក្នុងបិតា នាំសេចក្ដីសុខមកឲ្យ សេចក្ដីប្រតិបត្តិល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមកឲ្យ ។
សីលនាំសេចក្ដីសុខមកឲ្យ ដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដីសុខមកឲ្យ ការបានប្រាជ្ញា នាំសេចក្ដីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ នាំសេចក្ដីសុខមកឲ្យ ។
២៤. តណ្ហាវគ្គ
ប្រារព្ធចំពោះត្រីឈ្មោះកបិលៈ
មនុជស្ស បមត្តចារិនោ
តណ្ហា វឌ្ឍតិ មាលុវា វិយ
សោ ប្លវតី ហុរាហុរំ
ផលមិច្ឆំវ វនស្មឹ វានរោ ។
យំ ឯសា សហតេ ជម្មី តណ្ហា លោកេ វិសត្តិកា
សោកា តស្ស បវឌ្ឍន្តិ អភិវឌ្ឍំវ ពីរណំ ។
យោ វេ តំ សហតេ ជម្មិំ តណ្ហំ លោកេ ទុរច្ចយំ
សោកា តម្ហា បបតន្តិ ឧទពិន្ទុវ បោក្ខរា ។
តំ វោ វទាមិ ភទ្ទំ វោ យាវន្ត្វេត្ថ សមាគតា
តណ្ហាយ មូលំ ខនថ ឧសីរត្ថោវ ពីរណំ
មា វោ នឡំវ សោតោវ មារោ ភញ្ជិ បុនប្បុនំ ។
តណ្ហា តែងចម្រើនដល់មនុស្សអ្នកមានការប្រព្រឹត្តដោយសេចក្ដីប្រាមាទជាប្រក្រតី ដូចវល្លិ៍រួបរឹតឈើហើយ ចម្រើនឡើង បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នាផ្លែឈើ លោតក្នុងព្រៃ ដូច្នោះដែរ ។
តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្ដីសោកស្ដាយ តែងចម្រើនឡើង ដល់បុគ្គលនោះ ដូចស្បូវរណ្ដាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រាំហើយពន្លក លូតលេចឡើង ដូច្នោះដែរ ។
ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដីសោកស្ដាយ តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ដូច្នោះដែរ ។
ព្រោះហេតុនោះ បានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំគ្នា ក្នុងទីនេះ សេចក្ដីចម្រើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំងគាស់ស្បូវណ្ដាសចោលចេញ ដូច្នោះ មារកុំរុករានអ្នកទាំងឡាយរឿយៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុសដូច្នោះឡើយ ។
ប្រារព្ធចំពោះកូនជ្រូកញី
យថាបិ មូលេ អនុបទ្ទវេ ទឡ្ហេ
ឆិន្នោបិ រុក្ខោ បុនរេវ រូហតិ
ឯវម្បិ តណ្ហានុសយេ អនូហតេ
និព្វត្តតី ទុក្ខមិទំ បុនប្បុនំ ។
យស្ស ឆត្តឹសតិសោតា មនាបសវនា ភុសា
មហា វហន្តិ ទុទ្ទិដ្ឋឹ សង្កប្បា រាគនិស្សិតា ។
សវន្តិ សព្វធិ សោតា លតា ឧប្បជ្ជ តិដ្ឋតិ
តញ្ច ទិស្វា លតំ ជាតំ មូលំ បញ្ញាយ ឆិន្ទថ ។
សរិតានិ សិនេហិតានិ ច
សោមនស្សានិ ភវន្តិ ជន្តុនោ
តេ សាតសិតា សុខេសិនោ
តេ វេ ជាតិជរូបគា នរា ។
តសិណាយ បុរក្ខតា បជា
បរិសប្បន្តិ សសោវ ពាធិតោ
សញ្ញោជនសង្គសត្តកា
ទុក្ខមុបេន្តិ បុនប្បុនំ ចិរាយ ។
តសិណាយ បុរក្ខតា បជា
បរិសប្បន្តិ សសោវ ពន្ធិតោ
តស្មា តសិណំ វិនោទយេ
អាកង្ខន្ត វិរាគមត្តនោ ។
កាលបើឫសឈើ មិនមានសេចក្ដីអន្ដរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មានឧបមាដូចម្ដេចមិញ កាលបើតណ្ហានុស័យ បុគ្គលកម្ចាត់មិនទាន់បានហើយ ទុក្ខ ( មានជាតិទុក្ខជាដើម )នេះ ក៏តែងកើតរឿយៗ មានឧបមេយ្យដូច្នោះឯង ។
ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិភ្លៀវក្លា មានដល់បុគ្គលណា តម្រិះទាំងឡាយដ៏ធំ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់បុគ្គលនោះ ។
ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងអារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ បើអ្នកទាំងឡាយ ឃើញតណ្ហាដូចវល្លិនោះ កើតឡើងហើយ ចូរកាត់ឫសចោលចេញ ដោយកាំបិតគឺបញ្ញា ។
សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែលប្រព្រឹត្តទៅដោយសេចក្ដីស្រឡាញ់ផង រមែងមានដល់ពួកសត្វនោះ ជាអ្នកអាស្រ័យនូវសេចក្ដីរីករាយ អ្នកស្វែងរកសេចក្ដីសុខ នរជនទាំងឡាយនោះឯង តែងឈមទៅរកជាតិ និងជរា ។
ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយដែលព្រានទាក់បានហើយដូច្នោះ ពួកសត្វដែលជាប់ក្នុងសំយោជនៈ និងសង្គធម៏ ( ធម៌ជាគ្រឿងជំពាក់ ) តែងដល់នូវសេចក្ដីទុក្ខរឿយៗ អស់កាលជាអង្វែង ។
ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់បានហើយដូច្នោះ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោបង់តណ្ហា ដែលជាគ្រឿងតក់ស្លុតចោលចេញ ។
[ តណ្ហា ៣៦ នោះ គឺ តណ្ហាវិចរិត ១៨ អាស្រ័យនូវអាយតនៈប្រព្រឹត្តទៅព្ធដ៏ខាងក្នុង តណ្ហាវិចរិត ១៨ អាស្រ័យនូវអាយតនៈខាងក្រៅ ]
ប្រារព្ធចំពោះវិព្ភន្តិកភិក្ខុ
យោ និព្ធនថោ វនាធិមុត្តោ
វនមុត្តោ វនមេវ ធាវតិ
តំ បុគ្គលមេថ បស្សថ
មុត្តោ ពន្ធនមេវ ធាវតិ ។
បុគ្គលណា មិនមានអាល័យក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ មានចិត្តចុះស៊ប់ក្នុងព្រៃគឺតបធម៌ ជាអ្នករួចស្រឡះចាកព្រៃ គឺតណ្ហាហើយ ស្ទុះទៅរកព្រៃគឺតណ្ហាវិញ អ្នកទាំងឡាយ ចូរមើលបុគ្គលនោះឯង បុគ្គលនោះរួចចាកចំណង គឺឃរាវាសហើយ ស្ទុះទៅរកចំណងគឺឃរាវាសវិញ ។
ប្រារព្ធចំពោះចំណង គឺពន្ធនាគារ
ន តំ ទឡ្ហំ ពន្ធនមាហុ ធីរា
យទាយសំ ទារុជបព្វជញ្ច
សារត្តរត្តា មណិកុណ្ឌលេសុ
បុត្តេសុ ទារេសុ ច យា អបេក្ខា ។
ឯតំ ទឡ្ហំ ពន្ធនមាហុ ធីរា
ឱហារិនំ សិថិលំ ទុប្បមុញ្ចំ
ឯតម្បិ ឆេត្វាន បរិព្វជន្តិ
អនបេក្ខិនោ កាមសុខំ បហាយ ។
ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញមិនហៅចំណងនោះថា ជាចំណងមាំមួនឡើយ ពួកជនណា ត្រេកអរក្រៃពេក ក្នុងកែវមណីនិងកុណ្ឌលទាំងឡាយក្ដី សេចក្ដីអាឡោះអាល័យកូននិងប្រពន្ធទាំងឡាយក្ដី ។
អ្នកប្រាជ្ញទាំងឡាយ ហៅសេចក្ដីត្រេកអរ និងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន ជាចំណងនាំចុះ ( ទាញសត្វទម្លាក់ទៅក្នុងអបាយ ) ជាចំណងធូរទេ ប៉ុន្ដែសត្វស្រាយបានដោយកម្រ អ្នកប្រាជ្ញទាំងឡាយ កាត់ចំណងនោះចេញ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស ។
ប្រារព្ធចំពោះព្រះនាងខេមាថេរី
យេ រាគរត្តានុបតន្តិ សោតំ
សយំកតំ មក្កដកោវ ជាលំ
ឯតម្បិ ឆេត្វាន វជន្តិ ធីរា
អនបេក្ខិនោ សព្វទុក្ខំ បហាយ ។
ពួកជនណា ត្រេកអរដោយអំណាចរាគៈ ពួកជននោះតែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូចពីងពាងទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ តែងកាន់ខ្សែតណ្ហានោះ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះទុក្ខទាំងពួងចេញទៅ ។
ប្រារព្ធចំពោះកូនសេដ្ឋីឈ្មោះឧគ្គសេន
មុញ្ច បុរេ មុញ្ច បច្ឆតោ
មជ្ឈេ មុញ្ច ភវស្ស បារគូ
សព្វត្ថ វិមុត្តមានសោ
ន បុន ជាតិជរំ ឧបេហិសិ ។
អ្នកចូរដោះ ( សេចក្ដីអាល័យ ) ក្នុងកាលមុនចេញ ចូរដោះ ( សេចក្ដីអាល័យ ) ក្នុងខាងក្រៅចេញ ចូរដោះ( សេចក្ដីអាល័យ ) ក្នុងកាលជាកណ្ដាលចេញ ( កាលបើធ្វើយ៉ាងនេះ ) អ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិ និងជរាទៀតឡើយ ។
ប្រារព្ធចំពោះភិក្ខុកំលោះមួយរូប
វិតក្កមថិតស្ស ជន្តុនោ
តិព្វរាគស្ស សុភានុបស្សិនោ
ភិយ្យោ តណ្ហា បវឌ្ឍតិ
ឯស ខោ ទឡ្ហំ ករោតិ ពន្ធនំ ។
វិតក្កូបសមេ ច យោ រតោ
អសុភំ ភាវយតី សទា សតោ
ឯស ខោ ព្យន្ដិកាហិតិ
ឯសច្ឆេច្ឆតិ មារពន្ធនំ ។
តណ្ហារមែងចម្រើនក្រៃលែង ដល់ជនដែលវិតក្កញាំញី មានតម្រេកក្លៀវក្លា យល់ឃើញអារម្មណ៍ថាល្អ បុគ្គលនោះឯងឈ្មោះថា ធ្វើចំណងឲ្យមាំមួន ។
លុះតែបុគ្គលណា ត្រេកអរក្នុងអសុភជ្ឈាន ដែលជាហេតុឲ្យស្ងប់រម្ងាប់នូវវិតក្ក មានស្មារតីសព្វកាល តែងចម្រើនអសុភជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាឲ្យអស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន ។
ប្រារព្ធចំពោះមារ
និដ្ឋង្គតោ អសន្តាសី វីតតណ្ហោ អនង្គណោ
អច្ឆិន្ទិ ភវសល្លានិ អន្តិមោយំ សមុស្សយោ ។
វីតតណ្ហោ អនាទានោ និរុត្តិបទកោវិទោ
អក្ខរានំ សន្និបាតំ ជញ្ញា បុព្វាបរានិ ច
ស វេ អន្តិមសារីរោ មហាបញ្ញោតិ វុច្ចតិ ។
បុគ្គលណា ដល់សេចក្ដីសម្រេចគឺអរហន្ដ ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់កូនសរគឺកិលេស ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយដែលឆ្អឹង ៣០០ កំណាត់ផ្ដុំគ្នាហើយនេះរបស់បុគ្គលនោះ ឈ្មោះថា តាំងនៅក្នុងទីបំផុត ។
បុគ្គលណា មិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ ជាអ្នកឈ្លាសក្នុងនិរុត្តិ ( វាចាជាគ្រឿងសំដែងចេញ ) និងបទដ៏វិសេស ដឹងច្បាស់នូវប្រជុំនៃអក្ខរៈទាំងឡាយផង នូវខាងដើម និងខាងចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស ។
ប្រារព្ធចំពោះឧបកាជីវក
សព្វាភិភូ សព្វវិទូហមស្មិ
សព្វេសុ ធម្មេសុ អនូបលិត្តោ
សព្វញ្ជហោ តណ្ហក្ខយេ វិមុត្តោ
សយំ អភិញ្ញាយ កមុទ្ទិសេយ្យំ ។
តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់ចតុភូមិកធម៌ទាំងអស់ មានចិត្តមិនបានជាប់នៅក្នុងតេភូមិកធម៌ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះអស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណា ជាគ្រូអាចារ្យទៀត ។
ប្រារព្ធចំពោះសក្កទេវរាជ
សព្វទានំ ធម្មទានំ ជិនាតិ
សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតឹ ធម្មរតិ ជិនាតិ
តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ។
ធម្មទានឈ្នះអស់អាមិសទានទាំងពួង ធម្មរសឈ្នះអស់រសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះអស់សេចក្តីត្រេកអរទាំងពួង ការអស់ទៅនៃតណ្ហា ឈ្នះអស់សេចក្តីទុក្ខទាំងពួង ។
ប្រារព្ធចំពោះអបុត្តកសេដ្ឋី
ហនន្តិ ភោគា ទុម្មេធំ នោ ច បារគវេសិនោ
ភោគតណ្ហាយ ទុម្មេធោ ហន្តិ អញ្ញេវ អត្តនំ ។
ភោគៈទាំងឡាយ រមែងសម្លាប់បុគ្កលអប្បឥតប្រាជ្ញា ប៉ុន្ដែមិនសម្លាប់បុគ្គលអ្នកស្វែងរកត្រើយ គឺព្រះនិព្វានទេ ឯបុគ្គលអប្បឥតប្រាជ្ញា រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់ក្នុងភោគៈ ។
ប្រារព្ធចំពោះអង្កុរទេវបុត្រ
តិណទោសានិ ខេត្តានិ រាគទោសា អយំ បជា
តស្មា ហិ វីតរាគេសុ ទិន្នំ ហោតិ មហប្ផលំ ។
តិណទោសានិ ខេត្តានិ ទោសទោសា អយំ បជា
តស្មា ហិ វីតទោសេសុ ទិន្នំ ហោតិ មហប្ផលំ ។
តិណទោសានិ ខេត្តានិ មោហទោសា អយំ បជា
តស្មា ហិ វីតមោហេសុ ទិន្នំ ហោតិ មហប្ផលំ ។
តិណទោសានិ ខេត្តានិ ឥច្ឆាទោសា អយំ បជា
តស្មា ហិ វីគតិច្ឆេសុ ទិន្នំ ហោតិ មហប្ផលំ ។
ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានរាគៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលមានរាគៈអស់ហើយ រមែងជាទានមានផលច្រើន ។
ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន ។
ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានមោហៈអស់ហើយ រមែងជាទានមានផលច្រើន ។
ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្ដីច្រណែនជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ រមែងជាទានមានផលច្រើន ។
២៥. ភិក្ខុវគ្គ
ប្រារព្ធចំពោះភិក្ខុ ៥ រូប
ចក្ខុនា សំវរោ សាធុ សាធុ សោតេន សំវរោ
ឃានេន សំវរោ សាធុ សាធុ ជិវ្ហាយ សំវរោ ។
កាយេន សំវរោ សាធុ សាធុ វាចាយ សំវរោ
មនសា សំវរោ សាធុ សាធុ សព្វត្ថ សំវរោ
សព្វត្ថ សំវុតោ ភិក្ខុ សព្វទុក្ខា បមុច្ចតិ ។
ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួមអណ្ដាតប្រពៃ ។
ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយ ក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួង ។
ប្រារព្ធចំពោះភិក្ខុសម្លាប់ហង្ស
ហត្ថសញ្ញតោ បាទសញ្ញតោ
វាចាសញ្ញតោ សញ្ញតត្តមោ
អជ្ឈត្តរតោ សមាហិតោ
ឯកោ សន្តុសិតោ តមាហុ ភិក្ខុំ ។
ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព ជាអ្នកត្រេកអរក្នុងការចម្រើនកម្មដ្ឋាន ដែលមានក្នុងខ្លួន ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរក្នុងធម៌ បណ្ឌិតទាំងឡាយ ហៅជននោះថា ភិក្ខុ ។
ប្រារព្ធចំពោះភិក្ខុកោកាលិកៈ
យោ មុខសញ្ញតោ ភិក្ខុ មន្តភាណី អនុទ្ធតោ
អត្ថំ ធម្មញ្ច ទីបេតិ មធុរំ តស្ស ភាសិតំ ។
ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផងបាន ភាសិតរបស់ភិក្ខុនោះ ទើបឈ្មោះថា ពីរោះ ។
ប្រារព្ធចំពោះភិក្ខុធម្មារាមត្ថេរ
ធម្មារាមោ ធម្មរតោ ធម្មំ អនុវិចិន្តយំ
ធម្មំ អនុស្សរំ ភិក្ខុ សទ្ធម្មា ន បរិហាយតិ ។
ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌ រឭកធម៌រឿយៗ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ ។
ប្រារព្ធចំពោះវិបក្កសេវកភិក្ខុ ( ភិក្ខុសេពគប់បក្ខពួកខុស ) មួយរូប
សលាភំ នាតិមញ្ញេយ្យ នាញ្ញេសំ បិហយំ ចរេ
អញ្ញេសំ បិហយំ ភិក្ខុ សមាធឹ នាធិគច្ឆតិ ។
អប្បលាភោបិ ចេ ភិក្ខុ សលាភំ នាតិមញ្ញតិ
តំ វេ ទេវា បសំសន្តិ សុទ្ធាជីវមតន្ទិតំ ។
ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភរបស់ភិក្ខុដទៃ រមែងមិនបានសមាធិឡើយ ។
បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតានិងមនុស្សទាំងឡាយ តែងសរសើរភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាម ជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធ ជាអ្នកមិនខ្ជិលច្រអូស ។
ប្រារព្ធចំពោះបញ្ចគ្គទាយកព្រាហ្មណ៍
សព្វសោ នាមរូបស្មឹ យស្ស នត្ថិ មមាយិតំ
អសតា ច ន សោចតិ ស វេ ភិក្ខូតិ វុច្ចតិ ។
បុគ្គលណា មិនមានសេចក្ដីប្រកាន់ក្នុងនាមនិងរូប ជារបស់អញដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិនសោកស្ដាយ ព្រោះនាមនិងរូបមិនមាន បុគ្គលនោះឯង តថាគតហៅថា ភិក្ខុ ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។
សិញ្ច ភិក្ខុ ឥមំ នាវំ សិត្តា តេ លហុមេស្សតិ
ឆេត្វា រាគញ្ច ទោសញ្ច តតោ និព្វានមេហិសិ ។
បញ្ច ឆិន្ទេ បញ្ច ជហេ បញ្ច ចុត្តរិ ភាវយេ
បញ្ចសង្គាតិគោ ភិក្ខុ ឱឃតិណ្ណោតិ វុច្ចតិ ។
ឈាយ ភិក្ខុ មា ច បមាទោ
មា តេ កាមគុណេ ភមស្សុ ចិត្តំ
មា លោហគុឡំ គិលី បមត្តោ
មា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ ។
នត្ថិ ឈានំ អបញ្ញស្ស នត្ថិ បញ្ញា អឈាយិនោ
យម្ហិ ឈានញ្ច បញ្ញា ច ស វេ និព្វានសន្តិកេ ។
សុញ្ញាគារំ បវិដ្ឋស្ស សន្តចិត្តស្ស ភិក្ខុនោ
អមានុសី រតិ ហោតិ សម្មា ធម្មំ វិបស្សតោ ។
យតោ យតោ សម្មសតិ ខន្ធានំ ឧទយព្វយំ
លភតិ បីតិបាមោជ្ជំ អមតំ តំ វិជានតំ ។
តត្រាយមាទិ ភវតិ ឥធ បញ្ញស្ស ភិក្ខុនោ
ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ បាតិមោក្ខេ ច សំវរោ ។
មិត្តេ ភជស្សុ កល្យាណេ សុទ្ធាជីវេ អតន្ទិតេ
បដិសន្ថារវុត្យស្ស អាចារកុសលោ សិយា
តតោ បាមោជ្ជពហុលោ ទុក្ខស្សន្តំ ករិស្សសិ ។
ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ ។
ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់រាគៈ និងទោសៈបានហើយ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន ។
ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចម្រើនឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងជំពាក់ ៥ ( រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន ។
ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះទុក្ខ ដូច្នេះឡើយ ។
ការពិនិត្យមិនមាន ដល់បុគ្គលអ្នកមិនមានប្រាជ្ញា ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការពិនិត្យ និងប្រាជ្ញាមានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។
សេចក្ដីត្រេកអរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ ដោយប្រពៃ ។
ភិក្ខុពិចារណាការកើតឡើង និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ រមែងបានបីតិ និងបាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ ឈ្មោះថា ជាអមតធម៌របស់បណ្ឌិត អ្នកដឹងធម៌ទាំងឡាយ ។
គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្ដីសន្ដោស ១ ការសង្រួមក្នុងបាតិមោក្ខ ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញា ក្នុងសាសនានេះ ។
( ម្នាលភិក្ខុ ) អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធ ជាអ្នកមិនខ្ជិលច្រអូស ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន ។
ប្រារព្ធចំពោះភិក្ខុប្រមាណ ៥០០ រូប
វស្សិកា វិយ បុប្ផានិ មទ្ទវានិ បមុញ្ចតិ
ឯវំ រាគញ្ច ទោសញ្ច វិប្បមុញ្ចេថ ភិក្ខវោ ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជម្រុះរាគៈ និងទោសៈចេញ ដូចម្លិះជម្រុះផ្កាម្លិះទាំងឡាយ ដែលស្វិតហើយ ដូច្នោះ ។
ប្រារព្ធចំពោះព្រះសន្តកាយត្ថេរ
សន្តកាយោ សន្តវាចោ សន្តវា សុសមាហិតោ
វន្តលោកាមិសោ ភិក្ខុ ឧបសន្តោតិ វុច្ចតិ ។
ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានអាមិសៈក្នុងលោកខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់ ។
ប្រារព្ធចំពោះព្រះនង្គលកូដត្ថេរ
អត្តនា ចោទយត្តានំ បដិមំសេតមត្តនា
សោ អត្តគុត្តោ សតិមា សុខំ ភិក្ខុ វិហាហិសិ ។
អត្តា ហិ អត្តនោ នាថោ អត្តាវ អត្តនោ គតិ
តស្មា សំយម អត្តានំ អស្សំ ភទ្រំវ វាណិជោ ។
អ្នកចូរដាស់តឿនខ្លួនឯង ដោយខ្លួនឯង ចូរពិនិត្យខ្លួន ដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះ បើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ ។
មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង ជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ ។
ប្រារព្ធចំពោះព្រះវក្កលិត្ថេរ
បាមោជ្ជពហុលោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។
ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ ។
ប្រារព្ធចំពោះសុមនសាមណេរ
យោ ហវេ ទហរោ ភិក្ខុ យុញ្ជតិ ពុទ្ធសាសនេ
សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។
ភិក្ខុណា នៅកំលោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក ។
២៦. ព្រាហ្មណវគ្គ
ប្រារព្ធចំពោះព្រាហ្មណ៍អ្នកច្រើនដោយសេចក្តីជ្រះថ្លា ( បសាទពហុលព្រាហ្មណ៍ )
ឆិន្ទ សោតំ បរក្កម្ម កាមេ បនុទ ព្រាហ្មណ
សង្ខារានំ ខយំ ញត្វា អកតញ្ញូសិ ព្រាហ្មណ ។
ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាលព្រាហ្មណ៍ អ្នកស្គាល់ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថា ជាអ្នកដឹងព្រះនិព្វាន ដែលបច្ច័យតាក់តែងមិនបាន ។
ប្រារព្ធចំពោះភិក្ខុច្រើនរូប
យទា ទ្វយេសុ ធម្មេសុ បារគូ ហោតិ ព្រាហ្មណោ
អថស្ស សព្វេ សំយោគា អត្ថំ គច្ឆន្តិ ជានតោ ។
កាលណា ព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ គឺសមថធម៌ និងវិបស្សនាធម៌ ក្នុងកាលណោះ កិលេសគ្រឿងប្រកបសត្វទុកទាំងអស់ របស់ព្រាហ្មណ៍អ្នកដឹងនោះ រមែងដល់នូវការតាំងនៅមិនបាន ។
ប្រារព្ធចំពោះមារ
យស្ស បារំ អបារំ វា បារាបារំ ន វិជ្ជតិ
វីតទ្ទរំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី មិនមានដល់បុគ្គលណា តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេសថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
ឈាយឹ វិរជមាសីនំ កតកិច្ចំ អនាសវំ
ឧត្តមត្ថំ អនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គលអ្នកចម្រើនឈាន មានធូលីគឺកាមអស់ហើយ អ្នកអង្គុយនៅឯកឯង អ្នកមានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសវៈ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ដោយលំដាប់ហើយនោះថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះអានន្ទត្ថេរ
ទិវា តបតិ អាទិច្ចោ រត្តិមាភាតិ ចន្ទិមា
សន្នទ្ធោ ខត្តិយោ តបតិ ឈាយី តបតិ ព្រាហ្មណោ
អថ សព្វមហោរត្តំ ពុទ្ធោ តបតិ តេជសា ។
ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿង ក្នុងវេលាយប់ ក្សត្រទ្រង់ប្រដាប់ពេញយសហើយ រមែងរុងរឿង សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង ឯព្រះសម្ពុទ្ធរមែងរុងរឿងដោយតេជះ រហូតថ្ងៃនិងយប់ទាំងអស់។
ប្រារព្ធចំពោះបព្វជិតមួយរូប
ពាហិតបាបោ ហិ ព្រាហ្មណោ
សមចរិយា សមណោតិ វុច្ចតិ
បព្វាជយមត្តនោ មលំ
តស្មា បព្វជិតោតិ វុច្ចតិ ។
អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថា ព្រាហ្មណ៍ អ្នកដែលតថាគតហៅថាសមណៈ ព្រោះការប្រព្រឹត្តរម្ងាប់ អ្នកដែលដេញមន្ទិលនៃខ្លួន ហេតុនោះ ទើបតថាគតហៅថា បព្វជិត ។
ប្រារព្ធចំពោះព្រះសារីបុត្តត្ថេរ
ន ព្រាហ្មណស្ស បហរេយ្យ នាស្ស មុញ្ចេថ ព្រាហ្មណោ
ធិ ព្រហ្មណស្ស ហន្តារំ តតោ ធិ យស្ស មុញ្ចតិ ។
ន ព្រាហ្មណស្សេតទកិញ្ចិ សេយ្យោ
យទានិសេធោ មនសោ បិយេហិ
យតោ យតោ ហឹសមនោ និវត្តតិ
តតោ តតោ សម្មតិមេវ ទុក្ខំ ។
ព្រាហ្មណ៍មិនគប្បីប្រហារប្រហារព្រាហ្មណ៍ទេ ( ចំណែក ) ព្រាហ្មណ៍ ( ដែលត្រូវគេប្រហារហើយ ) មិនគប្បីចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍ដែលប្រហារព្រាហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។
ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ មិនមែនប្រសើរបន្ដិចបន្ដួចទេ ចិត្តដែលគិតបៀតបៀនគេ ងាកចេញចាកវត្ថុណា ៗ សេចក្ដីទុក្ខព្រោះវត្ថុនោះៗ ក៏រម្ងាប់ទៅបាន ។
ប្រារព្ធចំពោះព្រះនាងមហាបជាបតិគោតមី
យស្ស កាយេន វាចាយ មនសា នត្ថិ ទុក្កដំ
សំវុតំ តីហិ ឋានេហិ តមហំ ព្រូមិ ព្រាហ្មណំ ។
អំពើអាក្រក់ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត របស់បុគ្គលណា មិនមានទេ តថាគតហៅបុគ្គលដែលបានសង្រួមដោយឋាន ទាំង ៣ នោះថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះសារីបុត្តត្ថេរ
យម្ហា ធម្មំ វិជានេយ្យ សម្មាសម្ពុទ្ធទេសិតំ
សក្កច្ចំ តំ នមស្សេយ្យ អគ្គិហុត្តំវ ព្រាហ្មណោ ។
បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការគ្រូនោះ ដោយគោរព ដូចព្រាហ្មណ៍ដែលគោរពការបូជាភ្លើង ដូច្នោះដែរ ។
ប្រារព្ធចំពោះជដិលព្រាហ្មណ៍
ន ជដាហិ ន គោត្តេន ន ជច្ចា ហោតិ ព្រាហ្មណោ
យម្ហិ សច្ចញ្ច ធម្មោ ច សោ សុចិ សោ ច ព្រាហ្មណោ ។
បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះផ្នូងសក់ក៏មិនមែន ព្រោះគោត្រក៏មិនមែន ព្រោះជាតិក៏មិនមែន សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ផង ។
ប្រារព្ធចំពោះកុហកព្រាហ្មណ៍
កិន្ដេ ជដាហិ ទុម្មេធ កិន្ដេ អជិនសាដិយា
អព្ភន្តរន្ដេ គហនំ ពាហិរំ បរិមជ្ជសិ ។
នែអ្នកអប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ អ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្ដានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំដោយរាគាទិក្កិលេស អ្នកឈ្មោះថា ដុសខាត់តែកាយខាងក្រៅទេ ។
ប្រារព្ធចំពោះនាងកិសាគោតមីថេរី
បំសុកូលធរំ ជន្តុំ កិសន្ធមនិសន្ថតំ
ឯកំ វនស្មឹ ឈាយន្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចម្រើនឈានក្នុងព្រៃនោះថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
ន ចាហំ ព្រាហ្មណំ ព្រូមិ យោនិជំ មត្តិសម្ភវំ
ភោវាទិ នាម សោ ហោតិ សចេ ហោតិ សកិញ្ចនោ
អកិញ្ចនំ អនាទានំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតនឹងហៅអ្នកកើតអំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណ៍ជាមាតា ថាជាព្រាហ្មណ៍ក៏ទេ បុគ្គលនោះ គ្រាន់តែបាននាមថា ភោវាទី ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ តថាគតហៅបុគ្គលអ្នកមិនមានកិលេសគ្រឿងកង្វល់ អ្នកមិនមានសេចក្ដីប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះឧគ្គសេន
សព្វសំយោជនំ ឆេត្វា យោ វេ ន បរិតស្សតិ
សង្គាតិគំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅបុគ្គលនោះ ដែលគ្មានកិលេសជាគ្រឿងចំពាក់ អ្នករួចស្រឡះចាកកិលេសថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រាហ្មណ៍ ២ នាក់
ឆេត្វា នទ្ធឹ វរត្តញ្ច សន្ធានំ សហនុក្កមំ
ឧក្ខិត្តបលិឃំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គលដែលកាត់សេចក្ដីក្រោធ ដូចពួរផង កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទី-ត ព្រមទាំងអនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសរសរខឿនដកចោលហើយ អ្នកត្រាស់ដឹងសច្ចៈ ៤ នោះឯង ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះអក្កោសកភារទ្វាជព្រាហ្មណ៍
អក្កោសំ វធពន្ធញ្ច អទុដ្ឋោ យោ តិតិក្ខតិ
ខន្តីពលំ ពលានីកំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណាមិនប្រទូស្ដ អត់សង្កត់ពាក្យជេរផង ការបៀតបៀន និងការចងផងបាន ទើបតថាគតហៅបុគ្គលដែលមានខន្ដិជាពលៈ មានខន្ដិជារេហ៍ពលនោះផងថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះសារីបុត្តត្ថេរ
អក្កោធនំ វត្តវន្តំ សីលវន្តំ អនុស្សទំ
ទន្តំ អន្តិមសារីរំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហា គ្រឿងប៉ោងចិត្ត មានឥន្ទ្រីយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះឧប្បលវណ្ណាថេរី
វារិ បោក្ខរបត្តេវ អារគ្គេរិវ សាសបោ
យោ ន លិម្បតិ កាមេសុ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា មានចិត្តមិនបានជាប់នៅក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ លើចុងដែកស្រួច តថាគតហៅបុគ្គលនោះថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រាហ្មណ៍ម្នាក់
យោ ទុក្ខស្ស បជានាតិ ឥធេវ ខយមត្តនោ
បន្នភារំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារដាក់ចុះហើយ ដែលរួចស្រឡះចាកកិលេសទាំងឡាយថា ជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះនាងខេមាភិក្ខុនី
គម្ភីរបញ្ញំ មេធាវឹ មគ្គាមគ្គស្ស កោវិទំ
ឧត្តមត្ថំ អនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស អ្នកឈ្លាស ក្នុងផ្លូវ និងមិនមែនផ្លូវ បានសម្រេចប្រយោជន៍ដ័ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះតិស្សត្ថេរអ្នកនៅក្នុងញកភ្នំ ( បព្វភារវាសីតិស្សត្ថេរ )
អសំសដ្ឋំ គហដ្ឋេហិ អនាគារេហិ ចូភយំ
អនោកសារឹ អប្បិច្ឆំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គលដែលមិនច្រឡំ ដោយជនទាំងឡាយពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ជាអ្នកត្រាច់ទៅ ដោយមិនមានសេចក្ដីអាល័យ មានសេចក្ដីប្រាថ្នាតិចនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះភិក្ខុមួយរូប
និធាយ ទណ្ឌំ ភូតេសុ តសេសុ ថាវរេសុ ច
យោ ន ហន្តិ ន ឃាតេតិ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី ដែលមាំមួន គឺមិនមានតក់ស្លុតក្ដី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះសាមណេរទាំងឡាយ
អវិរុទ្ធំ វិរុទ្ធេសុ អត្តទណ្ឌេសុ និព្វុតំ
សាទានេសុ អនាទានំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ អ្នករំលត់ចំពោះពួកជនដែលមានអាជ្ញាក្នុងខ្លួន អ្នកមិនមានសេចក្ដីប្រកាន់ ចំពោះពួកជនដែលមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះមហាបន្ថកត្ថេរ
យស្ស រាគោ ច ទោសោ ច មានោ មក្ខោ ច បាតិតោ
សាសបោរិវ អារគ្គា តមហំ ព្រូមិ ព្រាហ្មណំ ។
រាគៈ ទោសៈ មានះ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចគ្រាប់ស្ពៃដែលជ្រុះចុះ អំពីចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះបិលិន្ទវច្ឆត្ថេរ
អកក្កសំ វិញ្ញាបនឹ គិរំ សច្ចំ ឧទីរយេ
យាយ នាភិសជេ កញ្ចិ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជាហេតុឲ្យដឹងសេចក្ដីបាន ជាពាក្យពិត ជាពាក្យដែលមិនធ្វើអ្នកណាឲ្យទាស់ចិត្ត តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះភិក្ខុមួយរូប
យោធ ទីឃំ វា រស្សំ វា អណុំ ថូលំ សុភាសុភំ
លោកេ អទិន្នំ នាទិយតិ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យហើយ ក្នុងលោកនេះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះសារីបុត្តត្ថេរ
អាសា យស្ស ន វិជ្ជន្តិ អស្មឹ លោកេ បរម្ហិ ច
និរាសាសំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
អ្នកណា មិនមានសេចក្ដីប្រាថ្នាក្នុងលោកនេះផង ក្នុងលោកខាងមុខផង តថាគតហៅបុគ្គលនោះ ដែលមិនមានសេចក្ដីប្រាថ្នា ដែលផុតស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះមហាមោគ្គល្លានត្ថេរ
យស្សាលយា ន វិជ្ជន្តិ អញ្ញាយ អកថំកថី
អមតោគធំ អនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
អ្នកណាមិនមានសេចក្ដីអាល័យ គឺតណ្ហា មិនមានសេចក្ដីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់នូវធម៌ តថាគតហៅបុគ្គលនោះ ដែលមិនមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមានព្រះអរហន្ដដល់ហើយ ដោយលំដាប់ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះរេវតត្ថេរ
យោធ បុញ្ញញ្ច បាបញ្ច ឧភោ សង្គំ ឧបច្ចគា
អសោកំ វិរជំ សុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណាក្នុងលោកនេះ លះបង់បុណ្យនិងបាបទាំងពីរ និងកិលេសជាគ្រឿងចំពាក់ចេញហើយ តថាគតហៅបុគ្គលនោះ ដែលជាអ្នកមិនមានសេចក្ដីសោក មានធូលីគឺកិលេសអស់ហើយ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះចន្ទាភត្ថេរ
ចន្ទំវ វិមលំ សុទ្ធំ វិប្បសន្នមនាវិលំ
នន្ទីភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គលដែលមិនមានសេចក្ដីសៅហ្មង ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិនកករល្អក់ អស់សេចក្ដីត្រេកអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះសីវលីថេរៈ
យោ ឥមំ បលិបថំ ទុគ្គំ សំសារំ មោហមច្ចគា
តិណ្ណោ បារគតោ ឈាយី អនេជោ អកថំកថី
អនុបាទាយ និព្វុតោ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា កន្លងផ្លូវវាងគឺរាគៈ និងភក់ ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ដ និងមោហៈទាំងនេះបាន ជាអ្នកឆ្លងកន្លងអន្លង់ទាំង ៤ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកមានឈាន មិនញាប់ញ័រដោយតណ្ហា មិនមានសេចក្ដីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេសហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះសុន្ទរសមុទ្ទត្ថេរ
យោធ កាមេ បហន្ត្វាន អនាគារោ បរិព្វជេ
កាមភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគតហៅបុគ្គលនោះ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះជោតិកត្ថេរ
យោធ តណ្ហំ បហន្ត្វាន អនាគារោ បរិព្វជេ
តណ្ហាភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណាក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគតហៅបុគ្គលដែលអស់តណ្ហា និងភពហើយនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះភិក្ខុធ្លាប់ធ្វើជាអ្នករបាំទី ១ ( នដបុព្វកភិក្ខុ )
ហិត្វា មានុសកំ យោគំ ទិព្វំ យោគំ ឧបច្ចគា
សព្វយោគវិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា លះកិលេសជាគ្រឿងប្រកប ដែលជារបស់មនុស្ស កន្លងកិលេសជាគ្រឿងប្រកប ដែលជារបស់ទិព្វបានហើយ តថាគតហៅបុគ្គល ដែលផុតស្រឡះចាកកិលេសជាគ្រឿងប្រកបទាំងពួងនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះភិក្ខុធ្លាប់ធ្វើជាអ្នករបាំទី ២ ( នដបុព្វកភិក្ខុ )
ហិត្វា រតិញ្ច អរតិញ្ច សីតិភូតំ និរូបធឹ
សព្វលោកាភិភុំ វីរំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅបុគ្គលដែលលះបង់សេចក្ដីត្រេកអរក្នុងកាមគុណ និងមិនត្រេកអរក្នុងកិរិយានៅក្នុងព្រៃ ជាអ្នកមានចិត្តត្រជាក់ មិនមានឧបក្កិលេសគ្របសង្កត់លោកទាំងពួង មានសេចក្ដីព្យាយាមនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះវង្គីសត្ថេរ
ចុតឹ យោ វេទិ សត្តានំ ឧបបត្តិញ្ច សព្វសោ
អសត្តំ សុគតំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។
យស្ស គតឹ ន ជានន្តិ ទេវា គន្ធព្វមានុសា
ខីណាសវំ អរហន្តំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា ដឹងច្បាស់ចុតិនិងបដិសន្ធិរបស់ពួកសត្វ ដោយអាការទាំងពួងបាន តថាគតហៅបុគ្គលដែលជាអ្នកមិនជាប់ក្នុងកាម អ្នកមានដំណើរល្អ ដោយសេចក្ដីប្រតិបត្តិ អ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ ថាជាព្រាហ្មណ៍ ។
ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគតហៅបុគ្គល ដែលជាអ្នកមានអាសវៈអស់ហើយ ជាព្រះអរហន្ដនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះធម្មទិន្នាថេរី
យស្ស បុរេ ច បច្ឆា ច មជ្ឈេ ច នត្ថិ កិញ្ចនំ
អកិញ្ចនំ អនាទានំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណា មិនមានសេចក្ដីកង្វល់ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាលជាកណ្ដាលផង តថាគតហៅបុគ្គលដែលជាអ្នកមិនមានសេចក្ដីកង្វល់ មិនមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះព្រះអង្គុលិមាលត្ថេរ
ឧសភំ បវរំ វីរំ មហេសឹ វិជិតាវិនំ
អនេជំ ន្ហាតកំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។
តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែងរកគុណដ៏ធំ ឈ្នះមារ មិនមានកិលេស ជាគ្រឿងញាប់ញ័រ ងូតលាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាព្រាហ្មណ៍ ។
ប្រារព្ធចំពោះបញ្ហាទេវហិតព្រាហ្មណ៍
បុព្វេនិវាសំ យោ វេទិ សគ្គាបាយញ្ច បស្សតិ
អថោ ជាតិក្ខយំ បត្តោ អភិញ្ញាវោសិតោ មុនិ
សព្វវោសិតវោសានំ តមហំ ព្រូមិ ព្រាហ្មណំ ។
បុគ្គលណាដឹងច្បាស់ខន្ធបញ្ចកៈដែលខ្លួនធ្លាប់អាស្រ័យក្នុងកាលមុនផង ឃើញច្បាស់នូវឋានសួគ៌ និងអបាយភូមិផង មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញសេ្រចកិច្ចហើយ ព្រោះអភិញ្ញា តថាគតហៅបុគ្គលដែលជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយនោះ ថាជាព្រាហ្មណ៍ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment