Sunday, October 13, 2013

អត្ថន័យ​នៃ​ការអប់រំ​សីលធម៌

អត្ថន័យ​នៃ​ការអប់រំ​សីលធម៌
ដើម្បី​យល់​ន័យ​នៃ​ការអប់រំ​សីលធម៌ យើង​ត្រូវ​យល់​ន័យ​នៃ​ពាក្យ ការអប់រំ និង សីលធម៌​ជាមុនសិន ។
“ការអប់រំ” និង “សីលធម៌” ត្រូវបាន​គេ​ផ្ដល់នូវ​អត្ថន័យ​ជាច្រើន​ដូចខាងក្រោមៈ
ការអប់រំ មានន័យថា អប់​បង្ហប់​ផ្សែង ឬ​បង្ហប់​ចំហាយ។ បង្ហាត់​ចិត្ត​ឬ​ប​ង្វិ​ក​ចិត្ត​ជួសជុល​ចំនេះវិជ្ជា កិរិយាមារយាទ ហ្វឹកហាត់​ឲ្យ​ស្ទាត់ជំនាញ​ជាង​មុន កែ​ឲ្យ​បានល្អ​ជាង​មុន​ជា​លំដាប់ ខំប្រឹង​បំពេញ​ឧបនិស្ស័យ​ឲ្យ​បាន​បរិបូរណ៍ ខិតខំ​កសាង​សន្សំ​បុណ្យ​កុសល​ទុក​ពុំ​ឲ្យ​មាន​ហ្មង មិន​ឲ្យ​មាន​ថ្នាំងថ្នាក់ បន្ទំបារមី (១)
            “ការអប់រំ” គឺជាសកម្មភាពមួយផ្សារភ្ជាប់គ្នារ​វាង​អ្នក​អប់រំ និងអ្នក​ដែល​ត្រូវ​គេ​អប់​រំ​តាំង ពី​បឋម​សិក្សា មធ្យមសិក្សា និងឧត្តម​សិក្សា​ដើម្បី​អភិវឌ្ឍ​ផ្នែក​គំនិត និង​សីល​ធម៌​ក្នុង​ការ​កសាង​បុគ្គ​លិក​លក្ខណៈ​របស់សិស្ស ហើយ​ក៏ជា​កម្លាំង​ចលករ​មួយ ជម្រុញឲ្យ​អ្នក​បង្រៀន​ធ្វើ​សកម្មភាព​លើ​សិស្ស​ម្មាក់ៗ ដើម្បីឲ្យសិស្សមានសកម្មភាពកសាងសមត្ថភាពមនសិការ បំ​ពាក់​បំប៉ន​មនោសញ្ចេតនា ការហឹ្វកហាត់សមត្ថភាពយល់ដឹង​របស់​សិស្ស។ ហើយ​​វាទាក់​ទង​ទៅ​និងការបង្រៀននិងការរៀន(២)
            “ការអប់រំ” មានន័យថា ជាដំណើរការសិក្សាដើម្បីការអភិវឌ្ឍន៍ខាងបុគ្គលិកលក្ខណៈ ចិត្តសម្បទា ប្រាជ្ញាសម្បទា និងកាយសម្បទា តាម​រយៈ​រាល់​សកម្មភាព​ដែល​ធ្វើឲ្យ​អ្នក​សិក្សា​ទទួលបានសំណុំចំនេះដឹង ជំនាញ សមត្ថភាព បំណិនជីវិត បំណិនការងារ រួម​ទាំង​ការ​បញ្ចេញ​ទស្សនៈផ្ទាល់ខ្លួន និងទស្សនៈសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងគុណធម៌។
            តាម​ន័យធម្មតា “សីលធម៌” សំដៅលើឥរិយាបថ ដែលស្ដែងឲ្យឃើញនូវការគោរព ចំពោះ​ខ្លួនឯង និងចំពោះអ្នកដទៃ ។ សីលធម៌សម្រាប់អប់រំកាយ វាចារ និង ចិត្ត របស់​មនុស្ស​ឲ្យ​មានរបៀបរៀបរយល្អ ជាពិសេសស្គាល់នូវតម្លៃជីវិតពិតនៅលើភពផែនដី ។ សីល​ធម៌​អាច​បង្ហាញ​ឲ្យឃើញកាន់តែច្បាស់ថែមទៀត តាមរយៈការរស់នៅក្នុងសង្គមដែល
មនុស្ស​ស្ដែងឡើង ដោយផ្ទាល់ ឬ ដោយប្រយោលរបស់គេ(៣)
             “សីលធម៌” គឺជាចំណេះដឹងសម្រាប់មនុស្ស ដែលខ្ពើមរអើមអំពើទុច្ចរិត រីក​រាយ​ប្រព្រឹត្ត​តែ​សុច​រិត បម្រើផលប្រយោជន៍មនុស្ស និងអភិវឌ្ឍសង្គម (៤)
            “សីលធម៌” គឺជាធម៌របស់សត្វលោក ឬ ជាកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មាន ដែល​នាំឲ្យជៀសវាង អំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អជានិច្ច(៥)
            “ការអប់រំសីលធម៌” គឺសំដៅលើការកែប្រែរបៀបជាមូលដ្ឋាន នៃបុគ្គ​លិកលក្ខណៈ​របស់​​បុគ្គល​ក្នុងការរស់នៅ ប្រកបដោយហេតុ និង ផល ។ ប្រសិនបើគ្មានសីលធម៌ ពិត​ជា​ការ​រស់នៅរបស់សមាជិកក្នុងសង្គមនោះ រស់បែបអណាធិបតេយ្យ ។ លើសពីនេះទៀត សង្គម​នឹងគ្មានសណ្ដាប់ធ្នាប់ គ្មានវប្បធម៌ច្បាស់លាស់ ។ ដូច្នេះការអប់រំសីលធម៌ ជា​គ្រឹះ​នៃ​ការ​​បង្កើតសង្គម ការអប់រំសីលធម៌ ជាអាទិភាព ក្នុងចំណោមនៃការអប់រំទាំងឡាយ ។ ការ​អប់​រំសីលធម៌មានអត្ថន័យធំធេងណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ក្នុងន័យសំខាន់ នេះ​គឺដើម្បី អភិវឌ្ឍសមត្ថភាព និងការរស់នៅរបស់មនុស្សឲ្យបានប្រសើរ (៦)


() សាំង សុចិ​ន្តា, គ្រប់គ្រង​អប់រំ (ភ្នំពេញ៖២០១២), ។
() គួយ សូគាន,  វិធីសាស្ត្របង្រៀន​ និងការរៀន (ភ្នំពេញ៖ ២០១១), ៥៩។
() ង៉ែត សារឿន,​ រៀបរៀង, ទស្សនវិជ្ជាសីលធម៌៖ សីលធម៌ អប់រំ (ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុ​នីរា​ជា,​២០១១), ៨។
() ម៉ុក សុវណ្ណា, រៀបរៀង, ឯកសារផ្សព្វផ្សាយស្ដីពី សីលធម៌ និង ការអភិវឌ្ឍ របស់មន្ទីរវប្បធម៌ និង វិចិត្រសីល្បៈ ខេត្ត​តាកែវ (ភ្នំពេញ៖ ២០០៩), ៤ ។
(៥) ដូច, (៣), ៣។
() ដូច, (៣), ១៩។
 សូមចុចដើម្បីជួយឧបត្ថមកម្មវិធីនេះ
 http://earn4refer.com/ref.php?page=act/ref&invcod=159507
http://homezwork.com/-171074.htm
http://yield2me.com/-99563.htm

No comments: