មនុស្សដេលមានចំណែកនៅក្នុងការគ្រប់គ្រង ឬ ឲ្យកើតការគ្រប់គ្រងបានល្អ គប្បីដឹងគោលធម៌និងបដិបត្តិតាមដូចតទៅ៖
ក-ដឹងគោលអធិបតេយ្យ
គឺដឹងនូវភាពជាអធិបតីក្នុងការគ្រប់គ្រងខ្លួនឯង
ដើម្បីរួមចំណែកក្នុងការគ្រប់គ្រង
ឬដើម្បីឲ្យកើតការគ្រប់គ្រងបានល្អក្នុងពួកក្រុម អធិបតេយ្យ មាន ៣ យ៉ាងគឺ៖
១- អត្តាធិបតេយ្យ
មានភាវៈនៃខ្លួនឯងជាអធិបតី គឺ
យកខ្លួនជាធំក្នុងការគ្រប់គ្រងខ្លួនឯង
ចេះខ្មាសចេះខ្ពើមនូវអំពើអាក្រក់មកអំពីការគោរពខ្លួនឯង
គឺពិចារណាឃើញជាតិកំណើតរបស់ខ្លួន ឃើញវ័យរបស់ខ្លួន
ឃើញការចេះដឹង និងសេចក្តីក្លៀវក្លាមុខមាត់កិត្តិយសរបស់ខ្លួន។
២-លោកាធិបតេយ្យ
មានភាវៈនៃលោកជាអធិបតី គឺធ្វើអ្វីៗខ្លាចអ្នកដទៃនិន្ទា
ខ្លាចទណ្ឌកម្ម ខ្លាចអបាយភូមិ ម៉្លោះហើយក៏ជាអ្នកខ្លាចបាប
មិនហ៊ានធ្វើនូវអំពើបាប ម៉្យាងទៀត ជាអ្នកគោរពគ្រូ គោរពព្រះសាស្តា
គោរពមាតាបិតា គោរពសព្រហ្មចារី និងគោរពអ្នកដទៃដែលគួរគោរព
ហើយក៏គ្រប់គ្រងរក្សាខ្លួនដោយអំពើល្អ នេះឈ្មោះថា យកលោកជាធំ។
៣-ធម្មាធិបតេយ្យ
មានភាវៈនៃធម៌ជាអធិបតី គឺយកធម៌ជាធំក្នុងការគ្រប់គ្រងខ្លួន
យកឱវាទព្រះសម្មសម្ពុទ្ធជាធំ ឬ យកធម៌វិន័យ យកច្បាប់
យកហេតុផលត្រឹមត្រូវ យកសេចក្តីល្អ យកធម៌របស់សប្បុរស
យកសេចក្តីស្ងប់ យកសន្តិភាពជាធំ ធ្វើការដោយប្រារព្ធយកការចេះដឹង
ដែលខ្លួនបានសិក្សា និងពិចារណាត្រឹមត្រូវជាអធិបតី
មិនបណ្តោយឲ្យតណ្ហា មានះ ទិដ្ឋិគ្រប់គ្រងដឹកនាំឡើយ។
◊ ដើម្បីមានភាវៈនៃធម៌ជាអធិបតី
បុរសស្ត្រីត្រូចខំប្រឹងសិក្សារៀនសូត្រ ដោយឆន្ទៈដ៏បរិសុទ្ធ
រួចហើយត្រូវគាំទ្រនូវចំណេះដឹងដែលខ្លួនខំប្រឹងសិក្សាអស់កាលដ៏
យូរនោះ
ដោយការបដិបត្តិតាមកុំឲ្យការចេះដឹងទៅជាមោឃៈឥតប្រយោជន៍។
ធម្មាធិបតេយ្យនេះសំខាន់ណាស់ ថែមទាំងជួយឲ្យអធិបតេយ្យ ២
អំពីខាងដើម មានភាពជាអធិបតីក្នុងផ្លូវល្អទៀតផង
ពោលគឺបានតំកល់ខ្លួនក្នុងធម៌ ហិរិ (ខ្មាសបាប) ដោយមានអត្តាធិបតេយ្យ
និងតម្កល់ខ្លួនក្នុង ឱតប្បៈ (ខ្លាចបាប) ដោយមានលោកាធិបតេយ្យ
ឯចំណែកការតម្កល់ខ្លួនក្នុងភាពជាឥស្សរៈ មិនជាទាសៈនៃតណ្ហា មានះ
ទិដ្ឋិ ដោយធម្មាធិបតេយ្យ។ បើខ្វះនូវធម្មាធិបតេយ្យ
វាងាយក្នុងការបាត់បង់នូវហិរិ និងឱតប្បៈណាស់
ព្រោះមិនមានអ្វីជាកម្លាំងជួយទប់ស្កាត់នូវតណ្ហា មានះ
និងទិដ្ឋិហ្នឹងឯង ដូចជាការមានភាវៈនៃខ្លួនជាធំ
ប៉ុន្តែមិនគោរពធម៌វិន័យ មិនគោរពច្បាប់
ព្រោះមិនមាននូវធម្មាធិបតេយ្យ វារមែងភ្លាត់ខ្លួនធ្លាក់ពីហិរិ
ហើយរមៀលចូលទៅរកកំហុសមួយគឺ “ធ្វើអ្វីស្រេចតែអញ”
ឯការមាននូវភាវៈនៃលោកជាធំប៉ុន្តែមិនមាននូវធម្មាធិបតេយ្យ
វារមែងទប់ខ្លួនមិនជាប់ក្នុងឱតប្បៈ ហើយត្រូវរបូតចូលរណ្តៅបាប
ធ្វើអំពើទុច្ចរិតផ្សេងៗ ដោយអាងថាស្ងាត់មិនមានអ្នកដទៃដឹង។
(គោលអធិបតេយ្យ ៣យ៉ាងនេះ ស្រង់ចាកអង្គុត្តរនិកាយ តិកនិបាត អធិបតេយ្យសូត្រ)
(គោលអធិបតេយ្យ ៣យ៉ាងនេះ ស្រង់ចាកអង្គុត្តរនិកាយ តិកនិបាត អធិបតេយ្យសូត្រ)
ខ-មានចំណែកក្នុងការគ្រប់គ្រង
ដោយការបដិបត្តិតាមគោលការណ៍រួម
ទទួលខុសត្រូវទាំងអស់គ្នាព្រមព្រៀងគ្នាជួយការពារកុំឲ្យសាប
សូន្យ និងឲ្យឈានទៅរកការរីកចម្រើនរុងរឿង ដែលហៅថា អបរិហានធម៌ (ធម៌ដែលមិនប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនតែម៉្យាង) មាន ៧ ប្រការគឺ៖
១-មានការប្រជុំរឿយៗ ប្រឹក្សាការងារដែលបានធ្វើហើយ និងដែលមិនទាន់បានធ្វើ។
២-ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងការប្រជុំ ព្រមព្រៀងគ្នាធ្វើនូវកិច្ចការទាំងឡាយដែលគប្បីធ្វើព្រមគ្នា។
៣-ព្រមព្រៀងគ្នាបដិបត្តិតាមច្បាប់ប្រទេស ឬច្បាប់សាសនា មិនស្រេចតែចិត្តចង់ស្រួល ហើយដកនូវច្បាប់ដែលបានបញ្ញត្តិរួចហើយ និងមិនស្រេចតែអញជាអ្នកបញ្ញត្តិច្បាប់ផ្សេងៗនោះឡើយ។
៤-បុគ្គលណាជាអ្នកធំ ធ្លាប់បានជួបប្រទះហេតុការណ៍ច្រើនមកហើយ ជាអ្កនមានអាយុច្រើន មានពាក្យសម្តីគួរស្តាប់ គប្បីឲ្យកិត្តិយស និងធ្វើសក្ការៈ គោរពរាប់អាន បូជាដល់បុគ្គលនោះ សម្លឹងឃើញសេចក្តីសំខាន់នៃពាក្យសម្តីរបស់បុគ្គលនោះឯង ថាជាពាក្យសម្តីគួរស្តាប់។
៥-ឲ្យកិត្តិយសដល់ស្ត្រីក្នុងត្រកូល មិនមើលងាយ មិនគំរាមកំហែងនិងមានការគ្រប់គ្រងដោយល្អ។
៦-ធ្វើសក្ការៈគោរពបូជានូវព្រះចេតិយ បូជនីយដ្ឋាននិងចេតិយអនុស្សាវរីយ៍ប្រចាំជាតិ ដែលជាគ្រឿងដាស់តឿនស្មារតីនៃមហាជន ឲ្យធ្វើនូវសេចក្តីល្អ។
៧-ចាត់ចែងត្រឹមត្រូវ រក្សាការពារ និងគ្រប់គ្រងប្រកបដោយធម៌ ដល់បព្វជិតដែលទ្រទ្រង់នូវសីលគុណទ្រទ្រង់នូវធម៌បរិសុទ្ធទាំងឡាយ ដែលជាទីរលឹក និងជាបង្គោលនៃសាសនារបស់មហាជន ពេញចិត្តនឹងការនៅជាសុខ របស់បព្វជិតដែលបរិសុទ្ធទាំងអស់នោះ។
(ស្រង់ចាក អង្គុត្តរនិកាយ សត្តកនិបាត វជ្ជីវគ្គ សារន្ទទសូត្រ)

◊ មនុស្សល្អដែលមានចំណែកក្នុងការគ្រប់គ្រងពួកក្រុម ឬសមាគមជាដើម ត្រូវមាននូវគុណធម៌ទាំងឡាយផ្សេងទៀតដូចជាៈ
-មិនងប់ងុលខាងផ្លូវភេទ ក្នុងរឿងកាមគុណ។
-មិនមានចិត្តចង្អៀតចង្អល់លបលាក់បរិភោគអ្វីៗតែឯង។
-ជាអ្នកឃើញតម្លៃនៃពេលវេលា។
-ជាអ្នកមានវិន័យ មានសីលពិតប្រាកដ។
-ជាអ្នកបដិបត្តិកិច្ចការតាមតួនាទីបានពេញលេញ។
-មានស្មារតីមិនប្រមាទ។
-មានវិចារណញ្ញាណ ចេះពិចារណាមុននឹងធ្វើកិច្ចការអ្វីមួយ។
-សុភាពរៀបសា ចេះទទួលស្តាប់ពាក្យអ្នកដទៃ។
-ជាមនុស្សរៀបរយ ចេះស្រឡាញ់ភាពស្អាតប្រណីតក្នុងការងារ។
-និយាយពីរោះមានន័យគួរស្តាប់ មិននិយាយឡេះឡោះ ទាំងកាយទាំងចិត្តទន់ភ្លន់ មិនកោងកាច មិនច្រងេងច្រងាង។
-មានចិត្តសង្គ្រោះដល់មិត្តសម្លាញ់និងមានចិត្តអើពើជួយដល់មនុស្សទូទៅ។
-ជាអ្នកចេះចាត់ការឲ្យមានរបៀបរៀបរយ និងបានផលល្អ។
-ចេះទំនុកបម្រុងដល់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។
-ប្រាថ្នាល្អ ស្រឡាញ់សុចរិត។
-អានច្រើនស្តាប់ច្រើន ទ្រទ្រង់នូវវិជ្ជា និងចូលចិត្តសាកសួរស្រាវជ្រាវ ស្វែងរកការចេះដឹងច្រើនឡើងៗប៉ុណ្ណេះជាដើម។

[ដកស្រង់ចេញពីសៀវភៅ "ពរ៤ប្រការ" របស់អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស]
No comments:
Post a Comment