ចំពោះជនជាតិឥណ្ឌា ក៏ដូចជាជនជាតិខ្មែរបុរាណអញ្ជឹងដែរ
ដែលស្ថិតក្រោមឥទ្ធិពលនៃលទ្ធិព្រហ្មញ្ញសាសនា លោកឬ ពិភពលោកយើងនេះ
មានរាងជា ៤ ជ្រុងត្រប៉ែត ស្មើ ដែលមានភ្នំជាច្រើនជាព្រំប្រទល់
ហើយហ៊ុមព័ទ្ធដោយមហាសាគរ ហើយនៅចំកណ្តាលមានសរសរមួយជាជន្ទល់ ។
សសរនេះលេចខ្ពស់ត្រដែតដល់ព្រះអាទិត្យ ហើយត្រូវបានប្រដូចទៅនឹង
ព្រះអាទិត្យ ឬអណ្តាតភ្លើងមួយកំពុងទម្លុះអាវកាស យ៉ាងជ្រាលជ្រៅ ។
គួរកត់សម្គាល់ថា ការប្រៀបធៀបនេះគឺជាតឹកតាង ច្បាស់លាស់មួយ បង្ហាញថា
សសរទ្រូងខាងលើនេះផ្ទាល់ គឺជាភ្នំសុមេរុយ៉ាងប្រាកដ ។
ម្យ៉ាងវិញទៀតចក្រវាឡយើងនេះ
ក៏ត្រូវបានគេប្រៀបផ្ទឹមទៅនឹងខ្លួនប្រាណមនុស្សផងដែរ ។
ពោលគឺថ្មឬភ្នំ ជាគ្រោង ឆ្អឹង ដងទន្លេទាំងឡាយគឺជាឈាម
និងខ្យល់ជាដង្ហើមជីវិត ។
ដោយសារតែទស្សនៈនេះហើយ ទើបបានជារាល់ការសាងសង់ប្រាង្គប្រាសាទ បង្កប់នូវអត្ថន័យនិមិត្តរូបស៊ីជម្រៅ គួរឲ្យកត់សម្គាល់ក្រលែង ។ ដូច្នេះដើម្បីឲ្យស្របទៅតាមគោលទស្សនៈវិទ្យា នៃលោកធាតុវិទ្យាឥណ្ឌាខ្មែរនេះ ចាំបាច់ត្រូវបង្កើតឲ្យ មានឡើងនូវគោលការណ៍មួយចំនួន ដូចជា ទ្រឹស្តីស្តីពីសោភ័ណភាព និងច្បាប់បច្ចេកទេសជាដើម សម្រាប់ធ្វើជាមូលដ្ឋានក្នុង ការអនុវត្តការ ស្ថាបនាសំណង់ស្ថាបត្យកម្មបុរាណ ។

ដូចទើបពោល ទស្សនៈលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ អាចបញ្ជាក់ថា
សកលលោកមានលក្ខណៈពិសិដ្ឋឥតខ្ចោះ ។ ហើយ គេជឿថា
នៅចំកណ្តាលមានភ្នំព្រះសុមេរុ ដែលនៅលើមាន្ថានទេវលោក ឬទេវស្ថាន ។
ម្យ៉ាងវិញទៀត ជុំវិញភ្នំព្រះសុមេរុនេះ គេឃើញមានមហាសមុទ្រទាំង
៤តំណាងឲ្យទ្វីប៤ ហើយទ្វីបមួយក្នុងទ្វីបទាំង ៤ នោះគឺជាជម្ពូទ្វីប
។ ហើយនៅខាងត្បូង នៃទ្វីបនេះ គឺជាស្ថានមនុស្សលោក ។
ដែលហ៊ុមព័ទ្ធដោយមហាកំពែងថ្ម ដែលតាមពិតទៅ គឺតំណាងឲ្យជួរភ្នំតែ
ប៉ុណ្ណោះ ។
នៅក្នុងបញ្ញត្តិកម្មព្រហ្មញ្ញសាសនា ស្តីអំពីទស្សនៈ ស្តីពីលោកយើងក៏ដឹងទៀតថានៅលើកំពូល ភ្នំព្រះសុមេរុដ៏ស័ក្តិសិទ្ធ ដែលជាស្ថានរបស់ព្រះព្រហ្ម ឬព្រហ្មលោក មានទិសទាំង ៨ ការពារដោយទេវតាទាំង ៨ ដែលជាឆ្មាំ ។ សូមរំលឹកថា នៅជម្ពូទ្វីបដែលធំជាងគេនោះ ស្ថិត នៅចំកណ្តាលចក្រវាឡ ហើយមានព្រះសុមេរុហ៊ុមព័ទ្ធជុំវិញ ដោយពិភពតារា ។
យោងលើនិមិត្តរូបភាព យើងក៏អាចសម្គាល់ផងដែរ នូវសម្ព័ន្ធភាពជិតស្និទ្ធ រវាងវិស័យស្ថាបត្យកម្មបុរាណ និងទីក្រុងឬ ព្រះរាជធានីខ្មែរ ដូចករណីអង្គរធំ ដែលជារូបភាពបំព្រួញនៃពិភពលោក ដែលតំណាងឲ្យលោកធាតុវិទ្យា ឥណ្ឌូ-ខ្មែរ ខាងលើ។ ហើយដែលជាមណ្ឌលសេដ្ឋកិច្ចដែលឆ្លុះបញ្ចាំង តាមរយៈបារាយណ៍ ជាសម្រាប់បង្ហូរទឹកចូលវាលស្រែជាប្រភពនៃវឌ្ឍនភាព ។
សរុបទៅទាំង ប្រាសាទ ទាំងទីក្រុង ឬរាជធានី មានទស្សនៈរូបមួយអំពីភ្នំកណ្តាល ដែលជាស្នូលនៃពិភពលោក ដែល ស័ក្តិសិទ្ធជាងគេ ហើយដែលហ៊ុមព័ទ្ធជុំវិញដោយជួរភ្នំ តំណាងដោយកំពែងធំខ្ពស់ ។ ក្នុងន័យនេះប្រាសាទកណ្តាលនៃទីក្រុងឬភ្នំកណ្តាល គឺជាភ្នំសុមេរុនោះឯង ។ ជញ្ជាំងកំពែងហ៊ុនព័ទ្ធជុំវិញ ត្រូវគេប្រៀបផ្ទឹមទៅនឹង ជញ្ជាំងព័ទ្ធជុំវិញចក្រវាឡ និងស្រះ ទាំង ៤ ពោរពេញទៅដោយទឹកដូចមហាសមុទ្រនៃលោកធាតុវិទ្យា។ទស្សនៈនេះមានសារសំខាន់ ណាស់ សម្រាប់ជាងខ្មែរនា សម័យបុរាណ ព្រះជាជំនួយមួយយ៉ាងសំខាន់ ក្នុងការសាងសង់ ឬរៀបចំប្លង់ប្រាសាទ ដូចករណីនៃប្រាសាទពិមាយ នៅខេត្ត នគររាជសីមា ប្រាសាទភ្នំរុងជាសក្ខីកម្មស្រាប់ ។

ក្រោពីនេះ
ប្រាសាទខ្មែរ ក៏ត្រូវបានស្ថាបនាឡើងក្នុងសម័យ
ជាវិជ្ជមានផ្សេងៗមួយចំនួនផងដែរ ។ ជាប្រពៃណី
ប្រាសាទខ្មែរគឺជាលំនៅដ្ឋាន របស់ពពួកអាទិទេពក៏មែនពិត
ក៏ប៉ុន្តែទន្ទឹមជាមួយ គ្នា នេះដែរ ក៏ជាមជ្ឈមណ្ឌលវប្បធម៌ ព្រមទាំង
ជាកន្លែងដែលគេបញ្ចុះអដ្ឋិធាតុ ស្តេចដូចជាប្រាសាទអង្គវត្ត
ប្រាសាទបន្ទាយសម្រែ និងប្រាសាទបេងមាណ ជាដើម ។ នេះជាអ្វីមួយ
ដែលឆ្លុះបញ្ចាំងដោយវត្តមានក្តារមឈូសថ្ម តូចធំទាំងឡាយ
ដែលគេជួបប្រទះក្នុងទេវស្ថានទាំងនោះ ។
និយាយជារួមមក សម្រាប់មនុស្សខ្មែរ ស្ថាបត្យកម្មត្រូវផ្សារភ្ជាប់ទៅនឹងការរៀបចំដែនដីនគរ ឬនគររូបនីយកម្ម ជាពិសេសប្រព័ន្ធធារាសាស្ត្រ និងផ្លូវទូរគមនាគមន៍ ។ នៅសម័យមហានគរ ដែល មានទីក្រុងអង្គរជារាជធានី គោលបំណងនៃស្ថាបត្យករសម័យអង្គរ មិនត្រឹមតែផលប្រយោជន៍ នៃសាសនា ឬសោភ័ណភាពតែប៉ុណ្ណោះ ក៏ប៉ុន្តែទាក់ទងទៅនឹងនយោបាយទឹក សម្រាប់កសិកម្មដែលជាប្រភពនៃប្រភព នៃវឌ្ឍនភាព ។ ឧទាហរណ៍ជាក់ស្តែង ដូចជា វត្តមាននៃបារាយណ៍ដ៏ធំៗ សម្រាប់ស្តុកទឹកនៅតំបន់សៀមរាបអង្គរ និងនៅ ប្រាសាទមឿងតាំជាដើម ដែលជាលក្ខណៈរួមនៃស្ថាបត្យកម្មខ្មែរ អនុវត្តតាមបទបញ្ញត្តិកម្មយ៉ាងជាក់ច្បាស់ ។
លើសពីនទៅទៀត រឿងដែលអស្ចារ្យនោះ ប្រាង្គប្រាសាទខ្មែរ គឺជាទីកន្លែងសម្រាប់ផ្សារភ្ជាប់គ្នា រវាងមនុស្សលោក និងព្រះអាទិទេពនៅលើផែនដី តាមរយៈព្រះរាជា ក្នុងឋានៈជាប្រមុខដឹកនាំ ប្រកបដោយទសពិតរាជធម៌ ។ មួយវិញទៀតសោត ប្រាសាទខ្មែរក៏ពាក់ព័ន្ធទៅនឹងតារាសាស្ត្រដែរដូចករណីប្រាសាទបាខែង និងប្រាសាទភ្នំរុងជាដើម ជាសក្ខីកម្មស្រាប់ ។
ជាទីបញ្ចប់ ក្រោពីការឆ្លុះបញ្ចាំង ឲ្យឃើញនូវបច្ចេកទេសឯក នៃការសាងសង់ដ៏ចំណាន កប់កំពូលមក ដែលតម្រូវតាម មនោគមន៍វិទ្យាសាសនា បែប ព្រាហ្មណ៍និយម ប្រាង្គប្រាសាទខ្មែរទាំងឡាយ ធំក្តី តូចក្តី ដែលសុទ្ធសឹងតែជាការចម្លង នៃ ស្ថានសួគ៌ ឬទេវស្ថានមកលើផែបដី គឺជាអត្តសញ្ញាណជាតិ ។ ព្រោះហេតុដូច្នេះហើយ បានជាគេចាត់ទុកថា ប្រាង្គប្រាសាទ ទាំងឡាយ គឺជាផ្នែកមួយនៃខឿនវប្បធម៌ដ៏រុងរឿងថ្កើងថ្កាន ដែលបុព្វការីជនខ្មែរបានបន្សល់ទុកជាកេរ្តិ៍ដំណែ លខេមរជាតិ ដោយជាក់ច្បាស់ ៕ (ម.ត្រាណេ)

No comments:
Post a Comment