- សង្ឃសុដ្ឋុតាយ ដើម្បីសេចក្តីល្អនៃសង្ឃ។
- សង្ឃផាសុតាយ ដើម្បីការនៅជាសុខនៃសង្ឃ។
- ទុម្មំកូនំ បុគ្គលានំ និគ្គហាយ ដើម្បីសង្កត់សង្កិនភិក្ខុដែលទ្រូសសីល។
- បេសលានំ ភិក្ខូនំ ផាសុវិហារាយ ដើម្បីការនៅជាសុខរបស់ភិក្ខុអ្នកមានសីលជាទីស្រឡាញ់។
- ទិដ្ឋិធម្មិកានំ អាសវានំ សំវរាយ ដើម្បីការពារអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន។
- សម្បរាយិកានំ អាសវានំ បដិឃាតាយ ដើម្បីការពារសេចក្តីទុក្ខដែលនឹងកើតក្នុងកាលខាងមុខ (មានទុក្ខក្នុងនរកជាដើម) ដល់ភិក្ខុមិនបានសង្រួម។
- អប្បសន្នានំ បសាទាយ ដើម្បីសេចក្តីជ្រះថ្លាដល់បុគ្គលដែលនៅមិនទាន់ជ្រះថ្លា។
- បសន្នានំ វា ភិយ្យោភាវាយ ដើម្បីសេចក្តីជ្រះថ្លាក្រៃលែងឡើង ដល់បុគ្គលដែលមានការជ្រះថ្លាហើយ។
- សទ្ធម្មដ្ឋិតិយា ដើម្បីសេចក្តីតាំងមាំក្នុងព្រះសទ្ធម្ម
- វិនយានុគ្គហាយ ដើម្បីការអនុគ្រោះព្រះវិន័យ។
Wednesday, October 16, 2013
ការបញ្ញត្តសិក្ខាបទរបស់ព្រះសាស្តា
សម័យមួយព្រះឧបាលិត្ថេរបានចូលទៅគាល់ព្រះសាស្តាក្រាបទូលសួរថា
"បពិត្រព្រះមានព្រះភាគ ព្រះអង្គអាស្រ័យអំណាចប្រយោជន៍ប៉ុន្មានយ៉ាង
ទើបទ្រង់បញ្ញត្តសិក្ខាបទ
ទ្រង់សម្តែងព្រះបាតិមោក្ខដល់សាវកទាំងឡាយ ?" ព្រះសាស្តាត្រាស់ថា
"ម្នាលឧបាលិ តថាគតអាស្រ័យអំណាច១០យ៉ាង ទើបបញ្ញត្តសិក្ខាបទ សម្តែងបាតិមោក្ខដល់សាវក" ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment