Wednesday, October 16, 2013

ជំនឿនាំសុខ





ជំនឿ​នាំ​សុខ​តាម​ថ្ងៃកំណើត​ជ្រើសរើស​ពណ៌រថយន្ត ក្នុងការ​ទិញ​រថយន្ត​មកប្រើប្រាស់​អ្នក​គួរ​ជ្រើស​ពណ៌ ឱ្យ​ត្រូវ​នឹង​ថ្ងៃ​កំណើត​របស់​អ្នក​ហើយ​ពណ៌​ផ្សេងៗ​មាន​ឥទ្ធិពល​ចំពោះ​អ្នក ​ប្រើប្រាស់​ផ្សេងៗ គ្នា​ផង​ដែរ ។
អ្នក​កើត​ថ្ងៃ​អាទិត្យ
ពណ៌​ឈាមជ្រូក​, ពណ៌​ក្រហម : ជួយ​ឱ្យមាន​អ្នក​គោរព​កោ​ត ក្រែង ។​
ពណ៌​ខ្មៅៈ ជួយ​រឿង​លុយកាក់ ។​
ពណ៌​ស :  ជួយ​ឱ្យ​សុវត្ថិភាព ចៀសផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ ។​
ពណ៌​សម្បក​មង្ឃុត : ជួយ​ចម្រើន​លុយកាក់​និង​ទំនុកចិត្ត ។​
ពណ៌​បៃតង : មាន​អ្នក​ជួយ​ទំនុកបម្រុង ។​
ពណ៌​ត្នោត​, ប្រផេះ​,​មាស : មាន​មេត្តា មាន​មន្ត​ស្នេហ៍ ។​
ពណ៌​ដែល​មិន​គួរប្រើៈ ពណ៌​ផ្ទៃមេឃ និង​ពណ៌​ខៀវ​ទឹក​ប៊ិក ។​
ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ : ៣ និង ៦ ។
អ្នក​កើត​ថ្ងៃ​ចន្ទ
ពណ៌​ទឹកក្រូច​, លឿង​ចាស់ : ចម្រើន​ខាង​លុយ​កាក់​និង​ភាព រឹងប៉ឹង​មាំមួន ។​
ពណ៌​ខ្មៅ : ជួយ​ឱ្យមាន​សុវត្ថិភាព ចៀសផុត​ពី​គ្រោះថ្នាក់ ផ្សេងៗ ។​
ពណ៌​ខៀវ​ទឹក​ប៊ិក​, មាស : មាន​មេត្តា មាន​មន្ត​ស្នេហ៍ ទទួល ការយកចិត្តទុកដាក់​ពី​មនុស្ស​ចាស់​ធ្វើឱ្យ​មានជោគ​លាភ ។​
ពណ៌​សម្បក​មង្ឃុត : ជួយ​ចម្រើន​ថាមពល​ឱ្យ​រលូន​ក្នុង​ជីវិត​។​
ពណ៌​ស៊ី​ជម្ពូ ឬ​ផ្កាឈូក : ជួយ​ឱ្យមាន​អ្នក​ថែទាំ ។​
ពណ៌​ផ្ទៃមេឃ : ជួយ​ឱ្យ​សម្រេច​ជោគជ័យ​ក្នុង​ជីវិត​រស់នៅ និង​ការងារ ។​
ពណ៌​បៃតង : ជួយ​ឱ្យ​មាន​អំណាច កិត្តិយស មានឈ្មោះ​បោះ សំឡេង ។​
ពណ៌​ដែល​មិន​គួរប្រើ : ពណ៌​ក្រហម ។​
ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ : ១​និង ៥ ។
អ្នក​កើត​ថ្ងៃ​អង្គារ
ពណ៌​ស្វាយ​ចាស់ : ជួយ​ឱ្យ​មាន​ជោគជ័យ និង​បារមី ។​
ពណ៌​ខ្មៅ : ជួយ​ឱ្យ​មាន​អំណាច កិត្តិយស កេរ្តិ៍ឈ្មោះ ។​
ពណ៌​ត្នោត​, ប្រផេះ : ជួយ​ឱ្យ​គេ​ជឿជាក់ ។​
ពណ៌​មាស : ជួយ​ឱ្យមាន​សុវត្ថិភាព ចៀសផុត​ពី​គ្រោះថ្នាក់ ផ្សេងៗ ។
ពណ៌​ស្ករ : ជួយ​ឱ្យមាន​ស្ថិរភាព​ក្នុង​ជីវិត ។​
ពណ៌​បៃតង : ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ ឬ​បញ្ហា ផ្សេងៗ​។​
ពណ៌​ក្រហម​, ផ្កាឈូក : ជួយ​ឱ្យ​សម្រេច​កិច្ចកា​រងារ ព្រោះ មាន​អ្នក​ចាំ​ជួយ​គាំទ្រ ។​
ពណ៌​ដែល​មិន​គួរប្រើ : ពណ៌​ស ឬ​លឿងទុំ ។​
ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខៈ ១​និង ២ ។
អ្នក​កើត​ថ្ងៃ​ពុធ
ពណ៌​ខៀវ​ទឹក​ប៊ិក​, ផ្ទៃមេឃ : ជួយ​ឱ្យ​ក្លាយជា​អ្នក​គួរឱ្យ​លើក តម្កើង ឬ​គោរព​រាប់អាន ។​
ពណ៌​ស្ករ​, មាស : ជួយ​បង្កើន​អំណាច​កិត្តិយស កេរ្តិ៍ឈ្មោះ​។​
ពណ៌​ស​, លឿង​ខ្ចី : ជួយ​ឱ្យ​ជោគជ័យ​ក្នុង​ជីវិត​និង​ការងារ ព្រោះ​មាន​អ្នក​ជួយឧត្ថម្ភ​គាំទ្រ ។​
ពណ៌​ប្រផេះ​, ត្នោត : ជួយ​បង្កើន​ភាពរលូន​ក្នុង​ជីវិត ។​
ពណ៌​ស្វាយ​ចាស់​ ៖ ជួយ​បង្កើន​ឱ្យ​មានជោគ​លាភ វាសនា ខ្ពង់ខ្ពស់ ។​
ពណ៌​មិន​គួរប្រើ : ពណ៌​ក្រហម និង​ផ្កាឈូក ។​
ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខៈ ៣ និង ៨ ។
អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍
ពណ៌​ស : ជួយ​ឱ្យ​អ្នកដទៃ​មាន​ទំនុកចិត្ត ។​
ពណ៌​ក្រហម : ជួយ​ឱ្យមាន​សុវត្ថិភាព ចៀសផុត​ពី​គ្រោះថ្នាក់ ផ្សេងៗ ។​
ពណ៌​ត្នោត​, ប្រផេះ : ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ និង បញ្ហា​ផ្សេងៗ ។​
ពណ៌​ផ្ទៃមេឃ : ជួយ​បង្កើន​ជោគ​លាភ ព្រោះ​មាន​អ្នក​ជួយ គាំទ្រ​ច្រើន ។​
ពណ៌​ទឹកក្រូច​, មាស : ជួយ​ឱ្យមាន​សិរី​មង្គល សុភមង្គល​ក្នុង ជីវិត ។​
ពណ៌​ដែល​មិន​គួរប្រើ : ពណ៌​ខ្មៅ ពណ៌​ស្វាយ និង​ខៀវ​ទឹក ប៊ិក​។​
ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ : ៧ និង ៩ ។​
អ្នក​កើត​ថ្ងៃ​សុក្រ
ពណ៌​បៃតង : ជួយ​ឱ្យ​អ្នកដទៃ​មាន​ជំនឿ​ទុកចិត្ត និង​ការជឿ ជាក់ ។​
ពណ៌​ក្រហម​, មាស : ជួយ​ឱ្យ​ការងារ​រលូន​ទៅមុខ​ល្អ ។​
ពណ៌​ផ្កាឈូក : ជួយ​ឱ្យមាន​សុវត្ថិភាព​ចៀសផុត​ពី​គ្រោះថ្នាក់ អាក្រក់​ផ្សេងៗ ។​
ពណ៌​លឿង : ជួយ​ឱ្យ​សម្រេច​កិច្ចកា​រងារ​ធំៗ ។​
ពណ៌​ខ្មៅ : ជួយ​ឱ្យ​រួចផុត​ពី​ឧបសគ្គ សត្រូវ និង​ចង្រៃ​ផ្សេងៗ​។​
ពណ៌​ស្ករ : ជួយ​ឱ្យមាន​លាភ​សំណាង​នាំ​សុខ ។​
ពណ៌​ផ្ទៃមេឃ​, ខៀវ​ទឹក​ប៊ិក : ជួយ​ឱ្យ​មាន​ជោគវាសនា​ល្អ និង មាន​លាភ បារមី ។​
ពណ៌​ដែល​មិន​គួរប្រើ : ពណ៌​ត្នោត ពណ៌​ប្រផេះ និង​ពណ៌ ស្វាយ ។​
ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ : ៨ និង ៧ ។​
អ្នក​កើត​ថ្ងៃ​សៅរ៍ :
ពណ៌​ក្រហម : ជួយ​ឱ្យ​អ្នកដទៃ​មាន​ជំនឿ​និង​ទំនុកចិត្ត ។​
ពណ៌​ផ្កាឈូក : ជួយ​ឱ្យ​សម្រេច​បំណងប្រាថ្នា ព្រោះ​មាន​អ្នក ចាំ​ជួយ​ច្រើន ។​
ពណ៌​ខៀវ​ទឹក​ប៊ិក​, ផ្ទៃមេឃ : ជួយ​ឱ្យមាន​សុវត្ថិភាព​ចៀស ផុត​ពី​គ្រោះ​ចង្រៃ​ផ្សេងៗ​។​
ពណ៌​មាស​, លឿង : ជួយ​ឱ្យ​ចាក​ឆ្ងាយ​ពី​ឧបសគ្គ សត្រូវ និង បញ្ហា​អាក្រក់​ផ្សេងៗ ។​
ពណ៌​ខ្មៅ​, ស្វាយ​ចាស់ : ជួយ​ឱ្យ​មាន​ជោគជ័យ លាភ​សំណាង មាន​មន្ត​ស្នេហ៍​គួរឱ្យ​គោរព​រាប់អាន ។​
ពណ៌​មិន​គួរប្រើៈ ពណ៌​បៃតង ។​
ស្លាក​លេខ​រថយន្ត​មិន​គួរ​មាន​លេខ : ៤​និង ៦
អ្នក ​ធ្លាប់​សង្កេត​ដែរឬទេ នៅពេល​ដែល​អ្នក​ប្រើ​កាបូប​លុយ​ចាស់ លុយ​ហូរ​ចូល​មក​យ៉ាង​ច្រើន តែ​នៅពេល​ដែល​អ្នក​ប្តូរ​កាបូប​លុយ​ថ្មី លុយកាក់​មិនសូវ​ជា​ហូរ​ចូល​និង​មិនសូវ​សល់​ដូច​មុន​ទេ ។ ទាំងអស់​នេះ​ទាក់ទិន​នឹង​ពណ៌​របស់​កាបូប​នាំ​លាភ​សំណាង​ដែល​អ្នក​ គួរស្វែងយល់​ឬ ផ្លាស់ប្តូរ​ពណ៌ កាបូប​លុយ​របស់​អ្នក ដើម្បី​នាំ​លាភ សំណាង​ចូល​មក​វិញ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ ។
អ្នក​កើត​ថ្ងៃ​ចន្ទ
ពណ៌​កាបូប​ដែល​សម​នឹង​អ្នក គឺ​ពណ៌​ត្នោត​(​ស្ករ​) និង​ពណ៌​ស្វាយ ។ ចំណែកឯ​កាបូប​ដែល​ធ្វើ​ពី​ស្បែក​សត្វ ឬ​កាបូប ពណ៌​ក្រហម​មិន​គួរប្រើ​ទេ ព្រោះ​ពេល​ដែល​អ្នក​ប្រើ​ទៅ​អាច​ធ្វើឱ្យមាន​បញ្ហា​ខាង​លុយកាក់ ។​
អ្នក​កើត​ថ្ងៃ​អង្គារ
ពណ៌​កាបូប​ដែល​សមស្រប​សម្រាប់​អ្នកមាន​៣​ពណ៌ គឺ​ពណ៌​ទឹកក្រូច ពណ៌​ផ្កាឈូក និង​ពណ៌​ការ៉ុត ដែល​សុទ្ធតែ​ជា ពណ៌​ស្រស់ និង​ពណ៌​ភ្លឺ​ទាំងអស់ ។ ឯ​កាបូប​ពណ៌​ត្នោត ពណ៌​ស្រអាប់ ឬ​កាបូប​ដែល​ធ្វើ​ពី​ស្បែក​សត្វ​មិន​បាន​ជួយ បង្កើត​ប្រាក់ចំណូល​របស់​អ្នកនោះ​ទេ ។​
អ្នក​កើត​ថ្ងៃ​ពុធ
អ្នក​គួរ​ជ្រើស​ពណ៌​ដែល​លើកខ្លួន​អ្នក ដូចជា​ពណ៌​បៃតង និង​ពណ៌​ត្នោត ។ ចំណែក​កាបូប​ពណ៌​ខ្មៅ​និង​ពណ៌​ផ្កាឈូក ចាស់ មិន​គួរប្រើ​នោះទេ ។ ចំពោះ​កាបូប​ប្រភេទ​ស្បែក​សត្វ គួរ​ចៀសវាង​ប្រើ ជាពិសេស​គឺ​ស្បែក​ដែល​បានមកពី សត្វ​ស្លាប ។ អ្នក​គួរ​ជ្រើស​ប្រើ​កាបូប​លុយ​ប្រភេទ​ក្រណាត់ ដែល​ស្អាតៗ​វិញ ដើម្បី​ជួយ​បន្ថែម​លាភ​សំណាង​ឱ្យ​មាស ប្រាក់​ហូរ​ចូល​បាន​យ៉ាង​ស្រួល ។​
អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍
អ្នក​អាច​ប្រើ​កាបូប​លុយ​បាន​ច្រើន​ពណ៌ ហើយ​ពណ៌​ដែល​ល្អ​បំផុត គឺ​ពណ៌​ក្រហម និង​ពណ៌​ទឹកក្រូច ដែល​ជួយ​បង្កើន លាភ​សំណាង​ផ្នែក​លុយកាក់ ។ ចំពោះ​លក្ខណៈ​កាបូប អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ទំហំ​ល្មម ដែល​មិនតូច​ពេក មិន​ធំ ពេក ដើម្បី​រក្សា​ទុក​នូវ​ចំណូល​ឱ្យ​បាន​គង់ និង​ហាម​ប្រើ​កាបូប​ដែល​មាន​ពណ៌​ខ្មៅ ព្រោះ​វា​អាច​នឹង​ធ្វើឱ្យមាន​បញ្ហា កើតឡើង​ច្រើន​ជាង​ធម្មតា ។​
អ្នក​កើត​ថ្ងៃ​សុក្រ
មិន​គួរប្រើ​ពណ៌​ដែល​ស្រអាប់​នោះទេ ព្រោះ​វា​ធ្វើឱ្យ​លុយកាក់​ជូ​ប​បញ្ហា​មិន​អាច​ឱ្យ​អ្នក​ប្រមូល​លុយ​ទុក​នៅ​ ខ្លួន​បាន ។ មធ្យោបាយ​មួយ​ទៀត គឺ​ជ្រើសរើស​ពណ៌​ដែល​ភ្លឺ ប៉ុន្តែ​កុំ​ឱ្យ​ស្រស់​ពេក​រហូត​ដល់​មើលទៅ​ចាំ​ចែង ព្រោះ​វា​មិនបាន ជួយ​ឱ្យ​អ្នក​មាន​សំណាង ឬ​ហេង​នោះទេ ។ ចំពោះ​ពណ៌​ដែល​សម​សម្រាប់​អ្នក​ជាងគេ គឺ​ពណ៌​ផ្ទៃមេឃ និង​ពណ៌​ស៊ី​ជម្ពូ ។​
អ្នក​កើត​ថ្ងៃ​សៅរ៍
អ្នក​គួរ​ថែទាំ​កាបូប​ឱ្យ​មើល​ទៅ​ថ្មី​និង​ស្រស់ស្អាត​ជានិច្ច ព្រោះ​វា​អាច​ទាក់ទាញ​ស្រូប​យក​លុយ​ចូល​ក្នុង​កាបូប​របស់ អ្នក​បាន ។ នៅពេល​ដែល​កាបូប​លុយ​របស់​អ្នក​មើល​ទៅ​រាង​ចាស់​បន្តិច អ្នក​គួរ​ផ្លាស់ប្តូរ​ថ្មី​ភ្លាមៗ ហើយ​ប្រសិនបើ អ្នក​ជ្រើសរើស​យក​ពណ៌​ផ្ទៃមេឃ និង​ស្វាយ គឺជា​ការ​ល្អ​បំផុត ព្រោះ​ពណ៌​ទាំងពីរ​នេះ ជា​ពណ៌​ដែល​សម​នឹង​អ្នក បំផុត​។ ចំពោះ​ពណ៌​ដែល​អ្នក​មិន​គួរប្រើ គឺ​ពណ៌​បៃតង និង​ពណ៌​ត្នោត ។​
អ្នក​កើត​ថ្ងៃ​អាទិត្យ
កាបូប​លុយ​ដែល​សមស្រប​សម្រាប់​អ្នក គឺ​ពណ៌​ដែល​ភ្លឺ​ថ្លា តែ​លើកលែង​ពណ៌​ផ្ទៃមេឃ ដែល​អ្នក​មិន​គួរប្រើ ។ ចំណែកឯ​ពណ៌​ងងឹត ឬ​ពណ៌​ស្រ​អាប់ ដូចជា​ពណ៌​ខ្មៅ​នឹង​ធ្វើឱ្យ​អ្នក​បាត់​លាភ​សំណាង​អស់ ។ ប្រសិនបើ​អ្នក​អាច​ប្រើ កាបូប​ដែល​ធ្វើ​ពី​ស្បែក​សត្វ​សមុទ្រ គឺជា​ការ​ប្រសើរ ព្រោះ​វា​ជា​មធ្យោបាយ​មួយ​ដែល​ជួយ​ឱ្យ​មាសប្រាក់​ហូរ​ចូល កាបូប​បាន​ច្រើន ។

ផ្កា​មានជំនឿថា​នាំឱ្យ​មាន​សិរី​សួរ​ស្តី​ដល់​គេហដ្ឋាន

ផ្កា​មួយរយ​ស្រទាប់

ផ្កា​ប្រភេទ​នេះ​វា​លូតលាស់​ល្អ​នៅក្នុង​រដូវរំហើយ​។ នៅក្នុង​ប្រទេស​ចិន​វា​ជា​ប្រភេទ​ផ្កា​ដែល​គេ​តែងតែ​យកមក សែន​បូជា​សម្រាប់​ឆ្នាំ​ថ្មី ហើយ​វា​ជា​ផ្កា​ដែល​តំណាង​នាំមក​នូវ​សេចក្តីសុខ អាយុ​យឺនយូរ និង​ទទួល​ជោគជ័យ គ្រប់បែបយ៉ាង​។
ផ្កា  " Peony "
ផ្កា ​ប្រភេទ​នេះ​នៅក្នុង​ប្រទេស​ចិន គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្តេច​នៃ​ផ្កា ទាំងឡាយ​។ វា​ជា​ប្រភេទ​ផ្កា​ដែល​តំណាងឱ្យ​ភាព​មាន​បាន​និង​កិត្តិយស​ខ្ពង់ខ្ពស់​។ ផ្កា​នេះ​ក៏​ត្រូវបាន​គេ​យក មក​សម្រាប់​បូជា​ផងដែរ នៅក្នុង​ពិធីបុណ្យ​ឆ្នាំ​ថ្មី​។ វា​មាន​ច្រើន​ពណ៍ តែ​ពណ៍​ដែល​គេ​មាន​ជំនឿ គឺ​ពណ៍ ក្រហម​ដែល​គេ​មាន​ជំនឿ​ថា ជា​ផ្កា​ដែល​មាន​ឥទ្ធិពល​ពិសេស ដែល​អាច​នាំ​ជោគ​សំណាងល្អ និង​សមាជិក នៅក្នុង​ក្រុម​គ្រួសារ បើ​មាន​កូនស្រី​ឱ្យ​ជួប​នូវ​គូស្រករ​បាន​ដូច​បំណង​។ ផ្កា​នេះ​ភាគច្រើន​គេ​យក​វា​ទៅ​ដាំ នៅ​កាចជ្រុង​ដែល​វា​មាន​ឥទ្ធិពល​ធ្វើឱ្យ​ទាក់ទាញ​នាំ​លាភ​សំណាង​ចូល​ គេហដ្ឋាន​។


ផ្កាឈូក
វា​គឺជា​ប្រភេទ​រុក្ខជាតិ​ដែល​ងាយស្រួល​នៅ​ក្នុង​ការដាំ ហើយ​គេ​មាន​ជំនឿ​ថា​ជា​ផ្កា​ដែលមាន​ថា​ម ពល​កំចាត់​នូវ​ភាព​សៅហ្មង និង​នាំមក​នូវ​ជោគជ័យ​។ គេ​តែងតែ​សង្កេតឃើញថា ផ្កាឈូក​គឺ​តែងតែ​មាន​ប្រវត្តិ ទាក់ទង​នឹង​ព្រះពុទ្ធ​ហេតុនេះហើយ​ទើប​គេ​មានជំនឿថា ផ្កាឈូក​គឺ​វត្ថុ​ទិព្វ​មួយ​ប្រភេទ​ដែរ​។​
ផ្កា​អង្គាសីល
ផ្កា​អង្គសីល គឺជា​ប្រភេទ​ផ្កា​មួយ​ប្រភេទ​ដែល​គេ​មាន​ជំនឿ​ថា នាំមក​នូវ​សំណាងល្អ​និង​មាន​អាយុ វែង​។ ភ្កា​អង្គាសីល​នេះ វា​គឺជា​និមិត្តសញ្ញា​នៃ​ផ្កា​បរិសុទ្ធ​ផ្កា​នេះ​ជា​ធម្មតា​គេ​តែងតែ​ដាំ​នៅ ​ប៉ែក​ខាង ជើង​នៃ​គេហដ្ឋាន បើ​ផ្កា​រីក​ល្អ​វា​ជា​តំណាង​ឱ្យ​ជោគជ័យ​ល្អ​ដល់​ម្ចាស់​គេហដ្ឋាន​ផងដែរ ។​
ដើម​ប្ញ​ស្សី
ដើម​ប្ញ​ស្សី គឺជា​រុក្ខជាតិ​មួយ​ដែល​សំបូរ​បំផុត​នៅក្នុង​តំបន់​អាស៊ី​ជាពិសេស​នៅក្នុង​ ប្រទេស​ចិន​។ វា​ជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​គេ​មានជំនឿថា​នាំមក​នូវ​វិញ្ញាណ​អាក្រក់​ចេញពី​ក្នុង​គេហដ្ឋាន​និង​ ការពារ​មិន​ឱ្យ ភាព​ចង្រៃ​ចូល​ក្នុង​គេហដ្ឋាន​ទៀតផង​។

ដាំ​ដើមឈើ​ជួយ​លើក​រាសី​ដល់​ឆ្នាំ​កំណើត

ការដាំ​ដើមឈើ​មង្គល​នានា​ដើម្បី​ជួយ​ជ្រោង​រាសី​ឆ្នាំ កំណើត​ទទួលយក​ឆ្នាំ​ថ្មី​នេះ​ជា​ជំនឿ​មួយបែប​មាន​តាំងពី បុរាណកាល​មក​ម្ល៉េះ ។ ការដាំ​ដើមឈើ​ទុក​នៅ​ក្នុង​បរិវេណ ផ្ទះ ក្រៅ​ពី​ជួយ​ឱ្យមាន​សេចក្តីចម្រើន​នៅក្នុង​គ្រួសារ​ហើយ​នោះ វា​ថែមទាំង​ជួយ​ផ្តល់​ភាព​ស្រស់បំព្រង​ពណ៌​បៃតង​ដល់​ពិភពលោក​នេះ​ទៀត​ផង ។​
សម្រាប់​អ្នក​មាន​ផ្ទះ​បរិវេណ​តូច ឬ​ស្នាក់អាស្រ័យ​នៅ តាម​ខុន​ដូ​គ្មាន​លទ្ធភាព​អាច​ដាំ​ដើមឈើ​ធំៗ​នឹង​គេ​បាន​នោះ អាច​នាំ​យក​ផ្ទាំង​រូបភាព ឬ​វត្ថុ​ចម្លង​ពី​ដើមឈើ​ប្រភេទ​ដែល កប​នឹង​រាសី​ឆ្នាំ​កំណើត​របស់​ខ្លួន​មក​រក្សាទុក​នៅ​ក្នុង​ផ្ទះ​ទៅ​តាម ភាព​សមគួរ​ជំនួស​ការដាំ​ដើមឈើ​ពិត​បាន ។ ស្រប​ពេល​គ្នា នោះដែរ ដើមឈើ​ដែល​មាន​បន្លា​មិនគួរ​ដាំ​ទុក​នៅ​ក្នុងផ្ទះ​នោះទេ ព្រោះ​វា​ជះឥទ្ធិពល​អាក្រក់​ដល់​លាភសក្ការៈ ។​


ជូត គួរ​ដាំ​ដើម​ចេក និង​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​ដូច ជា​សណ្តែក និង​ដើមឈើ​ដែល​មាន​ផ្លែ​អាច​ទទួល​ទាន​បាន ។ ទិស​ដែល​គួរ​ដាំ គឺ​ទិស​ខាងជើង និង​ខាងកើត រីឯ​ដើមឈើ ដែល​គួរ​ចៀសវាង គឺ​ដើមឈើ​មាន​បន្លា ។​
ឆ្លូវ គួរ ​ដាំ​ដើមត្នោត​នៅ​ដីស្រែ​ចម្ការ​តែ​ប្រសិនបើ​គ្មាន អាចដាក់​បាត្រ​លោក​ដោយ​បង្អែម​នំអាកោរ​ត្នោត​ឬ​ផលិតផល ពី​ត្នោត​ជំនួស​បាន ។ បើ​ពុំនោះ​ទេ​អាច​ដាំ​ដើម​ដែល​អាច​ទទួល ទាន​ស្លឹក​របស់​វា​បាន​នៅក្នុង​បរិវេណ​ផ្ទះ ។ ក្រៅពី​នោះ​អាច​ដាំ ឈើ​ផ្កា​តុបតែង​លំអ​ផ្ទះ​ទុក​នៅ​ទិស​ខាងត្បូង​ក៏​បាន​ដែរ ។​
ខា​ល គួរ​ដាំ​ដើម​ខ្នុរ​ទុក​នៅ​ទិស​ខាងលិច​ឆៀង​ខាង ត្បូង​នៃ​តួ​ផ្ទះ​ឬ​អាច​ដាក់​បាត្រ​លោក​ដោយ​ប្រើ​ផលិតផល​ពី​ផ្លែ ខ្នុរ​ជំនួស​ក៏​បាន​ដែរ ។ ក្រៅពី​នោះ​បើ​មាន​ទីធ្លា​អាច​ដាំ​ដើម ឈើ​ដែល​មាន​បែកមែក​សាខា​ដូចជា​ស្វាយ​ជាដើម ។​
ថោះ គួរ​ដាំ​ដើម​ដូង​ឬ​ដើមឈើ​អម្បូរ​ស្លា​ទុក​នៅ​ទិស ខាងជើង​ឬ​ខាងកើត ។ ចំណែក​ដើមឈើ​មាន​បន្លា​គួរ​ចៀស វាង ដូច​ជា​ដើម​ដំបង​ពេជ្រ និង​ប្រទាល​កន្ទុយក្រពើ ។​
រោង គួរ​ដាំ​ដើម​ឫស្សី ព្រោះ​ឫស្សី​រមែង​ផ្តល់​ជា​គុម្ព បង្ហាញឱ្យឃើញ​ពី​ភាព​ចង​សាមគ្គី​គ្នា​នៅក្នុង​សង្គម​គ្រួសារ ជា​ពិសេស​ជា​ដើមឈើ​ដែល​ទន់​ទោរ​ទៅ​តាម​ខ្យល់​ស្តែង​ឱ្យ ឃើញ​ពី​ភាពទន់ភ្លន់​ស្រុះស្រួល​គ្នា​នៅក្នុង​សង្គម​គ្រួសារ ។ គួរ ដាំ​នៅ​ខាងជើង​ឬ​ខាងកើត​ផ្ទះ រីឯ​ដើមឈើ​ដែល​ហាមឃាត់​គឺ ដើមឈើ​ធំៗ​មាន​មែក​សាខា ។​
ម្សាញ់ បើ​អាច​រកបាន​គួរ​ដាំ​ដើម​ផ្កា​អង្គា​បុស្ស ឬ​បើ​ពុំ នោះទេ អាច​រក​ដើម​ពោធិ៍​ទៅ​ដាំ​នៅក្នុង​វត្ត​ក៏​បាន ។ ដើមឈើ គួរ​ចៀសវាង គឺ​ដើមឈើ​ដែល​មាន​ស្លឹក​ក្រាស់​គគ្រើម​មុត​ជា ដើម ។​
ម​មី គួរ​ដាំ​ដើម​ចេក​ឬ​ឈើ​ដែល​មាន​ផ្លែ​អាច​ទទួល​ទាន បាន​ដូចូ​ជា​សណ្តែក​ផ្សេងៗ​ឬ​ក្រូច​ជាដើម ។ គួរ​ដាំ​នៅ​ទិស​ខាង ជើង ឬ​ខាងកើត ។ រីឯ​ដើមឈើ​គួរ​ចៀសវាង គឺ​ប្រភេទ​មាន គុម្ព​មាន​បន្លា ។​
ម​មែ គួរ​ដាំ​ដើម​ឫស្សី​ទុក​នៅ​ទិស​ខាងជើង ឬ​ខាងកើត​។ ចំណែក​ដើម​គួរ​ចៀសវាង គឺ​ដើម​ធំៗ​មាន​មែក​សាខា ។​
វ​ក គួរ​ដាំ​ដើំម​ខ្នុរ​នៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង​អាច ដាក់​បាត្រ​ព្រះសង្ឃ​ដោយ​ផលិតផល​ផ្លែ​ខ្នុរ ហើយ​ប្រសិនបើ មាន​ទីធ្លា​ធំ​អាច​ដាំ​ដើមឈើ​ដែល​បែកមែក​សាខា​ដូចជា​ស្វាយ ក៏បាន ។​

រកា គួរ​ដាំ​ដើម​កប្បាស ឬក៏​អាច​ធ្វើ​ក្បាស​ក្នុង​សំពត់​ត្រៃ ប្រគេន​ព្រះសង្ឃ ។ គួរ​ដាំ​ដើម​កប្បាស​នៅ​ទិស​ខាងជើង​ឬ​ខាង ត្បូង​នៃ​បរិវេណ​ផ្ទះ ។ ដើមឈើ​ចៀសវាង គឺ​ដើមឈើ​មាន ក្លិន​ឆួល​ដូចជា​ជី​នាង​វង ម្រះព្រៅ និង​ស្លឹកគ្រៃ​ជាដើម ។​
គួរ​ដាំ​ដើម​ឈូក ឬ​ដើម​សំរោង​ទុក​នៅ​ទិស​ខាងជើង ឬ​ខាង​លិច បើ​ពុំនោះ​ទេ​អាច​ប្រើ​ផ្កាឈូក​បូជា​ព្រះ​ក៏បាន ។ បើ មាន​ទីធ្លា​ធំ​គួរ​ដាំ​សួន​ស្មៅ​នៅ​ទិស​ខាងជើង​ឬ​ខាងកើត​ដើម្បី បង្កើន​ថាមពល​ដល់​ជីវិត ។ ដើមឈើ​គួរ​ចៀសវាង គឺ​ដើម​មាន ផ្កា​និង​បន្លា​ដូចជា​កុលាប ។​
កុ​រ គួរ​ដាំ​ឈូក​ឬ​អាច​ប្រើ​ផ្កាឈូក​ថ្វាយ​ព្រះ ។ បើ​មាន ដី​គួរ​ដាំ​ទុក​នៅ​ទិស​ខាងជើង និង​ទិស​ខាងកើត ។ ឈើ​គួរ ចៀសវាង គឺ​ដើម​ភ្ញៀវ ដើម​ម្រំ ។

No comments: