
ការមើល និងអានសៀវភៅ ជួយឱ្យកូនតូចបានស្វែងយល់ពីរូបភាព និងអក្សរ ហើយបើអ្នកម្តាយ បានអានឱ្យកូនស្តាប់ទៀត រឹតតែល្អ។
ក្នុងការជ្រើសសៀវភៅឱ្យកូនតូចអាន សៀវភៅគួរមានលក្ខណៈកោង មិនមានជ្រុងស្រួច ទោះជាសៀវភៅតូចក្តី ហើយសៀវភៅទាំងនោះ ធ្វើពីវត្ថុដែលធន់រឹងមាំល្អ គ្មានជាតិពុល ដើម្បីការពារប្រសិនបើកូនយកដាក់ចូលមាត់ ក៏មិនមានគ្រោះថ្នាក់អ្វី ហើយជាសៀវភៅដែលសមស្របនឹងវ័យ ដោយជ្រើសយកសៀវភៅណា ដែលទាក់ទាញចំណាប់អារម្មណ៍កូន មានខ្លឹមសារសេចក្តីមិនវែងពេក ព្រោះចំណាប់អារម្មណ៍របស់កូន មានខ្លីប៉ុណ្ណោះ ប្រសិនបើរឿងនិទានវែង ហើយអ្នកនិទាន មិនបានបញ្ចូលភាពសប្បាយរីករាយផងទេ ក៏ធ្វើឱ្យកូនធុញទ្រាន់ការអាន បានដោយងាយ ៕
រកឃើញវិធីប៉ះធ្មេញបែបកុមារថ្មី
(25 ឧសភា 2013, 14:11:06)
|
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
No comments:
Post a Comment