សព្វថ្ងៃនេះ យើងតែងតែឃើញ ពីធីខួបកំណើតមាន គ្រប់អាយុទាំងចាស់ ទាំងក្មេង ។ ហេតុអ្វីពួកគេ តែងតែធ្វើពិធី នេះឡើងជារៀងរាល់ឆ្នាំ? បន្តិចទៀតនេះ ខ្មែរឡូតនឹង បង្ហាញពីមូលហេតុនេះ។
១) ជនជាតិ អេហ្សីប បានបង្កើតកម្មវិធីនេះ ៖ នៅពេល pharaohs បានឡើងសោយរាជ្យ នៅទីក្រុងអេហ្សីប ពួកគេបាន ពិចារណាអោយគាត់ក្លាយទៅជា អាទិទេព។ ការសោយរាជ្យរបស់ពួកគេ មានការសំខាន់ជាងថ្ងែខួបកំណើត របស់ពួកគេទៅទៀត នៅលើពិភពលោក។ អ្នក ស្រាវជ្រាវ មួយបាន បញ្ជាក់ថា ថ្ងៃកំណើតរបស់pharaoh គឺ៣០០០ មុនគ្រឹស្តសរាជ ប៉ុន្តែ បណ្ឌិតឈ្មោះថា Jame Hoffmeier បានបញ្ជាក់ថា ការឡើងសោយរាជ្យរបស់គាត់ គឺចាប់តាំងពីកំណើតគាត់
២) ប្រទេសក្រិច ជាអ្នកបន្ថែមទៀនលើនំខេក ៖ ប្រទេសក្រិចបាន រៀបចំនំខេក ដែលមានរាងមូលជា ព្រះចន្ទ ។ ដើម្បីតំណាង នៃផ្ទៃមុខដ៍មូល ក្រលង់ ។ ពីមួយឆ្នាំ កើនទៅមួយឆ្នាំ យើងតែងបន្ថែម ទៀនលើនំ ដើម្បីរំលឹកនៃអាយុរបស់យើង។ ជាពិសេស ទៀននោះ គេតែងអោយដឹងថា ជាទៀនដែលធ្វើអោយជីវិត កាន់ស្រស់ថ្លា ។ ប្រទេសក្រិច បានយកគំនិតពីការរៀបចំនំខេក ពីទីក្រុងអេស្ស៊ីប ទាំងស្រុង។ បន្ថែមពីនោះទៅទៀត ទៀនជា សារមួយនៅពេលយើង បួងសួង អាចអោយអាទិទេព បានជ្រាបនូវបំនងប្រាថ្នារបស់យើង
៣) ជនជាតិរ៉ូមាំងម្នាក់ បានរៀបពិធីនេះមុនគេ (បានតែបុរសទេ) ៖ ពួកគេបាន ប្រារព្ធពិធីនេះឡើង ជាមួយនិង គ្រួសារ និង មិត្តភក្តិ ស្របពេល រដ្ឋាភិបាល បានបង្កើតថ្ងៃឈប់់សំរាកជាសារធាណៈ ដើម្បីសង្កេតមើលថា តើពិធី នេះមានការចាប់អារម្មណ៍ ខ្លាំងរឺអត់។ ក្នុងពេល នោះដែរ មានពិធីខួប ចំនួន៥០ ដោយបានធ្វើ នំខេក ជាមួយ ស្រូវសាលី ទឹកឃ្មុំ ប្រេងអូលីវ និង ឈីស។ ចំពោះនារី វិញ គ្មានការធ្វើ ពិធីនេះទេ រហូតដល់សតវត្សទី១២
៤) ជនជាតិគ្រឹស្ត បានចាត់ទុក ថ្ងៃកំណើត ជាទំលាប់មិនស្ថិត ក្នុងប្រពៃណី៖ ពួកបាន និយាយថា អ្នកដែលមាន ជីវិតសុទ្ធតែ ជាប់កម្មទាំងអស់។ ដល់សតវត្សទី៤ ពួកគេបានផ្លាស់ ប្តូរគំនិត ថ្ងៃកំណើត ដូចជា ថ្ងៃគ្រឹស្តម៉ាស ដែរ។ ពីធីតែងតែ រៀបចំធ្វើ នៅព្រះវិហារ
៥) ចំរៀង ថ្ងៃខួប កំណើត៖ ចំរៀងនេះ គឺអោយម្ចាស់ខួបកំណើត មានការរំភើប និង មានសេចក្កីសប្បាយ ជាប់ក្នុង ខ្លួនរហូតតទៅ ដោយគ្រប់គ្នា បានច្រៀងចំរៀង ទៅកាន់
៥) កាដូ ៖ ម្ចាស់កម្មវិធី តែងតែទទួល កាដូពីភ្ញៀវ ដែលមកចូលរួម។ នេះគឺបាន បង្ហាញថា កាដូ ជារបស់ដែលអាច ចងមិត្តភាពកាន់តែយូរអង្វែង និងជិតស្និត រវាងគ្នាទៅគ្នា ដូចជាបងប្អូន មិត្តភក្កិ និង គូស្នេហ៍
៦) ភ្ញៀវ ចូលរួម៖ ភ្ញៀវ អាស្រ័យលើម្ចាស់កម្មវិធី ថាគួរ មានមនុស្ស ច្រើន រឺក៍តិច តាមគំនិតរបស់មនុស្ស ម្នាក់ៗ។ ភ្ញៀវ អាចទាញកម្មវិធី ទៅរកភាពសប្បាយបាន បំបាត់ភាពកើតទុក្ខ ភាពឯកកា រួមផ្សំ ចំរៀងប្រគំឡើង ធ្វើអោយបរិយាកាស កាន់តែ ស្រស់បំព្រងថែម មួយកំរិតទៀត
ចំនុចទាំងនេះហើយ ដែលអោយ គ្រប់គ្នា តែងតែចង់ បង្កើតកម្មវិធីខួបកំណើត ឡើងជារៀងរាល់ឆ្នាំ៕
ប្រភព បរទេស
កែសម្រួល និកា
ខ្មែរឡូត
No comments:
Post a Comment