នៅពេលបង្រៀនកូនធ្វើកិច្ចការសាលាម្តងៗ គេតែងសង្កេតឃើញភាគច្រើនគឺមានភាពតានតឹងទាំងសងខាងទាំងឪពុកម្តាយ និងកុមារ។ បើតាមស្ថិតិរបស់ Public Agenda បានបង្ហាញថាពាក់កណ្តាលនៃឪពុកម្តាយដែលមានកូនកំពុងសិក្សាតែងតែមាន ការក្រេវក្រោធ ស្រែកគំហកដាក់កូនរហូតដល់គ្នាហៀរទឹកភ្នែកទឹកសំបោរនៅពេលបង្រៀន ធ្វើកិច្ចការសាលាម្តងៗ។
មានការជជែកវែកញែកអំពីប្រសិទ្ធភាពនៃការធ្វើកិច្ចការសាលានៅផ្ទះ ដែលជាលទ្ធផលគឺកិច្ចការទាំងនោះនឹងជួយអ្នកសិក្សាអោយទទួលបានជោគជ័យ ទាំងក្នុងការសិក្សានិងការរស់នៅក្នុងសង្គមដោយវាជួយអោយយើងចេះ រៀបចំ ចាត់ចែងលើវិធីការអ្វីមួយ អោយយើងទំលាប់ហាត់ធ្វើអ្វីមួយដោយខ្លួនឯង ទំលាប់ដោះស្រាយបញ្ហា មានការផ្ចង់អារម្មណ៍ ការចងចាំ មានគោលដៅច្បាស់លាស់។
ដូច្នេះតើគួរមានកិច្ចការសាលាប៉ុន្មានសំរាប់កុមារ? ចម្លើយគឺថា “កិច្ចការសាលាមិនចាំបាច់ទាល់តែមានច្រើនទើបថាល្អនោះទេ” ជាពិសេសសំរាប់កុមារតូចៗ។ រយៈពេលសំរាបើធ្វើកិច្ចការសាលានៅផ្ទះនៅពេលយប់គឺកើនឡើង១០នាទី ទៅតាមកំរិត។ ឧទាហរណ៍ ថា្នក់ទី១ ១០នាទី ថ្នាក់ទី៥ ៥០នាទីជាដើម ហើយចេះតែបន្តកើនឡើងទៅតាមថ្នាក់។
ខាងក្រោមនេះ គឺជាគន្លឹះសំរាប់ចែករំលែកដល់អាណាព្យាបាលទាំងឡាយក្នុងការបង្ហាត់បង្រៀនកូនប្រកបដោយជោគជ័យ៖
១- ស្វែងយល់អំពីចំលើយដែលគ្រូចង់បាន។ អ្នកត្រូវយល់អោយច្បាស់អំពីគោលការណ៍នៃកិច្ចការរបស់គ្រូម្នាក់ៗ ដែលវាអាចជួយអ្នកអោយទៅដល់ចំលើយដែលត្រូវគ្នានឹងអ្វីដែលគ្រូ ម្នាក់ៗទន្ទឹងចាំ តាំងពីពេលចាប់ផ្តើមមក។ កំណត់ពេលវេលាដែលអ្នកគួរតែបង្រៀនកូនក្នុងមួយយប់ៗ។ ចំលើយនឹងអាចជួយអ្នកអោយកំណត់ពេលវេលាដែលត្រឹមត្រូវនិងប្រាកដ ថាកូនអ្នកមិនមានកិច្ចការសាលាច្រើនហួសហេតុពេកទេ ដូចជាអាចពន្យាទៅថ្ងៃស្អែក រឺក៏អាចដឹងបានថាកូនរបស់អ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ … ។ បន្ទាប់មកនិយាយពីរឿងនេះជាមួយកូនរបស់យើង ធ្វើដូច្នេះគេនឹងដឹងថាអ្នកមិនត្រឹមតែដឹងពីអ្វីដែលគ្រូរបស់គេ ចង់បានទេ អ្នកថែមទាំងជួយគេថែមទៀត។
២. បង្កើនការខំប្រឹងប្រែង។ ក្មេង ត្រូវការស្វែងយល់អំពីសារៈសំខាន់នៃការខំប្រឹងប្រែងរៀនសូត្រនិងការ ព្យាយាម។ កិច្ចការសាលានៅផ្ទះគឺជាឱកាសមួយសំរាប់អ្នកក្នុងការពង្រឹងការខំប្រឹង ប្រែងរបស់កូនអ្នក។ អ្នកគួរតែបងង្កើតជាពាក្យស្លោកប្រចាំគ្រួសារដូចជា “មិនបោះបង់ជាដាច់ខាត់!” ឫ “មិនរាថយរហូតដល់បានជោគជ័យ” ឫ “យើងត្រូវបញ្ចប់នូវអ្វីដែលយើងចាប់ផ្តើម” ជាដើម។
៣. ធ្វើជាអ្នកណែនាំមិនមែនជាអ្នកធ្វើអោយទេ។ ត្រូវតែនិយាយប្រាប់កូនយើងដដែលៗថា កិច្ចការសាលាដែលគ្រូដាក់អោយគឺជាការទទួលខុសត្រូវរបស់គេខ្លួនឯងមិន មែនរបស់អ្នកទេ។ មិនត្រូវអង្គុយក្បែរគេចាំជួយប្រាប់គ្រប់ពេលនោះទេ ជួយតែនៅពេលណាដែលចាំបាច់ប៉ុណ្ណោះ។ ប្រសិនបើកូនអ្នកគិតមិនចេញ អ្នកត្រូវជួយពន្យល់គេដោយការលើកឧទាហរណ៍ដែលស្រដៀងតែប៉ុណ្ណោះ ពន្យល់គេពីវិធីដោះស្រាយមួយជំហានម្តងៗ។ បន្ទាប់មកទុកអោយគេរកដំណោះស្រាយដោយខ្លួនឯង។ បន្ទាប់មកអ្នកត្រូវពិនិត្យលើចំលើយរបស់គេនោះនឹងដឹងថាតើគេយល់ បានដល់កំរិតណា។ ប្រសិនបើអ្នកតែងតែជួយធ្វើលំហាត់កូនរាល់ពេល នោះកូនរបស់អ្នកនឹងមិនអាចធ្វើលំហាត់បានដោយខ្លួនឯងឡើយនៅពេល ទៅសាលា។
៤. ធ្វើអោយកូនគិតថាលំហាត់ដែលគ្រូដាក់អោយធ្វើនៅផ្ទះគឺជាកាតព្វកិច្ចដែលត្រូវតែធ្វើ។
៥. បង្កើតជាកាលវិភាគសំរាប់ធ្វើកិច្ចការសាលា។ បង្រៀនកូនអោយបង្កើតកាលវិភាគសំរាប់ធ្វើកិច្ចការសាលា ឫរំលឹកមេរៀន ដោយសរសេរលើក្តារខៀន (ងាយលុប) ហើយដាក់នៅកន្លែងណាដែលងាយមើលឃើញ។ ឧទាហរណ៍៖ ថ្ងៃច័ន្ទ ចែកលេខ ថ្ងៃអង្គារ សរសេរតាមអាន…ជាដើម។ ធ្វើបែបកូនរបស់អ្នកនឹងដឹងដោយខ្លួនឯងនូវពេលវេលាដែលត្រូវរៀន ប៉ុន្តែដំបូងមានការលំបាកបន្តិច។
No comments:
Post a Comment