ខួរក្បាលជាផ្នែកមួយ ដែលអាចអោយយើងគិតពិចារណា ត្រិះរិះយកគំនិតថ្មីៗបាន។ យ៉ាងណាមិញ ខួរក្បាលរបស់មនុស្សម្នាក់ៗ មានទំងន់ស្មើៗគ្នា ប៉ុន្តែមិនប្រាកដថាមានភាពឆ្លាតវៃ ដូចគ្នាទាំងអស់នោះទេ។ ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញនូវគន្លឹះខ្លះៗ ដែលនាំអោយខួរក្បាល អាចមានការចងចាំបានល្អ។
១.) ពិសារទឹកអោយបានច្រើន៖ តាមការស្រាវជ្រាវបានអោយដឹងថា ក្នុងមួយថ្ងៃយើងត្រូវពិសារទឹក អោយបាន៧កែវ ទៅ៨កែវ ដើម្បីអោយខួរក្បាលមានភាពស្រស់ថ្លា
២.) អាហារបំប៉ន៖ មិនត្រឹមតែពិសារទឹកនោះទេ យើងក៏ត្រូវពិសារម្ហូបអាហារ បែបវីតាមីនដូចជា បន្លែ ផ្លែឈើ ជាពិសេសអាហារជាតិសសៃ ដូចជា ដំឡូង ត្រាវ ជាដើម ព្រោះវាក៍អាចបំប៉នខួរក្បាល អោយកាន់តែល្អមួយកំរិតថែមទៀត
៣.) ត្រូវសំរាកមួយថ្ងៃអោយបាន៨ម៉ោង ពីព្រោះអាចអោយខួរក្បាល បានសំរាកពីការហត់នឿយ នៃការងារ និងការសិក្សាបាន ប៉ុន្តែមិនមែនលើសពី ៨ម៉ោងនោះទេ ព្រោះអាចអោយយើងឈឺក្បាលទៅវិញ
៤.) ជៀសវាងសេពគ្រឿងស្រវឹង៖ សព្វថ្ងៃនេះយុវវ័យតែងតែយកគ្រឿងស្រវឹង មកធ្វើជាការសប្បាយ ដោយមិនបានគិតថា វាប៉ះពាល់ដល់ខួរក្បាលយ៉ាងណាទេ។ គ្រឿងស្រវឹងអាចប៉ះពាល់ដល់ខួរក្បាល បណ្តាលអោយស្ពឹកស្រពន់បាន
៥.) ពពួកកូកូអ៊ីន និង គ្រឿងញៀន៖ ជាប្រភពនាំអោយខួរក្បាលអន់ថយ និង បំផ្លាញសារពាង្គកាយក្នុងខ្លួនយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវជៀស ពីពពួកទាំងនេះ
៦.) ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណក៏អាចអោយខួរក្បាល មានសភាពរស់រវើកដែរ។ វាមិនត្រឹមតែនាំអោយរាងស្អាត ហើយថែមទាំងល្អដល់ខួរក្បាលទៀតផង
៧.) រកគំនិតថ្មីៗមកអនុវត្ដ៖ ជាការប្រសើរណាស់ចំពោះការធ្វើអោយខួរក្បាល អាចរៀន និង អាចចេះច្នៃប្រឌិត អនុវត្តគំនិតថ្មីៗ។ ប្រសិនយើងមានខួរក្បាល ប៉ុន្ដែមិនប្រើប្រាស់វា ក៏មិនអាចធ្វើអោយវា មានភាពឆ្លាតវៃនោះដែរ។
យ៉ាងម៉េចដែរប្រិយមិត្ត បន្ទាប់ពីបានអានអត្តបទនេះចប់ តើប្រិយមិត្តបានយកចំនុចទាំងអស់នេះទៅអនុវត្តហើយឬនៅ?
ប្រភព បរទេស
កែសម្រូលដោយ និកា
ខ្មែរឡូត
No comments:
Post a Comment