ក្នុងមួយថ្ងៃអ្នកទំលាប់ងូតទឹកប៉ុន្មានដង? អ្នកចូលចិត្តងូតទឹកក្តៅ ឬ ទឹកត្រជាក់? ជាទូទៅ មនុស្សភាគច្រើន តែងតែងូតទឹកនៅពេលព្រឹក និងពេលយប់មុននឹងចូលគេង។ ការងូតទឹក ពិតជាចាំបាច់ណាស់សំរាប់ មនុស្សគ្រប់រូប ដើម្បីសំអាតរាងកាយ និងទទួលបាននូវអារម្មណ៍ស្រស់ថ្លា។ មិនថាទារក ឬមនុស្សចាស់នោះទេសុទ្ធតែ ត្រូវការងូតទឹកជាចាំបាច់។
៥ចំនុចខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃការងូតទឹកក្តៅ៖
១.សំអាតរន្ធញើស និងស្បែក ជារៀងរាល់ថ្ងៃ មនុស្សគ្រប់គ្នាតែងតែទទួលរង នូវជាតិពុលក្នុងបរិយាកាស និងលំអងធូលី ដែលមាននៅក្នុងផ្ទះ របស់យើងរស់នៅ។ ហើយជាតិពុលទាំងនោះបណ្តាលអោយស្ទះរន្ធញើស ធ្វើអោយស្បែកយើងមានអាចម៍រុយជាដើម។ ទឹកក្តៅមានប្រសិទ្ធិភាព ជួយការពាររាង្គកាយរបស់យើង អោយធន់ទៅនឹងអាកាសធាតុក្តៅ។ ការងូតទឹកក្តៅពិតជាជួយសំអាតស្បែកបានស្អាត និងធ្វើអោយអារម្មណ៍ស្រស់ថ្លា។
២.រាងកាយមិនឆាប់ទ្រុឌទ្រោម កំដៅរបស់ទឹកដែលប៉ះមកលើរាងកាយ ជួយកាត់បន្ថយនូវភាពតានតឹង។ ការងូតទឹកក្តៅជារៀងរាល់ថ្ងៃ ធ្វើអោយកោសិការបស់អ្នកលូតលាស់ និងមានសុខភាពល្អ។
៣.ធ្វើអោយអ្នកបានសំរាក បន្ទាប់ពីបំពេញការងារ និងការសិក្សា ពិតទទួលអារម្មណ៍ថាធុញធប់។ ចំណាយពេល១០នាទីដើម្បីសំរាក បន្ទាប់មកទៅងូតទឹក ជាមួយនឹងទឹកក្តៅឧណ្ណៗ នោះអ្នកនឹងមានអារម្មណ៍ថាកក់ក្តៅ និងធូរស្រាល។
៤.ជួសំរួលដល់សាច់ដុំ បន្ទាប់ពីអ្នកហាត់ប្រាណ ដោយការដើរឬរត់ ជាច្រើនថ្ងៃ សាច់ដុំរបស់អ្នក នឹងទាមទារអោយមានការថែទាំវិញ។ ការងូតទឹកក្តៅ អាចធ្វើអោយសាច់ដុំរបស់អ្នក ហាក់ទទួលបាន នូវការជាសះស្បើយឡើងវិញ។
៥.រាងកាយកាន់តែរឹងមាំ ការងូតទឹកក្តៅ ប្រៀបដូចជារាងកាយ របស់អ្នកទទួលបាននូវការហាត់ប្រាណ។ ព្រោះពេលដែលហាត់ប្រាណ រាងកាយរបស់យើងចេញកំដៅ។ បន្ទាប់ពីហាត់ប្រាណ ងូតទឹកក្តៅនោះ គឺជាការទណ្ឌកម្មចំពោះរាងកាយ ប៉ុន្តែការធ្វើបែបនេះ ជាការល្អមួយដែលនៅក្នុងក្លឹបកីឡា ឬក៏ការប្រណាំងប្រជែងផ្នែកកីឡា។
ដោយ រស្មី
ខ្មែរឡូត
ប្រភព បរទេស
No comments:
Post a Comment