Sunday, December 29, 2013

គន្លឹះនៃការលុបរូបថត ហ្វេសប៊ុក ទាំងអស់របស់លោកអ្នក តែមួយប៉ព្រិចភ្នែក!

បន្ទាប់ពីកំណើនចំនួនអ្នកលេងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក បានកើនឡើងយ៉ាងឆាប់រហ័សនោះ មានប្រិយមិត្តជាច្រើននិយមបង្ហោះរូបភាព របស់ខ្លួនជាច្រើនក្នុងមួយថ្ងៃៗ ដែលធ្វើអោយទិន្នន័យជារូបភាព ចេះតែកើនឡើងៗ លុះដល់ថ្ងៃណាមួយ ប្រិយមិត្តចង់ធ្វើការលុបរូបភាពទាំងនោះ ក៏ត្រូវជួបបញ្ហាលំបាក។
ជាមួយគ្នានេះដែរ ទិន្នន័យជារូបភាពទាំងនោះ ត្រូវបានរក្សាទុក ក្នុងគណនីផ្ទាល់រៀងៗខ្លួន ដោយថ្ងៃនេះខ្មែរឡូត នឹងបង្ហាញគន្លឺះខ្លះៗ ដើម្បីលុបរូបថតទាំងនោះ ក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ដូចខាងក្រោម៖
គន្លឺះទីមួយ៖ ធ្វើការ Deactivate គណនីហ្វេសប៊ុក
វាគឺជាវិធីលឿនជាងគេបង្អស់ សម្រាប់កម្ចេចទិន្នន័យរូបភាពរបស់លោកអ្នក។ នៅពេលដែលលោកអ្នកធ្វើការ Deactivate គណនីហ្វេសប៊ុករួចរាល់ នោះលោកអ្នកនឹងបាត់ស្រមោលពី ហ្វេសប៊ុក ព្រមជាមួយនឹងទិន្នន័យរូបភាពទាំងអស់។ ក្នុងនោះ profile, timeline និង រូបភាពគឺនៅតែរក្សាទុកដោយ ហ្វេសប៊ុក ព្រោះក្រែងលោកអ្នកចង់ reactivate វិញ នោះទិន្នន័យទាំងនេះ នឹងទៅជាធម្មតាវិញ។
-> ចូលទៅកាន់ Account Setting

-> ជ្រើសរើស Security ហើយចុចពាក្យ Deactivate your account

-> បន្ទាប់មកលោកអ្នកនឹងត្រឹមបំពេញការស្រង់មតិ ជាការស្រេច!

គន្លឺះទីពីរ៖ ធ្វើការលុបជា Albums
ប្រសិនបើអ្នកចង់ធ្វើការលុបទិន្នន័យរូបភាពខ្លះៗប៉ុណ្ណោះ នោះការលុបជាទម្រង់ Album អាចជួយលោកអ្នកបានដោយ៖
-> ចូលទៅកាន់ Album រួចចុច Delete Album

-> បញ្ជាក់លោកអ្នកមិនអាចធ្វើការលុប Profile Pictures និង Cover Photos បានម្តងមួយ Album យកនោះទេ ពោលគឺត្រូវធ្វើការលុបម្តងមួយសន្លឹកៗ។

គន្លឺះបន្ថែម៖ ប្រសិនបើលោកអ្នកហត់នឿយនឹងការ tag រូបភាពពីសំណាក់មិត្តភក្តិក្នុង ហ្វេសប៊ុក ដែលវាធ្វើអោយរញ៉េរញ៉ៃ timeline របស់លោកអ្នក នោះអ្នកគ្រាន់តែ turn on ជាការស្រេច ដោយលោកអ្នកអាចសម្រេចថា រូបថតទាំងនេះ អាចបង្ហាញនៅលើ timeline គណនីហ្វេសប៊ុក របស់អ្នករឺក៏អត់?៖
-> ចូលទៅកាន់ Privacy Setting  រួចជ្រើសរើសពាក្យ Timeline and Tagging

-> Turn On ជាការស្រេច!

ប្រភព៖ អាយធី
ដោយ RoMeo
ខ្មែរឡូត

No comments: