Sunday, December 29, 2013

ចំណេះគួរយល់ដឹង៖ ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាក្រក់បំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រ

ជាមួយនឹងបច្ចេកវិទ្យាទំនើប និងការរីកចម្រើនឥតឈប់ឈរ នៃវិស័យគមនាគមន៍ ការហោះហើរតាមយន្តហោះ បានក្លាយទៅជាមធ្យោបាយធ្វើដំណើរ ដ៏ល្អបំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ដោយសារតែវាចំនេញពេលវេលា ព្រមទាំងមានផាសុខភាពផងដែរ។
គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ បើទោះជាយន្តហោះត្រូវបានវិវត្តន៍ និងរីកចម្រើនល្អជាងមុនយ៉ាងណាក៏ដោយ ក៏រមែងតែងជួបគ្រោះថ្នាក់ជាយថាហេតុ ដោយសារតែកំហុសអ្នកបើកបរ កត្តាគ្រឿងម៉ាស៊ីន និងកត្តាអាកាសធាតុជាដើម ដែលនាំមកនូវសេចក្តីអន្តរាយ វិនាសព្រាត់ប្រាស់ គួរអោយរន្ធត់ថែមទៀតផង។
ឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះនេះ  ត្រូវបានចងក្រង និងកត់ត្រាទុកយ៉ាងច្រើនសន្ធឹក ដើម្បីជាមេរៀន និងភស្តុតាងសម្រាប់អ្នកជំនាន់ក្រោយ អោយបានស្វែងយល់ និងចងចាំទុកជាមេរៀនផងដែរ។ ដូចនេះថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅយល់ដឹងពីចំណេះដឹងខ្លះៗ ដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាក្រក់បំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រដូចខាងក្រោម៖
លេខ ១០៖ Korean Airline Flight 007 នៅឆ្នាំ ១៩៨៣ សម្លាប់អ្នកដំណើរ ២៦៩ នាក់ស្លាប់

លេខ ៩៖ Pan American Flight 103 នៅឆ្នាំ ១៩៨៨
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសស្កុតឡេន ដោយសារតែការវាយប្រហាររបស់ពួកភេរវករ ដែលបានដាក់គ្រាប់បែកបំផ្ទុះយន្តហោះ Flight 103 បណ្តាលអោយមនុស្ស ២៧១ នាក់ស្លាប់បាត់បង់ជីវិត។

លេខ ៨៖ American Airlines Flight 191 នៅឆ្នាំ ១៩៧៩
ហេតុការណ៍នេះបានកើតឡើងនៅព្រលានយន្តហោះ O’Hare ទីក្រុង Des Plaines សហរដ្ឋអាមេរិក ដោយសារតែយន្តហោះនេះជាប្រភេទយន្តហោះម៉ាក DC-10 ដែលមានប្រព័ន្ធការពារ និងប្រព័ន្ធសុវត្ថិភាពអន់បំផុត បណ្តាលអោយអ្នកដំណើរ ២៧៣នាក់ស្លាប់ និងជនស៊ីវិល នាក់ទៀតស្លាប់បាត់បង់ជីវិត។

លេខ ៧៖ Iran Airflgith 655 នៅឆ្នាំ ១៩៨៨
ហេតុការណ៍នេះបានកើតឡើងនៅ Persian Gulf ក្នុងកំឡុងសង្គ្រាមរវាង អ៊ឺរ៉ុង និងអ៊ីរ៉ាក់ ដោយក្រុមយោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះ 655 នេះបណ្តាលអោយអ្នកដំណើរ ២៩០នាក់ស្លាប់បាត់បង់ជីវិត ដែលជាហេតុធ្វើអោយមានសង្គ្រាមយ៉ាងសាហាវរវាង សហរដ្ឋអាមេរិក និងប្រទេសអ៊ឺរ៉ង់។

លេខ ៦៖ Air Africa Crash នៅឆ្នាំ ១៩៩៦
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសកុងហ្គូ នាឆ្នាំ១៩៩៦ បានសម្លាប់អ្នកដំណើរជាង ៣០០នាក់។

លេខ ៥៖ Saudia Flight 163 នៅឆ្នាំ ១៩៨០
ឧបទ្ទវហេតុធ្លាក់យន្តហោះនេះ បានកើតឡើងនៅរាជធានី Riyadh នៃប្រទេសអារ៉ាប់ ដោយសារតែមានភ្លើងឆាបឆេះនៅឃ្លាំងផ្ទុកឥវ៉ាន់ នៅលើយន្តហោះ បណ្តាលអោយអ្នកដំណើរ ៣០១នាក់ស្លាប់បាត់បង់ជីវិត។

លេខ ៤៖ Turkish Airlines Flight 981 នៅឆ្នាំ១៩៧៤
ហេតុការណ៍នេះបានកើតឡើងនៅជិតទីក្រុង Senlis ប្រទេសបារាំង នាឆ្នាំ ១៩៧៤ ដោយយន្តហោះបានធ្លាក់នៅក្នុងព្រៃមួយ ក្នុងដំណើរហោះហើរពីទីក្រុងប៉ារីស ទៅទីក្រុងឡុងដ៍ ដោយបានសម្លាប់អ្នកដំណើរ ៣៤៦នាក់ស្លាប់បាត់បង់ជីវិត។

លេខ ៣៖ Charkhi Dardi Collision នៅឆ្នាំ១៩៩៦
ហេតុការណ៍គ្រោះថ្នាក់នេះ គឺកើតឡើងនៅ New Delhi ប្រទេសឥណ្ឌា ដោយសារការប៉ះទង្គិចគ្នារវាងយន្តហោះកាហ្សាស្ថាន ជាមួយនឹងយន្តហោះប៊ូអ៊ីង ៧៤៧ របស់អារ៉ាប់ បណ្តាលអោយអ្នកដំណើរ ៣៤៩នាក់ស្លាប់បាត់ជីវិត។

លេខ ២៖ Japan Airlines Flight 123 នៅឆ្នាំ ១៩៨៥
នេះជាហេតុការណ៍គ្រោះថ្នាក់យន្តហោះដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន ដោយសារតែយន្តហោះប្រភេទ ១២៣ មួយនេះ ជួបប្រទះឧបទ្ទវហេតុប្រេះផ្នែកខាងក្រោយនៃកន្ទុយយន្តហោះ បណ្តាលអោយអ្នកដំណើរ រហូតដល់ ៥២០នាក់ស្លាប់បាត់បង់ជីវិត។

លេខ ១៖ Tenerife Disaster នៅឆ្នាំ ១៩៧៧ សម្លាប់មនុស្សជាង ៥៨៣នាក់

ដោយ RoMeo
ខ្មែរឡូត

No comments: