ខាងក្រោមនេះ គឺជាហេតុផលដ៏ល្អចំនួន៤ ចំពោះការរៀបការនៅវ័យក្មេង (អាយុខ្ទង់ ២០ឆ្នាំ)៖
១) វានឹងធ្វើឱ្យអ្នករីករាយ
បើយោងទៅតាម National Marriage Project's 2013 "Knot Yet" បានឲ្យដឹងថា មនុស្សដែលមានអាយុ ពី ២០ ទៅ ២៨ឆ្នាំ មានភាគរយខ្ពស់បំផុត ដែលបានឆ្អែតចិត្ត ជាមួយនឹងជីវិតរៀបការរបស់ពួកគេ ខុសពីអ្នកនៅលាវ ឬអ្នករស់នៅជាមួយគ្នា ដែលមិនទាន់រៀបការ។ ផ្ទុយទៅវិញ ស្ត្រីជាច្រើននាក់ បានរៀបរាប់ពីជីវិតរៀបការរបស់ពួកគេថា "ពិតជាសប្បាយចិត្តណាស់" និងមានចំណងយ៉ាងស្អិតរមួត នៅពេលដែលពួកគេ មានអាយុ ២៤ ទៅ ២៦ឆ្នាំ។ បើតាមការសិក្សា នៅក្នុងឆ្នាំ២០១០ បានរកឃើញថា ការរៀបការ ដែលល្អបំផុតនោះ គឺស្ថិតនៅចន្លោះអាយុពី ២២ ទៅ ២៥ឆ្នាំ។
២) អ្នកនឹងរកលុយបានកាន់តែច្រើន (ប្រសិនបើអ្នកជាបុរស)
ការវិភាគទិន្នន័យ របស់សហគមន៍ជនជាតិអាមេរិក American Community Survey ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ បានបង្ហាញថា ក្នុងចំណោមបុរស ដែលមានអាយុខ្ទង់ ៣០ឆ្នាំ ហើយបានរៀបការ នៅអាយុខ្ទង់ ២០ឆ្នាំនោះ គឺមានកម្រិតប្រាក់ចំណូលយ៉ាងខ្ពស់។ អ្នកវិភាគសេដ្ឋកិច្ច បានរកឃើញទៀតថា ជាទូទៅបុរសដែលរៀបការរួច រកប្រាក់បានច្រើនជាងបុរសដែលនៅលីវ។
៣) អ្នកនឹងមានការរួមរ័ក្សកាន់តែច្រើន
គូស្វាមីភរិយាដែលបានរៀបការ ក្នុងអាយុខ្ទង់ ២០ឆ្នាំ នឹងចូលចិត្តការរួមភេទញឹកញាប់ ជាងអ្នកដែលរៀបការ នៅអាយុលើសពីខ្ទង់ ២០ឆ្នាំឡើងទៅ។ នៅក្នុងឆ្នាំ២០១១ លោក Dana Rotz អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Harvard University បានរកឃើញថា គូស្វាមីដែលរួមរ័ក្ស យ៉ាងតិចម្តងក្នុងមួយខែ អាចបង្កើនអាយុបាន ៤ឆ្នាំទៀតផង។ គូស្វាមីដែលរៀបការរួច នឹងមានការរួមរ័ក្ស ច្រើនជាងអ្នកដែលនៅលីវ។
៤) អ្នកនឹងមិនទទួលទានគ្រឿងស្រវឹងច្រើន
ការសិក្សាមួយនៅក្នុងឆ្នាំ២០១២ បានចេញផ្សាយនៅ Journal of Health and Social Behavior បានរកឃើញថា ការរៀបការ និងការភ្ជាប់ពាក្យមនុស្សពេញវ័យ ធ្វើឲ្យអាត្រានៃការទទួលទានគ្រឿងស្រវឹង មានតិចតួច ជាងអ្នកដែលមិនមានទំនាក់ទំនងស្នេហា។ ការរៀបការ និងការភ្ជាប់ពាក្យ នឹងធ្វើឲ្យពួកគេមានការទទួលខុសត្រូវ និងដឹងពីកាតព្វកិច្ច ដែលនាំឱ្យពួគេទទួលទានគ្រឿងស្រវឹងតិច។
បើតាមការសិក្សាបានបញ្ជាក់ថា ការមិនទទួលទានគ្រឿងស្រវឹង មានអត្ថប្រយោជន៍ផ្នែកសុខភាពជាច្រើន ដូចជា អាចសម្រក់ទំងន់ ជួយឲ្យគេងលក់ស្រួល និងប្រសើរជាងមុន ស្បែកស្រស់ស្អាតល្អ ថែមទាំងកាត់បន្ថយហានិភ័យ នៃជំងឺមហារីកមួយចំនួនទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការរៀបការនៅវ័យក្មេង?
ប្រភព ៖ huffingtonpost
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
No comments:
Post a Comment