ការចុះកិច្ចព្រមព្រៀង ផ្តល់ជំនួយខាងលើនេះ ត្រូវបានចុះហត្ថលេខា ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក IZAKI Hiroshi ប្រធានតំណាង ការិយាល័យ JICA នៅកម្ពុជា កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ម្សិលមិញ ដែលមានទឹកប្រាក់ ៩០.៨០០០ដុល្លារ។ សេចក្តីប្រកាស ព័ត៌មានរបស់ JICA បានឲ្យដឹងថា គ្រោងនេះនឹងផ្តល់ ជាថវិកាទៅឲ្យ អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នរដ្ឋាភិបាល កម្ពុជាទទួលខុសត្រូវ ក្នុងការការពារ និងស្តារឡើងវិញ នូវប្រាសាទអង្គវត្ត ដើម្បីទទួលបាន ឧបករណ៍មួយចំនួន។
ជំនួយឥតសំណងនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ការងារ ស្ដារឡើងវិញ របស់អាជ្ញាធរ អប្សរា សម្រាប់ពាក់កណ្ដាល ច្រកផ្លូវប៉ែកខាងលិច និងភាគខាងជើង ច្រកផ្លូវចូលទៅកាន់ ប្រាសាទអង្គរវត្ត ដែលមាន បណ្ដោយ ២០០ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ ហើយ គម្រោងនេះនឹង ផ្ដល់នូវសុវត្តិភាព សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនា ប្រាសាទអង្គរវត្ត កាន់តែច្រើនឡើង នឹងលើកកម្ពស់ នូវតម្លៃរបស់ប្រាសាទ នេះតៅជាកន្លែង ទេសចរណ៍ដ៏ អស្ចារ្យបំផុត នៅកម្ពុជា៕
No comments:
Post a Comment