ការទទួលទាន ជាកត្តាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកូន មានសុខភាពល្អ ដូច្នេះ ឪពុកម្តាយ ត្រូវយកចិត្តទុកដាក់ថែទាំ និងផ្តល់ចំណីអាហារដែលមាន ប្រយោជន៍ដល់សុខភាពកូន...។
-បង្រៀនកូនពីអាហារ ដែលគួរទទួលទាន ក្នុងមួយ ពេលៗ ថា គួរមានជាតិម្សៅ (ដូចជា បាយ គុយទាវ នំប៉័ង...) និងគួរមានជាតិបន្លែ ផ្លែឈើ ព្រមទាំងប្រូតេអ៊ីន ដូចជា តៅហ៊ូ ត្រី បង្គា និងណែនាំពីអាហារ ដែលមិនគួរទទួលទានញឹកញាប់ ដូចជា អាហារបំពង អាហារចៀន ស្ករគ្រាប់ ឬនំផ្អែមៗ នំស្រួយៗ និងទឹកក្រូចហ្គាស់ (Soft Drink)។
-ប្រកាន់ខ្ជាប់នូវភាពសមល្មមចំពោះចំនួនដង ឬពេលវេលានៃការទទួលទាន ចៀសវាងដល់ថ្នាក់ ត្រូវហាម ឬមានការខ្វែងគំនិតគ្នា។
-កុមារអាយុ១០-១២ឆ្នាំ នឹងសម្លឹងមើលឪពុកម្តាយជាគំរូ ក្នុងរឿងផ្សេងៗ ដូច្នេះ ប្រសិនបើ ចង់ឱ្យកូនស្រឡាញ់សុខភាព ឪពុកម្តាយ និងអ្នកជិតស្និទ្ធ ត្រូវចេះថែទាំសុខភាពខ្លួនឯងជាមុនសិន។
-គួរត្រៀមអាហារពេលព្រឹក ដែលមានប្រយោជន៍ ឱ្យកូនយកទៅតាមខ្លួន និងអាចទទួលទាន បានងាយស្រួល ដូចជា ផ្លែឈើ ធញ្ញជាតិ ទឹកសណ្តែក ឬនំប៉័ងហូលវីត ដាក់ស្នូល ត្រីធូណា និងបន្លែ។
-នាំកូនទៅផ្សារ ឱ្យកូនបានជ្រើសបន្លែ និងផ្លែឈើ ដែលកូនចូលចិត្ត ដោយខ្លួនឯង។
-ត្រៀមផ្លែឈើទុកនៅក្នុងផ្ទះ សម្រាប់ទទួលទាន ពេលត្រូវការ បានភ្លាមៗ៕
No comments:
Post a Comment