• ១៖ ត្រូវអោយបុគ្គលិក មានទំនុកចិត្តលើខ្លួនឯង ក្នុងការសំរេចចិត្តអ្វីមួយ មិនអាចអោយគេ ស្តាប់តាមសំដីយើងទាំងស្រុងនោះទេ ព្រោះថា ធ្វើបែបនេះ អាចធ្វើអោយបុគ្គលិកមានអារម្មណ៏ មិនរីកចំរើនពេលធ្វើការជាមួយយើង។
• ២៖ ត្រូវចេះលើកទឹកចិត្តដល់បុគ្គលិក អោយគេមានជំនឿចិត្តថា ពួកគេអាចឈ្នះ នូវឧបសគ្គបាន ជាមួយនឹងភាពរស់រវើករបស់គេ នេះជាចំនុចដែលអាចធ្វើអោយ ពួកគេបន្តភាពស្វិតស្វាញក្នុងការងារ។
• ៣៖ ក្នុងនាមជាអ្នកដឹកនាំ ត្រូវប្រាប់ជាតំរុយ ខ្លះៗដល់បុគ្គលិក ថាត្រូវធ្វើបែបណា បើឃើញថាធ្វើខុសហើយ ត្រូវប្រាប់ ដើម្បីស្ថាបនា និងល្អទាំងអស់គ្នាផងដែរ។
• ៤៖ ហើយក្នុងនាមជាអ្នកដឹកនាំមួយរូប ត្រូវមានភាពសកម្មដែរ ដើម្បីអោយបុគ្គលិកយកជាគំរូតាម ហើយត្រូវចេះផ្តល់នូវភាពជាក់លាក់ ច្បាស់លាស់ដល់ខ្លួនឯង និង អ្នកដទៃ អំពីអ្វីដែលជាការសំខាន់ជាចំបង។



តើប្រិយមិត្តយល់យ៉ាងណាដែរ?
ដោយ Alice
khmerload
No comments:
Post a Comment