ការតែងខ្លួនរបស់មនុស្សស្រី ជាទីចំនាប់អារម្មណ៏របស់បុរស
ចុះអ្នកដឹងទេថា តើបុរសចាប់អារម្មណ៏មនុស្សស្រីទៅលើ អ្វីមុន? យ៉ាងណាមិញ
ខ្មែរឡូតនឹង ប្រាប់ពីចំនុចដែលអោយបុរស ចាប់អារម្មណ៏ និងកត់សំគាល់ចំពោះ
មនុស្សស្រីពេលជួបគ្នាដំបូង។
១) ភាពស្រើបស្រាល៖ មនុស្សប្រុសភាគច្រើន ដំបូងតែងតែសំលឹងមើល
ផ្ទៃមុខមុនគេហើយ ប៉ុន្តែគេមិនអាច ប៉ានស្មានថាមុខមនុស្សស្រី ស្អាតបែបណាទេ
គ្រាន់តែបុរសអាចដឹងថានារីមានភាព ស្រស់ស្អាតទៅលើ សក់រលោងនិង ទន់
មានភាពស្រើបស្រាល ។ ជាពិសេសរឿងនេះ មិនមែនជារឿងដែល នារីពិបាកធ្វើនោះទេ
គ្រាន់តែសិតសក់អោយស្អាត និងកក់សក់អោយបានត្រឹមត្រូវតែប៉ុណ្ណោះ។
២)មិត្តភក្កិ៖ ពាក្យស្លោកបាននិយាយថា មនុស្សមិនអាចរស់នៅតែម្នាក់ឯង
បានទេគឺត្រូវតែមានមិត្តភក្កិ ប៉ុន្តែពេលខ្លះអ្នកក៏អាចបាក់មុខដោយ
សារមិត្តភក្កិបានដែរ វាជាចំនុចមួយដែល ធ្វើអោយបុរសអាចវាយតម្លៃលើនារីបាន
ក្នុងខណៈពេល មានមិត្តភក្តិរបស់អ្នកមានការហោកញ្ជ្រៀវ
ស្រែកដោយគ្មានគិតពីមនុស្សជុំវិញ ខ្លួន។ ទោះជាពេលនោះ បុរសមានការ
ចាប់អារម្មណ៏លើនារីនោះ យ៉ាងណាក៏ដោយ ក៏អាចអោយចិត្តបុរស បាត់បង់ទៅវិញបានដែរ។
ប៉ុន្តែប្រសិនបើ ពេលនោះអ្នក មានមិត្តភក្តិដោយអង្គុយស្ងាត់ស្ងៀម
បុរសនឹងផ្តល់តម្លៃដល់អ្នក ខ្លាំងបំផុត។
៣)ក្នុងកាបូប៖ វាជាចំនុចមួយដែលនារី ភាគច្រើនមិនចាប់អារម្មណ៏
ទៅក្នុងកាបូបរបស់នាងមានអ្វី វាអាចបង្ហាញពីបុគ្គិលក្ខណៈរបស់នារីៗបាន។
ជួនកាលក្នុងកាបូប មានសុទ្ធតែគ្រឿងសំអាង បុរសអាចដឹងថាមនុស្សម្នាក់នេះ
ចូលចិត្តតុបតែងខ្លួន រីឯកាបូបសុទ្ធតែសៀវភៅ បានបញ្ជាក់ នាងចូលចិត្តអាន
និងចង់ដឹងចង់លឺពីអ្វី ដែលថ្មី ចំនែកឯ របស់របរគ្រប់យ៉ាងនៅក្នុងកាបូប
មានពណ៌ផ្កាឈូកទាំងអស់ បានអោយឃើញថា នាងចូលចិត្តអ្វីដែលផ្អែមល្ហែម
និងស្រស់បំព្រង ។ នេះហើយដែលអាច អោយបុរសដឹងពីចិត្តគំនិតរបស់
នារីៗបានតាមរយៈកាបូប។
៤)
ញញឹម៖ បុរសចូលចិត្តអោយនារីញញឹម ចម្ងាយប្រហែលជា៥ម៉ាយ ចេញមកក្រៅ
ពីព្រោះអាចឃើញភាពស្រស់បំព្រងពន្លឺចែងចាំងនៃ ធ្មេញនិងឃើញខ្យល់ដកដង្ហើមចេញចូល
ទោះបីជានារីភាគច្រើន មិនចូលចិត្តញញឹមក៏ដោយ ប៉ុន្តែវាការចាប់អារម្មណ៏
ដល់បុរសខ្លាំងបំផុត។
ចំនុចទាំងនេះដែលអោយបុរស ចាប់អារម្មណ៏លើនារីៗនៅគ្រាដំបូង ។ ចុះប្រិយមិត្តមានយោបល់យ៉ាងណាដែរ?
ប្រភព បរទេស
កែសម្រួល និកា
ខ្មែរឡូត
No comments:
Post a Comment