Sunday, December 29, 2013

អាហារទាំង១០ប្រភេទដែលសំលាប់អ្នកបន្តិចម្តងៗ

សព្វថ្ងៃក្រុមហ៊ុនអាហារបានដាក់លក់ ផលិតផលរបស់គេនៅតាមទីផ្សារ ដែលមានជាតិ ធាត់ និងសូឌីយ៉ូមខ្ពស់ ដែលផ្ដល់នូវផលអវិជ្ជមានដល់រាងកាយយើង ឬអាចសម្លាប់យើងបាននៅរយៈពេលវែង ដោយមិនដឹងខ្លួន។
ខាងក្រោមនេះ មានប្រភេទអាហារចំនួន ១០ ដែលផ្ដល់នូវផលអាក្រក់ដល់មនុស្សយើង ដែលអាចឲ្យយើងស្លាប់ដោយមិនដឹងខ្លូន៖
១. បឺហ្គឺរ៖ នៅក្នុងបឺហ្គឺរ មួយមានកាឡូរី ១,៨១៩ ជាតិធ្វើឲ្យធាត់ ៩១ក្រាម និងសូឌីយ៉ូម ៣,៤៥៩មីលីក្រាម។ បឺហ្គឺរទូទាំងអស់ នៅលើពិភពលោក បានគំរាមកំហែង ជីវិតមនុស្សតាមរយៈជំងឺបេះដូង តែគ្មាននរណាម្នាក់ ទទួលរងគ្រោះថ្នាក់ ដល់សុខភាពភ្លាមៗនោះទេ គឺក្នុងរយៈពេល២០ឆ្នាំ ៣០ឆ្នាំ ឬយូរជាងនេះ។ ហេតុដូចនេះ ហើយយើងមិនគួរណាបរិភោគ ហែមបឺហ្គឺរជាប្រចាំឡើុយ។
២. ភីហ្សា៖ មាននំភីហ្សាមួយចំនួន ដែលអាចផ្ដល់នូវផលអាក្រក់ដល់យើង បើបរិភោគវាជាប្រចាំ ដូចជាភីហ្សា Grill Classic ដែលមានកាឡូរី និង កាបូនឌីអុកស៊ីតខ្ពស់នៅតាមជាយនំ រួមជាមួយហ្វ្រូម៉ាហ្ស និងគ្រឿងផ្សំនៅពីលើនំ ធ្វើឲ្យយើងឆាប់ធាត់។
៣. ម្ហូបបរទេស៖ ដូចជាសាច់គោ ជាមួយបន្ទះនំ Tortillas ដែលផ្ទុកនូវ ២,២៣០កាឡូរី ភាពធាត់ ៩១ក្រាម សូឌីដ្យូម ៦,៣៩១ក្រាម កាបូនដីអុកស៊ីត ២៥៤ក្រាម ដែលនេះគឺជាចំនួនដ៏ច្រើនលើសលុប អាចប៉ះពាល់ដល់សុខភាពរាងកាយរបស់យើង។
៤. អាហារប្រភេទសាំងវិច៖ ដូចជាសាំវិច សាច់ត្រី Tuna ដែលយើងធ្លាប់តែលឺថាជាសាច់ត្រី ផ្ដល់នូវសុខភាពបំផុតនោះ វាក៏អាចផ្ដល់នូវផលអវិជ្ជមានផងដែរ នៅពេលដែលយើងបរិភោគវាច្រើន ជាមួយនឹងសាំងវិច។
៥. អាហារដែរដាក់នៅកន្លែងកក៖ ដូចជាសាច់មាន់ សាច់ជ្រូក សាច់ត្រី និងសាច់គោជាដើម គឺជាម្ហូបដ៏អាក្រក់បំផុត ជាពិសេសវាប៉ះពាល់ដល់កុមារ។ យើងគួរណាបរិភោគសាច់ស្រស់ ប្រើសើរជាបរិភោគសាច់ដែលកក។
៦. អាហារពេលព្រឹក៖ ភាគច្រើនយើងបរិភោគសាច់ក្រក នំ Pancake និង ពងទាចៀនជាដើម ដែលទាំងអស់នេះ គឺជាអាហារចាប់ផ្ដើមប្រចាំថ្ងៃដ៏អាក្រក់បំផុត។
៧. អាហារពេលថ្ងៃត្រង់សំរាប់កុមារ៖ សាច់មាន់ Turkey គឺជាអាហារថ្ងៃត្រង់ ដ៏អាក្រក់បំផុតសំរាប់កុមារ បើបរិភោគវា និងពិសារភេសជ្ជៈផ្អែមៗទៀតនោះ។
៨. បង្អែមលាងមាត់៖ Caramel Banana Pecan Hotcakes, Cheesecake ជាមួយនឹងទឹកបន្ថែម Caramel ទាំងអស់នេះគឺជាបង្អែមដ៏អាក្រក់បំផុតសំរាប់សុខភាព ព្រោះវាផ្ទុកនូវជាតិធាត់ខ្ពស់។
៩. ផ្លែប៉ែសជាមួយនឹងទឹកសឺរ៉ូ៖ ផ្លែប៉ែសវាមិនមែនជាអាហារនោះទេ តែហេតុអ្វីបានជាមានក្រុមហ៊ុនមួយចំនួន យកវាទៅដាក់ក្នុងកំប៉ុង លាយជាមួយនឹងទឹកសឺរ៉ូ ដែលមានជាតិស្ករខ្ពស់ បើបរិភោគវាច្រើន អាចធ្វើឲ្យយើងឆាប់ស្លាប់។
១០ ភេសជ្ជៈ៖ ចំពោះភេសជ្ជៈសូកូឡា ក្រឡុកជាមួយនំ Oreo គឺជាភេសជ្ជៈមួយប្រភេទ ដែលមានកាឡូរីខ្ពស់បំផុត ជាងភេសជ្ជៈណាណាទាំងអស់ ហេតុដូចនេះហើយ យើងមិនគួរណាពិសារវានោះទេ។



ប្រភព៖ បរទេស
ដោយ៖ Bubble
ខ្មែរឡូត

No comments: