Sunday, December 29, 2013

ចំនុចទាំង៥​​ នាំអោយអ្នកក្លាយទៅជា នារីរឹងមាំ​និង​ អស្ចារ្យម្នាក់

 ពីមុន យើងតែងយល់ថា នារីជាមនុស្សទន់ខ្សោយ មិនអាចធ្វើអ្វីបាន ក្នុងសង្គមខាងក្រៅ ដូចមនុស្សប្រុសទេ។ គំនិតនេះ ត្រូវច្រានចោល ក្នុងសម័យទំនើបទាំងស្រុង ដូចសព្វថ្ងៃ។ នារីមាន ភាពកា្លហានច្រើនជាងមុន និងអាចរកស៊ី ចិញ្ជឹមជីវិតដោយខ្លួនឯង មិនចាំបាច់ពឹងលើ ខាងប្រុសនោះទេ។ យ៉ាងណាមិញ ខ្មែរឡូតនឹង បង្ហាញវិធីខ្លះៗដែលនាំអោយ សុភាពនារីទាំងឡាយ មានភាពរឹងមាំ ជាងនេះទៅទៀត
១) បញ្ជាក់ថា អ្នកជានារីពិតប្រាកដ ៖ តើអ្នកធ្លាប់ សួរខ្លួនឯងថា ជានារីពិត ប្រាកដមែនទេ? តើអ្នកមាន ភ្នែកដ៍ស្រស់ថ្លា ហើយរឺនៅ? និងមានអាការៈ សាកសម ជានារីពិត ប្រាកដរឺនៅ ចំនុចមួយនេះបាន បង្ហាញយ៉ាងច្បាស់ ពីចរិកលក្ខណៈ របស់អ្នកបានដែលមនុស្សប្រុស មិនអាចធ្វើដូចអ្នក


២) ស្វែងរកនារីឆ្នើម ម្នាក់ដែលអ្នកគួរ យកគំរូតាម ៖  អ្នកអាច យកគំរូតាម អ្នកស្រី Audrey Hepbum  អ្នកម្តាយ Teresa  អ្នកស្រី Hilary Clinton ម្តាយរបស់អ្នក បងស្រី ដែលមានគំរូល្អ។ បន្ទាប់មក អ្នកអាចអនុវត្តតាមពួកគាត់ ដូច្នេះអ្នកនឹង មានភាពក្លាហាន និង ទទួលបាននូវបទពិសោធន៍ ល្អៗ ក្នុងជីវិតរបស់អ្នក


៣) និយាយដើម មិនមែនជារឿងត្រូវយក មកទុកក្នុងអារម្មណ៍ របស់អ្នកនោះទេ ៖ វាពិបាក ក្នុងការធ្វើ បែបនេះ ពីព្រោះមនុស្សគ្រប់រូប តែងមានសេចក្កីទុក្ខ ។ ប៉ុន្តែ យើងត្រូវតែ ឆាប់កែលំអរ រកភាពអវិជ្ជមាន និងកំហុសឆ្គង ដែលកើតមានឡើង ក្នុងជីវិត ។ ជាពិសេស ចំពោះ មនុស្សស្រី សំបូរមានរឿង ខ្សឹបខ្សៀវ និង និយាយដើម ពីគ្នាណាស់។ ដូចច្នេះ យើងមិនគួរ ស្តាប់ និងខ្វល់រឿង បែបនេះ ខ្លាំងនោះទេ វាមិនអាច នាំយើង ឆ្ពោះទៅ ស្រ្តីដ៍ក្លាហានមួយ មានតែនាំអោយ យើងជួបសេចក្កី ម៉ងសៅ មិនសប្បាយចិត្ត


៤) ចូលសង្គមអោយបានច្រើន ៖អ្នកអាច ទទួលបានលទ្ធផល ល្អៗ ពីបណ្តា បណ្ឌិតជាច្រើន និងអ្នកមានបទពិសោធន៍ល្អៗ ដែលទទួលភាពជោគជ័យក្នុងជីវិត ។  អ្នកក៍អាចដូច ពួកគេទាំងអស់នោះដែរ អោយតែអ្នក មានភាពតស៊ូ អត់ធន់ និងស្វែងយល់ អោយបានច្រើន ដើម្បីទៅសំរេចគោលដៅ ដែលអ្នកប៉ង ប្រាថ្នា

៥) រីករាយ ជាមួយសត្រូវ របស់អ្នក ៖ កុំខ្លាច និងឆាប់ចុះចាញ់ ពីសត្រូវ ។ យើងត្រូវតែរឹងមាំ និងហ៊ានប្រឈមមុខ ជាមួយនឹងគេ ។ ត្រូវធ្វើ និងនិយាយអ្វី ដែលជាការពិត ដូចច្នេះ អ្នកនឹង ធ្វើអោយគូរប្រគួត មានការ ខ្លាចរអារ មិនមែនយើងប្រើ អំពើហិង្សា ហៅថាឈ្នះ នោះទេ

ចំនុចទាំង៥ នេះអាចធ្វើ អោយអ្នកក្លាយទៅ ជានារី ដ៍អស្ចារ្យ ម្នាក់ដល់ថ្ងៃអនាគត៕
ប្រភព បរទេស
កែសម្រួល និកា
ខ្មែរឡូត

No comments: