Sunday, December 29, 2013

វិធីរក្សាផ្កានៅក្នុងថូអោយស្រស់បំព្រង​បាន​យូរ


តើលោកអ្នកគួរ​ធ្វើ​ដូចម្តេច​ខ្លះដើម្បី​រក្សា​ផ្កា​នៅក្នុង​ថូ​របស់ខ្លួន​នៅស្រស់​បំព្រង​បាន​យូរ?
១. ប្តូរទឹក​ក្នុង​ថូ​រៀង​រាល់​ថ្ងៃ៖ រៀង​រាល់​ថ្ងៃ?! ជាការពិត​ណាស់​ ឬយ៉ាង​ហោច​ណាស់​ក៏​ប្តូរ​រៀងរាល់២​ថ្ងៃ​ម្តង​ដែរ។ តាំង​ពី​ដើម​មក នេះ​ជា​វិធីមួយដែល​ប្រសើ​បំផុត ព្រោះ​ថាផ្កា​ទាំង​នោះ​ត្រូវ​ការ​ស្រូប​ទឹក​ដើម្បី​អោយ​មាន​សំណើម។ ហើយ​វាកាន់​តែ​ប្រសើ​ថែម​ទៀត​បើអ្នក​ដាក់​ទឹកកក។ ប្រសិន​បើអ្នកមិននៅផ្ទះ ២ឬ​៣​ថ្ងៃ អ្នក​គួរដាក់​ថូនៅក្រោម​ក្បាល​រ៉ូប៊ីណេ រួច​​បើកបង្ហូរទឹកតិចៗដាក់ថូ។
២. កាត់​មែក​ដែលទេរ​ចេញ៖ មុនពេល​ដាក់​ផ្កា​ចូល​ក្នុង​ថូ អ្នកត្រូវកាត់​មែក​ដែល​បែក​ខ្នែងចេញ ធ្វើ​ដូច្នេះ​ដើម្បី​អោយដើម​ផ្កា​ងាយបឺត​ទឹក​។ ហើយរាល់​ពេល​ដែល​អ្នក​ប្តូរទឹក អ្នក​គួរ​កាត់​មែកចាស់​ចេញ។
៣. កុំអោយ​មាន​ស្លឹក​ធ្លាក់​ចូល​ទឹក៖ ចំនុច​នេះ​សំខាន់​ណាស់! នៅពេល​ដែល​មាន​ស្លឹក​ផ្កា​ធ្លាក់​ចូល​ក្នុង​ទឹក​ វា​អាច​បង្កើត​ជា​បាក់​តេរី ដែល​បង្កអោយ​ផ្កា​ឆាប់​រលួយ។
៤. ទុកផ្កា​កុំអោយ​ត្រូវកំដៅ៖  ជាទូទៅផ្កានឹង​ឆាប់​ក្រៀម​ត្រពោន​នៅ​ពេល​ត្រូវ​កំដៅថ្ងៃ។ ដូច្នេះ​ដើម្បី​កុំអោយ​ផ្កា​របស់​អ្នក​ក្រៀម​ស្វិត​តែ​ក្នុង​រយៈពេល​ ប៉ុន្មាន​ម៉ោង​នោះ អ្នកមិន​ត្រូវ​ដាក់​វា​អោយ​ត្រូវ​កំដៅ​ថ្ងៃ​ដោយ​ផ្ទាល់​ឡើយ។ នៅពេល​ដែល​ក្តៅខ្លាំង អ្នកគួរ​ដាក់​វា​ក្នុង​ទូទឹកកក​ ១ម៉ោង​ឬ​២​ម៉ោង ធ្វើ​បែប​នេះ​ដើម្បី​កុំអោយ​កំដៅ​នោះ​បំផ្លាញ​ផ្កា​របស់​អ្នក​។​

No comments: