អ្នកដែលប្រើអំពើហិង្សាលើកូន
ការរំលោភបំពានលើកុមារមានច្រើនប្រភេទច្រើនសណ្ឋាន រួមទាំងការរំលោភសេពសន្ថវៈផងដែរ។ ប៉ុន្ដែអ្វីដែលលោកអ្នក នឹងជ្រាបនៅពេលនេះគឺការប្រើអំពើហិង្សាទៅលើកូនដែលទាក់ទងទៅនឹង បញ្ហាផ្លូវចិត្ដ។ ការប្រៀនប្រដៅការទូន្មាននិងការអប់រំ កូនមិនមែនមានតែមាតាបិតាប៉ុណ្ណោះនោះទេ បុគ្គលផ្សេងទៀតជាច្រើនក៏មាននាទីក្នុងការអប់រំនិងប្រដៅកូនរបស់ លោកអ្នកផងដែរ ដូចជាបងប្អូន មាមីង ជីដូនជីតាជាដើមរហូតដល់លោកគ្រូអ្នកគ្រូនិងអ្នកភូមិផងរបងជាមួយថែមទៀត ផង។ អ្នកទាំងអស់នេះហើយក៏ ជាបុគ្គលដែលអាចប្រើអំពើហិង្សាទៅលើកូនរបស់លោកអ្នកបានដែរ។
ប្រភេទអំពើហិង្សាទៅលើកូន
អំពើហិង្សាមានច្រើនរូបភាពណាស់ដែលតែងកើតមានរវាងឪពុកម្ដាយនិងកូនៗ។ ការរំលោភបំពានផ្លូវកាយនិងផ្លូវអា រម្មណ៍ជាផ្នែកដ៏សំខាន់ ហើយមានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត។ ឪពុកម្ដាយខ្លះអាចរំលោភបំពានដោយផ្ទាល់ទៅលើផ្លូវចិត្ដ ឬអ្នកខ្លះក៏ប្រើជាអំពើហិង្សាទៅលើកូនដើម្បីចង់ឱ្យកូនដើរតាមគន្លងធម៌ ឬដើម្បីបំពេញបំណងដែលខ្លួនចង់បានហើយដែលបញ្ហានេះ មានការប៉ះទង្គិចធ្ងន់ធ្ងរទៅលើកូនពិសេសបញ្ហាផ្លូវចិត្ដ។ មានរូបភាពមួយចំនួនដែលបង្ហាញឱ្យឃើញពីការប្រើអំពើហិង្សា។
- ការប្រើអំពើហិង្សាដោយផ្ទាល់ទៅលើកូន ដូចជាតាមរយៈការវាយដំទាត់ធាក់ មួល ក្ដិចជាដើមនិងការវាយដោយឧបករណ៍ផ្សេងៗដូចជារំពាត់ ខ្សែភ្លើងជាដើម។ មិនត្រឹមតែប៉ុណ្ណោះមានគ្រួសារខ្លះវាយកូនដោយមិនមានការគិតពិចារណា ប្រទះអី វាយហ្នឹងទោះជាវត្ថុនោះអាចមានគ្រោះថ្នាក់ដល់កូនក៏ដោយ។
- ការរំលោភបំពានផ្នែកអារម្មណ៍ជាកត្ដាធ្វើឱ្យប៉ះពាល់ផ្លូវចិត្ដ យ៉ាងធ្ងន់ធ្ងរ។ ការស្ដីបន្ទោស បន្ដុះបង្អាប់ជេរប្រទេចបណ្ដា សា ការប្រមាថមើលងាយ និងការប្រើពាក្យសម្ដីមិនសមរម្យមួយចំនួនទៀតពីសំណាក់ឪពុកម្ដាយ បងប្អូននិងសាច់ញាតិដទៃទៀត ជាដើម។ ទាំងនេះជារូបភាពមួយដែលងាយនឹងធ្វើឱ្យកុមាររងគ្រោះផ្នែកផ្លូវចិត្ដ។
គ្រប់រូបភាពនៃការប្រើអំពើហិង្សា ការរំលោភបំពានទាំងផ្នែករាងកាយនិងផ្នែកអារម្មណ៍សុទ្ធតែផ្ដល់នូវផល ប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កូនទាំងបច្ចុប្បន្ន និងទៅអនាគតថែមទៀតផង។ ការប៉ះពាល់ទៅលើរាងកាយជាចំណែកមួយដ៏អាក្រក់ប៉ុន្ដែអ្វីដែលគួរឱ្យ បារម្ភនោះគឺការប៉ះពាល់ដល់ផ្លូវចិត្ដ និងផ្លូវអារម្មណ៍របស់កូន។
1. ផលវិបាកផ្នែករូបរាងកាយ ៖ ផលវិបាក ដែលកើតឡើងដោយការប្រើអំពើហិង្សាដែលប៉ះពាល់ទៅលើរូបរាងកាយ នោះមានបន្សល់ទុកនូវស្លាកស្នាមនៅលើរូបរាងកាយ ដូចជាជាំ ស្នាមដាច់រលាត់ ឬមានរបួសនិងរហូតធ្វើឱ្យបាត់បង់ផ្នែកសោភ័ណ ភាពផងដែរ។ ការប្រើអំពើហិង្សារបស់ឪពុកម្ដាយមួយចំនួនមានលក្ខណៈធ្ងន់ធ្ងរដូចជា មានរហូតដល់បាក់ឆ្អឹង គ្រេច ថ្លោះ ដាច់សរសៃ ឈាមជាដើម។ ពេលខ្លះក៏មានប៉ះពាល់ទៅដល់ផ្នែកក្បាលនិងអាចបង្កទៅជាជម្ងឺដ៏មាន គ្រោះថ្នាក់មួយចំនួនដូចជាដាច់សរសៃឈាម ខួរក្បាល ប្រេះឬស្រាំលលាដ៏ក្បាល ឈាមដក់ក្នុងខួរក្បាលនិងជម្ងឺផ្សេងៗទៀតដែលអាស្រ័យទៅលើទំហំនៃការ ប៉ះទង្គិច។
2. ផលវិបាកផ្នែកផ្លូវចិត្ដ និងអារម្មណ៍ ៖ ជាការប៉ះពាល់ខ្លាំងក្លាបំផុតអាចធ្វើឱ្យកូនភ័យខ្លាចបង្កើតជាជម្ងឺ ឆាប់ភ័យ មាន អារម្មណ៍តក់ស្លុត និងធ្វើឱ្យកូនមានតែការចងកំហឹងជាប់ក្នុងខ្លួនជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះធ្វើឱ្យកូនចុះខ្សោយខាងផ្នែកស្មារតី បង្ក ជាជម្ងឺបាត់ការចងចាំ ឆាប់ភ្លេចជាដើម។ ម្យ៉ាងទៀតក៏អាចធ្វើឱ្យកូនមានជម្ងឺបាក់ស្បាតអស់សង្ឃឹម ធ្លាក់ទឹកចិត្ដ ធ្វើឱ្យការសិក្សា ធ្លាក់ចុះឬជាមនុស្សឯកោជាដើម។ កត្ដាទាំងអស់នេះជាដើមហេតុនាំឱ្យកូនឈានទៅដល់ចំណុចធ្ងន់ធ្ងរមួយ គឺអស់សង្ឃឹម និងចង់ធ្វើ អត្ដឃាតថែមទៀតផង។
ជារួមការប្រើអំពើហិង្សា និងការរំលោភបំពានទៅលើកូនមិនត្រឹមតែផ្ដល់នូវផលប៉ះពាល់ចំពោះកូន លោកអ្នកផ្ទាល់នោះទេ លទ្ធផលចុងក្រោយគឺមានផលប៉ះពាល់ទៅដល់ជីវភាពគ្រួសារលោកអ្នកនិង ប៉ះទង្គិចខ្លាំងក្លាទៅលើសង្គមថែមទៀតផង។
ដំបូន្មានអ្នកប្រឹក្សា
ការប្រើអំពើហិង្សាទៅលើកូនមិនមែនជាវិធីក្នុងការអប់រំនោះទេ ផ្ទុយទៅវិញវាផ្ដល់នូវគុណវិបត្ដិជាច្រើន។ ដូចនេះសូម លោកអ្នកជាមាតាបិតា ឬអាណាព្យាបាលគ្រប់រូបចៀសវាងប្រើអំពើហិង្សាទៅលើកូនៗរបស់លោកអ្នក។ សូមលោកអ្នកជ្រើសរើស ការទូន្មានដោយសន្ដិវិធី ការលើកទឹកចិត្ដនិងការផ្ដល់កម្លាំងចិត្ដដើម្បីកសាងបុត្រធីតារបស់ លោកអ្នកឱ្យក្លាយជាបុគ្គលដ៏ល្អម្នាក់ សម្រាប់លោកអ្នក ខ្លួនគេផ្ទាល់ និងដើម្បីសង្គម។
- ការពិនិត្យសុខភាពមាត់ធ្មេញដល់ក្មេងៗជាលើកទី២ក្នុងឆ្នាំ២០១៣ នៅសាលាអន្តរជាតិហ្រ្គីន
- ប្រមូលម្សៅទឹកដោះគោ Dumex ចូលឃ្លាំងវិញ ដោយសារមានមេរោគ
- កុមារ១៥នាក់ស្លាប់ដោយជំងឺគ្រុនឈាម នៅដើមឆ្នាំ២០១៣
- កុមារកម្ពុជា៦នាក់កើតជម្ងឺផ្ដាសាយបក្សីនៅដើមឆ្នាំ២០១៣
- របៀបថែទាំទារកពេលរាក
- កុមារអាយុក្រោម២ឆ្នាំត្រូវបានហាមឃាត់ការប្រើប្រាស់ទឹកដោះគោម្សៅ
- កូនខ្ញុំដេកស្រមុក
- កូនខ្ញុំដុះសាច់ច្រមុះ
- ជម្ងឺរលាកទងសួតកុមារ
- ខោទឹកនោមបង្កជម្ងឺរលាកស្បែក
- ទារក និងថ្នាំជាតិកាល់ស្យូម
No comments:
Post a Comment