ភ្នំ គឺជាផ្នែកមួយដែលបានឆ្លុះបញ្ចាំង ពីសម្រស់នៃធម្មជាតិ
ប៉ុន្តែការឡើងភ្នំ អាចឲ្យយើងជួបគ្រោះថ្នាក់ជាច្រើន
ជួនកាលអាចបណ្តាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ
ការឡើងភ្នំមិនមែនជារឿងធម្មតា និងងាយស្រួលនោះទេ ហើយបើនិយាយពីភ្នំដែលខ្ពស់ៗ
ឬសំបូរទៅដោយគ្រោះថ្នាក់ទៀតនោះ គឺកាន់តែបង្កការលំបាក
និងគ្រោះមហន្តរាយខ្ពស់តែម្តង។
យ៉ាងណាមិញ ភ្នំ ក៏ជាកន្លែងដែលមានទេសភាពទាក់ទាញ និងគួរឲ្យចង់រស់នៅផងដែរ
ប៉ុន្តែ ភ្នំ ក៏បានឆក់យកជីវិតអ្នកឡើងភ្នំជាច្រើននាក់ផងដែរ
ដោយសារតែការឡើងភ្នំ គឺប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដែលយើងនឹកស្មានមិនដល់។
នៅក្នុងថ្ងៃនេះដែរ ខ្មែរឡូត សូមបង្ហាញប្រិយមិត្តឲ្យបានស្គាល់
នូវភ្នំទាំង១០ ដែលមានកំពស់ខ្ពស់ និងគ្រោះថ្នាក់បំផុតនៅលើពិភពលោកនេះ
ដូច្នេះសូមតាមដានទាំងអស់គ្នា៖
១០. ភ្នំ Eiger
ភ្នំ Eiger មានកំពស់ ៣,៩៧០ម៉ែត្រ ស្ថិតក្នុងប្រទេស Switzerland។
វាគឺជាភ្នំដែលមានកំពូលខ្ពស់ និងមានព្យុះទឹកកក ថែមទាំងមានអ័ព្ទយ៉ាងក្រាស់
បូករួមទាំងធ្លាក់ទឹកកក អាកាសធាតុមិនល្អ និងមានថ្មធ្លាក់
ដែលបង្កឲ្យមានការលំបាក ក្នុងការឡើងទៅដល់លើកំពូលវាណាស់។
៩. ភ្នំ Mount Fuji
Mount Fuji គឺជាភ្នំដែលសំបូរទៅដោយភ្នំភ្លើង និងមានគ្រោះថ្នាក់ច្រើន
ស្ថិតនៅលើកោះ Honshu Island ប្រទេសជប៉ុន មានកំពស់ ៣,៧៧៦ម៉ែត្រ។
ប្រជាជនជប៉ុនទាំងអស់បានគិតថា ភ្នំមួយនេះគឺជាមរតកពីដូចតា
និងជាផ្នែកមួយយ៉ាងសំខាន់ ចំពោះសិល្បៈជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ
វាក៏ជាទីកន្លែងដ៏ទាក់ទាញមួយ សម្រាប់ជនជាតិជប៉ុនផ្ទាល់ និងភ្ញៀវទេសចរណ៏បរទេស
ដែលក្នុងមួយឆ្នាំៗ មានមនុស្សច្រើនជាង ២០០,០០០នាក់ បានឡើងទៅលើកំពូលភ្នំនេះ។
យ៉ាងណាមិញ នៅលើភ្នំសំបូរទៅដោយ ថ្ម ផេះ កំអែលភ្នំភ្លើង
ដែលបន្សល់ពីបន្ទុះភ្នំភ្លើង កាលពីឆ្នាំ ១៧០៧។
៨. ភ្នំ McKinley
ភ្នំ McKinley គឺជាភ្នំដ៏ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ស្ថិតនៅភាគខាងជើង
នៃរដ្ឋ Alaska ដែលវាមានកំពស់រហូតដល់ទៅ ៦,១៩៤ម៉ែត្រឯណោះ។ ប្រជនជាតិអាមេរិក
បាននាំគ្នាហៅភ្នំមួយនេះថា “Denali” ឬ “Denali Alaska” ដែលមានន័យថា “THE
GREAT ONE”។ យ៉ាងណាមិញ ដោយសារតែអាកាសធាតុមិនអំណោយផល អ្នកឡើងភ្នំច្រើនជាង
១០០នាក់ បានជួបគ្រោះថ្នាក់ រហូតដល់បាត់បង់ជីវិត
ខណៈព្យាយាមឡើងទៅលើកំពូលភ្នំនេះ។
៧. ភ្នំ Mount Washington
ភ្នំ Mount Washington គឺជាភ្នំដែលមានកំពូលស្រួច ស្ថិតនៅរដ្ឋ New
Hampshire ភាគខាងជើងសហរដ្ឋអាមេរិក ដែលមានកំពស់ ៦,២៨៨ម៉ែត្រ
និងជាភ្នំដែលគួរឲ្យចាប់អារម្មណ៏ ហើយត្រូវបានគេឲ្យឈ្មោះមួយទៀតថា
“Agiocochook” ឬ “Home of the Great Spirit”។ ភ្នំមួយនេះមានគ្រោះថ្នាក់
ដោយសារតែអាកាសធាតុនៅទីនោះ មិនអាចទាយទុកបាន ហើយមានខ្យល់បក់ខ្លាំង
និងធ្លាក់ព្រិលទឹកកកទៀតផង។
៦. ភ្នំ Everest
ភ្នំ Mount Everest គឺជាភ្នំដែលខ្ពស់បំផុត នៅលើពិភពលោក ដែលវាមានកំពស់
៨,៨៤៨ម៉ែត្រ ស្ថិតនៅក្នុងតំបន់ Mahalangur និងព្រំប្រទល់រវាងប្រទេស Nepal
និង Tibet ប្រទេសចិន។ ភ្នំមួយនេះតែងតែបង្កគ្រោះថ្នាក់
ដល់អ្នកឡើងភ្នំទាំងឡាយ ដោយសារតែអាកាសធាតុនៅទីនោះត្រជាក់ខ្លាំង
និងកំរិតខ្យល់អុកស៊ីសែនទាប។
៥. ភ្នំ Matterhorn
ភ្នំ Matterhorn ស្ថិតនៅព្រំប្រទល់រវាងប្រទេស Switzerland និង Italy។
ភ្នំ Matterhorn មានលក្ខណៈដូចទៅនឹង ពីរ៉ាមីត ជាមួយនឹងមុខរាងត្រីកោណចំនួនបួន
មានកំពស់ ៤,៤៧៨ម៉ែត្រ។ គួរបញ្ជាក់ផងដែរថា អ្នកឡើងភ្នំជាច្រើន
មានបទពិសោធន៏រួចមកហើយថា មិនអាចឡើងភ្នំនេះបានទេ ដោយសារតែគ្រោះថ្នាក់
ដែលមិនអាចទាយទុកមុនបាន ច្រើនរាប់មិនអស់។
៤. ភ្នំ Kanchenjunga
ភ្នំ Kanchenjunga គឺជាភ្នំខ្ពស់បំផុត នៅក្នុងប្រទេសឥណ្ឌា
និងខ្ពស់លំដាប់លេខទី២ នៃប្រទេស Nepal ដែលវាស្ថិតនៅរវាងព្រំប្រទល់
ប្រទេសឥណ្ឌា និង Nepal ហើយមានកំពូលខ្ពស់ៗចំនួនប្រាំ និងមានកំពស់
៨,៥៨៦ម៉ែត្រ។ ឈ្មោះថា “Kanchenjunga” គឺមានន័យថា
“សម្បត្តិទាំងប្រាំនៃព្រិល” ដែលជាការរួមបញ្ចូលរវាងពាក្យ “Kang (ព្រិល)”
“Chen (ធំ)” “dzo (រតនាគា)” និង “nga (ប្រាំ)”។ “សម្បត្តិទាំងប្រាំ”
នោះរួមមាន មាស ប្រាក់ ថ្មមានតម្លៃ គ្រាប់ធញ្ញជាតិ និង គម្ពីស័ក្កសិទ្ធ។
ទោះជាយ៉ាងណាក្តី នៅលើភ្នំនេះសំបូរទៅដោយ សត្វសាហាវ ខ្យល់ព្យុះកំណាច
ហើយគ្មានសុវត្ថិភាព និងមានគ្រោះថ្នាក់ជាច្រើនទៀត។
៣. ភ្នំ K2
ភ្នំ K2 គឺជាភ្នំដែលខ្ពស់បំផុត នៅក្នុងប្រទេស Pakistan
និងសំបូរទៅដោយគ្រោះថ្នាក់ថែមទៀតផង។ វាមានទីតាំងនៅក្នុងតំបន់
នៃភាគខាងជើងប្រទេស Pakistan ហើយមានកំពស់ ៨៦,១០ម៉ែត្រ។
ភ្នំមួយនេះមានគ្រោះថ្នាក់ ដោយសារតែអាកាសធាតុនៅទីនោះ ផ្លាស់ប្តូរភ្លាមៗ
មិនគួរឲ្យជឿ ពោលគឺត្រូវខ្យល់ៗ ត្រជាក់ៗ ក្តៅៗភ្លាមៗតែម្តង។
២. ភ្នំ Nanga Parbat
ភ្នំ Nanga Parbat គឺជាភ្នំដែលខ្ពស់បំផុត លំដាប់លេខ២ នៅក្នុងប្រទេស
Pakistan បន្ទាប់ពីភ្នំ K2 និងខ្ពស់បំផុតលំដាប់លេខ៩ នៅលើពិភពលោក។ ពាក្យថា
“Nanga” មានន័យថា “ទទេ” ឬ “អាក្រាត”។ ភ្នំ Nanga Parbat នេះមានកំពស់
៨,១២៦ម៉ែត្រ ហើយវាមានឈ្មោះមួយទៀតគឺ “Killer Mountain” ឬ “Mountain of the
Devil”។ វាគឺជាភ្នំដែលមានគ្រោះថ្នាក់មួយ ហើយមានអាត្រានៃមនុស្សស្លាប់
និងសោកនាដកម្មជាច្រើននៅលើភ្នំនេះ។
១. ភ្នំ Annapurna
ភ្នំ Annapurna គឺជាភ្នំដែលមានកំពស់ខ្ពស់លំដាប់លេខ១០
និងគ្រោះថ្នាក់លំដាប់លេខ១ នៅលើពិភពលោក។ វាមានកំពស់ ៨,០៩១ម៉ែត្រ
និងមានទីតាំងនៅភាគខាងជើង នៃប្រទេស Nepal។ ចំពោះអាត្រានៃសោកនាដកម្ម
ដែលមិនអាចគេចផុត មានរហូតដល់ទៅ អាត្រា ៤១ភាគរយឯណោះ ព្រោះគ្រោះថ្នាក់
និងអាកាសធាតុ ដែលមិនអាចទាយទុកមុន មានច្រើនរាប់មិនអស់៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះភ្នំទាំង១០ ខាងលើនេះ?
ប្រភព ៖ clicktop10
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
No comments:
Post a Comment