តើលោកអ្នកគួរធ្វើដូចម្តេចខ្លះ ដើម្បីរក្សាផ្កា នៅក្នុងថូ ឱ្យនៅស្រស់បំព្រងបានយូរ?
១. ប្តូរទឹកក្នុងថូរៀងរាល់ថ្ងៃ៖
ហោចណាស់ត្រូវប្តូរទឹកក្នុងថូ រៀងរាល់២ថ្ងៃម្តង។ នេះជាវិធីមួយដ៏ប្រសើរបំផុត ព្រោះថា ផ្កា
ទាំងនោះ ត្រូវការស្រូបទឹកដើម្បីអោយមានសំណើម។ ហើយវាកាន់តែប្រសើថែមទៀតបើអ្នក
ដាក់ទឹកកក។ ប្រសិនបើអ្នកមិននៅផ្ទះ ២ឬ៣ថ្ងៃ អ្នកគួរដាក់ថូនៅក្រោមក្បាលរ៉ូប៊ីណេ រួចបើក
បង្ហូរទឹកតិចៗ ដាក់ថូ។
២. កាត់មែកដែលទេរចេញ៖
មុនពេលដាក់ផ្កាចូលក្នុងថូ អ្នកត្រូវកាត់មែកដែលបែកខ្នែងចេញ ធ្វើដូច្នេះដើម្បីអោយដើមផ្កាងាយ
បឺតទឹក ហើយរាល់ពេលដែលអ្នកប្តូរទឹក អ្នកគួរកាត់មែកចាស់ចេញជានិច្ច។
៣. កុំអោយមានស្លឹកធ្លាក់ចូលទឹក៖
ចំនុចនេះសំខាន់ណាស់។ នៅពេលដែលមានស្លឹកផ្កាធ្លាក់ចូលក្នុងទឹក វាអាចបង្កើតជាបាក់តេរី ដែល
បង្កអោយផ្កាឆាប់រលួយ។
៤. ទុកផ្កាកុំអោយត្រូវកំដៅ៖
ជាទូទៅ ផ្កានឹងឆាប់ក្រៀមស្រពោននៅពេលត្រូវកំដៅថ្ងៃ។ ដូច្នេះដើម្បីកុំអោយផ្កា របស់អ្នក
ក្រៀមស្វិតតែក្នុងរយៈពេល ប៉ុន្មានម៉ោងនោះ អ្នកមិនត្រូវដាក់វាអោយត្រូវកំដៅថ្ងៃដោយផ្ទាល់
ឡើយ។ នៅពេលដែលក្តៅខ្លាំងអ្នកគួរដាក់វាក្នុងទូទឹកកក១ម៉ោង ឬ២ម៉ោង ធ្វើបែបនេះ ដើម្បី
កុំអោយកំដៅថ្ងៃបំផ្លាញផ្ការបស់អ្នក៕

ដោយ៖ វណ្ណៈ
ប្រភព៖ gardenweb
ប្រភព៖ gardenweb
អត្ថប្រយោជន៍ នៃការផឹកទឹក
ការផឹកទឹកត្រឹមត្រូវតាមក្បួនខ្នាតគឺអាចមានផលល្អដល់សុខភាព តើអ្នកជឿឬទេ? ខាងក្រោមនេះ
គឺជាការបកស្រាយរបស់អ្នកជំនាញតាមរយៈគេហទំព័រមួយ។
១. ជួយកាត់បន្ថយការឃ្លាន
ការផឹកទឹកអាចធ្វើឱ្យអ្នកផឹកមានអារម្មណ៍ថាឆ្អែតដោយសារតែពេញពោះ ហើយធ្វើឱ្យអ្នកញុំាតិច
ជាងមុន។
២. កាត់បន្ថយកូឡេស្តេរ៉ល
ទឹកមានការប៉ះពាល់ដល់កូឡេស្តេរ៉ល ខ្ពស់ហើយថែមទាំងមានជាតិកូឡេស្តរ៉ល ទាបទៀតផង។
ការផឹកទឹកត្រឹមត្រូវតាមក្បួនខ្នាតអាចជំនួយក្រពះហើយអាចជួយឱ្យស៊ីតណ្ហភាពរាងកាយឡើង
ដល់ ៣៨ អង្សារ និងជួយបង្កើនការរំលាយអាហារពី ១០ ទៅ ២០ ភាគរយ។
៣. ល្អសម្រាប់ថ្លើម និងការរំលាយអាហារ
ថ្លើម និងក្រពះរបស់អ្នកត្រូវការជាតិទឹកដើម្បីធ្វើការជារៀងរាល់ថ្ងៃ ដូចនេះហើយការផឹកទឹកបាន
គ្រប់គ្រាន់អាចកាត់បន្ថយបញ្ហាក្រពះ ទល់លាមក ក៏ដូចជាបញ្ហាថ្លើមផងដែរ។
៤. កាត់បន្ថយជាតិពុល ក៏ដូចជាផ្ដល់សំណើមឱ្យស្បែក
ការផឹកទឹកត្រឹមត្រូវតាមកំណត់អាចកាត់បន្ថយជាតិពុលបានតាមរយៈការបញ្ចេញចោលមកវិញ
តាមការនោម ហើយវាក៏អាចផ្ដល់សំណើមធម្មជាតិឱ្យស្បែកបានស្រស់ថ្លាផងដែរ។
៥. កាត់បន្ថយការហើម
ការខ្វះជាតិទឹកអាចធ្វើឱ្យមានការហើមរាល់ពេលដែលអ្នកមានរបួសដូចនេះហើយគួរណាគិតគូរ
ឱ្យបានច្បាស់លាស់។

ដោយ៖ ផានិត
ប្រភពពី៖ K14
ប្រភពពី៖ K14
No comments:
Post a Comment