នារីៗ ទាំងអស់តែងតែ ចង់ទទួលបានការចាប់អារម្មណ៍ និង សេចក្តីស្រលាញ់ ពីមនុស្សនៅជុំវិញ
ខ្លួន។ ជាពិសេស ពីមនុស្សប្រុស ដៃគូ មិត្តប្រុស ឬ ស្វាមី របស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគេ កាន់តែ
ស្រលាញ់ និង ចូលចិត្តខ្លួន កាន់តែខ្លាំងឡើង។ តើមិត្តនារីៗ ទាំងអស់ មានវិធីយកឈ្នះ ឬ ពង្វក់
ចិត្តបុរសៗ ឱ្យចេះថ្នាក់ថ្នមខ្លួន ដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនអាចជួយមិត្ត
នារី ឱ្យសម្រេចសេចក្តីប្រាថ្នាបាន។
១/ ដំបូង សំខាន់បំផុត អ្នកត្រូវចេះស្រលាញ់ខ្លួនឯង និងមានភាពជឿជាក់ចំពោះអ្វីដែលខ្លួនបាន
ធ្វើ ត្រូវតែជឿជាក់ និង ទុកចិត្តលើខ្លួនឯង។
២/ ធ្វើអ្វីមួយដែលមិត្តប្រុសរបស់អ្នកចូលចិត្តធ្វើ នេះគឺជារឿងដ៏ល្អមួយ ប្រសិនបើមិត្តប្រុសរបស់
អ្នក បានឃើញថា អ្នកចូលចិត្តធ្វើអ្វីមួយ ដូចទៅនឹងចំណង់ចំណូលរបស់គាត់ ដែលគាត់ចូលចិត្ត
ធ្វើដែរ នោះគាត់នឹងកាន់តែចូលចិត្តអ្នក កាន់តែខ្លាំងឡើង បារម្ភ និងគិតពីអ្នក ដោយសារតែអ្នក
ទាំងពីរ មានចំណង់ចំណូលចិត្តដូចគ្នា។
៣/ មានអត្តចរិតល្អ ពេលនៅជិតមិត្តប្រុស កុំចូលចិត្តត្រួតត្រា ឬ ប្រើពាក្យសំដី មិនសមរម្យ ឬ
ចូលចិត្តទាមទារអ្វីមួយ ពីគាត់ ដែលធ្វើឱ្យគាត់ មានអារម្មណ៍ថា ធុញទ្រាន់។ ប៉ុន្តែ ត្រូវជំនួសវិញ
ដោយប្រើពាក្យសំដីទន់ភ្លន់ ផ្អែមល្ហែម និង ធ្វើខ្លួនជាសុភាពនារី ម្នាក់ដ៏គួរឱ្យស្រលាញ់។
៤/ បង្ហាញមិត្តប្រុសនូវជំនាញ់ ឬ ទេពកោសល្យមួយ ដែលអ្នកមាន ដូចជា៖ លេងហ្គី ច្រៀង ឬរាំ
អ្វីទាំងអស់នេះ អាចធ្វើឱ្យអ្នកមានភាពលេចធ្លោជាងនារីផ្សេងៗ ទៀត ហើយអ្នកនឹងក្លាយទៅជា
នារីដ៏ល្អ និង អស្ចារ្យម្នាក់ នៅក្នុងចិត្តមិត្តប្រុសរបស់អ្នក ជារៀងរហូត។
៥/ មិនត្រូវភ័យខ្លាច ឬ ទុកចិត្តនឹងខ្លួនឯង ប្រិសនបើអ្នកបាត់បង់ភាពទុកចិត្តលើខ្លួនឯង អ្នកនឹង
បាត់បង់ ការចាប់អារម្មណ៍ពី គូស្នេហ៍របស់អ្នក។ បុរសចូលចិត្ត នារីដែលមានភាពជឿជាក់ និង
ភាពសមត្ថភាព ដូចជាបុរសដែរ៕
No comments:
Post a Comment