Thursday, September 19, 2013

៣ ចំនុច ដែលបង្ហាញថា គេស្រលាញ់អ្នក

ស្រីៗចង់ដឹងទេថាតើប្រុសៗកំពុងតែលួចស្រលាញ់អ្នកដល់កំរិតចង់បានចម្លើយពីអ្នកតាមរបៀប
ណា? ខាងក្រោមនេះគឺជាកាយវិការប្រុសមួយចំនួនដែលគេច្រើនតែធ្វើដោយមិនដឹងខ្លួននាពេល
លួចស្រលាញ់នារីដល់កំរិត។
១. ស្វែងរកផ្លូវដើម្បីផ្លាស់ប្ដូរការសន្ទនាឱ្យបានកាន់តែយូរ
វាជារឿងមួយដែលគួរឱ្យកត់សម្គាល់ព្រោះវាមនុស្សប្រុសភាគច្រើនមិនសូវជាមនុស្សដែលចូលចិត្ត
និយាយនោះទេ ដូចនេះហើយប្រសិនបើអ្នកសង្កេតឃើញគេចូលចិត្តនិយាយជាមួយអ្នក ហើយ
ព្យាយាមដូរប្រធានបទនិយាយឱ្យកាន់តែយូរនោះអ្នកគួរណាតែចំណាំគេទុកទៅ។
២. ព្យាយាមមិនសន្យា
មិនមានអ្វីប្លែកនោះទេ ព្រោះមនុស្សប្រុសជាច្រើនគិតថាការសន្យាទៅលើនារីម្នាក់ដែលខ្លួនស្រលាញ់
វាអាចធ្វើឱ្យគេស្អប់នៅពេលដែលគេមិនអាចធ្វើបាន។
៣. ព្យាយាមលេង SMS ជាជាង ទូរសព្ទ មកផ្ទាល់
ការលេង SMS គឺវានាំមកនូវភាពទុកចិត្តជាជាង ការនិយាយផ្ទាល់ ហើយកាលណាដែលបុរសព្យាយាម
លេង​ SMS ជាមួយ អ្នកច្រើននោះ អ្នកគួរណាតែត្រៀមខ្លួនទៅ ថាគេនឹងសួរនូវសំនូរនោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14

No comments: