១លក្ខណៈទូទៅ ត្រប់ គឺជាប្រភេទដំណាំបដែលប្រជាជននៅលើពិភពលោក តែងតែស្គាល់ និងប្រើប្រាស់ ធ្វើម្ហូបអាហារប្រចាំថ្ងៃ ។ មានប្រជាប្រិយបំផុត ចាប់ពីដើមសតវត្សទី ១៦ មកម៉េះ ។
តាមការស្រាវជ្រាវបានបង្ហាញថា ដំណាំត្រប់មានប្រភពកំណើតពីតំបន់អាស៊ីដូចជា ប្រទេសចិន ឥណ្ឌា និងទី្វបអហ្រិ្វច ។ ដំណាំត្រប់មានច្រើនប្រភេទដូចជា ត្រប់ពុតញង ត្រប់ស្រួយ ត្រប់ខា ត្រប់ពងមាន់ ត្រប់វែងពណ៌ស្វាយ ត្រប់សណ្តាយមានពណ៌ប្រផេះ ឬពណ៌បៃតង ៕ នៅប្រទេសកម្ពជា ត្រប់ជាប្រភេទបន្លែមួយយ៉ាងសាមញ្ញដែលប្រជាជនគ្រប់គ្នា តែងតែបរិភោគជាបន្លែប្រចាំថ្ងៃ ។ ដោយសារតែត្រប់ មានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយស្រួលក្នុងការលក់នៅលើទីផ្សារ ។ តាមការស្រាវជ្រាវរបស់អង្គការ FAO ក្នុងឆ្នាំ ១៩៧២ បានឲ្យដឹងថា ក្នុងត្រប់ទម្ងន់ ១០០ ក្រាម ដែលយើងបានបរិភោគ វាផ្តល់ សារធាតុចិញ្ចឹមសម្រាប់សរីរាង្គកាយដូចជា ថាមពល ទឹក ប្រូតេអ៊ីន កាបូនអ៊ីដ្រាត កាលស្យូម ប៉ូតាស្យូម ផូស្វ័រ ដែក និងវីតាមីន B1,B2 ។
២អំពីបរិស្ថាន កអាកាសធាតុ ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវ ឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ ។ ប្រសិនបើសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យមចន្លោះពី ២៥-៣៥ អង្សាសេនោះនឹងធ្វើ អោយដំណាំ ដុះលូតលាស់ល្អព្រមទាំងផ្តល់ទិន្នផលខ្ពស់។
ខអំពីដី ត្រប់ គឺជាប្រភេទដំណាំមួយ ដែលអាចដុះលូតលាស់បានលើដីស្ទើគ្រប់ប្រភេទ ។ ប្រភេទដីដែលសមស្របសម្រាប់ដំណាំនេះ ដីឥដ្ឋល្បាយ និងដីល្បាយខ្សាច់ដែលមាន Ph= ៥ -៧។ វាធ្វើអោយត្រប់ផ្តល់ទិន្នផលខ្ពស់ ។ ៣បចេ្ចកទេសងាយៗក្នុងការដាំត្រប់
ក. ការរៀបចំដី ដំបូងភ្ជួររាស់ប្រមូលយកស្មៅចេញ កាកសំណល់ដំណាំចាស់ៗ យកទៅដុត ឬ យកចេញ ពីចំការ បន្ទាប់មកភ្ជួររាស់ហាលដី រយៈពេល៥ ទៅ ៧ ថ្ងៃ ដើម្បីអោយស្មៅងាប់និង កំចាត់ពពួកសត្វល្អិតចង្រៃផ្សេងៗ នៅក្នុងដី ក្រោម មកទើបរាស់បំបែកដីអោយម៉ត់ និងកៀរអោយស្មើ និងលើករងកំពស់ ២៥ ទៅ ៣០ សង់ទីម៉ែត្រ យោងទៅតាមស្ថាន ភាពដី ។ គុណសម្បត្តិនៃការរៀបចំដី
- បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត
- ដើម្បីឲ្យដីធូរមានខ្យល់ចេញចូល
- បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ
- ងាយស្រួលក្នុងការលើករង
- កាត់បន្ថយការកើតជម្ងឺ បាក់តេរី វីរុស ផ្សិត
- គុណវិបតិ្តមិនបានរៀបចំដី
- បង្កលក្ខណៈងាយស្រួលដល់ ពពួកសត្វល្អិតបង្កកំណើត
- ងាយកើតជម្ងឺ បាក់តេរី វីរុស ផ្សិតផងដែរ
- ដីមិនមានខ្យល់ចេញចូល ស្មៅច្រើន
- រដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈ
- រដូវប្រាំងចាប់ពីខែ ឧសភា-កក្តដា ប្រមូលផល ខែ សីហា
- ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
- ពូជសុទ្ធមានភាគរយដំណុះពី ៨៥-៩០ ភាគរយ
- ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
- ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ
- មុនបណ្តុះត្រូវហាលថ្ងៃ១៥នាទី
- គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាត
- ផ្អាប់នឹងក្រណាត់ ១ -២យប់
- ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អ
- ធ្វើការកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត
- យកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី
- ឃ្លាំងចំណេះដឹង សម្រាប់ប្រជាកសិករ
- យកដីដែលលាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេក
- បន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោង
- យកដីដែលមានជីជាតិមករោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើ
- ស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តង
- ស្រោចទឹកជីកំប៉ុស្ត ១ សប្តាហ៍ម្តង ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ
- ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យវាថ្លោសល្អ
- ត្រូវបណ្តុះអោយរង្វើលល្មម
- បន្ទាប់មករោយដីគ្របពីលើ និងចំបើង ដែលកាត់ខ្លីៗ ដើម្បីការពារសំណើមដី
- ក្រោយមកស្រោចទឹកអោយជោគ
- ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តង
- គ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុល
- ប្រើស្បៃការពារកូនដំណាំនូវពេលវាដុះ ពីសត្វល្អិត
- បាចផេះចង្កានមុនពេលសាប ឬ បណ្តុះ
- លើករង ទទឹង ១,២ ម៉ែត្រ បណ្តោយតាមស្ថានភាពដី
- លើករងជាពីរជួរក្នុងមួយរង
- លើករងបណ្តោយថ្ងៃទើបល្អ
- កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយរណ្តៅ
- ចន្លោះគុម្ពៈ ៧០-៨០ សង់ទីម៉ែត្រ
- ចន្លោះជួរ ១ ម៉ែត្រ
- ចន្លោះរងមួយ ទៅរងមួយទៀត គឺ ៤០ សង់ទីម៉ែត្រ
- ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំ
- បំបាត់ជម្រករបស់សត្វល្អិតផងដែរ
- ជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ – ១០ ថ្ងៃ
- ផ្អាក់ស្រោចទឹក ១ ថ្ងៃ
- ប្រើចបចក់ ដើម្បីជំរះស្មៅ
- ធ្វើលើកទី២ នៅពេលត្រប់ជិតចេញផ្កា
៥ការប្រើប្រាស់ជី ដំណាំត្រប់ត្រូវការជីច្រើនដំណាក់កាលៈ
- មុនពេលដាំ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម
- ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយល្បាយទឹកស្មើគ្នា
- ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគ
- ចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយត្រប់ចេញផ្កា បានច្រើន
ក. វិធីសាស្រ្តដំាដុះ
- ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ
- ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងរង
- ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល
- ដាំចំរុះដែលមានក្លិនឆួលខ្លាំង
គ.វិធីជីវសាស្រ្ត ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។
ឃវិធីសាស្រ្តកំចាត់សត្វល្អិតដោយថ្នាំពុលគីមីនិងធម្មជាតិ
១ថ្នាំពុលគីមី ការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នក ហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្ម ជាតិបាន។
២ថ្នាំពុលធម្មជាតិ
វត្ថុធាតុផ្សំ
- សំបកស្តៅ :៣ គីឡូក្រាម
- រំដេង :០,៥ គីឡូក្រាម
- ស្លឹកផ្លែស្លែង :៣ គីឡូក្រាម
- ថ្នាំជក់ :០,៥ គីឡូក្រាម
- ម្ទេស :៣ គីឡូក្រាម
- ក្រូចឆ្មា :៥០ក្រាម
- ទឹកនោមមនុស្ស និងសត្វ :៤លីត្រ
របៀបប្រើប្រាស់ ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ។
កក្រុមជម្ងឺផ្សិត រលួយកូន អុចស្លឹកពណ៌ត្នោត ស្ងួតដើមរលួយឬស
វិធានការការពារ ត្រូវបាចកំបោររសកសិកម្ម ចំនួន ២៥០គីឡូក្រាមក្នុងមួយហិចតា ឬក៏បាចផេះក៏បាន
ខ ក្រុមវីរុស វាកើតឡើងដោយមានភា្នក់ងារចម្លងដូចជា មមាចជញ្ជក់ស្លឹក ចៃជញ្ជក់ស្លឹក និងដើម វិធីការពារ និងកំចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លងរោគទាំងអស់នេះ។ សត្វល្អិតលើដំណាំត្រប់ ដង្កូវស៊ីរូងដើម ដង្កូវហ្វូង ដង្កូវមូរស្លឹក អណើ្តកមាស វិធីការពារ ប្រើវិធីសាស្រ្តទាំង៤ ខាងលើ។
៧ការប្រមូលផល
- ការប្រមូលផលត្រប់មានរយៈពេលខុសគ្នាទៅតាមប្រភេទ និងពូជរបស់វា។
- ត្រប់វែងពណ៌ស្វាយ អាយុអាចប្រមូលផល ៧០ ថ្ងៃ អាស្រ័យទៅលើការថែ ទាំ ជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែម និងស្រោចទឹក។
- បេះដោយប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែត្រប់
No comments:
Post a Comment