ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ ដែលអាចធ្វើឱ្យអ្នក
ទទួលទានដំណេកបានស្កប់ស្កល់ល្អ?
ខាងក្រោមនេះ ជាប្រភេទអាហារ ដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖
១/ ទឹកដោះគោជូរ៖ ផលិតផល ឬអាហារដែលអ្នកទទួលរាល់ថ្ងៃ ដូចជា ទឹកដោះគោជូរ
ទឹកដោះគោឆៅ គឺមានតួនាទីធ្វើឱ្យអ្នកមានសុខភាពល្អ ដោយសារ នៅក្នុងប្រភេទអាហារ
ទាំងនេះគឺសម្បូរដោយសរធាតុកាល់ស្យូម។ ជាពិសេស វាថែមទាំងអាចជួយឱ្យអ្នកទទួល
ទាន ឆាប់ទទួលដំណេក និង ទទួលទានដំណេកលក់ស្រួលផងដែរ។
២/ បន្លែបៃតង៖ ប្រភេទបន្លែពណ៌បៃតង ដែលអ្នកទទួលទានរាល់ថ្ងៃគឺសម្បូរដោយសារ
ធាតុ កាល់ស្យូម មានដូចជា៖ ស្លឹកបន្លែបៃតង សាឡាដ និងគ្រប់ប្រភេទបន្លែបៃតងគឺមាន
ផ្ទុកនូវសារធាតុ កាល់ស្យូមច្រើន ដែលមានអត្ថប្រយោជន៍ ចំពោះសុខភាព។ ម្យ៉ាងវិញ
ទៀត វាមានតួនាទីធ្វើឱ្យអ្នកមានអារម្មណ៍ថា អស់កំលាំងល្វើយ និងធ្វើឱ្យឆាប់ចូលគេង៕
No comments:
Post a Comment