Thursday, September 19, 2013

តើធ្វើដំណើរផ្លូវគោក និងអាកាសមួយណា មានសុវត្តិភាពជាង

តើការធ្វើដំណើរផ្លូអាកាសពិតជាមានសុវត្តិភាពជាងធ្វើដំណើរតាមផ្លូវគោកមែនឬ? វាគឺជាសំនួរ
មួយដែលគ្រប់គ្នាតែងតែសួរព្រោះបញ្ហាជីវិតគឺសំខាន់ តែបញ្ហាធំនោះគឺតើការធ្វើដំណើរតាមផ្លូវ
គោក និងផ្លូវអាកាសតើមួយណាមានសុវត្តិភាពជាង?

ការធ្វើដំណើរផ្លូវអាកាសត្រូវបានគេដឹងថាវាមានភាពឆាប់រហ័សដែលអាចនាំអ្នកដំណើរទៅ
កាន់ទីឆ្ងាយបានយ៉ាងស្រួល ជាពិសេសគឺការធ្វើដំណើរឆ្លងដែលមានចម្ងាយឆ្ងាយ ដូចជាធ្វើ
ដំណើរពីភ្នំពេញទៅសៀមរាបក្នុងរយៈពេល ៤៥ នាទីជាដើម ខណៈដែលអ្នកត្រូវចំណាយពេល
ជាង ៥ ទៅ ៦ ម៉ោងដើម្បីធ្វើដំណើរតាមរថយន្ត។

តែការធ្វើដំណើរផ្លូវអាកាសនេះគឺវាមានបញ្ហាត្រង់ថាត្រូវប្រុងប្រយ័ត្នកម្រិតខ្ពស់ការផ្ទុះនៅពេល
បញ្ឆេះយន្តហោះលើកដំបូងគឺនៅថ្ងៃទី ១៧ កញ្ញា ១៩០៨ នៅពេលដែលលោក Thomas Selfridgeបានដឹកអ្នកដំណើរក្នុងកម្មវិធីហោះហើរសាកល្បងមួយនៅរដ្ឋ Virginia ក្រោយមកហេតុការណ៍បែបនេះគឺកម្រនឹងកើតមានណាស់ ប៉ុន្តែតម្រូវឱ្យមានការគណនាកម្រិតខ្ពស់ទើបអាចធានាបាន
នូវសុវត្តិភាព។

តែបើយើងក្រលេកមកមើលការធ្វើដំណើរផ្លូវគោកវិញនោះគឺថាមានបញ្ហាជាច្រើនដែលធ្លាប់បាន
កើតឡើងក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍រាប់មិនអស់ជារៀងរាល់ឆ្នាំដូចនេះហើយបើគិតទៅវា
គ្មានមួយណាដែលមានសុវត្តិភាពជាមួយណានោះទេ។ សូមចងចាំផងដែរថាគួរណាប្រយ័ត្នជាលំ
ដាប់រាល់ពេលដែលចាកចេញធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយ៕


ដោយ៖ ផានិត
ប្រភពពី៖ Lifestyle 

No comments: