សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានប្រឈមនឹងកង្វះប្រភពហិរញ្ញប្បទានសម្រាប់ពង្រីក អាជីវកម្ម
ដោយសារសេវាផ្តល់ប្រាក់កម្ចីរបស់ធនាគារមានការប្រាក់ខ្ពស់និងរយៈ ពេលខ្ចី។
ក្រុម មន្ត្រីរដ្ឋាភិបាល និងផ្នែកឯកជនបានទទួលស្គាល់ថាសហគ្រាសធុនតូច
និងមធ្យមបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច
និងបង្កើតការងារហើយសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ មានការប្តេជ្ញាចិត្តរយៈពេលវែងដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ នៅក្នុងប្រទេស កម្ពុជា។
ក្រុមមន្ត្រីបានថ្លែងនៅថ្ងៃពុធនេះថា សហគ្រាសធុនតូច
និងមធ្យមនៅកម្ពុជាកំពុងប្រឈម នឹងកង្វះដើមទុនសម្រាប់ពង្រីកប្រតិបត្តិកាអាជីវកម្មនិង កង្វះលទ្ធភាពទទួលបានឥណទានអត្រា ការប្រាក់ទាប។ មនុស្សជាង
៣០០នាក់មកពីរដ្ឋាភិបាលកម្ពុជា វិស័យឯកជន ម្ចាស់សហគ្រាសធុន តូច និងមធ្យម
និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានចូលរួមនៅក្នុងវេទិកា ថ្នាក់ជាតិ
ដើម្បីពិភាក្សា ពីការប្រឈមនានារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ លោក តែតាំងប៉រប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច
និងមធ្យមកម្ពុជាបានថ្លែងនៅក្នុងវេទិកាថា បញ្ហាប្រឈមរបស់សហ គ្រាសធុនតូច
និងមធ្យមនៅកម្ពុជា គឺកង្វះដើមទុនដើម្បីពង្រីកប្រតិបត្តិការ អាជីវកម្ម
កង្វះលទ្ធភាព ទទួលបានឥណទានក្នុងអត្រាការប្រាក់ទាបនិងរយៈពេលវែងវត្ថុធានាដើម្បីទទួលបានឥណទាននៅ មានកម្រិតនិងប្រាក់កម្ចីមានទំហំតូចហើយថ្លៃរត់ការខ្ពស់។ លោកតែតាំងប៉រ បានបញ្ជាក់ថា សហ គ្រាសធុនតូច
និងមធ្យមនៅកម្ពុជាមានចំនួន៣២០១២៣នៅទូទាំងប្រទេស
និងមានកម្លាំងពលកម្ម ប្រមាណ១,៤លាននាក់់ ដូចជា កសិកម្ម សេវាកម្ម សិប្បកម្ម
និងឧស្សាហកម្មធុនតូច និងមធ្យមគ្រប់ ប្រភេទ។ ក្រុមមន្ត្រីរដ្ឋាភិបាលនិងផ្នែកឯកជនបានអះអាងថា សហគ្រាសធុនតូចនិងមធ្យមបានដើរ តួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាម រយៈការបង្កើតការងារ
និងបង្កើនថវិកាជាតិ តាមរយៈពន្ធដាផ្គត់ផ្គង់សេវា
និងផលិតផលជំនួសទំនិញ នាំចូលពីបរទេស ។ លោក ម៉ាធ្យូ ហ្កាម សឺរ (Matthew Gamser)
ប្រធានផ្នែកសេវាកម្មប្រឹក្សា យោបល់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំ
អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក បានថ្លែងថាម្ចាស់សហគ្រាសអាចផ្តល់ជាដីនិងអាគារដែលមានតម្លៃ យ៉ាង តិចទ្វេដងនៃតម្លៃកម្ចីធនាគារនឹងមិនផ្តល់កម្ចីធំ
និង រយៈពេលវែងដែលក្រុមហ៊ុនត្រូវការដើម្បី ពង្រីកអាជីវកម្មរបស់ខ្លួននោះទេ
បើម្ចាស់ក្រុមហ៊ុនមិនអាចផ្តល់ជាវត្ថុបញ្ចាំបន្ថែមទៀត។ «ក្រុមហ៊ុន
មិនបានលូតលាស់លឿនគ្រប់គ្រាន់ដើម្បីផ្តល់ការងារ ដែលកម្លាំង ការងាររបស់កម្ពុជា
កំពុងត្រូវការ យ៉ាងខ្លាំងនោះឡើយ។ ជារៀងរាល់ឆ្នាំក្មេងៗកម្ពុជាប្រមាណ២៥០០០០នាក់ដែលភាគច្រើនរស់ នៅជនបទ ឈានដល់អាយុធ្វើការ និងត្រៀមចូល បម្រើការងារ»។
លោក ម៉ាធ្យូ ហ្កាមសឺរ (Matthrew Gamser) បានបន្ថែមថា
នៅពេលអាជីវកម្ម មិនអាចទទួលបានហិរញ្ញវត្ថុរយៈពេលវែង ពួកគេត្រូវរង់ ចាំជាច្រើនឆ្នាំមុននឹងពួកគេអាចសន្សំប្រាក់ បានគ្រប់គ្រាន់
ដើម្បីហិរញ្ញប្បទានអាគារ បរិក្ខាធំជាង មុន
និងបច្ចេកទេសប្រសើរជាងមុនដោយខ្លួនឯង។ លោក ម៉ាធ្យូ ហ្កាមសឺរ (Matthrew
Gamser) បានបញ្ជាក់ថា
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមាន ការប្តេជ្ញាចិត្តរយៈពេលវែង
ដើម្បីលើកកម្ពស់ លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ លោកស្រី
អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារ ជាតិនៃកម្ពុជា បានថ្លែងថា គ្រឹះស្ថានធនាគារ
និង ហិរញ្ញវត្ថុមានកង្វះទំនុកចិត្តលើនិរន្តរភាព
និងភាពរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យម ដោយសារគ្មានព័ត៌មាន
ភាពមិនច្បាស់ លាស់នៃឯកសារពាក់ព័ន្ធក្នុងការចុះបញ្ចីការ គណនេយ្យ
ការត្រួតពិនិត្យទិន្នន័យ និងព័ត៌មាន ហិរញ្ញវត្ថុរបស់សហគ្រាសជាដើម។
«ប្រភពទុនទាំងនោះមាន តម្លៃខ្ពស់
និងមានលក្ខខណ្ឌតឹងរ៉ឹង ដែលមិនអាចបំពេញបានដោយទូលាយពីម្ចាស់សហគ្រាសត្រូវបំពេញ។
ប្រភពទុនទាំងនេះ ចាំបាច់ ត្រូវតែប្រើប្រាស់ឱ្យបានចំគោលដៅ
និងប្រកបដោយប្រសិទ្ធិ ភាព»។ លោកស៊ុយ សែមរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម
បានថ្លែងថាគ្រឹះស្ថានធនាគារ និងសហ គ្រាស ត្រូវតែសហការគ្នាឱ្យបានល្អ
ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ សហគ្រាសធុនតូច
និង ធម្យមជាច្រើនប្រឈមនឹងការខ្វះ ខាតថវិកាដើម្បីយកមកវិនិយោគ
និងពង្រីកអាជីវកម្ម។ សហគ្រាស៩០ភាគរយប្រើប្រាស់ថវិកា ផ្ទាល់ខ្លួន
ឬកម្ចីពីក្រុមគ្រួសារ និងមិត្តភ័ក្ត្រក្នុងការចាប់ផ្តើមអាជីវកម្ម
និងជំរុញដំណើរការ អាជីវកម្ម។ ការសិក្សារបស់ធនាគារពិភពលោក
និងសាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិបានបង្ហាញថា សហគ្រាស មីក្រូតូច
និងមធ្យមរហូតដល់៩០ភាគរយនៃវិស័យឯកជន ត្រូវ បានវាយតម្លៃថា ខ្វះខាតហិរញ្ញវត្ថុ
ដែលជាបញ្ហាប្រឈម និងគន្លឹះមួយ។ អ្នកស្រី គ្រី កៅនី ម្ចាស់ ក្រុមហ៊ុន គ្រី
កៅនី អាជីវកម្មផ្គត់ ផ្គង់ទឹកស្អាតនៅឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល បាននិយាយថា
អ្នកស្រីត្រូវការ កម្ចីរយៈពេលវែងពីធនាគារសម្រាប់ពង្រីកអាជីវកម្មរបស់អ្នកស្រី
ប៉ុន្តែដំណើរការ នីតិវិធីមាន លក្ខណៈស្មុគស្មាញ និងការប្រាក់ខ្ពស់។ អ្នកស្រី
សូ ផនណារី តំណាង សមាគមធនាគារនៅកម្ពុជា បានថ្លែងថា សេវាឥណទានផ្តល់ជូនដោយផ្អែកលើការវិនិច្ឆ័យផ្ទាល់របស់ខ្លួន
និងការផ្តល់ទំនុកចិត្ត ឱ្យគ្នាទៅវិញទៅមក
ដែលទាមទារជាចាំបាច់នូវភាពស្មោះត្រង់ រវាង ភាគីទាំងសង្ខាង៕
No comments:
Post a Comment