លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី
ធ្លាប់បានថ្លែងថា ការរៀបអាពាហ៍ពិពាហ៍ភាគច្រើន នៅកម្ពុជា ជាពិសេស
នៅតាមជនបទ
បានធ្វើទៅដោយគ្រាន់តែមានរៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណី
តែប៉ុណ្ណោះ ប៉ុន្តែ មិនបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍
ត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។
ចំណងអាពាហ៍ពិពាហ៍ ដែលមានត្រឹមតែពិធីរៀបការតាមប្រពៃណី ដោយគ្មានការចុះសំបុត្រអាពាហ៍ពិពាហ៍បែបនេះ មិនមានសុពលភាពតាមផ្លូវច្បាប់នោះទេ មានន័យថា បើទោះជាគូស្វាមីភរិយានេះ រស់នៅជាមួយគ្នា ដោយមានការទទួលស្គាល់ពីសង្គមថា ជាប្តី-ប្រពន្ធរៀបការពេញមុខពេញមាត់ហើយក៏ដោយ ក៏ប៉ុន្តែ តាមផ្លូវច្បាប់ អ្នកទាំងពីររស់នៅដោយគ្មានចំណងអាពាហ៍ពិពាហ៍នោះទេ។
ចំណង អាពាហ៍ពិពាហ៍បែបនេះ អាចនឹងបង្កជាបញ្ហាស្មុគស្មាញ ជាពិសេស នៅពេលមានការលែងលះ ឬនៅពេលដែលភាគីណាមួយ ទៅលបលួចមានប្តី ឬប្រពន្ធផ្សេង។ ហេតុដូច្នេះ ហើយបានជាលោកជំទាវអ៊ឹង កន្ថាផាវី បានអំពាវនាវឲ្យគូស្វាមីភរិយា ត្រូវនាំគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ឲ្យបានត្រឹមត្រូវតាម ផ្លូវច្បាប់។
សំណួរសួរថា តើការចុះសំបុត្រអាពាហ៍ពិពាហ៍ត្រូវធ្វើឡើង ដោយគោរពទៅតាមនីតិវិធីអ្វីខ្លះ?
យោងតាមលោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ នីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺមានជាលំដាប់លំដោយដូចតទៅ៖
អនាគត កូនកម្លោះ ត្រូវដាក់ពាក្យសុំទៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ ចេញសេចក្តីបញ្ជាក់ថា ខ្លួនពិតជាមិនមានជាប់ចំណងអាពាហ៍ពិពាហ៍ចាស់ណាមួយមែន (នៅលីវ ឬពោះម៉ាយ)។ ប្រសិនបើជាពោះម៉ាយដោយការលែងលះ ត្រូវមានដីកាតុលាការ អំពីការលែងលះ។ ប្រសិនបើជាពោះម៉ាយ ដោយប្រពន្ធស្លាប់ ត្រូវមានលិខិតមរណភាពរបស់សពប្រពន្ធ។
ក្រោយពីបានលិខិតបញ្ជាក់ ពីមេឃុំ-ចៅសង្កាត់រួចហើយ ភាគីខាងប្រុស ត្រូវយកលិខិតនេះ ព្រមទាំងសំណុំបែបបទមួយទៀត បំពេញដោយភាគីខាងស្រី ដាក់ជូនទៅសាលាឃុំ-សង្កាត់ខាងស្រី។ មន្រ្តីអត្រានុកូលដ្ឋាន នៅឃុំ-សង្កាត់ខាងស្រី ជាអ្នកចេញសេចក្តីប្រកាសជូនដំណឹងអាពាហ៍ពិពាហ៍ ដើម្បីយកទៅបិទ នៅផ្ទះខាងស្រី ហើយសេចក្តីចម្លងមួយទៀត យកទៅបិទនៅផ្ទះខាងប្រុស។
ក្នុងរយៈពេល ១០ថ្ងៃ ប្រសិនបើមិនមានការតវ៉ាជំទាស់ណាមួយទេ ការធ្វើពិធីអាពាហ៍ពិពាហ៍តាមទំនៀមទម្លាប់ប្រពៃណីអាចរៀបចំធ្វើទៅបាន។
ក្រោយ ពិធីអាពាហ៍ពិពាហ៍នេះ (យ៉ាងយូរ ១ខែ) គូស្វាមី ភរិយាថ្មីថ្មោងនេះ ត្រូវត្រឡប់ទៅសាលាឃុំ-សង្កាត់ ខាងស្រីវិញ ដើម្បីផ្តិតមេដៃ ក្នុងសៀវភៅអត្រានុកូលដ្ឋាន ហើយមេឃុំ-ចៅសង្កាត់ ចេញសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការជូន។
គួរបញ្ជាក់ថា នៅក្នុងការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ ភាគីទាំងពីរត្រូវមានសាក្សី យ៉ាងតិច ២រូប (ម្នាក់សម្រាប់ខាងស្រី និងម្នាក់សម្រាប់ខាងប្រុស)។ សាក្សីនេះ អាចជាឱពុកម្តាយក៏បាន ជាសាច់ញាតិ ឬមិត្តភក្តិណាមួយក៏បាន (មានវ័យគ្រប់ការ)។
ចំពោះគូស្វាមី ភរិយា ដែលបានរៀបការកន្លងមក ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (ជាពិសេស អ្នករៀបការក្នុងរបបខ្មែរក្រហម) អាចទៅសុំលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ពីសាលាឃុំ-សង្កាត់ ដែលខ្លួនរស់នៅ។
ការដាក់ពាក្យសុំនេះ មិនទាមទារឲ្យមាននីតិវិធីប្រកាសផ្សាយជាសាធារណៈ ដូចការរៀបការថ្មីទេ ប៉ុន្តែ ត្រូវមានសាក្សី យ៉ាងតិច ២រូប ដែរ៕

No comments:
Post a Comment