អគារនាគយក្ស ឬ Giant Dragon Tower គឺជាអគារខ្ពស់ដ៏ចម្លែកពណ៌ក្រហមមួយ ដែលមាន
រូបនាគធំមួយ ព័ទ្ធជុំវិញ ដែលមានទីតាំងស្ថិតនៅតំបន់ Wat Samphran នៅចន្លោះទីក្រុង
បាងកក និង តំបន់ Nakhon Pathom ប្រទេសថៃ។
អគារយក្សដ៏ចម្លែកនេះ មានកំពស់ខ្ពស់ ១៧ជាន់ ជាមួយនឹង រូបចម្លាក់សត្វដ៏ធំ ព័ទ្ធជុំវិញ
អគារ ចាប់ពីជាន់ផ្ទាល់ដី រហូតដល់ដំបូលអគារ ដែលមានក្បាលនាគដ៏ធំ នៅចំពីលើដំបូល
អគារ។ អគារនៅជាន់ផ្ទាល់ដី ត្រូវគេតុបតែង ដោយមានរូបសត្វជាច្រើន ប្រភេទផ្សេងៗ គ្នា
និង មានសត្វនាគ ជាច្រើនទៀត។ ភ្ញៀវទេសចរ ដែលបានមកដល់កន្លែងនេះ ពិតមានការ
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយទស្សនីយភាព ដ៏ស្រស់ស្អាត និងប្លែកអារម្មណ៍ ជាមួយនឹងទិដ្ឋ
ភាព បែបនេះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
No comments:
Post a Comment