ស្ទឹងលិង្គ ១០០០ គឺជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ដ៏ស្រស់ស្អាត ចម្លែកបំផុត ដែល
មានទីតាំងស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ប្រទេសកម្ពុជា។
ស្ទឹងលិង្គ ១០០០ ភ្នំគូលេន ត្រូវបានដាក់បញ្ចូលជាឧទ្យានជាតិ និង តំបន់ទេសចរណ៍ធម្មជាតិ
ប្រវត្តិសាស្រ្ត និង ជាកន្លែងអាណាចក្រខ្មែរបុរាណដ៏ល្បីល្បាញ ដែលមានកម្ពស់ ៤៨៧ម៉ែត្រ។
ភ្នំគូលេន គឺជាទីតាំងមួយ ដែលព្រះបាទជ័យវរ័្មនទទី២ បានប្រកាសឯករាជ្យពី ប្រទេសជ្វាក្នុង
ឆ្នាំ៨០២។
នៅលើភ្នំគូលេន ត្រូវបានគេស្គាលដោយសារមានរូបចម្លាក់តំណាងឱ្យភោគផល និងទឹកដែល
បានហូរនាំ ទៅដល់ប្រជារាស្រ្តខ្មែរ។ ជាពិសេស នៅក្រោមទឹកត្រឹមតែ ប៉ុន្មានសង់ទីម៉ែត្រ ពី
បាតផៃ្ទទឹក មានចម្លាក់ជាង ១០០០នៃយោនី និង លិង្គ ដែលត្រូវបានឆ្លាក់លើថ្មភក់បាតស្ទឹងដ៏
ស្រស់ស្អាត ប្លែក មិនគួរឱ្យជឿ។
ទឹកនៅក្នុងស្ទឹងលិង្គ ១០០០ ត្រូវបានគេ ចាត់ទុកជាទឹកដ៏ស័ក្ដិសិទ្ធ រួមបញ្ចូលទាំង ចម្លាក់លិង្គ
និង យោនី គឺសម្រាប់បូជា ដែលតំណាងអោយព្រះរបស់ឥណ្ឌូគឺព្រះវិស្ណុ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
No comments:
Post a Comment