អារម្មណ៍តាន់តឹង ធុញថប់ (ស្រ្តេស) គឺជាបញ្ហាប្រឈមរបស់មនុស្សគ្រប់រូប ដែលបណ្តាលមក
ពី ការរងសម្ពាធ ពីការងារ ក្រុមគ្រួសារ និង ភាពទំនេរ ច្រើនពេក របស់មនុស្ស។ ប៉ុន្តែ សូមកុំ
បារម្ភ ខាងក្រោមនេះ គឺជាវិធី បីយ៉ាង អាចជួយអ្នកកាត់បន្ថយស្រ្តេសបានយ៉ាងឆាប់រហ័ស។
សិច៖ ការរួមភេទគីជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តជាច្រើនដ៏មានប្រិសិទ្ធិបំផុត អាច
ជួយកាត់បន្ថយស្រ្តេសបានឆាប់រហ័ស ដោយសារការរំញោចកំលាំងសាច់ដុំខ្លាំងក្លានៅពេល
រួមភេទ កន្រ្តាក់ ហើយនៅពេលដល់កំពូល ឬ ចេញទឹកកាម ធ្វើឱ្យមានអារម្មណ៍អត់កំលាំង
និង ឈប់គិតពីរឿងផ្សេងៗ និង ធ្វើឱ្យអ្នកចង់សំរាក។
បិទភ្នែករបស់អ្នក៖ បិទភ្នែករបស់អ្នកសំរាក ពី ទៅបី នាទី នៅពេលថ្ងៃ បន្ទាប់ពី បានទទួល
ទានអាហារថ្ងៃត្រង់រួចរាល់។ ឈប់គិតពីការងារឬ ការប្រជុំ សម្រួលអារម្មណ៍ឱ្យនៅស្ងប់ស្ងាត់
ក្នុងរយៈពេល បីនាទី អ្នកនឹងទទួលបាននូវអារម្មណ៍ ប្រសើរឡើងភ្លាម។
ដកដង្ហើមវែងៗ មួយៗ៖ ការដកដង្ហើមវែងៗ មួយៗ គឺជាការកាត់បន្ថយស្រ្តេសបានយ៉ាង
ល្អបំផុត។ គ្រាន់តែអ្នក សម្រួលអារម្មណ៍ឱ្យបានល្អ រួចដកដង្ហើមចេញចូលមួយៗ រយៈពេល
ពីរទៅ បីនាទី វានឹងជួយឱ្យអ្នកមានភាពស្រស់ថ្លាក្នុងអារម្មណ៍។
ហាត់កីឡា៖ការហាត់កីឡានេះគឺផ្តោតទៅលើការធ្វើចលនាសាច់ដុំរាងកាយរបស់អ្នក យឺតៗ
មួយៗ ពត់ជជើង ឬ ដងខ្លួនរបស់អ្នក ធ្វើចលនាចុះឡើង រយៈពេល ពី បី វិនាទី បន្ទាប់មក
សំរាកបន្តិច ជាការស្រេច។ ធ្វើបែបនេះ រាល់ពេល នៅពេលដែល អ្នកមានអារម្មណ៍ធុញថប់
វានឹងជួយឱ្យអ្នក ទទូលបាននូវភាពរីករាយក្នុងអារម្មណ៍ គ្មានស្រ្តេស៕
No comments:
Post a Comment