Thursday, September 19, 2013

ឥរិយាបថល្អៗប្រចាំថ្ងៃ គប្បីគួរអនុវត្ត

រាល់ឥរិយាបថ អង្គុយ ឈរ ឬដេក អ្នកមិនត្រូវធ្វើអ្វី នាំឲ្យរំខានដល់ចង្កេះ របស់អ្នកទេ ។ បើខ្វះ
ការប្រុងប្រយ័ត្ន វានិងបង្កគ្រោះថ្នាក់ ដល់ឆ្អឹងខ្នង ទៀត ។
សូមសរសើរចំពោះស្ត្រីជា មាតាទាំងឡាយ ដែលមិនចេះ នឿយណាយ និងខ្វល់ខ្វាយពីភាព
លេងខ្លួន ឲ្យបានសមសួន ប្រាប់រំឭកកូនៗ ពួកគេក្នុងការ តម្រង់ខ្នងឲ្យត្រង់ ។ ដោយសារការ
ក្រើនរំឭក ដែលមានការ វិនិច្ឆ័យល្អនេះ ឆ្អឹងកងខ្នងមួយចំនួន ធំត្រូវបានដុះរឹត តែល្អឡើង ពី
មួយឆ្នាំទៅមួយឆ្នាំ ។ ការតម្រង់ខ្នង មិនមែនជាបញ្ហា តែមួយសម្រាប់ ឥរិយាបថទេ ព្រោះជា
កាយវិការនីមួយៗ ដែលមានជាប្រចាំក៏ អាចបណ្តាល គ្រោះថ្នាក់ដល់ ចង្កេះ យើងដែរ ។ ជាក់
ស្តែងនៅលើឆ្អឹង កងខ្នងទាំង៥ ដែលស្ថិតលើចង្កេះ ហើយដែលទប់ទ្រដងខ្លួន ។ ឆ្អឹងកងនេះ
ស្រុញកាល ណាគេអង្គុយ ហើយធ្វើឲ្យ យើង មានអារម្មណ៍ ឈឺចាប់ ម្យ៉ាងទៀតសាច់ដុំ ខ្នង
ដែលធ្វើចលនាប្រែ ជាចុះខ្សោយ ហើយសន្លាក់បាត់ បង់នូវភាពទន់ភ្លន់ ។ ដូច្នេះដើម្បីជាការ
សន្តោស ប្រណីដល់ខ្នង អ្នកត្រូវតែប្រកាន់ខ្ចាប់ នូវឥរិយាបថ ល្អតាមការណែនាំ របស់លោក
នីកូឡា នៅក្លឹប Ken នៅបារីស ។
ត្រូវឆ្លៀតដោះស្បែកជើងកែង ខ្ពស់ជារឿយៗ
ការពាក់ស្បែកជើងកែងខ្ពស់ៗ មើលឃើញថាស្អាតណាស់ ប៉ុន្តែវាបណ្តាលឲ្យសាច់ដុំជើង
ឡើងរួញនិងស្រុញ ។ ដើម្បីជាការទូទាត់ចង្កេះ ត្រូវប្រឹងទ្វេដង និងនៅទីបំផុតចង្កេះរបស់
អ្នកប្រែជាជាំ ។ ដំណោះស្រាយគឺអ្នកត្រូវឆ្លៀត ឱកាសសមស្របដើម្បីដោះស្បែកជើងកែង
ចេញ រួចហើយសឹមពាក់វិញ នៅប៉ុន្មាននាទីក្រោយមក ។
ដំណេកល្អ
គ្មានប្រយោជន៍អ្វីទៅតាមចោទប្រកាន់គ្រែរបស់អ្នកទេ កាលណាភ្ញាក់ពីដំណេកជាមួយ
អារម្មណ៍ឈឺខ្នង ។ អ្នកត្រូវសាកល្បង សម្រានផ្អៀងដោយដាក់ក្បាលរាប ស្មើឬក៏កើយ
លើខ្នើយកើយតូចមួយ ។ ការអនុវត្តន៍របៀបនេះ ជួយឲ្យឆ្អឹងកងខ្នងសម្រតាមបានយ៉ាង
ល្អ ។
នៅពេលដើរផ្សារ
យើងដឹងហើយថា ការចុះទៅផ្សារធំៗ ធ្វើឲ្យមានការឈឺចាប់ត្រង់ខ្នងជារឿយៗ បន្ទាប់ពី
ខំប្រឹង យួរកញ្ចប់អីវ៉ាន់ ដោយដៃតែម្ខាង ។ ដើម្បីកុំឲ្យខូចទម្រង់ឆ្អឹងខ្នង អ្នកត្រូវចែករំលែក
ទម្ងន់អីវ៉ាន់ ឲ្យស្មើរគ្នាសម្រាប់យួរដោយដៃទាំងសងខាង ។
នៅការិយាល័យមិនត្រូវពត់ "ក" ទេ
ការអង្គុយធ្វើការចំនួន៨ម៉ោង ក្នុងមួយថ្ងៃប្រៀបបាននឹងការសម្តែង សិល្បៈពត់រមួលខ្លួនម្តង។
"ក" ងាកទៅខាងកុំព្យូទ័រ ស្មាបង្វិលទៅទិសម្ខាង ទៀត ដើម្បីលើកទូរស័ព្ទមកស្តាប់កំប៉េះគូទ
នៅចំកណ្តាលកៅអី ដើម្បីសម្រាលទម្ងន់ត្រគាក... ។ ជារួមអ្នកត្រូវចៀសវាងភាព អន្តរាយ
ទាំងឡាយ នៅពេលចប់យ៉ាងធ្វើការងារ គឺជាដំបូង ត្រូវអង្គុយឲ្យបាន់ល្អ ដាក់ប្រអប់ជើងនៅ
លើកំណល់តូចមួយ ។
បន្ទាប់មកជំនួសការទល់ទ្រ អ្នកត្រូវដាក់កែងជើង លើតុការិយាល័យ ។ ជាចុងក្រោយបង្អស់
អ្នកមិនត្រូវបំពេញកិច្ចការ លើសរីរាង្គមួយមុខនោះទេ (ក្បាល ដងខ្លួន ជើង) ប៉ុន្តែបំពេញ
កិច្ចការដោយសរីរាង្គ ទាំងអស់ ។
មេផ្ទះដ៏ឆ្លាតវៃ
ដើម្បីបង្ករកុំឲ្យឈឺខ្នងពេក អ្នកមិនត្រូវឲ្យបន្ទន់ខ្នងពេកទេ នៅពេលអ្នកប្រើម៉ាស៊ីនបូមធូលី ។
គឺមានន័យថាអ្នកត្រូវរក្សាខ្នងឲ្យត្រង់ និងកាន់ដង ម៉ាស៊ីននៅត្រឹមកម្ពស់ កែងដៃ ។ បើមិន
ដូច្នេះទេសម្ពោធមួយស្មើនឹង៤០០គីឡូក្រាម នឹងទម្លាក់ទម្ងន់ទៅលើដងខ្លួនអ្នក ។
នៅពេលបើកបររថយន្ត
ដើម្បីបញ្ចៀសគ្រោះថ្នាក់ថ្លោះត្រគាកនៅពេលចូល ឬចេញពីរថយន្តជាដំបូងអ្នកត្រូវទយគូថ
ដាក់បង្គុយលើកៅអីពូករថយន្ត បន្ទាប់មកអ្នកបង្វិល ជើង ឡើងរថយន្ត ។ អ្នកធ្វើកាយវិការ
ច្រាសមកវិញ សម្រាប់ការចុះពីរថយន្ត ។ អ្នកត្រូវនឹកគិតរកកូនខ្នើយ តូចមួយសម្រាប់ កល់
កន្លែងផង នៃចង្គេះផង ។
ពេលធ្វើដំណើរផ្លូវឆ្ងាយ
នៅពេលជិះយន្តហោះ ឬរថភ្លើងអ្នកត្រូវដើរតាមច្រក ដើរចំនួន ១នាទីនៅរៀងរាល់១៥ នាទី
ម្តងព្រោះថាការ អង្គុយយូរគឺជាការ ធ្វើទារុណកម្មដល់ ឆ្អឹងខ្នង ៕
www.lookingtoday.com
ដោយ៖ LookingToday

No comments: