Thursday, September 19, 2013

ថៅកែ​ក្រុមហ៊ុន​ពេជ្រ​ទាំង ៥ ដែល​មាន​ជាង​គេ​បំ​ផុត នៅ​លើ​ពិ​ភព​លោក

រហូតមកដល់បច្ចុប្បន្ន យើងអាចនិយាយបានថា ពេជ្រគឺជាវត្ថុដ៏មានតម្លៃ ហើយជាមិត្ត ដ៏ជិតស្និទ្ធ
របស់ស្រ្តី។ ខាងក្រោមនេះ គឺជាឈ្មោះរបស់ម្ចាស់ក្រុមហ៊ុនពេជ្រទាំង ៥ ដែលមានជាងគេបំផុត
នៅលើពិភពលោក ៖
១.លោក Cheng Yu-tung ៖ មានអាយុ ៨៧ឆ្នាំ ជានាយកក្រុមហ៊ុនត្បូងពេជ្រ Chow Tai Fook
Jewellery Group មានគ្រាប់ពេជ្រដែលមានតម្លៃ ១៩,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក បានធ្វើ
ឲ្យរូបគាត់ក្លាយជា ថៅកែពេជ្រ ដែលមានជាងគេបំផុត នៅលើពិភពលោក។ ក្រុមហ៊ុនពេជ្រ Chow
Tai Fook Jewellery Group បានចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ១៩៣៨ នៅទីក្រុងម៉ាកាវ ប្រទេសចិន។
Looking Today
២.លោក Beny Steinmetz ៖ ជនជាតិអ៊ីស្រាអ៊ែល មានគ្រាប់ពេជ្រដែលមានតម្លៃ ៥,៨ ពាន់លាន
ដុល្លារសហរដ្ឋអាមេរិក ជាថៅកែពេជ្រដែលមានជាងគេទី២ នៅលើពិភពលោក។ Beny Steinmetz
បានទទួលមរតកក្រុមហ៊ុនពេជ្រ Steinmetz Diamond Group ពីឪពុករបស់គាត់ ដោយក្រុមហ៊ុននេះ
បានដំណើរការជាង ៧០ឆ្នាំមកហើយ។
Looking Today
៣.លោក Dan Gertler ៖ ជនជាតិអ៊ីស្រាអ៊ែល មានអាយុ ៣៩ឆ្នាំ មានគ្រាប់ពេជ្រក្នុងតម្លៃ ២,៦ពាន់
លានដុល្លារសហរដ្ឋអាមេរិក គាត់គឺជាថៅកែពេជ្រ វ័យក្មេងជាងគេបំផុត ក្នុងចំណោមថៅកែពេជ្រ
ដែលមានជាងគេបំផុត នៅលើពិភពលោក ដោយក្រុមហ៊ុនពេជ្រ របស់គាត់មានឈ្មោះថា Dan
Gertler International Group។
Looking Today
៤.អ្នកនាង Anne- Marie Graff ៖ ជាអ្នកជំនួញរបស់ចក្រភពអង់គ្លេស នាងមានគ្រាប់ពេជ្រ ក្នុង
តម្លៃ ២.១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយនាងមានភាគហ៊ុនយ៉ាងច្រើន នៅក្នុងក្រុមហ៊ុន
Graff Diamonds។
Looking Today
៥.លោក Georges Nicolas Hayek Jr. ៖ ជនជាតិស្វីស ជានាយកប្រត្តិបត្តិ នៅក្នុង ក្រុមហ៊ុនពេជ្រ
Swatch Group ។ គាត់គឺជាថៅកែក្រុមហ៊ុនពេជ្រទី៥ ដែលមានជាងគេបំផុត នៅលើពិភពលោក
ជាមួយនឹងគ្រាប់ពេជ្រតម្លៃ ១,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
Looking Today
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល

No comments: