ដោយគ្រាន់តែយល់ដឹងនូវអាថ៌កំបាំង ខាងក្រោម នោះរាងកាយ “ឈើចាក់ធ្មេញ” របស់អ្នកនឹងត្រូវបានកែលំអ ក្នុងក្រសែភ្នែករបស់អ្នកនៅជុំវិញមិនខាន។
នៅក្នុង ការស្រាវជ្រាវមួយបានបង្ហាញថា ស្ដ្រី ៧០% ត្រូវទទួលសម្ពាធផ្លូវចិត្ត ដោយសារតែភាពធាត់ ប៉ុន្ដែទន្ទឹមនឹងនេះ ក៏មានស្ដ្រីជាច្រើន កំពុងតែមានអារម្មណ៍មិនល្អ ចំពោះរូបរាង “ឈើចាក់ធ្មេញ” របស់ខ្លួន។ ដូច្នេះ តើត្រូវធ្វើបែបណា ដើម្បី “លាក់បាំង” ចំណុចខ្វះខាតនៃរូបរាងស្គមស្គាំង ហើយជួយឱ្យមានសភាពធាត់ជាងមុន? សូមស្វែងយល់នូវការណែនាំអំពីអថ៌កំបាំងដ៏មានប្រយោជន៍ ដូចតទៅ!
អាវធំ oversized
លក្ខខណ្ឌដំបូងរបស់នារី “រាងឈើចាក់ធ្មេញ” គឺជាការចៀសវាងនូវសម្លៀកបំពាក់រឹបរាង និងខ្វះក្រណាត់។ ជំនួសមកវិញ អ្នកត្រូវប្រើប្រាស់អាវធំៗ ដើម្បីជួយធ្វើឱ្យរាងរៅរបស់អ្នក មើលទៅមានសាច់ជាងធម្មតា។ ប៉ុន្ដែ អ្នកក៏មិនត្រូវពាក់អាវដែលមានកធំពេកនោះដែរ យកល្អ គួរជ្រើសរើសអាវដែលអាចជួយបិទបាំងឆ្អឹងដងកាំបិត!
អាវដែលមានម៉ូដែលស្មុគស្មាញ
អាថ៌កំបាំង បន្ទាប់ គឺស្ថិតនៅលើអាវដែលមានរចនា “សំពីងសំពោង” ។ ស្ដ្រីមានរូបរាងធាត់ តែងតែស្អប់អាវប្រភេទនេះជាខ្លាំង ដោយសារតែវាធ្វើឱ្យរូបរាង មើលទៅកាន់តែធាត់ ប៉ុន្ដែសម្រាប់អ្នកមានរូបរាងស្គមវិញ វាគឺជាអាវដ៏មានប្រយោជន៍ ក្នុងការបំពេញ “សាច់” ដល់ពួកគេ។ ដូច្នេះ ម៉ូដែលអាវខាងក្រោម គឺជាជម្រើសល្អំបំផុត សម្រាប់អ្នកមានរាង “ឈើចាក់ធ្មេញ” ។
អាវឆ្នូតទទឹង
វិធីមួយផ្សេងទៀត ដែលជួយឱ្យរូបរាងរបស់អ្នក បានធាត់ ដើម្បី “បោកប្រាស់” អ្នកនៅចំពោះមុខ នោះគឺការពាក់អាវពណ៌ភ្លឺៗ ដូចជាពណ៌ស ឬ pastel ដែលមានឆ្នូតធំទទឹងដងខ្លួន។ ក្រៅពីនេះ អាវដែលមានរូបធំៗ ក៏ជួយពង្រីកមាឌរបស់អ្នកបានដែរ។
អាវរ៉ូប ឬអាវលើជង្គង់
អាវលើជង្គង់ ឬអាវរ៉ូប គឺជាអាវដែលសមស្របជាមួយរូបរាងគ្រប់ប្រភេទ មិនថាធាត់ ឬស្គម។ នៅពេលប្រើប្រាស់ អាវលើជង្គង់នេះមិនត្រឹមតែជួយ “បំបាត់សាច់សល់” ដែលមាននៅលើរាងកាយរបស់អ្នកធាត់នោះទេ ប៉ុន្ដែវាក៏ជួយ “បំពេញសាច់” ដល់អ្នករាងស្គមទៀតផង។ យ៉ាងនេះក្ដី អ្នកគួរជ្រើសរើសអាវដែលធ្វើអំពីក្រណត់រឹង និងពណ៌ភ្លឺ ដើម្បីបញ្ចេញប្រសិទ្ធិភាពរបស់វា។
ខោ baggy
ដូចទៅនឹងអាវរ៉ូប បណ្ដាខោដែលត្រូវបានណែនាំសម្រាប់អ្នកស្គម ក៏មានការកំណត់នៅត្រឹមខោដែលមានរាងធំ ទូលាយ ដូចជាខោ baggy ឬ palazzo ដោយសារតែខោប្រភេទនេះ អាចជួយបិទបាំងជើងដ៏ “ចម្អឹង” របស់អ្នកប្រើប្រាស់។
ដោយ ៖ តារា
ប្រភព ៖ k14
No comments:
Post a Comment