Saturday, September 21, 2013

តំបន់ទេសចរណ៍ ដ៏ចម្លែក ស្រស់ស្អាត ពោរពេញ ដោយអាថ៌កំបាំងភ្នំព្រះ

ភ្នំ​ព្រះ គឺជា​តំបន់​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មួយ មាន​ចម្ងាយ​១​គ​.​ម ពី​ផ្សារ​ឆ្លូង​។ មាន​អាស្រម
និង​ព្រះ​ពុទ្ធរូប​ដ៏​ធំ​មួយ ដែល​មនុស្ស​មកពី​កន្លែង​ផ្សេងៗ បាន​ទៅ​លេង​កម្សាន្ត​។ គេ​និយាយ
ថា​រូបសំណាក​ព្រះពុទ្ធ​នេះ ធ្វើ​ពី​ឈើ​តា​ត្រាវ  ដែល​អណ្តែត​តាម​ទន្លេមេគង្គ​  ពី​ប្រទេស​ឡាវ
ហើយ​មក​ជាប់​នៅ​នឹង​កំពង់ទឹក​វត្ត​មួយ ដែល​ឥលូវ​មានឈ្មោះ​ថា វត្ត​សិលា​នទី​ឆ្លូង​។
ឧបាសក និង​ឧបាសិកា​ក្នុង​វត្ត​បាន​នាំគ្នា​យក​រូបសំណាក​នោះ  មក​រក្សាទុក​ក្នុង​វត្ត​ ដើម្បី​ធ្វើ​
ជា​គ្រឿង​សក្ការៈបូជា​។ ក្រោយមក  រូបសំណាក​នេះ​បាន​ពន្យល់​សប្តិ​អ្នកភូមិថា ការយក​រូប
សំណាក​នោះ ​ទៅ​ដាក់​នៅ​លើ​ភ្នំ​ខាងចុង​ភូមិ​នោះ  នឹង​ផ្តល់​នូវ​សុខភាព​ល្អ និង​ ភាពរុងរឿង​
ដល់​អ្នកភូមិ​។ គេ​ក៏​បាន​ធ្វើតាម ហើយ​តាំងពី​ពេលនោះ​មកគេ​ក៏​បាន​ហៅ​ភ្នំ​នោះ​ថា “​ភ្នំ​ព្រះ​”​៕
សូមទស្សនា រូបភាព ខាងក្រោម!!!

No comments: