ការរៀបអាពាហ៍ពិពាហ៍ គឺជារឿងមួយដ៏សំខាន់ និង ជាសុភមង្គលមួយជីវិតរបស់អ្នក ដូច្នេះ
អ្នកត្រូវចេះ ជ្រើសរើសយកទីតាំងណា ដ៏រ៉ូម៉ែនទិចបំផុត សំរាប់គូស្នេហ៍ ឬ មនុស្សដែលអ្នក
ស្រលាញ់ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែម និង ផ្តិតយកនូវទិដ្ឋភាពដ៏ល្អៗ ជាមួយ
គ្នាឱ្យបានច្រើន។ ខាងក្រោមគឺជា ទីតាំងតំបន់ទេសចរណ៍ ដ៏រ៉ូម៉ែនទិច កក់ក្តៅប និង ផ្អែម
ល្ហែមបំផុត សំគូស្នេហ៍។
១/ វិមានបុរាណប្រទេសបារាំង៖ ការរៀបអាពាហ៍ពិពាហ៍ ក្នុងប្រទេសបារំាង អ្នកនឹង
ទទួលបាននូវ អារម្មណ៍ដ៏រ៉ូម៉ែនទិច ភាពភ្ញាក់ផ្អើល និងមានភាពទាក់ទាញបំផុត ជាមួយនឹង
ទីតាំងវិមានប្រវត្តិសាស្រ្តបុរាណដ៏ចំណាស់របស់បារាំង និង បរិយាកាសនៅជុំវិញ ដ៏សម្បូរ
បែប បានទាក់ទាញ គូស្នេហ៍ជាច្រើនគូ មករៀបអាពាហ៍ពិពាហ៍ និង សាងស្នេហ៍ ដ៏ផ្អែម
ល្ហែមនៅទីនេះ។
២/ កំពូលភ្នំប្រទេសញូវសេឡែន៖ កំពូលភ្នំនៅញូវសេឡែនជាតំបន់ទេសចរណ៍និង ជា
កន្លែងរៀបអាពាហ៍ពិពាហ៍ ដ៏រ៉ូម៉ែនទិចបំផុត នៅលើកំពូល ដ៏ស្រស់ស្អាតជាមួយនឹងតំបន់
ទេសភាពដ៏ស្រស់ត្រកាល ដែលមានព្រិលធ្លាក់ជូនពរគូស្នេហ៍ដ៏ទាក់ទាញ។ មានគូស្នេហ៍
ជាច្រើន បានមករៀបអាពាហ៍ពិពាហ៍នៅលើកំពូលភ្នំនេះ ដើម្បីទទួលបាននូវភាពកក់ក្តៅ
ភាពរីករាយ និង ទទួលនូវអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ និង រ៉ូម៉ែនទិចបំផុតនៅលើកំពូលភ្នំ៕
No comments:
Post a Comment