Thursday, September 19, 2013

៥ យ៉ាងដែលបុរស អាចធ្វើបាន ដើម្បីឆក់បេះដូងនារី ដោយមិនដឹងខ្លួន

៥ ចំណុចពិសេសៗដែលនារីចង់បានពីបុរស។ នារីៗច្រើនតែចូលចិត្តបុរសដែលមានសាច់ដុំធំ តើ
នេះជាការពិតមែនដែរឬទេ? ប្រសិនបើអ្នកគិតថាវាជាការពិតនោះអ្នកប្រហែលជាញ៉ែរស្រីបានតិច
ពេកហើយមើលទៅ ការពិតទៅនារីៗគ្រប់ៗរូបមិនមែនសុទ្ធតែស្នេហាបុរសដែលមានមាឌធំមាំនិង
មានលុយចាយច្រើននោះទេ ប្រសិនបើគេជ្រើសរើសសង្សារយូរអង្វែងនោះប្រហែលជាអ្នកត្រូវមាន
៥ ចំណុចខាងក្រោមនេះ៕
១. ជាមនុស្សមិនសូវនិយាយច្រើនតែឆ្លាត
មនុស្សស្រីជាច្រើនដែលគេចូលចិត្តបុរសដែលចេះដើផ្សារ មិនសូវជាចេះមាត់ប៉ុន្តែចេះគិតគូរពីតម្លៃ
នៃអ្វីដែលគេនឹងរៀបទិញ។ វាគឺជារឿងមួយដ៏សាមញ្ញប៉ុណ្ណោះ ប៉ុន្តែសម្រាប់អ្នកដែលមិនយកចិត្ត
ទុកដាក់នោះប្រហែលជាមិនដឹងទេថាវិធីបែបនេះគឺអាចទាក់ទាញនារីបានលឿនជាងទឹកប្រាក់និង
រូបរាងសង្ហារ ត្រូវចាំថាមិនត្រូវនិយាយច្រើនជាដាច់ខាត និងត្រូវចេះឆ្លាត។
២. ជាមនុស្សចេះជួយគ្នាទៅវិញទៅមក
ប្រកែកមិនបានទេដែលនារីចូលចិត្តបុរសដែលជា SuperHero នោះ មិនត្រឹមតែឆ្លាតនោះទេតែបើ
មានចិត្តក្លាហាន និងចេះជួយទៀតនោះអ្នកមុខជាចាប់យកស្រីស្អាតបានជាច្រើនមិនខាន។
៣. ជាមនុស្សដែលមានទំនាក់ទំនងល្អ
មនុស្សស្រីសម័យឥឡូវចូលចិត្តការងារសហគមន៍ណាស់ដូចនេះហើយប្រសិនបើគេមានមនុស្ស
ប្រុសម្នាក់ដែលពូកែខាងទាក់ទងសង្គមនៅជាមួយគេនោះគេមុខជាពេញចិត្តមិនខាន។
៤. មានចំនេះដឹងផ្នែកសិច
ស្ដាប់ទៅហាក់ដូចជាមិនសម ប៉ុន្តែគួរណាគិតឱ្យបានច្បាស់ចំពោះបញ្ហានេះព្រោះវាជាបញ្ហាមួយ
ដែលសំខាន់ ឧទាហរណ៍នៅពេលដែលអ្នកកំពុងតែនៅក្នុងដំណាក់កាលចូលកាន់តែជិតហើយ
មានពិធីជួបជុំមួយ នៅពេលដែលអ្នកនិងស្រីស្អាតរូបនោះកំពុងតែស្រវឹងតើអ្នកគិតថានឹងរកនូវ
ប្រធានបទអ្វីមកនិយាយនោះ? សាកល្បងនិយាយពីរឿងសិច អ្នកនឹងទទួលបានលទ្ធផលល្អ។
៥. មានរូបរាងសមសួន
និយាយទៅទុកថាវាជាផ្នែកមួយដែលខ្វះមិនបានក៏ថាបានដែរ ប៉ុន្តែប្រសិនបើអ្នកមិនមែនជាមនុស្ស
ដែលមានរូបរាងសង្ហារទេនោះ អ្នកគួរណាព្យាយាមនូវរាល់ចំណុចខាងលើឱ្យបានច្រើន៕

ដោយ៖ ផានិត
ប្រភពពី៖ mademen

No comments: