Friday, September 20, 2013

សុជីវធម៌ក្នុងការរស់នៅ

តើសុជីវធម៌របស់មនុស្សមានប៉ុន្មានប្រការ?

ចាស់ព្រឹទ្ធាចារ្យ ជីដូន ជីតា ឪពុក ម្តាយ តែងតែនិយាយ ឬអប់រំកូនចៅ ត្រូវមានសីលធម៌ និងសុជីវធម៌ចំពោះខ្លួនឯង និងអ្នកដទៃ ឬមនុស្សទូទៅនៅក្នុងសង្គម។ ដូច្នេះ យើងគ្រប់គ្នាគួរតែត្រូវយល់ដឹងពីពាក្យថា អត្ថន័យនៃពាក្យសុជីវធម៌ មានន័យដូចម្តេច? និងមានប៉ុន្មានប្រការ?
សុជីវធម៌ គឺជាការរស់នៅដោយល្អ គឺចំណេះ, សណ្តាប់ធ្នាប់, ការដឹងប្រមាណ គួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ ឬមនុស្សទូទៅ : មនុស្សមានសុជីវធម៌, មនុស្សខ្វះសុជីវធម៌។ នេះបើយោងតាមវចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត។ សុជីវធម៌នេះ មានដូចជា សុជីវធម៌ក្នុង ការនិយាយស្តី ការប្រព្រឹត្តកិរិយា ការសរសេរ ការបរិភោគអាហារ ចំពោះមនុស្សប្រុស ស្រី ការបើកបរ ការស្លៀកពាក់។ល។
បើយោងតាមសៀវភៅអរិយធម៌ខ្មែរ ដែលរៀបរៀងដោយ ដៀប សុផល បានបង្ហាញថា សុជីវធម៌របស់មនុស្សយើងមាន ៦ប្រការ គឺ ទី១, ការស្គាល់ហេតុផលគួរមិនគួរ ទី២, ការស្គាល់ឋានៈខ្លួន និងអ្នកដទៃ ទី៣, ការស្គាល់ប្រមាណជីវភាព ទី៤, ការស្គាល់កាលវេលា ទី៥, ការស្គាល់ប្រជុំជន និងទីប្រជុំ និងទី៦, ការស្គាល់មិត្តសំលាញ់។

No comments: