អាការឈឺក្បាល កើតចេញពីបញ្ហា ច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយ
ចំនួន ដែលបង្កឲ្យយើងកើតមាន អាការឈឺក្បាល ដែលយើងពុំបាន នឹកនាដល់។
ទំពារស្ករកៅស៊ូៈ ការកម្រើកធ្វើចលនា ថ្គាមដើម្បីទំពារស្ករ កៅស៊ូគ្រប់ពេល វេលានោះ អាចធ្វើ
ឲ្យសាច់ដុំជុំវិញ ថ្គាមមានការចុករួយស្រពន់ បង្កឲ្យកើតមាន អាការឈឺក្បាល ទាំងផ្នែកមុខ និង
ផ្នែកខាងក្រោយ។
ការ៉េមៈ បង្កឲ្យកើតមាន ការត្រជាក់ខ្លាំងនៅក្នុង ក្រអូមមាត់បណ្តាល ឲ្យសរសៃប្រសាទ ចំនួន២
និងជាលិកានៅបរិវេណ នោះបញ្ជូនសញ្ញាឈឺចាប់ ទៅកាន់ខួរក្បាល។
អំបិលៈ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាល មួយចំហៀងឬ ប្រកាំង(Migraine)
អាការនេះច្រើន កើតឡើងក្រោយពេល យើងបរិភោគប្រៃខ្លាំង មិនបានប៉ុន្មានម៉ោងផង។
កាបូនម៉ូណុកស៊ីដ (Cabon Monoxide) : អ្នកជ្រាបឬទេថា ការគេងទទូរ ឬ គ្រលំភួយ បង្កឲ្យកើត
មានឧស្ម័នកាបូន មូណុកស៊ីដ ដែលជាអ្នករំខានដល់ការ ធ្វើការរបស់អុកស៊ីហ្សែន ដែលជាបុព្វហេតុ
នៃអាការឈឺក្បាល ផងដែរ។
កម្តៅថ្ងៃៈ ការស្ថិតនៅក្រោម កម្តៅថ្ងៃក្នុងរយៈពេលយូរ ធ្វើឲ្យរាងកាយរបស់ យើងត្រូវបាត់បង់ជាតិ
ទឹក ហើយជាតិទឹកនៅក្នុងខួរក្បាលព្រមទាំង ខួរឆ្អឹងខ្នងក៏ត្រូវស្រកចុះដែរ ដែលធ្វើឲ្រសរសៃប្រសាទ
បណ្តាលឲ្យ កើតមានអាការ ឈឺក្បាលឡើង។
ហាត់ប្រាណហួសកំរិតៈ ការហាត់ប្រាណ ឬ លេងកីឡាខ្លាំងហួសហេតុពេក បង្កលក្ខណៈឲ្យសរសៃ
ឈាមតូចៗពុំអាចពង្រីកខ្លួន បានទាន់ពេលវេលា ក្នុងការទទួលយកបរិមាណ ឈាមដែលធ្វើចររាចរ
យ៉ាងខ្លាំងហើយធ្វើឲ្យ សម្ពាធឈាមកើនឡើងខ្ពស់ នៅក្នុងសរសៃឈាមក្រហម បង្ខំឲ្យភ្នាសសរសៃ
ឈាមក្រហមប្រឹង ពង្រីកខ្លួនដែលបណ្តាលឲ្យ កើតមានអាការឈឺក្បាល កើតឡើង។
ស្បែកជើងកែងចោទៈ ការពាក់ស្បែកជើងកែងចោទ បង្កឲ្យកើតមានអាការ តឹងតែងនៅត្រង់សាច់ដុំ
ត្រយ៉ូងចេក ហើយសាយភាយ ទៅដល់កញ្ចឹងក នឹងក្បាល រួចអាចធ្វើឲ្យ អ្នកឈឺក្បាល។
ការដឹងពីមូលហេតុ ដែលជំរុញឲ្យកើត មានអាការឈឺក្បាល អាចជួយឲ្យយើង កែខៃបញ្ហាបានខ្លះ
តែបើការឈឺក្បាលនោះ នៅតែបន្តកើតមក ក្នុងរយៈពេលយូរ យើងចាំបាច់ត្រូវតែ ទៅពិគ្រោះជា
មួយ គ្រូពេទ្យ៕
No comments:
Post a Comment