John D. Rockefeller (1839-1937) ជាមហាសេដ្ឋីប្រេងកាតអាមេរិកាំងដ៏ល្បីល្បាញមួយរូប។ ថ្វីត្បិតតែមានមាសប្រាក់ចាយមិនអស់ តែលោក John D. Rockefeller តែងបង្រៀនកូនៗទាំងប្រាំនាក់ឲ្យស្គាល់ពីតម្លៃរបស់ប្រាក់ពោលគឺ លោកមិនឲ្យប្រាក់ទៅកូនចាយដោយមិនបានបញ្ចេញកម្លាំងពលកម្មឡើយ។ កូនៗទាំងអស់ទទួលបានប្រាក់តែ 25% ប៉ុណ្ណោះក្នុងមួយសប្តាហ៍ ចំណែកឯ 75% ដែលនៅសល់ពួកគេ ត្រូវខំធ្វើការ រកដោយខ្លួនឯង។ គ្រប់កូនៗទាំងអស់ត្រូវមានសៀវភៅគណនីផ្ទាល់ខ្លួនមួយ។ 10% នៃចំណូលដែលរកបានត្រូវតែបរិច្ចាគជាអំណោយសប្បុរសធម៌ ហើយ១០%ទៀតត្រូវទុកជាប្រាក់សន្សំ។ នៅរៀងរាល់ចុងខែពួកគេត្រូវធ្វើសមតុល្យ និងរៀបរាប់អំពីការចាយវាយគ្រប់កាក់គ្រប់សេន ថាបានចាយទៅលើអ្វីខ្លះ និងដោយមូលហេតុអ្វី។
រឿងខាងលើបង្កប់ដោយគតិបណ្ឌិតទាក់ទិននឹងតម្លៃរបស់ប្រាក់៖
១. ប្រាក់ដែលរកបានដោយកម្លាំងខ្លួនឯង តែងមានតម្លៃ
២. បរិច្ចាគ 10% ដំបូង សម្រាប់សប្បុរសធម៌
៣. សន្សំប្រាក់សម្រាប់ខ្លួនឯង 10% បន្ទាប់
៤. ទទួលខុសត្រូវគ្រប់កាក់គ្រប់សេន
តើប្រាក់មានតម្លៃប៉ុណ្ណា? ប្រសិនបើអ្នកសន្សំប្រាក់មួយថ្ងៃត្រឹមតែ 1 ដុល្លារ នោះអ្នកនឹងអាចទទួលបាន 1លានដុល្លារទៅតាមអត្រាការប្រាក់ផ្គួបនិងចំនួនឆ្នាំដូចខាង ក្រោម៖
អត្រាការប្រាក់ ចំនួនឆ្នាំ
3% 147
5% 100
10% 56
15% 40
20% 32
តាមតារាងនេះ យើងឃើញថាគ្រាន់តែសន្សំប្រាក់ 1 ដុល្លារ ក្នុងមួយថ្ងៃ គេអាចទទួលបាន 1 លាន ដុល្លារ នៅក្នុងរយៈពេល 56 ឆ្នាំ ក្នុងអត្រាការប្រាក់ 10%។
ពេលវេលាអាចធ្វើឲ្យប្រាក់បង្កើតប្រាក់បាន!
រៀបរៀងដោយគេហទំព័រសាលារៀន salarean.com
No comments:
Post a Comment